ធនធាន និង គន្លឹះ | ហ្វឹស ហ្វាយនែន
  • ខ្មែរ
  • EN
  • Shape

    គន្លឹះសម្រាប់លោកអ្នក

    គន្លឹះសំខាន់ៗក្នុងការជ្រើសរើសស្ថាប័ន​ហិរញ្ញវត្ថុ​

    November 4, 2024

    គន្លឹះសំខាន់ៗក្នុងការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុ ទិញផ្ទះគឺជាការសម្រេចចិត្តដ៏ធំមួយដែលត្រូវការពេលវេលា និងការគិតគូរឲ្យបានហ្មត់ចត់ លើចំណុចមួយចំនួនដូចជាប្រភេទប្លង់ គុណភាពផ្ទះ ទំហំផ្ទះ ទីតាំង បរិយាកាសជុំវិញ និងការត្រៀមរៀបចំផែនការហិរញ្ញវត្ថុ ។ល។ សម្រាប់អ្នកដែលទិញផ្ទះលើកដំបូង អាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា ការមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការពិនិត្យរកហានិភ័យលើប្រភេទប្លង់អចលនទ្រព្យ ដំណើរការឯកសារផ្លូវច្បាប់ផ្សេងៗ ការស្វែងរកស្ថាប័នហិរញ្ញវត្ថុដែលសក្តិសមនឹងប្រាក់ចំណូលជាដើម ។

    ការទិញផ្ទះគឺជាការផ្តល់សេចក្តីសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ក៏ដូចជាការវិនិយោគមួយដែលនឹងផ្តល់ប្រាក់ចំណេញនាពេលអនាគតផងដែរ ហេតុដូច្នេះហើយ ពេលខ្លះយើងមិនចាំបាច់រង់ចាំរហូតដល់មានប្រាក់ក្នុងដៃគ្រប់ទាំងស្រុងដើម្បីទិញផ្ទះនោះទេ ដោយយើងអាចស្វែងរកប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុបាន នេះបើតាមប្រសាសន៍លោក ហេង សក្តា ប្រធាននាយកដ្ឋានឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ដែលជាគ្រឹះស្ថានផ្តល់កម្ចីទាក់ទងនឹងលំនៅដ្ឋានដល់អ្នកដែលមានចំណូលទាប និងមធ្យម ។

    សម្រាប់ការស្វែងរកស្ថាប័នហិរញ្ញវត្ថុ លោក ហេង សក្ដា បានបន្តថា អតិថិជនមិនគួរយកអត្រាការប្រាក់តែមួយមុខ មកធ្វើសេចក្តីសម្រេចចិត្តក្នុងការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុធ្វើជាដៃគូនោះទេ ជាពិសេសអ្នកដែលមានចំណូលទាប និងមធ្យម ពួកគាត់គួរតែពិនិត្យលើចំណុចមួយចំនួនដូចតទៅ ៖

    1. ពិនិត្យលើវិធីសាស្ត្រក្នុងការបង់សង៖ ថាតើមានលក្ខណៈងាយស្រួល និងសំចៃពេលវេលាដែរឬទេ? ឬរាល់ការបង់សងត្រូវតែបង់នៅការិយាល័យ? ។
    2. ថ្លៃសេវា៖ ក៏ជាចំណែកមួយនៃការចំណាយផងដែរ ដូច្នេះត្រូវសួរថាតើក្រៅពីសេវារដ្ឋបាល នៅមានថ្លៃសេវាអ្វីបន្ថែមផ្សេងទៀតទេដែលត្រូវបង់ដើម្បីទទួលបានប្រាក់កម្ចីទេ? ។
    3. ពិចារណាអំពី រយៈពេលនៃប្រាក់កម្ចី៖ ពីព្រោះរយៈពេលកម្ចី អាចជះឥទ្ធិពលដល់ចំនួនប្រាក់បង់សងប្រចាំខែផងដែរ ជាទូទៅការយកកម្ចីរយៈពេលវែងអាចជួយបន្ធូរបន្ថយចំនួនប្រាក់បង់សងប្រចាំខែបាន ។
    4. ពិនិត្យលើលក្ខខណ្ឌក្នុងការបង់រំលោះដើម៖ តើលក្ខខណ្ឌទាំងនោះមានភាពស្មុគស្មាញដែរឬទេ? តើអនុញ្ញាតិឲ្យបង់ទំហំប៉ុន្មានភាគរយនៃកម្ចីក្នុងករណីគាត់មានប្រាក់សម្រាប់បង់រំលោះដើម ។
    5. ថាតើអតិថិជនមានសិទ្ធិជ្រើសរើសវិធីសាស្ត្រនៃការបង់សងដែរឬទេ អាស្រ័យលើលំហូរសាច់ប្រាក់ និងលទ្ធភាពបង់សង គាត់អាចចង់បង់រំលោះប្រចាំខែថេរ ឬអ្នកខ្លះចង់បង់រំលោះដើមថេរ ។
    6. តើមានលក្ខខណ្ឌអនុគ្រោះដែរឬទេក្នុងករណីពួកគាត់ជួបបញ្ហាហិរញ្ញវត្ថុនៅរយៈពេលខ្លីណាមួយ ដូចជាគាត់អាចផ្លាស់ប្តូរកាលវិភាគបង់ប្រាក់ជាដើម ។

    លោកបន្ថែមថា ដោយសារកម្ចីទិញផ្ទះភាគច្រើនជាកម្ចីដែលមានរយៈពេលវែងអាចរហូតដល់ 15ឆ្នាំ ដូច្នេះក្នុងកំឡុងពេលដ៍វែងនេះអតិថិជនអាចជួបប្រទះនូវបញ្ហាណាមួយជាយថាហេតុ ដូច្នេះការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុដែលមានជំនាញត្រឹមត្រូវខាងផ្នែកផ្តល់កម្ចីទាក់ទងនឹងលំនៅដ្ឋាន គឺជារឿងដែលសំខាន់ ព្រោះស្ថាប័នទាំងនោះអាចផ្តល់ប្រឹក្សាបន្ថែមទាក់ទងទៅនឹងច្បាប់ទំលាប់ផ្សេងៗបាន ។

    ស្វែងរកបន្ថែម

    ១០វិធីសាស្រ្ត ជួយក្នុងការការពារពីភ្លើងដែលអាចបណ្តាល...

    September 5, 2024

    ការទិញផ្ទះរស់នៅពិតជាមានតម្លៃថ្លៃណាស់ ។ មនុស្សភាគច្រើនត្រូវខ្ចីប្រាក់ ហើយបង់សងក្នុងរយៈពេល ១០ ឆ្នាំ មុនពេលមានផ្ទះពេញលេញជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ចុះបើផ្ទះរបស់លោកអ្នកខូចខាត ដូចជាមានបញ្ហាឆ្លងអគ្គិសនី ហើយផ្ទះទាំងមូលត្រូវបានឆាបឆេះ ? គ្មាននរណាម្នាក់ចង់ឱ្យវាកើតឡើងនោះទេ ។ នេះជាមូលហេតុដែលការរក្សាផ្ទះរបស់លោកអ្នកឱ្យមានសុខសុវត្ថិភាពគឺពិតជាសំខាន់ ជាពិសេសចៀសផុតពីគ្រោះមហន្តរាយដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្ស និងមានការបាត់បង់ទ្រព្យសម្បត្តិជាដើម ។ ប្រសិនបើលោកអ្នកមិនមានការប្រុងប្រយ័ត្ននោះទេ តែមួយភ្លែតប៉ុណ្ណោះ ការខូចខាតដែលមិនបានរំពឹងទុកនឹងអាចកើតមានឡើងចំពោះផ្ទះរបស់លោកអ្នកជាក់ជាមិនខាន ។

    ពាក្យចាស់លោកតែងពោលថា "ចោរលួចនៅចាញ់ភ្លើងឆាបឆេះតូចមួយនៅក្នុងផ្ទះនោះទេ" នេះមានន័យថា យើងមិនគួរមើលស្រាលគ្រោះថ្នាក់នៃភ្លើងឆាបឆេះតូចមួយនោះឡើយ ។ ថ្ងៃនេះលោកអ្នកនឹងទទួលបានការចែករំលែកនូវ១០វិធីសាស្រ្ត ជួយក្នុងការការពារពីភ្លើងដែលអាចបណ្តាលឱ្យឆាបឆេះដល់ផ្ទះរបស់លោកអ្នក ។

    ១. របៀបទុកដាក់របស់របរ និងគ្រឿងប្រើប្រាស់ជាពិសេសរបស់របរណាដែលមានផ្ទុកសារធាតុប្រេងឥន្ធនៈដែលអាចបង្កជាអគ្គិភ័យ

    ទុកដាក់វត្ថុដែលងាយឆាបឆេះឱ្យមានរបៀបចៀសផុតពីការឆាបឆេះទៅដល់ផ្ទះរបស់លោកអ្នក ។ នេះរាប់បញ្ចូលទាំងកាសែត ទស្សនាវដ្តី សំលៀកបំពាក់ចាស់ៗ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលមានសារធាតុគីមីឆាបឆេះបានដូចជា ទឹកសម្អាត ថ្នាំលាប និងថ្នាំអាសេរ៉ូលជាដើម ។ ប្រសិនបើវត្ថុងាយឆេះទាំងនេះត្រូវបានរក្សាទុកនៅកន្លែងដែលមានកំដៅ ឬសីតុណ្ហភាពខ្ពស់ វានឹងងាយឆាបឆេះ ហើយបណ្តាលឱ្យមានការផ្ទុះទៀតផង ។ វាមានសារៈសំខាន់ណាស់ក្នុងការរក្សាទុកវត្ថុងាយឆាបឆេះនៅក្នុងកន្លែងបិទជិត និងត្រជាក់ដើម្បីការពារកុំឱ្យវាបង្កជាបញ្ហាអគី្ិភ័យ ។

    ២. ត្រួតពិនិត្យឧបករណ៍អគ្គិសនី និងខ្សែភ្លើងឱ្យបានទៀងទាត់ ហើយបិទកុងតាក់ភ្លើងនៅពេលប្រើប្រាស់រួចរាល់

    តែងតែដកឧបករណ៍អគ្គិសនីបន្ទាប់ពីប្រើរួច ហើយពិនិត្យមើលស្ថានភាពនៃរុន្ធដោត ។ មុនពេលប្រើឧបករណ៍អគ្គិសនីណាមួយក៏សូមឱ្យប្រាកដថាវាដំណើរការបានល្អ ។ ប្រសិនបើលោកអ្នកសម្គាល់ឃើញបញ្ហាណាមួយ ដូចជាខ្សែដែលដាច់ ឬខូច ចូរជួសជុលវាភ្លាមៗ ។

    ៣. បិទហ្គាសពេលឈប់ប្រើប្រាស់

    អគ្គិភ័យដែលចាប់ផ្តើមឆាបឆេះដំបូងគេនោះអាចចេញពីផ្ទះបាយវាគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅធំបំផុតនៃអគ្គិភ័យដល់ផ្ទះដែលមានសមាមាត្រប្រមាណ ៤៨% នៃបញ្ហាភ្លើងឆាបឆេះក្នុងផ្ទះ ។ នេះច្រើនតែបណ្តាលមកពីការធ្វេសប្រហែសនៅពេលចម្អិនអាហារ ដោយភ្លេចបិទចង្ក្រានហ្គាសនៅពេលចម្អិនរួច ។ សំណល់អាហារដែលជាប់នៅក្នុងឡ ឬមីក្រូវ៉េវក៏អាចឆេះបានដែរ ប្រសិនបើបើកចោលយូរពេកដែលបង្កបានជាកំដៅក្តៅខ្លាំងរហូតដល់ឆេះ ។ នេះហើយជាមូលហេតុដែលគួរយកចិត្តទុកដាក់ក្នុងការសម្អាតចង្ក្រាន និងមីក្រូវ៉េវជាប្រចាំ ។ ត្រូវប្រាកដថាបានប្រមូល និងបោះចោលកាកសំណល់អាហារ ឬវត្ថុងាយឆាបឆេះផ្សេងទៀត បន្ទាប់ពីចម្អិនអាហាររួចរាល់ ។

    ៤. បំពាក់ឧបករណ៍កាត់ផ្តាច់ចរន្តអគ្គិសនីដើម្បីការពារការញាក់នៃចរន្តអគ្គិសនី

    ការឆ្លងចរន្តអគ្គិសនីដែលបណ្តាលឱ្យឆាបឆេះផ្ទះជាសមាមាត្រប្រមាណ ១០% ។ ទោះជាភាគរយទាបក៏ដោយ តែការឆ្លងចរន្តអគ្គិសនីនេះអាចមានគ្រោះថ្នាក់ខ្លាំង និងនាំឱ្យមានរបួសធ្ងន់ធ្ងរ ស្លាប់ និងខូចខាតទ្រព្យសម្បត្តិ ។ នេះដោយសារតែការញាក់នៃចរន្តអគ្គិសនីតែងតែកើតឡើង ឬមានការបង្ខាំងណាមួយនៃខ្សែភ្លើង ដែលវាអាចរាលដាលយ៉ាងលឿន ។ វាតែងតែកើតឡើងជាញឹកញាប់នៅពេលយប់ដែលជាពេលយើងកំពុងដេក ។ មធ្យោបាយដ៏ល្អដើម្បីការពារប្រឆាំងនឹងការញាក់នៃចរន្តអគ្គិសនីគឺត្រូវដំឡើងប្រព័ន្ធកាត់ផ្តាច់ចរន្តអគ្គិសនី ។ វានឹងបិទដោយស្វ័យប្រវត្តិ ប្រសិនបើចរន្តអគ្គិសនីផ្ទុកលើសលប់ ឬបង្ហាញសញ្ញានៃការញាក់នៃចរន្តអគ្គិសនី ។ នេះអាចជួយបញ្ឈប់ពីការរីករាលដាលឆ្លងនៃចរន្តអគ្គិសនី ។

    ៥. ហាមអុជធូប អុជទៀនបូជាព្រះ ឬទុកកន្ទុយបារីចោលពេលគ្មាននរណានៅក្នុងផ្ទះ

    ទុកដែកកេស ឈើគូស និងឧបករណ៍ដុតផ្សេងទៀតឱ្យឆ្ងាយពីកំដៅ និងការខ្ទាតចូលនៃផ្កាភ្លើង ដើម្បីការពារកុំឱ្យភ្លើងឆាបឆេះ ។ ស្រដៀងគ្នានេះដែរ ប្រសិនបើលោកអ្នកជក់បារី ហើយមិនពន្លត់វាបានល្អទាំងស្រុងនោះទេ នោះបារីរបស់លោកអ្នកនៅតែបន្តឆេះ និងអាចបង្កជាបញ្ហាឆាបឆេះដោយលោកអ្នកមិនដឹងខ្លួនទៀតផង ។ លោកអ្នកត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ចំពោះកំហុសតូចតាចបែបនេះព្រោះវាអាចឈានដល់ការឆាបឆេះផ្ទះទាំងមូលបាន ។

    ៦. បង្កការឆាបឆេះពីឧបករណ៍អគ្គិសនីមួយចំនួន

    ឧបករណ៍ដូចជាទូរទស្សន៍ និងទូទឹកកក គួរតែរក្សាគម្លាតឱ្យបានឆ្ងាយពីជញ្ជាំងសមល្មម ដើម្បីអនុញ្ញាតឱ្យមានការបញ្ចេញកំដៅបានត្រឹមត្រូវ ។ នេះជួយការពារពីការផ្ទុះដែលអាចឆាបឆេះបាន ។

    ៧. ដំឡើងឧបករណ៍ចាប់ផ្សែងបន្លឺសម្លេងនៅក្នុងផ្ទះ

    បើមានហើយ គួរតែពិនិត្យឧបករណ៍ចាប់ផ្សែងរបស់លោកអ្នកជាទៀងទាត់ដោយចុចប៊ូតុងសាកល្បង ។ វានឹងអនុញ្ញាតឱ្យលោកអ្នកដឹងថាតើឧបករណ៍ដំណើរការបានត្រឹមត្រូវឬទេ ។

    ៨. រក្សាទុកលេខទំនាក់ទំនងស្ថានីយ៍ពន្លត់អគ្គិភ័យដែលនៅជិតផ្ទះរបស់អ្នកបំផុត ឬលេខសង្គ្រោះបន្ទាន់ផ្សេងៗ

    ទុកធុងពន្លត់អគ្គិភ័យរបស់លោកអ្នកនៅកន្លែងដែលអ្នកគ្រប់គ្នានៅក្នុងផ្ទះអាចមើលឃើញ ។ មធ្យោបាយនេះ ប្រសិនបើមានភ្លើងឆាបឆេះភ្លាមៗ យើងអាចរកបំពង់ពន្លត់អគ្គិភ័យបានយ៉ាងលឿន ដើម្បីពន្លត់វា ។

    ៩. ដំឡើងឧបករណ៍ពន្លត់អគ្គិភ័យនៅក្នុងផ្ទះ

    ត្រូវប្រាកដថាអ្នកគ្រប់គ្នានៅក្នុងផ្ទះរបស់លោកអ្នកដឹងពីរបៀបប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ ។ ដូចគ្នានេះផងដែរ ពិនិត្យមើលឧបករណ៍ពន្លត់អគ្គិភ័យឱ្យបានទៀងទាត់ ដើម្បីប្រាកដថាវាស្ថិតក្នុងស្ថានភាពដំណើរការល្អ ។ ត្រូវផ្លាស់ប្តូរឧបករណ៍ពន្លត់អគ្គិភ័យនៅពេលដែលវាបានដល់អាយុកាលដែលមិនអាចប្រើប្រាស់បានបន្តទៀត ។

    ១០. ត្រួតពិនិត្យជាប្រចាំ និងមានការប្រុងប្រយ័ត្ន

    ជាឧទាហរណ៍ ពេលចម្អិនអាហារនៅក្នុងផ្ទះបាយ មិនត្រូវទុកចង្ក្រានចោលដោយគ្មានមនុស្សនៅទីនោះឡើយ ។ លោកអ្នកត្រូវបិទហ្គាសឬចង្ក្រានជានិច្ច ប្រសិនបើលោកអ្នកមិននៅក្នុងផ្ទះបាយ ។ ប្រសិនបើលោកអ្នកដុតទៀន ឬធូប ចូរទុកវាឱ្យឆ្ងាយពីវត្ថុដែលអាចឆេះបាន ហើយពន្លត់វាចេញភ្លាមៗនៅពេលប្រើប្រាស់រួចរាល់ ។ សូមប្រុងប្រយ័ត្នពេលប្រើឧបករណ៍អគ្គិសនីផ្សេងៗដូចគ្នាដែរ ។ ប្រសិនបើលោកអ្នកសម្គាល់ឃើញថាមានបញ្ហា ឬខូចត្រង់កន្លែងណាមួយ ចូរដោះស្រាយជួសជុលវាឱ្យបានភ្លាមៗ ។

    ស្វែងរកបន្ថែម

    វិធីជួយកូនៗឱ្យចេះរៀបចំទុកដាក់សំរាមក្នុងផ្ទះបានល្អ

    August 26, 2024

    ការធ្វើឱ្យផ្ទះរបស់លោកអ្នកក្លាយទៅជាកន្លែងដែលមិនមានផលប៉ះពាល់ដល់បរិស្ថានតាមរយៈការចោលសំរាមបានត្រឹមត្រូវ អាចជាដំណើរការនៃសកម្មភាពដ៏រីករាយសម្រាប់កូនៗរបស់លោកអ្នកផងដែរ ។ នេះជារបៀបដែលលោកអ្នកអាចរៀបចំសំរាមតាមផ្នែកប្រកបដោយភាពទាក់ទាញ និងមានការអប់រំ ៖

    មានធុងសំរាមដែលមានពណ៌តំណាង

    សាកស្រមៃមើលថាមានធុងសំរាមពណ៌ផ្សេងគ្នាតម្រៀបជាជួរនៅក្នុងផ្ទះរបស់លោកអ្នក ។ ធុងពណ៌បៃតង មានរូបភាពផ្លែឈើ និងបន្លែនៅលើវា ។ ធុងសំរាមនេះគឺសម្រាប់កាកសំណល់សរីរាង្គ ដូចជាសំណល់អាហារ និងកាកកម្ទេចស្លឹកឈើដែលបានកាត់ចេញពីដើមឈើក្នុងទីធ្លាសួនច្បាររបស់លោកអ្នក ។ ធុងពណ៌លឿង មាននិមិត្តសញ្ញាកែច្នៃសំរាមឡើងវិញនៅលើវា ។ ធុងសំរាមនេះគឺសម្រាប់វត្ថុមួយចំនួនដូចជា ក្រដាស ផ្លាស្ទិច កញ្ចក់ និងដែកដែលអាចយកទៅកែច្នៃឡើងវិញបាន ។ ធុងពណ៌ក្រហម មាននិមិត្តសញ្ញាហានិភ័យនៅលើវា ។ ធុងសំរាមនេះគឺសម្រាប់កាកសំណល់គ្រោះថ្នាក់ដូចជាថ្មពិល និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀត ។ ធុងពណ៌ខៀវ មាននិមិត្តសញ្ញាសំរាមនៅលើវា ។ ធុងសំរាមនេះគឺសម្រាប់កាកសំណល់ទូទៅដែលមិនអាចកែច្នៃឡើងវិញបាន ។

    បិទស្លាកជាមួយរូបតំណាង

    ធុងសំរាមមានស្លាកតំណាងច្បាស់លាស់ជាមួយរូបភាព និងពាក្យដែលងាយយល់ ។ នោះធ្វើឱ្យវាមានភាពសាមញ្ញងាយយល់សម្រាប់កូនៗ ក្នុងការដឹងថាធុងសំរាមមួយណាដែលត្រូវដាក់ធាតុណាមួយចូលតាមរូបតំណាងនោះ ។ ការណែនាំដែលមើលឃើញជាងក់ស្តែងតាមរូបភាពតំណាងដែលបានបិទអាចជួយកុមារឱ្យងាយក្នុងការរៀន និងចងចាំពីរបៀបចាត់ចែងកាកសំណល់របស់ពួកគេបានត្រឹមត្រូវ ។

    មានទីតាំងដាក់ធុងសំរាមដែលងាយក្នុងការចោលសំរាម

    ដាក់ធុងសំរាមនៅកន្លែងដែលកូនៗចូលចិត្តទៅជាញឹកញាប់ ដូចជាផ្ទះបាយ ឬទីធ្លាលេងកម្សាន្ត ហើយត្រូវប្រាកដថាធុងសំរាមស្ថិតនៅកម្ពស់មួយដែលសមល្មមងាយស្រួលសម្រាប់កូនៗចោលសំរាមចូលបាន ។ នេះនឹងធ្វើឱ្យកូនៗចូលរួមចោលសំរាម និងបែងចែកសំរាម ដោយប្រែក្លាយជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ ។

    មានកូនធុងសំរាមតូចៗសម្រាប់បង្ហាញកូនៗ

    យកធុងសំរាមតូចៗសម្រាប់កូនៗលេង ។ ធុងសំរាមតូចទាំងនោះអនុញ្ញាតឱ្យកូនៗលេងជាគ្រឿងបែងចែកសំរាម ដែលជួយឱ្យពួកគេបានរៀនពីរបៀបបែងចែកសំរាមយ៉ាងមានភាពរីករាយ និងជាការអនុវត្តន៍ដ៏ល្អមួយផងដែរ ។

    មានទីតាំងបែងចែកសំរាមសម្រាប់កូនៗអនុវត្ត

    រៀបចំទីតាំងល្អមួយជាមួយជួរធុងសំរាម និងសំរាមជាតំណាងមួយចំនួនផ្សេងទៀត ។ កុមារអាចអនុវត្តការបែងចែកសំរាមចោលចូលទៅក្នុងធុងសំរាមទៅតាមសញ្ញាលើធុងសំរាមដែលបានកំណត់ត្រឹមត្រូវ ។ វាអនុញ្ញាតឱ្យពួកគេរៀនបានដោយមានការអនុវត្តផ្ទាល់ និងធ្វើឱ្យដំណើរការនៃការបែងចែកសំរាមហាក់បីដូចជាល្បែងលេងកម្សាន្តមួយប្រភេទដែរ ។

    ការមានធុងសំរាមដោយបែងចែកចេញជាមុខងារខុសៗគ្នានៅក្នុងផ្ទះរបស់លោកអ្នកគឺជារឿងសំខាន់ តែវាមិនមែនជាការខ្ជះខ្ជាយប្រាក់ឡើយ ។ សំណល់អាហារ និងសំណល់ពីផ្ទះបាយ ច្រើនតែលាយឡំជាមួយសំរាមផ្សេងៗទៀត ដែលធ្វើឱ្យវត្ថុមានប្រយោជន៍ទៅជាមិនអាចប្រើប្រាស់បាន ។ នោះហើយជាមូលហេតុដែលផ្ទះបាយត្រូវការធុងសំរាមច្រើនជាងមួយ អ្វីដែលគួរមានគឺមានធុងមួយសម្រាប់កាកសំណល់អាហារ មួយសម្រាប់វត្ថុដែលអាចកែច្នៃឡើងវិញបានដូចជាផ្លាស្ទិចជាដើម និងមួយទៀតសម្រាប់សំរាមទូទៅដែលមិនអាចកែច្នៃប្រើឡើងវិញបាន ។

    សួនច្បារក៏ត្រូវការធុងសំរាមយ៉ាងតិចពីរផងដែរ មួយសម្រាប់ស្លឹក និងមែក និងមួយទៀតសម្រាប់សំរាមទូទៅ ។ ស្លឹក និងមែកអាចប្រែទៅជាជីកំប៉ុសដើម្បីជួយឱ្យរុក្ខជាតិលូតលាស់បានយ៉ាងល្អ ។

    ការមានធុងសំរាមគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ។ អ្វីដែលសំខាន់បំផុតគឺត្រូវប្រើវាឱ្យបានត្រឹមត្រូវ និងឆែកថាសំរាមត្រូវបានដាក់ទៅតាមធុងសំរាមដែលបានបែងចែកឬទេ ហើយគួរឆែកឱ្យបានទៀងទាត់ ។ មនុស្សពេញវ័យត្រូវតែបង្រៀនក្មេងៗឱ្យចេះចោលសម្រាមត្រូវទៅតាមធុងដែលបានកំណត់ដូចគ្នា ដូច្នេះវានឹងក្លាយជាទម្លាប់មួយដ៏ល្អ ។

    ការថែរក្សាបរិស្ថានមានសារៈសំខាន់ណាស់ ។ ការយល់អំពីប្រភេទសំរាមផ្សេងៗ និងការបែងចែកវាបានត្រឹមត្រូវ គឺជាជំហានដំបូងដ៏ល្អឆ្ពោះទៅកាន់ពិភពលោកដ៏ស្រស់ស្អាត និងបរិយាកាសដែលផ្តល់នូវផាសុខភាពល្អ ។ ប្រសិនបើយើងទាំងអស់គ្នាចូលរួមធ្វើ ផ្ទះរបស់យើង និងប្រទេសរបស់យើងនឹងក្លាយជាកន្លែងដែលអាចរស់នៅកាន់តែប្រសើរឡើង ។ តោះចាប់ផ្តើមបែងចែកសំរាមចាប់ពីថ្ងៃនេះតទៅ ដើម្បីថែរក្សាផែនដីរបស់ពួកយើងទាំងអស់គ្នា !

    ការរៀបចំផ្ទះរបស់លោកអ្នកតាមរបៀបនេះមិនត្រឹមតែបង្រៀនកូនៗអំពីការគ្រប់គ្រងកាកសំណល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យវាក្លាយជាសកម្មភាពដ៏រីករាយ និងអាចមានជាការផ្តល់នូវរង្វាន់សម្រាប់ពួកគេផងដែរនៅពេលដែលពួកគេបានចោលសំរាមត្រូវទៅតាមធុង ។ ប្រព័ន្ធអប់រំបែបនេះអាចជួយឱ្យកុមារបង្កើតបានជាទម្លាប់ល្អមួយ ដែលធ្វើឱ្យបរិស្ថានជុំវិញរបស់ពួកគេមានសភាពស្រស់បំព្រងពេញមួយជីវិត ។

    ស្វែងរកបន្ថែម

    របៀបក្នុងការគ្រប់គ្រងសំរាមក្នុងឬក្រៅផ្ទះរបស់លោកអ្ន...

    August 21, 2024

    ការទុកដាក់សំរាមក្នុងឬក្រៅផ្ទះរបស់លោកអ្នកឱ្យបានត្រឹមត្រូវគឺជារឿងងាយស្រួល ប៉ុន្តែអ្វីដែលសំខាន់នោះគឺការរៀបចំទុកដាក់សំរាមទាំងនោះអាចប្រសិទ្ធភាពក្នុងការជួយដល់ការតំហែទាំបរិស្ថានដែរទេ ។ លោកអ្នកអាចធ្វើឱ្យផ្ទះរបស់លោកអ្នកក្លាយជាកន្លែងដែលមានបរិយាកាសល្អមិនប៉ះពាល់ដល់បរិស្ថាន តាមរយៈការណែនាំជាក់ស្តែងខាងក្រោមនេះ ។

    ការរៀបចំ និងការបំបែកកាកសំណល់

    ចាប់ផ្តើមដោយបង្កើតវិធីបែងចែកសំរាម ។ ស្រមៃថាមានធុងជីកំប៉ុសឬជីធម្មជាតិនៅក្នុងផ្ទះបាយរបស់លោកអ្នក ដែលលោកអ្នកអាចដាក់កាកសំណល់អាហារ និងសំបកបន្លែចូលទៅក្នុងធុងនោះ ដើម្បីធ្វើជាជីដាក់ដីសួនរបស់លោកអ្នកបាន ។ បន្ថែមពីលើនេះមានធុងសំរាមដាច់ដោយឡែកសម្រាប់ក្រដាស កែវកញ្ចក់ ប្លាស្ទិក និងលោហធាតុ ដូច្នេះលោកអ្នកអាចចោលវត្ថុដែលអាចកែច្នៃឡើងវិញបានយ៉ាងងាយស្រួលដោយយោងទៅតាមច្បាប់នៃការរៀបចំសំរាមក្នុងតំបន់របស់លោកអ្នក ។ សម្រាប់វត្ថុដូចជាថ្មពិល និងសារធាតុគីមីដែលមានគ្រោះថ្នាក់ ចូរប្រមូលវត្ថុទាំងនោះដោយដាក់ដាច់ដោយឡែក ដើម្បីបោះចោលដោយសុវត្ថិភាពនៅកន្លែងដែលត្រឹមត្រូវ ។ សូម្បីតែសំរាមដែលមិនអាចកែច្នៃឡើងវិញក៏ត្រូវរក្សាទុកក្នុងធុងឲ្យបានត្រឹមត្រូវរហូតដល់លោកអ្នកអាចរកកន្លែងបោះចោលបាន ។

    ការកាត់បន្ថយកាកសំណល់

    ជំហានបន្ទាប់គឺព្យាយាមកាត់បន្ថយកាកសំណល់ឲ្យកាន់តែតិចតាមដែលអាចធ្វើទៅបាន ។ នៅពេលលោកអ្នកទិញទំនិញ ព្យាយាមទិញក្នុងបរិមាណច្រើន តែប្រើការវេចខ្ចប់តិច ។ ហើយជំនួសឱ្យការប្រើប្រាស់របស់របរម្តងហើយបោះចោល សូមបកមកប្រើប្រាស់ថង់ ដប និងធុងដែលអាចកែច្នៃប្រើឡើងវិញបាន ។ រៀបចំផែនការអាហាររបស់លោកអ្នកដោយប្រុងប្រយ័ត្ន ហើយបង្កើតគំនិតច្នៃប្រឌិតដោយប្រើ គ្រឿងទេស បន្លែ ត្រី សាច់ ដែលនៅសេសសល់មកបង្កើតជាមុខម្ហូបផ្សេងទៀត ដូច្នេះហើយលោកអ្នកនឹងមិនត្រូវបោះចោល គ្រឿងទេស បន្លែ ត្រី សាច់ដែលនៅសេសសល់ច្រើននោះទេ ។

    ការប្រើប្រាស់ឡើងវិញ និងការរៀបចំទុកដាក់ឲ្យវាមានប្រយោជន៍ឡើងវិញ

    នៅក្នុងផ្ទះរបស់លោកអ្នក លោកអ្នកអាចស្វែងរកវិធីថ្មីដើម្បីប្រើប្រាស់នូវរបស់របរសម្ភារចាស់ៗ ។ ក្រឡកែវអាចក្លាយជាក្រឡដ៏ស្រស់ស្អាតសម្រាប់ផ្ទុករបស់របរបាន ។ សំលៀកបំពាក់ និងគ្រឿងសង្ហារិមដែលនៅមានសភាពល្អ គួរបរិច្ចាគទៅមនុស្សដែលត្រូវការវា ដូច្នេះពួកគេអាចបន្តប្រើប្រាស់វាបានដោយមិនបាច់បោះវាចោល ។

    ធ្វើជាជីធម្មជាតិ

    សាកស្រមៃថាមានធុងតូចមួយនៅក្នុងផ្ទះបាយរបស់លោកអ្នក ទុកសម្រាប់ប្រមូលកាកសំណល់អាហារ និងកាកសំណល់សរីរាង្គផ្សេងទៀត ។ បន្ទាប់មកលោកអ្នកអាចយកកាកសំណល់ទាំងនោះទៅដាក់ក្នុងគំនរជីកំប៉ុសឬជីធម្មជាតិក្នុងសួនរបស់លោកអ្នកបាន ។ ជីកំប៉ុសនឹងប្រែទៅជាដីដែលមានសុខភាពល្អ ដែលអាចប្រើដើម្បីជួយឲ្យរុក្ខជាតិរបស់លោកអ្នកលូតលាស់បានយ៉ាងល្អ ។ នេះក៏បានជួយកាត់បន្ថយបរិមាណកាកសំណល់ដែលនាំចូលទៅកន្លែងចាក់សំរាមផងដែរ ។

    ការអប់រំ និងការចូលរួមពីសមាជិកគ្រួសារ

    រៀនអំពីការរៀបចំកាកសំណល់ដោយធ្វើវាឲ្យទៅជាសកម្មភាពទូទៅសម្រាប់សមាជិកគ្រួសារអនុវត្ត ។ បង្រៀនមនុស្សជាទីស្រលាញ់របស់លោកអ្នក រួមទាំងកូនៗពីរបៀបរៀបចំកាកសំណល់តាមប្រភេទផ្សេងៗឱ្យបានត្រឹមត្រូវ ។ ប្រែក្លាយវាទៅជារឿងសប្បាយ និងជាការអប់រំជាលក្ខណៈគ្រួសារ ។ តាមរយៈការធ្វើបែបនេះ លោកអ្នកនឹងបង្កើតបានជាទម្លាប់ល្អ ដែលជួយគ្រួសារលោកអ្នកឲ្យរស់នៅក្នុងបរិស្ថានដែលមានផាសុខភាពមួយ ។

    តែងតែជ្រាបពីពត៌មានផ្សេងៗ និងមានការចូលរួម

    រឿងចុងក្រោយគឺតែងតែចង់ដឹងឮលើកម្មវិធីកែឆ្នៃសំណល់ផ្សេងៗក្នុងតំបន់របស់លោកអ្នក និងគម្រោងក្នុងសហគមន៍ជាដើម ។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍សម្អាតដែលបានបង្កើតក្នុងតំបន់លោកអ្នក លោកអ្នកក៏អាចមានអារម្មណ៍ថាមានទំនាក់ទំនងល្អជាមួយមនុស្សក្នុងសហគមន៍របស់លោកអ្នក រួមទាំងបានធ្វើឱ្យមានការផ្លាស់ប្តូរល្អមួយក្នុងការជួយដល់បរិស្ថានក្នុងសហគមន៍ផងដែរ ។

    ប្រសិនបើលោកអ្នកចាប់ផ្តើមធ្វើរឿងទាំងនេះ លោកអ្នកនឹងមិនគ្រាន់តែជួយដល់បរិស្ថានប៉ុណ្ណោះនោះទេ តែលោកអ្នកក៏បានជំរុញមនុស្សផ្សេងទៀតឲ្យចូលរួមជាមួយលោកអ្នកក្នុងការធ្វើឲ្យពិភពលោកមួយនេះកាន់តែមានភាពស្រស់ស្អាត និងមានតែពណ៌បៃតង ។ ចូរចាប់ផ្តើមធ្វើវានៅថ្ងៃនេះ ហើយរាល់រឿងតូចៗដែលលោកអ្នកនឹងធ្វើប្រាកដណាស់អាចធ្វើឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកបរិស្ថានដែលស្អាតល្អនាពេលអនាគតជាក់ជាមិនខាន ។

    ស្វែងរកបន្ថែម

    តើលោកអ្នកអាចគ្រប់គ្រងដោយរបៀបណាដែរ ប្រសិនជាលោកអ្នកក...

    August 1, 2024

    មិនមាននិយមន័យស្តង់ដារជាសកលណាមួយដែលកំណត់ថា "គ្រួសារមួយមានស្ថានភាព ចង្អៀត ឬមានសមាជិកច្រើនកុះករ" នោះទេ ដោយសារកម្រិតនៃពាក្យថាចង្អៀត ឬច្រើនកុះករ អាចប្រែប្រួលអាស្រ័យទៅតាមបរិបទ និងការរួមផ្សំពីកត្តាមួយចំនួនដូចជា វប្បធម៌ សមាសភាពគ្រួសារ និងប្រភេទនៃលំនៅដ្ឋាន ។ ប៉ុន្តែអ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយភាគច្រើន បានប្រើប្រាស់គោលការណ៍មួយចំនួនក្នុងការកំណត់ថាគ្រួសារមួយមានស្ថានភាពចង្អៀត ឬមានសមាជិកច្រើនកុះករ ដូចខាងក្រោម ៖

    • សមាជិកច្រើនជាង ១ នាក់ក្នុងមួយបន្ទប់ (មិនរាប់បញ្ចូលបន្ទប់ទឹក និងផ្ទះបាយ)
    • សមាជិកច្រើនជាង ២ នាក់ក្នុងមួយបន្ទប់គេង ជាពិសេសប្រសិនបើពួកគេមិនត្រូវជាអ្វីនឹងគ្នា (ឧ. ក្មេងជំទង់)
    • បរិវេណក្នុងការរស់នៅមានទំហំតិចជាង ១៥០ ម៉ែត្រការ៉េក្នុងមនុស្សម្នាក់

    ប្រសិនជាលោកអ្នកកំពុងរស់នៅក្នុងគ្រួសារដែលមានសមាជិកច្រើន ប៉ុន្មានចំណុចខាងក្រោមនេះជាការណែនាំមួយចំនួន ដែលលោកអ្នកអាចធ្វើបានដើម្បីគ្រប់គ្រងស្ថានភាព និងកែលម្អសុខុមាលភាពរស់នៅក្នុងផ្ទះជាទូទៅរបស់លោកអ្នកបាន ៖

    ១. បង្កើតឲ្យមានទីធ្លាផ្ទាល់ខ្លួន ៖

    • និយាយចរចារជាមួយសមាជិកក្នុងគ្រួសាររបស់លោកអ្នកអំពីតម្រូវការចង់មានកន្លែងផ្ទាល់ខ្លួន និងជាឯកជនភាព ។ និយាយជជែកអំពីទីធ្លាដែលចង់មានកន្លែងផ្ទាល់ខ្លួន ឬថ្ងៃណាដែលបានកំណត់ចង់មានកន្លែងផ្ទាល់ខ្លួន ដើម្បីធានាថាសមាជិកផ្សេងទៀតអាចមានកន្លែងជាឯកជនភាពផងដែរ ។
    • ប្រើរបាំងបែងចែកបន្ទប់ វាំងនន ឬដំណោះស្រាយផ្សេងទៀតប្រកបដោយភាពច្នៃប្រឌិត ដើម្បីវែករកកន្លែងផ្ទាល់ខ្លួនរបស់លោកអ្នក បើទោះបីជាវាជាជ្រុងតូចមួយក្នុងផ្ទះក៏ដោយ ។

    ២. ផ្តល់អាទិភាពដល់ការថែទាំសម្រាប់ផ្ទាល់ខ្លួន ៖

    • ចំណាយពេលវេលាសម្រាប់ការបង្កើតនូវសកម្មភាពដែលជួយឱ្យលោកអ្នកមានអារម្មណ៍ថាបានធូរស្រាលក្នុងខ្លួនដូចបានសម្រាក និងបំបាត់ភាពតានតឹង ដូចជាការធ្វើសមាធិ ការអាន ឬធ្វើសកម្មភាពដែលជាចំណង់ចំណូលចិត្តរបស់ខ្លួនជាដើម ។
    • ត្រូវប្រាកដថាលោកអ្នកគេងបានគ្រប់គ្រាន់ និងរក្សាទម្លាប់បញ្ចេញសកម្មភាពដែលនាំឲ្យមានសុខភាពល្អ ដែលជួយលោកអ្នកងាយក្នុងការទប់ទល់នឹងសម្ពាធដែលអាចកើតមកពីការរស់នៅក្នុងគ្រួសារដែលមានសមាជិកច្រើន ។
    • អនុវត្តបច្ចេកទេសគ្រប់គ្រងការតានតឹងក្នុងអារម្មណ៍ ដូចជាលំហាត់ផ្លូវដង្ហើមដោយដកដង្ហើមវែងៗ ឬការសរសេរបង្ហាញពីការគិតក្នុងចិត្ត និងអារម្មណ៍ក្នុងសៀវភៅចេញមកខាងក្រៅជាដើម ដើម្បីជួយឲ្យលោកអ្នកងាយស្រួលក្នុងការគ្រប់គ្រងខ្លួនលោកអ្នកដែលកំពុងរស់នៅក្នុងគ្រួសារដែលមានសមាជិកច្រើន ។

    ៣. ស្វែងរកកន្លែងដែលមានភាពស្ងប់ស្ងាត់សម្រាប់ការសិក្សា ៖

    • ប្រសិនជាអាចធ្វើបាន សូមស្វែងរកកន្លែងដែលនៅជិតផ្ទះរបស់លោកអ្នកដូចជា បណ្ណាល័យ មជ្ឈមណ្ឌលផ្សេងៗ ឬហាងកាហ្វេ ដើម្បីបង្កើតបរិយាកាសល្អដល់ការសិក្សាដែលអាចផ្តល់នូវការយកចិត្តទុកដាក់ជាងមុន ជាជាងនៅក្នុងផ្ទះដែលមានសមាជិកច្រើន ។
    • ពិភាក្សាជាមួយសមាជិកគ្រួសាររបស់លោកអ្នកអំពីសារៈសំខាន់នៃការមានកន្លែងស្ងប់ស្ងាត់សម្រាប់ការសិក្សា និងការងារសាលា ហើយព្យាយាមជជែកបែងចែកម៉ោងសម្រាប់ការសិក្សាផ្ទាល់ខ្លួន ឬទីតាំងដែលបានកំណត់នៅក្នុងផ្ទះផងដែរ ។

    ៤. គួរមានពេលបង្កើតសកម្មភាពសប្បាយៗនៅតាមកន្លែងផ្សេងៗ ៖

    • ចំណាយពេលទៅខាងក្រៅ ដូចជាទៅដើរលេងតាមរមនីយដ្ឋាន ចូលទស្សនាក្នុងសួនកម្សាន្ត ឬចូលរួមក្នុងសកម្មភាពផ្សេងទៀតដែលនាំមកនូវទេសភាពថ្មីៗប្លែកភ្នែក និងមានពេលវេលាផ្ទាល់ខ្លួននៅកន្លែងដែលជាទីពេញចិត្ត ។
    • ពិចារណាចូលរួមក្លឹបបង្ហាត់បង្រៀន ឬក្រុមដែលផ្តល់នូវសកម្មភាពផ្សេងៗនៅខាងក្រៅផ្ទះ ដែលអាចផ្តល់នូវការសម្រាកពីបរិយាកាសក្នុងផ្ទះដែលមានសមាជិកច្រើន ។

    ៥. ការទំនាក់ទំនង និងការសហការជាមួយគ្រួសារ ៖

    • មានការពិភាក្សាបើកចំហជាមួយសមាជិកគ្រួសាររបស់លោកអ្នកអំពីបញ្ហាប្រឈមនៃការរស់នៅក្នុងគ្រួសារដែលមានសមាជិកច្រើន ហើយធ្វើការជាមួយគ្នាដើម្បីស្វែងរកដំណោះស្រាយរួមមួយ ។
    • ណែនាំវិធីដើម្បីកែលម្អដែលមានប្រសិទ្ធិភាពក្នុងគ្រួសារ ដូចជាការអនុវត្តការងារ ឬកាលវិភាគសម្អាត ឬកំណត់កន្លែងរួមសម្រាប់សកម្មភាពផ្សេងៗជាដើម ។
    • រិះរកវិធីផ្សេងៗដើម្បីធ្វើយ៉ាងណាឲ្យមានការយល់ដឹងយ៉ាងច្បាស់អំពីការយល់ឃើញ និងតម្រូវការនៃសមាជិកក្នុងគ្រួសារផ្សេងទៀត ហើយព្យាយាមស្វែងរកការសម្របសម្រួលសម្រាប់សមាជិកគ្រប់ៗគ្នា ។

    សូមចងចាំថា ការដោះស្រាយបញ្ហាប្រឈមនៃគ្រួសារដែលមានសមាជិកច្រើន ទាមទារឲ្យមានការរួមជាលក្ខណៈយុទ្ធសាស្រ្តដោយអាចដោះស្រាយបានដោយផ្ទាល់ខ្លួន ការសហការគ្នាជាមួយសមាជិកក្នុងគ្រួសារ និងក្នុងករណីខ្លះគួរស្វែងរកជំនួយពីខាងក្រៅ ។ លោកអ្នកក៏ត្រូវមានភាពអត់ធ្មត់ មានការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហ និងផ្តោតលើការស្វែងរកដំណោះស្រាយជាក់ស្តែង ដើម្បីកែលម្អសុខុមាលភាព និងគុណភាពជីវិតទាំងមូលរបស់លោកអ្នក ។

    ស្វែងរកបន្ថែម

    តើការរស់នៅក្នុងផ្ទះដែលចង្អៀត បានជះឥទ្ធិពលអ្វីខ្លះដ...

    July 26, 2024

    នៅក្នុងប្រទេសកម្ពុជា គ្រួសារជាង ៧០% គឺរស់នៅតំបន់ជនបទ ពួកគាត់ពុំសូវជួបប្រទះជាមួយនឹងស្ថានភាពរស់នៅក្នុងសភាពចង្អៀត ឬមានសមាជិកច្រើនកុះករនោះទេ ។ វាផ្ទុយគ្នា ពីស្ថានភាពគ្រួសារដែលរស់នៅក្នុងទីប្រជុំជន ជាពិសេសគឺទីក្រុងភ្នំពេញនេះតែម្តង ដែលជាទូទៅគ្រួសារ តែងតែមានសមាជិកច្រើនកុះកររស់នៅជុំគ្នាក្នុងផ្ទះតែមួយ ។

    មិនមាននិយមន័យស្តង់ដារជាសកលណាមួយដែលកំណត់ថា" គ្រួសារមួយមានស្ថានភាព ចង្អៀត ឬមានសមាជិកច្រើនកុះករ" នោះទេ ដោយសារកម្រិតនៃពាក្យថាចង្អៀត ឬច្រើនកុះករ អាចប្រែប្រួលអាស្រ័យទៅតាមបរិបទ និងការរួមផ្សំពីកត្តាមួយចំនួនដូចជា វប្បធម៌ សមាសភាពគ្រួសារ និងប្រភេទនៃលំនៅដ្ឋាន ។ ប៉ុន្តែអ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយភាគច្រើន បានប្រើប្រាស់គោលការណ៍មួយចំនួនក្នុងការកំណត់ថាគ្រួសារមួយមានស្ថានភាពចង្អៀត ឬមានសមាជិកច្រើនកុះករ ដូចខាងក្រោម៖

    សមាជិកច្រើនជាង ១ នាក់ក្នុងមួយបន្ទប់ (មិនរាប់បញ្ចូលបន្ទប់ទឹក និងផ្ទះបាយ)

    សមាជិកច្រើនជាង ២ នាក់ក្នុងមួយបន្ទប់គេង ជាពិសេសប្រសិនបើពួកគេមិនត្រូវជាអ្វីនឹងគ្នា (ឧ. ក្មេងជំទង់)

    បរិវេណក្នុងការរស់នៅមានទំហំតិចជាង ១៥០ ម៉ែត្រការ៉េក្នុងមនុស្សម្នាក់

    ការរស់នៅក្នុងគ្រួសារដែលមានស្ថានភាពចង្អៀត ឬមានសមាជិកច្រើនកុះករ បានជះឥទ្ធិពលទៅលើផ្នែកផ្សេងនៃជីវភាពរស់នៅប្រចាំថ្ងៃ មិនថាជីវិតបុគ្គល និងសមាជិកនៃគ្រួសារទាំងមូល ។ ខាងក្រោមនេះគឺជាផលប៉ះពាល់សំខាន់ៗមួយចំនួន ៖

    . បរិវេណរស់នៅសម្រាប់រូបរាងកាយ និងឯកជនភាព ៖

    • កន្លែងផ្ទាល់ខ្លួនមានកំណត់ និងកង្វះឯកជនភាពអាចនាំឱ្យមានអារម្មណ៍ធុញទ្រាន់ តានតឹង និងមិនសប្បាយក្នុងចិត្ត ជាពិសេសចំពោះមនុស្សវ័យជំទង់ និងមនុស្សពេញវ័យនេះតែម្តង ។
    • កង្វះខាតទីធ្លាជាឯកជនភាពសម្រាប់ការសិក្សា ការសម្រាកលំហែកាយ ឬសកម្មភាពផ្ទាល់ខ្លួនអាចរារាំងដល់ការអភិវឌ្ឍន៍ និងសុខុមាលភាពបុគ្គល ។

    . សុខុមាលភាពផ្លូវចិត្ត និងអារម្មណ៍ ៖

    • ភាពចង្អៀតណែនអាចបង្កជាជម្លោះ ភាពតានតឹង និងបញ្ហាប្រឈមផ្សេងៗរវាងបុគ្គលនិងបុគ្គលនៅក្នុងគ្រួសារ ។
    • កង្វះទីធ្លាផ្ទាល់ខ្លួន និងឯកជនភាពអាចធ្វើឲ្យអារម្មណ៍ឆាប់ខឹង ថប់បារម្ភ និងការបាក់ទឹកចិត្ត ជាពិសេសសម្រាប់កុមារ និងក្មេងជំទង់ៗ ។
    • ដោយសារមានសមាជិកច្រើនអាចធ្វើឱ្យពិបាកក្នុងការស្វែងរកពេលវេលាស្ងប់ស្ងាត់សម្រាប់ផ្ទាល់ខ្លួន ការសំរាកលំហែ និងការគ្រប់គ្រងនូវផ្លូវអារម្មណ៍ ។

    ៣. សុខភាព និងអនាម័យ ៖

    • ភាពចង្អៀតណែនតាន់តាប់ អាចរីករាលដាលជំងឺឆ្លងកាន់តែងាយស្រួល ដោយសារតែមិនសូវមានគម្លាតពីគ្នា ហើយប្រើរបស់រួម (ឧទាហរណ៍ ៖ ក្នុងបន្ទប់ទឹក ឬសម្ភារក្នុងផ្ទះបាយជាដើម) ។
    • ពិបាក និងមានបញ្ហាប្រឈមក្នុងការរក្សាអនាម័យ និងការអនុវត្តអនាម័យឱ្យបានត្រឹមត្រូវ ។
    • កង្វះកន្លែងផ្ទាល់ខ្លួន និងប្រើប្រាស់របស់រួមគ្នា ក៏អាចរួមចំណែកដល់ការរីករាលដាលនៃជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗទៀតផងដែរ ។

    . ការអប់រំ និងការសិក្សា៖

    • កុមារនៅក្នុងគ្រួសារដែលមានសមាជិកច្រើនអាចមានការលំបាកក្នុង ការរក្សាការគិត ការផ្តោតអារម្មណ៍ និងការផ្ចង់ស្មារី ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការសិក្សារបស់ពួកគេ ។
    • កង្វះកន្លែងសិក្សា និងកង្វះបរិយាកាសស្ងប់ស្ងាត់ អាចរារាំងសមត្ថភាពរបស់កុមារក្នុងការបំពេញកិច្ចការមកពីសាលា គម្រោងកិច្ចការសាលានានា និងការរៀបចំខ្លួនសម្រាប់ការប្រឡងផ្សេងៗ ។

    . កាអភិវឌ្ឍន៍នៃអាកប្បកិរិយា និងការចូលរួមក្នុងសង្គម ៖

    • ភាពចង្អៀតណែនអាចនាំឱ្យមានការប្រជែងគ្នាជាបងប្អូនបង្កើតកាន់តែច្រើនឡើង ដោយសារកុមារប្រកួតប្រជែងដើម្បីការយកចិត្តទុកដាក់ស្រឡាញ់ពីឪពុកម្តាយ និងឈានដល់ការដណ្តើមទ្រព្យពីគ្នាទៀតផង ។
    • កន្លែងផ្ទាល់ខ្លួនមានកំណត់ និងវត្តមានជាប្រចាំរបស់អ្នកផ្សេងអាចរារាំងដល់ ការអភិវឌ្ឍន៍ទំនាក់ទំនងក្នុងសង្គម សមត្ថភាពដោះស្រាយជម្លោះ និងសមត្ថភាពក្នុងការបង្កើតដែនសុខមាលភាពផ្ទាល់ខ្លួន ។
    • កុមារនៅក្នុងគ្រួសារដែលមានសមាជិកច្រើនអាចមានឱកាសតិចតួចក្នុងការធ្វើអ្វីម្យ៉ាងដោយខ្លួនឯង ការរុករកអ្វីដែលថ្មីៗ ការចាប់អារម្មណ៍ចង់ទទួលបានបទពិសោធន៍ថ្មីៗ និងសកម្មភាពជាចំណង់ចំណូលចិត្តរបស់ពួកគេ ។

    . ភាពរឹងមាំនៃចំណងគ្រួសារ និងការកសាងទំនាក់ទំនង ៖

    • ភាពចង្អៀតណែនតាន់តាប់អាចធ្វើអោយទំនាក់ទំនងក្នុងគ្រួសារមានភាពតានតឹង នាំអោយមានជម្លោះ ការអាក់អន់ចិត្ត និងកង្វះការចុះសម្រុងរវាងគ្នានិងគ្នាក្នុងគ្រួសារ ។
    • ការនៅក្បែរគ្នាជាប្រចាំ និងកង្វះកន្លែងផ្ទាល់ខ្លួនអាចធ្វើឱ្យវាកាន់តែពិបាកសម្រាប់សមាជិកគ្រួសារក្នុងការបង្កើត និងរក្សាដែនសុខមាលភាពផ្ទាល់ខ្លួន វាក៏អាចប៉ះពាល់ដល់ទំនាក់ទំនង និងភាពរឹងមាំនៃចំណងគ្រួសារទាំងមូលផងដែរ ។

    សូមបញ្ជាក់ឲ្យបានជ្រាបថា ផលប៉ះពាល់ជាក់ស្តែង សម្រាប់គ្រួសារមួយដែលមានសមាជិកច្រើនកុះករ អាចប្រែប្រួលពីគ្រួសារមួយទៅគ្រួសារមួយ អាស្រ័យលើកត្តាមួយចំនួនដូចជា បរិបទវប្បធម៌ រចនាសម្ពន្ធ័គ្រួសារ ស្ថានភាពសេដ្ឋកិច្ចសង្គម វត្តមាននៃធនធានសហគមន៍ និងប្រព័ន្ធគាំទ្រផ្សេងៗ ។ ការដោះស្រាយបញ្ហាប្រឈមសម្រាប់គ្រួសារដែលមានសមាជិកច្រើន អាចតម្រូវឱ្យប្រើប្រាស់វិធីសាស្រ្តចម្រុះ រួមទាំងផ្លូវកាយ ផ្លូវចិត្ត និងមានការចូលរួមពីសង្គម ។

    លោកអ្នកអាចចុចទីនេះបានដើម្បីយល់ដឹងថា "តើលោកអ្នកអាចគ្រប់គ្រងដោយរបៀបណាដែរ ប្រសិនជាលោកអ្នកកំពុងរស់នៅក្នុងគ្រួសារដែលមានសមាជិកច្រើន ?"

    ស្វែងរកបន្ថែម

    តើអ្វីជាគោលការណ៍ការពារអតិថិជន?

    July 22, 2024

    គោលការណ៍ការពារអតិថិជន (CPPs) គឺជាសំណុំនៃគោលការណ៍មួយ ដែលបានបង្កើតឡើងដើម្បីធានាថា គ្រឹះស្ថានដែលផ្តល់សេវាហិរញ្ញវត្ថុ ប្រព្រឹត្តចំពោះអតិថិជនរបស់ពួកគេដោយយុត្តិធម៌ និងការពារពួកគេពីការអនុវត្តប្រកបដោយគ្រោះថ្នាក់។ គោលការណ៍ទាំងនេះគឺពាក់ព័ន្ធជាពិសេសនៅក្នុងបរិបទនៃមីក្រូហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុផ្សេងទៀតដែលអតិថិជនគោលដៅភាគច្រើនផ្តោតលើប្រជាជនដែលមានប្រាក់ចំណូលទាប និងចំនេះដឹងហិរញ្ញវត្ថុមានកម្រិត ។ គោលបំណងគឺដើម្បីលើកកម្ពស់តម្លាភាព ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តផ្តោតលើអតិថិជន។ ខាងក្រោមនេះគឺជាគោលការណ៍សំខាន់ៗ៖

    ១.​ការរចនាផលិតផល និងបណ្តាញចែកចាយឬផ្តល់សេវាដែលសមស្រប

    ធានាថាផលិតផលសមស្របនឹងតម្រូវការអតិថិជន៖ ផលិតផល និងសេវាកម្មហិរញ្ញវត្ថុគួរតែត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការ និងសមត្ថភាពជាក់លាក់របស់អតិថិជនដោយមិនបង្កគ្រោះថ្នាក់។ នេះរួមបញ្ចូលទាំងការពិចារណាលើលទ្ធភាពរបស់អតិថិជនក្នុងការសងប្រាក់កម្ចី និងការធានាថាលក្ខខណ្ឌមានភាពច្បាស់លាស់ និងសមស្រប។

    ២. ការការពារការជំពាក់បំណុលវណ្ឌក

    ការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ៖ អ្នកផ្តល់សេវាគួរតែធ្វើការវាយតម្លៃឱ្យបានហ្មត់ចត់អំពីសមត្ថភាពនៃការទូទាត់សងរបស់អតិថិជនមុនពេលផ្តល់ឥណទាន។ គោលដៅគឺដើម្បីការពារអតិថិជនពីការជំពាក់បំណុលច្រើនហួសពីសមត្ថភាពដែលពួកគេអាចគ្រប់គ្រងបាន ដែលអាចនាំឱ្យដែលនាំឲ្យមានបំណុលវណ្ឌក និងវិបត្តិហិរញ្ញវត្ថុ។

    ៣. តម្លាភាព

    ការផ្តល់ព័ត៌មានច្បាស់លាស់៖ ព័ត៌មានទាំងអស់អំពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុ រួមទាំងលក្ខខណ្ឌ ការកំណត់តម្លៃ និងហានិភ័យដែលអាចកើតមាន គួរលាតត្រដាងឲ្យបានយ៉ាងច្បាស់ ប្រកបដោយភាពស្មោះត្រង់។ អតិថិជនគួរតែយល់ឱ្យបានច្បាស់អំពីអ្វីដែលពួកគេកំពុងចុះឈ្មោះលើកិច្ចសន្យាកម្ចី។

    ៤.​ ការកំណត់តម្លៃប្រកបដោយការទទួលខុសត្រូវ

    ការកំណត់តម្លៃសមរម្យ៖ តម្លៃ ថ្លៃសេវា និងអត្រាការប្រាក់គួរតែត្រូវបានកំណត់ក្នុងលក្ខណៈមួយដែលមានតម្លៃសមរម្យសម្រាប់អតិថិជន និងមាននិរន្តរភាពសម្រាប់គ្រឹះស្ថានផងដែរ។ នេះមានន័យថា ជៀសវាងការកំណត់តម្លៃហួសហេតុ និងធានាថាអតិថិជនទទួលបានតម្លៃសម្រាប់ថ្លៃសេវាដែលពួកគាត់បានបង់។

    ៥. ការប្រព្រឹត្តិដោយយុត្តិធម៌ និងការគោរពចំពោះអតិថិជន

    ក្រមសីលធម៌៖ អ្នកផ្តល់សេវាហិរញ្ញវត្ថុគួរតែប្រព្រឹត្តចំពោះអតិថិជនដោយយុត្តិធម៌ និងដោយការគោរពគ្រប់ពេលវេលា។ នេះរួមបញ្ចូលទាំងការទប់ស្កាត់ការអនុវត្តការប្រមូលកម្ចីយឺតយ៉ាវដោយបំពាន ឬការបង្ខិតបង្ខំ និងការធានាថា រាល់សកម្មភាពដែលអនុវត្តជាមួយអតិថិជនត្រូវបានធ្វើឡើងដោយសេចក្តីថ្លៃថ្នូរ។

    ៦. ឯកជនភាពនៃទិន្នន័យអតិថិជន

    ការការពារទិន្នន័យ៖ ព័ត៌មានផ្ទាល់ខ្លួន និងហិរញ្ញវត្ថុរបស់អតិថិជនគួរតែត្រូវបានរក្សាទុកជាសម្ងាត់ និងមានសុវត្ថិភាព។ គ្រឹះស្ថានគួរតែមានគោលការណ៍ និងនីតិវិធីក្នុងការការពារទិន្នន័យអតិថិជនពីការចូលប្រើដោយគ្មានការអនុញ្ញាត និងការប្រើប្រាស់ខុស។

    ៧. យន្តការសម្រាប់ដំណោះស្រាយបណ្តឹង

    គាំទ្រដល់អតិថិជន៖ គ្រឹះស្ថានគួរតែបង្កើត និងលើកកម្ពស់យន្តការដ៏មានប្រសិទ្ធភាពសម្រាប់អតិថិជនក្នុងការបញ្ចេញមតិ និងដោះស្រាយបញ្ហា។ នេះរួមបញ្ចូលទាំងការមានដំណើរការច្បាស់លាស់ ការអាចូលទៅប្រើប្រាស់បាន ព្រមជាមួយការធានាថាអតិថិជនដឹងពីរបៀបប្រើប្រាស់វា។ មតិនិងយោបល់របស់អតិថិជន នឹងត្រូវបានប្រើយកមកកែលម្អរគុណភាពផលិតផល និងសេវាកម្ម ។

    ៨. អភិបាលកិច្ច និងធនធានមនុស្ស៖

    ការប្តេជ្ញាចិត្តចំពោះការការពារអតិថិជន៖ អភិបាលកិច្ច និងការគ្រប់គ្រងមានការប្តេជ្ញាចិត្តចំពោះកិច្ចការពារអតិថិជន ដោយមានប្រព័ន្ធធនធានមនុស្សគាំទ្រយ៉ាងសកម្មចំពោះការអនុវត្ត ។ ។ គណៈគ្រប់គ្រងជាន់ខ្ពស់តាមដានយ៉ាងដិតដល់នូវហានិភ័យនៃការការពារអតិថិជន និងចាត់វិធានការកែតម្រូវ។ មានប្រព័ន្ធគ្រប់គ្រងដែលជំរុញលើកិច្ចការពារអតិថិជន តាមរយៈការបណ្តុះបណ្តាលពេញលេញ គ្រោងការណ៍លើកទឹកចិត្ត របាយការណ៍ និងការគ្រប់គ្រង។

    ការអនុវត្តគោលការណ៍ទាំងនេះតម្រូវឱ្យមានការប្តេជ្ញាចិត្តខ្ពស់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុ ក្នុងការបញ្ចូលវាទៅក្នុងប្រតិបត្តិការ គោលនយោបាយ និងវប្បធម៌សាជីវកម្មរបស់ពួកគេ។ នេះគឺជាជំហានមួយចំនួនដើម្បីជួយក្នុងការអនុវត្ត៖

    • ការប្តេជ្ញាចិត្តកម្រិតខ្ពស់៖ ក្រុមប្រឹក្សាភិបាល និងអ្នកគ្រប់គ្រងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងប្រតិបត្តិការដោយផ្អែកលើទិន្នន័យសង្គម និងហិរញ្ញវត្ថុ។
    • ការអភិវឌ្ឍន៍គោលនយោបាយ៖ បង្កើត ឬកែសម្រួលគោលនយោបាយ និងនីតិវិធី ដើម្បីឲ្យស្របតាមគោលការណ៍ការពារអតិថិជន
    • ការបណ្តុះបណ្តាលបុគ្គលិក៖ បណ្តុះបណ្តាលបុគ្គលិកគ្រប់កម្រិតអំពីសារៈសំខាន់នៃការការពារអតិថិជន និងរបៀបអនុវត្តគោលការណ៍ទាំងនេះនៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។
    • ការអប់រំអតិថិជន៖ អប់រំអតិថិជនអំពីសិទ្ធិ និងទំនួលខុសត្រូវរបស់ពួកគេ និងផ្តល់ឱ្យពួកគេនូវព័ត៌មានដែលពួកគេត្រូវការដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។
    • ការត្រួតពិនិត្យ និងការវាយតម្លៃ៖ ត្រួតពិនិត្យជាប្រចាំនូវការប្រកាន់ខ្ជាប់នូវ គោលការណ៍ការពារអតិថិជន និងវាយតម្លៃផលប៉ះពាល់នៃគោលការណ៍ទាំងនេះទៅលើលទ្ធផលរបស់អតិថិជន។
    • យន្តការទទួលយកមតិកែលម្អ៖ បង្កើតបណ្តាញសម្រាប់អតិថិជនដើម្បីផ្តល់មតិកែលម្អ និងរាយការណ៍អំពីបញ្ហា ហើយធានាថាបណ្តាញទាំងនេះអាចចូលប្រើបាន និងមានប្រសិទ្ធភាព។

    ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ គ្រឹះស្ថានអាចបង្កើតទំនុកចិត្តជាមួយអតិថិជនរបស់ពួកគេ ធ្វើអោយប្រសើរឡើងនូវការពេញចិត្តរបស់អតិថិជន និងរួមចំណែកដល់ស្ថិរភាព និងនិរន្តរភាពនៃវិស័យហិរញ្ញវត្ថុទាំងមូល។

    សូមជម្រាបជូនផងដែរថា​ ក្នុងឆ្នាំ ២០២២ ហ្វឺស ហ្វាយនែន ទទួលបានវិញ្ញាបនបត្រកម្រិតខ្ពស់បំផុត លើការអនុវត្តន៍គោលការណ៍ការពារអតិថិជនរបស់ខ្លួនបានយ៉ាងល្អ​។ វិញ្ញាបនប័ត្រនេះត្រូវបានផ្តល់ជូនបន្ទាប់ពីការវាយតម្លៃដោយអ្នកវាយតម្លៃឯករាជ្យអន្តរជាតិមួយឈ្មោះថា M-Cril ។ 

    https://firstfinance.com.kh/blog/the-highest-level-of-client-protection-recognition

     

     

    ស្វែងរកបន្ថែម

    តើធ្វើដូចម្តេចដើម្បីទទួលបានខ្យល់បរិសុទ្ធនៅក្នុងផ្ទ...

    June 11, 2024

    ការទទួលបានខ្យល់អាកាសបរិសុទ្ធគឺចាំបាច់សម្រាប់សុខភាព និងសុខុមាលភាពទូទៅរបស់លោកអ្នក ប៉ុន្តែវាមិនងាយទទួលបាននោះទេ ជាពិសេសប្រសិនបើលោកអ្នករស់នៅក្នុងទីក្រុង ឬទីប្រជុំជនដែលមានផ្ទះសំណង់ច្រើនជាងធម្មជាតិដើមឈើ ។ ជាសំណាងល្អ វាមានយុទ្ធសាស្ត្រដែលសាមញ្ញងាយៗមួយចំនួនដែលលោកអ្នកអាចប្រើ ដើម្បីអនុញ្ញាតឲ្យខ្យល់អាកាសបរិសុទ្ធចូលក្នុងផ្ទះរបស់លោកអ្នកបាន ។

    ១. បើកបង្អួចឱ្យបានទៀងទាត់

    នេះគឺជាមធ្យោបាយងាយស្រួលបំផុត និងមានប្រសិទ្ធភាពក្នុងការកែលម្អគុណភាពខ្យល់ក្នុងផ្ទះរបស់លោកអ្នក ។ ព្យាយាមបើកបង្អួចឱ្យបានយ៉ាងហោចណាស់ 15 ទៅ 20 នាទីជារៀងរាល់ថ្ងៃ ដើម្បីអនុញ្ញាតឱ្យខ្យល់បរិសុទ្ធអាចចេញចូលផ្ទះរបស់លោកអ្នកបាន ។

    ២. ប្រើបំពង់ស្រូបផ្សែង

    ត្រូវប្រាកដថាផ្ទះបាយ បន្ទប់ទឹក និងបន្ទប់បោកគក់របស់លោកអ្នកមានបំពង់ស្រូបដែលបញ្ចេញខ្យល់ឬផ្សែងមិនល្អចេញទៅខាងក្រៅផ្ទះ ។ ការបើកបំពង់ស្រូបផ្សែង ពេលចម្អិនអាហារ ងូតទឹក ឬពេលបោកគក់សម្លៀកបំពាក់អាចជួយកម្ចាត់ក្លិនស្អុយ និងខ្យល់កខ្វក់ចេញបាន ។

    ៣. មានរុក្ខជាតិដាំនៅក្នុងផ្ទះ

    រុក្ខជាតិដាំក្នុងផ្ទះទូទៅវាគឺជាឧបករណ៍បន្សុទ្ធខ្យល់ធម្មជាតិ ដោយអាចស្រូបយកកាបូនឌីអុកស៊ីត និងបញ្ចេញអុកស៊ីហ្សែនត្រឡប់មកវិញបានយ៉ាងល្អ ។ លោកអ្នកអាចសាកល្បងដាក់រុក្ខជាតិនៅក្នុងបន្ទប់ផ្សេងៗជុំវិញផ្ទះរបស់លោកអ្នកបាន ។

    ៤. កំណត់ប្រភពបង្កជាខ្យល់ពុលក្នុងផ្ទះ

    ជៀសវាងការប្រើផលិតផលសម្អាតមានក្លិនឈួលមិនល្អ ទៀនក្រអូបផ្សេងៗ និងរបស់ផ្សេងទៀតដែលអាចបំផ្លាញសារធាតុសរីរាង្គល្អដែលមាននៅក្នុងខ្យល់ក្នុងផ្ទះរបស់លោកអ្នក ។

    តាមរយៈការអនុវត្តយុទ្ធសាស្រ្តទាំងនេះ អាចជួយធានាថាកន្លែងរស់នៅក្នុងផ្ទះរបស់លោកអ្នកគឺពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យស្រស់ស្រាយ ធ្វើឲ្យប្រសើរឡើងនូវសុខភាព និងមានផាសុកភាព ។

    ស្វែងរកបន្ថែម

    សំណាញ់សុវត្ថិភាពសម្រាប់អ្នករំលស់ផ្ទះរយៈពេលវែង

    May 20, 2024

    ការទិញផ្ទះបង់រំលស់បាននឹងកំពុងមានភាពពេញនិយមក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ។ អ្នកមានចំណូលទាបនិងមធ្យមដែលមិនមានប្រាក់គ្រប់គ្រាន់ក្នុងដៃដើម្បីទិញផ្ទះ មានឱកាសក្លាយជាម្ចាស់ផ្ទះតាមរយៈការបង់រំលស់ដែលមានរយៈពេលវែងមួយនេះ ។

    មានរឿងមួយដែលគួរកត់សំគាល់នោះគឺ ជាទូទៅចំណូលស្ទើរតែពាក់កណ្តាលនៃគ្រួសារប្រភេទនោះត្រូវចំណាយលើការបង់រំលស់ជាប្រចាំខែ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការចំណាយជាប្រចាំថ្ងៃ និងការចំណាយដែលឥតគ្រោងទុកដូចជាការចំណាយលើបញ្ហាសុខភាព គ្រោះថ្នាក់ចៃដន្យ ការបាត់ចំណូល ឬអគ្គិភ័យ ។ល។ តើមានអ្វីកើតឡើងបើរឿងទាំងនោះពិតជាកើតមានឡើងមែន? តើនរណានឹងបង់រំលស់ថ្លៃផ្ទះបន្ត ? តើចង់ឲ្យផ្ទះដែលបានមកនោះ បាត់បង់ទៅវិញឬយ៉ាង ?

    មានដំណោះស្រាយមួយដែល គួរពិចារណា ហើយមានភាពសន្សំសំចៃនោះគឺ ការទទួលយកសេវាធានារ៉ាប់រង។ សេវាធានារ៉ាប់រងមានច្រើនប្រភេទ និងតួនាទីខុសគ្នា ហើយក៏ផ្តល់ផលប្រយោជន៍តបស្នងក្នុងរូបភាពខុសគ្នាដែរ ។

    ការទិញអចលនទ្រព្យដូចជាផ្ទះ គួរតែពិចារណាលើការធានាផ្នែកអគ្គិភ័យ ព្រោះវានឹងជួយរ៉ាប់រងនូវការខាតបង់ទាំងឡាយ នៅពេលមានអគ្គិភ័យកើតឡើងដល់ផ្ទះលោកអ្នក។ ជាទូទៅលោកអ្នកអាចនឹងទទួលបានការរ៉ាប់រងលើការស្នាក់នៅបណ្តោះអាសន្ន សំណងលើការជួសជុល លើគ្រឿងសង្ហារឹម ការបង់រំលស់ជំនួស ឬ បង់ផ្តាច់ជំនួស។ ទំហំនិងលក្ខណៈនៃការធានាគឺអាស្រ័យក្នុងកិច្ចសន្យាជាក់ស្តែង នៅពេលដែលលោកអ្នកទទួលយល់ព្រមជាមួយក្រុមហ៊ុនដែលធានាលោកអ្នកនោះ ។

    ការធានារ៉ាប់រងមួយប្រភេទទៀតគឺ ការធានាលើសុខភាពនិងអាយុជីវិត ។ វាជាសំណាញ់សុវត្ថិភាពដើម្បីការពារហានិភ័យផ្នែកហិរញ្ញវត្ថុ ដែលអាចកើតមានឡើងជាយថាហេតុដោយសារមរណភាព ឬពិការ ឬការចំណាយជាគំហុកភ្លាមៗ ក្នុងពេលតែមួយលើថ្លៃព្យាបាលជំងឺ ឬគ្រោះថ្នាក់រងរបួសដោយចៃដ្យ ។ ដូច្នេះការធានាមួយនេះអាច នឹងចេញថ្លៃចំណាយលើការព្យាបាល ការខូចខាត ការបង់ផ្តាច់ ឬបង់រំលស់ជំនួស ដោយបុគ្គលជាកម្មវត្ថុនៃការធានា នោះមិនចាំបាច់ទទួលខុសត្រូវលើការបង់រំលស់ផ្ទះទៀតឡើយ ។ ទំហំនិងលក្ខណនៃការធានាគឺអាស្រ័យក្នុងកិច្ចសន្យាជាក់ស្តែង នៅពេលដែលលោកអ្នកទទួលយល់ព្រមជាមួយក្រុមហ៊ុនដែលធានាលោកអ្នកនោះ ។

    ស្វែងរកបន្ថែម

    វិធីសាស្ត្រគ្រប់គ្រងកម្ចីលំនៅដ្ឋានឲ្យមានប្រសិទ្ធភា...

    April 24, 2024

    កម្ចីលំនៅដ្ឋានគឺជាបំណុលរយៈវែងដែលធ្វើឲ្យអ្នកទទួលបានផ្ទះផ្ទាល់ខ្លួន។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងថវិការរបស់អ្នក ដើម្បីបង់សងកម្ចីលំនៅដ្ឋានបានល្អនោះទេ អ្នកនឹងទទួលបានការពិន័យ និងធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រវត្តិឥណទានរបស់អ្នក ។ ខាងក្រោមជាគន្លឹះសំខាន់ៗ មួយចំនួនដែលជួយឲ្យអ្នកអាចគ្រប់គ្រងកម្ចីលំនៅដ្ឋានរបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាព ៖

    ១. បង់សងទាន់ពេល

    នៅពេលអ្នកបង់សងកម្ចីលំនៅដ្ឋានរបស់អ្នកទាន់ពេល ជាទៀងទាត់ នោះអ្នកនឹងរក្សាព័ត៌ល្អ ក្នុងរបាយការណ៍ឥណទានរបស់អ្នក។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកងាយស្រួល ក្នុងការស្នើសុំលក្ខខណ្ឌល្អផ្សេងៗ ដូចជាការបញ្ចុះអត្រាការប្រាក់ ការបង់ផ្ដាច់កម្ចីមុនពេលកំណត់ ជាដើម ។ ប្រសិនបើអ្នកដឹងខ្លួនថា អ្នកមិនអាចបង់សងទាន់ពេល អ្នកត្រូវទាក់ទងម្ចាស់កម្ចី (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធានាគារ) ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន មុនថ្ងៃផុតកំណត់បង់សង ដើម្បីប្រឹក្សារកដំណោះស្រាយដែលសមស្រប ។

    ២. ពិនិត្យកម្ចីលំនៅដ្ឋានរបស់អ្នកជាទៀងទាត់

    ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងផ្ដល់ជូននូវលក្ខខណ្ឌល្អៗ សម្រាប់ម្ចាស់លំនៅដ្ឋាន រួមទាំងអតិថិជនដែលបានប្រើកម្ចីលំនៅដ្ឋានរបស់ពួកគេ ។ ប្រសិនបើអ្នកជាអតិថិជនល្អ អ្នកនឹងស័ក្តិសមទទួលបានការផ្ដល់ជូនទាំងនោះពីម្ចាស់កម្ចី នៅពេលដែលអ្នកស្នើសុំកម្ចីបន្ថែមជាដើម ។ អ្នកក៏គួតែពិនិត្យផងដែរ ថាតើអ្នកកំពុងតែអនុវត្តតាមគ្រប់លក្ខខណ្ឌនៃកិច្ចសន្យាកម្ចីដែរឬអត់ ដើម្បីឲ្យប្រាកដថាអ្នកកំពុងតែអនុវត្តបានត្រឹមត្រូវ សម្រាប់ភាពល្អប្រសើរនៃព័ត៌មានឥណទានរបស់អ្នក ។

    ៣. កាត់បំណុលរបស់អ្នក

    វាមានសារសំខាន់ខ្លាំងណាស់ ដែលអ្នកអាចកាត់បំណុលអាក្រក់របស់អ្នកបាន ដូច្នេះហើយអ្នកនឹងអាចសន្សំប្រាក់ដើម្បីបង់សងកម្ចីលំនៅដ្ឋានរបស់អ្នក។ កម្ចីអាក្រក់ជាកម្ចីដែលមិនបានបន្ថែមតម្លៃដល់ហិរញ្ញវត្ថុរបស់អ្នកនោះទេ មានដូចជាការទិញដែលមិនបានគ្រោងទុក ដែលអ្នកទិញដោយការប្រើកាតឥណទានរបស់អ្នក ។ ឧទាហរណ៍ នៅពេលអ្នកឃើញស៊េរីថ្មីទូរសព្ទទំនើប អ្នកចាប់អារម្មណ៍ ហើយធ្វើការទិញភ្លាមៗជាមួយកាតឥណទានរបស់អ្នក ដោយអ្នកមិនមានគម្រោងទិញវាទាល់តែសោះ ។

    ៤. ត្រូវចេះសន្សំសំចៃ

    អ្នកនឹងប្រើពេលរាប់ឆ្នាំ ឬស្ទើរពេញមួយជីវិតរបស់អ្នក ដើម្បីបង់សងកម្ចីលំនៅដ្ឋានរបស់អ្នក ហើយវាអាចនឹងប្រើពេលច្រើនជាងនេះទៀត ប្រសិនបើអ្នកមិនចេះគ្រប់គ្រងប្រាក់ដើម្បីបង់សងបានល្អនោះទេ។ ប្រសិនបើអ្នកចង់បង់ផ្ដាច់កម្ចីរបស់អ្នកបានឆាប់ អ្នកគួធ្វើការប្ដេជ្ញាចិត្ត ក្នុងការកាត់បន្ថយចំណាយលើសម្ភារដែលមិនសូវសំខាន់មួយចំនួន ដូចជាសំលៀកបំពាក់ម៉ាកថ្មីៗ ឬទូរសព្ទទំនើបស៊េរីថ្មី ជាដើម ព្រោះអ្នកនឹងមិនចង់ជាប់បំណុលគេរយៈពេលវែងនោះដែរ ។

    ៥. រក្សាទំនាក់ទំនងល្អជាមួយម្ចាស់កម្ចី

    វាមានសារប្រយោជន៍ណាស់ ដែលអ្នកអាចរក្សាទំនាក់ទំនងល្អជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ/ធនាគារ ចាប់តាំងពីកម្ចីរបស់អ្នកត្រូវបានអនុម័ត និងធ្វើការដកប្រាក់។ ក្នុងអំឡុងពេល ១០ ឆ្នាំ អ្វីៗអាចប្រែប្រួល ដូចជាអត្រាការប្រាក់ ឬផលិតផលរបស់គ្រឹះស្ថានហិរញ្ញវត្ថុ។ ការរក្សាទំនាក់ទំនងល្អជាមួយអ្នកផ្ដល់កម្ចីអាចធ្វើឲ្យអ្នកងាយស្រួលស្នើសុំប្រាក់កម្ចីបន្ថែម ឬការបន្ថយអត្រាការប្រាក់ជាដើម ។

    ស្វែងរកបន្ថែម

    តើ EMI គឺជាអ្វីហើយវាដំណើរការយ៉ាងដូចម្តេច?

    March 18, 2024

    មានវិធីសាស្រ្តជាច្រើនក្នុងការគណនាចំនួនប្រាក់បង់សងកម្ចី ប៉ុន្តែវិធីពេញនិយមគឺការបង់រំលស់ថេរប្រចាំខែ (EMI)។ ការប្រចាំខែ (EMI) គឺជាចំនួនទឹកប្រាក់ទូទាត់ថេរដែលធ្វើឡើងដោយកូនបំណុលអោយទៅម្ចាស់បំណុលទៅតាមកាលបរិច្ឆេទដែលបានកំណត់រៀងរាល់ខែ។ ការបង់រំលស់ថេរប្រចាំខែត្រូវបានអនុវត្តដោយបង់ទាំងការប្រាក់ និងប្រាក់ដើមរៀងរាល់ខែដូច្នេះក្នុងរយៈពេលជាក់លាក់ណាមួយប្រាក់កម្ចីត្រូវបានសងទាំងស្រុង។

    នៅពេលអ្នកស្នើរឥណទានលំនៅដ្ឋាន បញ្ហាដែលអ្នកត្រូវគិតចំបងបំផុតគឺការបង់សងប្រាក់កម្ចី ។ ការបង់សងឥណទានលំនៅដ្ឋាន ភាគច្រើនគឺធ្វើឡើងតាមរយៈការបង់រំលស់ថេរប្រចាំខែ (EMI)។ ចំនួនថេរមួយនេះ អ្នកត្រូវបង់អោយម្ចាស់បំណុលជារៀងរាល់ខែរហូតដល់អ្នកសងបំណុលផ្ទះទាំងស្រុង។ ចំនួនប្រាក់បង់ថេរប្រចាំខែ (EMI) នីមួយៗ ត្រូវបានបង្កើតឡើងដោយចំនួនការប្រាក់ បូកជាមួយប្រាក់ដើម។ វាជារឿងងាយក្នុងការគណនា ចំនួនបង់រំលស់ថេរប្រចាំខែ (EMI) សម្រាប់ឥណទានលំនៅដ្ឋាន ។

    ប្រសិនបើអ្នកកំពុងឆ្ងល់ពីរបៀប ដើម្បីគណនាចំនួនបង់រំលស់ថេរប្រចាំខែសម្រាប់កម្ចីទិញផ្ទះ (EMI) អ្នកអាចចូលទៅកាន់វិបសៃថ៍របស់ស្ថាបន័ហិរញ្ញវត្ថុទាំងនោះ ដើម្បីគណនាមើល។ នេះគឺជាព័ត៌មានដែលអ្នកត្រូវបញ្ចូលក្នុងការគណនា ចំនួនប្រាក់បង់ថេរប្រចាំខែ(EMI)៖

    • ចំនួនប្រាក់កម្ចីរបស់អ្នក
    • រយ:ពេលនៃការបង់សងកម្ចី
    • អត្រាការប្រាក់

    ផ្អែកលើប៉ារ៉ាម៉ែត្រទាំងបីនេះ យើងអាចគណនាចំនួនទឹកប្រាក់ថេរ ដែលអ្នកត្រូវបង់អោយស្ថាប័នហិរញ្ញវត្ថុជារៀងរាល់ខែ។ ការគណនា (EMI) នៃគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួន ក៏បានបង្ហាញពីអត្រាការប្រាក់ដែលត្រូវទទួលបាន ក្នុងរយ:ពេលណាមួយដែលអ្នកបានកម្រិតផងដែរ។

    នេះជាឧទាហរណ៍អំពីរបៀបដែល (EMI) គណនា។ឧទាហរណ៍ថាអ្នកបានខ្ចីប្រាក់ដើម្បីកែលម្អគេហដ្ឋានរបស់អ្នក៖

    ១០,០០០ ដុល្លារសម្រាប់ការបង់សងរយៈពេល ២០ ឆ្នាំដោយការប្រាក់ ១,៥ ភាគរយ។ (EMI) របស់អ្នកនឹងមានចំនួន ១៥៥ ដុល្លារដែលរួមបញ្ចូលទាំងការប្រាក់ និងប្រាក់ដើម។ ដែលការបង់នេះ អ្នកនឹងបង់ការប្រាក់រាងច្រើនបន្តិចនៅឆ្នាំដំបូង ហើយកាន់តែតិចទៅៗនៅឆ្នាំចុងក្រោយ។ផ្ទុយគ្នាចំពោះប្រាក់ដើមដែលអ្នកត្រូវបង់តិចតួចនៅឆ្នាំដំបូង និងកាន់តែច្រើនទៅនៅឆ្នាំចុងក្រោយ ។

    ការបង់រំលោះប្រចាំខែថេរ (EMI) មានប្រយោជន៍ក្នុងការរៀបចំផែនការលំហូរសាច់ប្រាក់របស់អ្នក ដូច្នេះអ្នកធ្វើការទូទាត់ប្រាក់កម្ចីទិញផ្ទះដោយងាយស្រួល។ និយាយម៉្យាងទៀត (EMI) គឺជាឧបករណ៍មានប្រយោជន៍សម្រាប់ផែនការហិរញ្ញវត្ថុ និងនៅពេលអ្នកមានតម្រូវការកម្ចី។

    អ្នកគប្បីកំណត់ចំនួនប្រាក់បង់សងប្រចាំខែ អោយនៅចន្លោះពី ៥០% -៦៥% នៃប្រាក់ចំណូលប្រចាំខែសុទ្ធរបស់អ្នក។ អ្នកអាចប្រើម៉ាស៊ីនគិតលេខ ដើម្បីគណនាចំនួនប្រាក់ចំណូលដែលអ្នកត្រូវមាន ដើម្បីអាចបង់សងប្រាក់កម្ចីបានផងដែរ។

    ប្រភពមកពី៖ www.hdfc.com

    ស្វែងរកបន្ថែម

    គន្លឹះសំខាន់ៗ មិនត្រូវមើលរំលង មុនពេលចាប់ផ្ដើមសង់ផ្...

    February 21, 2024

    ផ្ទះជាកន្លែងផ្ដល់នូវសុខសុវត្ថិភាព សុភមង្គល និងភាពថ្លៃថ្នូរ។ មនុស្សជាច្រើនមានក្ដីស្រម៉ៃចង់រស់នៅក្នុងផ្ទះដែលល្អ និងប្រកបដោយផាសុខភាព។ ទោះបីយ៉ាងណា ការសាងសង់ផ្ទះក្នុងក្ដីស្រម៉ៃរបស់អ្នក គឺជាគម្រោងមួយ ដែលអ្នកគួតែយកចិត្តទុកដាក់តាំងពីពេលចាប់ផ្ដើម បើពុំដូច្នោះទេ អ្នកអាចនឹងមិនសប្បាយចិត្តនៅពេលដែលផ្ទះរបស់អ្នកត្រូវបានសាងសង់រួច។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួន ដែលអ្នកមិនត្រូវមើលរំលង មុនពេលអ្នកចាប់ផ្ដើមសាងសង់ផ្ទះផ្ទាល់ខ្លួនរបស់អ្នក ៖

    ១. ការប៉ាន់តម្លៃ

    វាជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយ ក្នុងការដឹងថាអ្នកអាចចំណាយប្រាក់ទាំងអស់លើការសាងសង់ ឬអ្នកនឹងត្រូវការកម្ចីផ្នែកលំនៅដ្ឋានក្នុងចំនួនណាមួយ។ ដើម្បីប៉ាន់ប្រមាណតម្លៃឲ្យកាន់តែច្បាស់ អ្នកអាចបំបែកតម្លៃលើផ្នែកសំខាន់ៗ ដូចជា តម្លៃសម្រាប់ចំណាយលើគ្រឹះ គ្រោងផ្ទះ ប្រព័ន្ធទឹក លាបពណ៌ ដំបូល ។ល។

    ២. កំណត់ទីតាំងសមរម្យសម្រាប់ផ្ទះរបស់អ្នក

    គ្រប់គ្នាតែងតែចង់រស់នៅក្នុងផ្ទះយូរអង្វែងរបស់ពួកគេក្នុងទីតាំង ដែលពួកគេងាយទទួលបានទាំងសេវាសាធារណៈ និងសេវាឯកជន ដូចជាសាលារៀន មន្ទីរពេទ្យ ប៉ុស្តិ៍ប៉ូលិស ។ល។ អ្នកក៏គួតែដឹងពីប្រភេទដីផងដែរ ថាតើផ្ទះរបស់អ្នកស្ថិតនៅលើប្រភេទដីខ្សាច់ ដីធម្មតា ដីឥដ្ឋ ឬប្រភេទដី ផ្សេងទៀត ដូច្នេះហើយ អ្នកអាចប្រាកដថាតើ គ្រឹះកម្រិតណា ដែលត្រូវនឹងប្រភេទដីនោះ ដើម្បីធានាភាពរឹងមាំនៃផ្ទះរបស់អ្នក។

    ៣. រចនាផ្ទះរបស់អ្នកដោយភាពឈ្លាសវៃ

    ដើម្បីទទួលបានផ្ទះដែលមានស្តង់ដារមួយ អ្នកត្រូវប្រឹក្សាយោបល់ ឬធ្វើការជាមួយស្ថាបត្យករ វិស្វករ ឬក្រុមហ៊ុនសាងសង់ ដែលមានជំនាញ និងបទពិសោធន៍។ មនុស្សមួយចំនួនមិនចង់ចំណាយប្រាក់របស់ពួកគេទៅលើរឿងនេះទេ ប៉ុន្តែនៅពេលចុងក្រោយ ពួកគេបានបង្កើតកំហុសឆ្គងមួយចំនួនក្នុងការសាងសង់ ដោយសារតែពួកគេមិនមានជំនាញលើការងារនេះ។ អ្នកដែលមានជំនាញអាចប្រាប់អ្នកពីទីតាំងដែលគួដាក់បង្អួច វិធីសាស្រ្តធ្វើឲ្យគ្រឹះរឹងមាំ នឹងធ្វើឲ្យប្រព័ន្ធទឹកមានគុណភាពល្អ ហើយពួកគេអាចណែនាំថាតើផ្ទះរបស់អ្នកគួមានប្រភេទបន្ទប់បែបណាខ្លះ និងចំនួនប៉ុន្មាន សម្រាប់គ្រួសាររបស់អ្នក។

    ៤. ជាងដែលអាចទុកចិត្តបាន

    អ្នកនឹងមានទំនុកចិត្តនៅពេលដែលអ្នកអាចជួលជាងដែលមានជំនាញ និងបទពិសោធន៍ដែលអាចជឿជាក់បាន តាមរយៈការស្គាល់ជាងដោយខ្លួនឯង ឬតាមរយៈការណែនាំពីមិត្តភក្តិ ឬសាច់ញាតិ ដើម្បីគ្រប់គ្រងគម្រោងសាងសង់ផ្ទះរបស់អ្នក។ ពួកគេនឹងធានាថាគ្រប់យ៉ាងអាចដំណើរការបានរលូន តាមការគ្រោងទុក ហើយពួកគេអាចផ្ដល់ប្រឹក្សាល្អៗ ដល់អ្នកលើការសាងសង់តាំងពីដំបូងរហូតដល់បញ្ចប់។

    ៥. កាលវិភាគជាក់លាក់

    អ្នកត្រូវតែមានកាលវិភាគសាងសង់ជាក់លាក់ ដែលមានការឯកភាពជាមួយជាង ដូច្នោះហើយអ្នកនឹងអាចទទួលបានផ្ទះថ្មីរបស់អ្នកតាមពេលកំណត់។ កាលវិភាគជួយអ្នកក្នុងការតាមដាន និងផ្ទៀងផ្ទាត់ល្បឿននៃការសាងសង់។ ឧទាហរណ៍ អ្នកបានធ្វើផែនការថានឹងសាងសង់ផ្ទះរបស់អ្នកឲ្យរួចរាល់ក្នុងរដូវក្ដៅ។ ទោះបីយ៉ាងណា ប្រសិនបើអ្នកមិនមានតារាងកាលវិភាគច្បាស់លាស់នោះទេ ការសាងសង់អាចបន្តដល់រដូវភ្លៀង ហើយពេលនោះនឹងអាចជួបបញ្ហាផ្សេងៗទៀតជាច្រើន។

    ស្វែងរកបន្ថែម

    គន្លឹះទាំង៧យ៉ាងដើម្បីជ្រើសរើសពណ៍សម្រាប់លាបផ្ទះឲ្យស...

    February 21, 2024

    ពេលដែលជ្រើសរើសពណ៌សម្រាប់លាបផ្ទះបានត្រឹមត្រូវយើងនឹងទទួលបានភាពភាពរំភើបពីគ្រប់ទីកន្លែងក្នុងផ្ទះ។ ការជ្រើសរើសពណ៌ ដែលឥតខ្ចោះវាពិតជាពិបាកណាស់។ សូមមើលពីវិធីសាស្រ្តទាំង៧ដើម្បីជ្រើសរើសពណ៌ឲ្យបានត្រឹមត្រូវ។

    ទី១. ផ្តោតលើពណ៌ដែលអ្នកចូលចិត្ត។ រើសពណ៍ដែលអ្នកស្រលាញ់ដោយយោងលើពណ៌ ដែលអ្នកកំពុងប្រើដូចជាសំលៀកបំពាក់ ឬក៏រូបថតដែលអ្នកចូលចិត្ត។ ប្រើពណ៌ទាំងនេះដើម្បីនាំការគិតនិងការជ្រើសរើសរបស់អ្នកហើយធ្វើតាមរបៀបដែលអ្នកចង់បាន។

    ទី២. ប្រើពណ៌គ្រឿងសង្ហារឹមដែលមានស្រាប់ឬក៏ពណ៌នៃចំនែកណាមួយក្នុងផ្ទះធ្វើជាគោលក្នុងការរើសពណ៌ថ្មី។ អ្នកអាចសាកធៀបជញ្ជាំងជាមួយនឹងរបស់ទាំងនេះ។ ពណ៌ដិតខ្លាំងអាចសាកសមជាមួយនឹងរបស់ណាមួយឬគ្រឿងសង្ហារឹមណាមួយ តែវាអាចនឹងមិនសមជាមួយនឹងជញ្ជាំងដែលមានផ្ទៃធំនោះទេ។ តែសូមរើសពណ៌ដែលស្រាលជាង ឬពណ៌ដែលខុសពីគ្រឿងផ្សេងៗដែលអ្នកមាន។

    ទី៣. សូមគិតពីទំហំនៃបន្ទប់របស់អ្នក។ តើអ្នកចង់បានអារម្មណ៍ថាបន្ទប់ធំប៉ុណ្ណា? ពណ៌ដិតធ្ងន់ធ្វើឲ្យមានអារម្មណ៍ថាបន្ទប់តូចហើយកក់ក្តៅ ចំនែកឯពណ៌ស្រាលស្តើងធ្វើឲ្យមានអារម្មណ៍ថាបន្ទប់ធំនិងស្រស់ស្រាយ។

    ទី៤. សូមប្រៀបធៀបជាមួយនឹងពណ៌នៃជញ្ជាំងដែលនៅក្បែរ ហើយមើលពណ៌នៃផ្ទះអ្នកទាំងមូល។ ពណ៌គួរតែស្រដៀងគ្នាពីកន្លែងមួយទៅកន្លែងមួយ។ បើមិនទាន់ច្បាស់ ពណ៌ពីផ្លិតមួយនេះអាចជួយអ្នកបានក្នុងការសន្មត់និងប្រៀបធៀបពណ៌ដែលអ្នកមានស្រាប់។

    ទី៥. សូមវិភាគពីពន្លឺក្នុងបរិយាកាសមុនអ្នកលាបពណ៌។ ក្នុងបរិយាកាសពន្លឺផ្សេងគ្នាវានឹងធ្វើឲ្យពណ៌ប្រែប្រួលខុសគ្នាហេតុដូច្នេះសូមធ្វើការសាកល្បងនៅកន្លែងមានពន្លឺសមរម្យជាមុនសិន។ ពន្លឺធម្មជាតិនឹងជួយឲ្យយើងឃើញពណ៌ពិតនៃពណ៌ ណាមួយ ចំនែកឯពន្លឺអំពូលពងមាន់វាផ្តល់ភាពស្រគត់ស្រគម និងពណ៌ លឿង ហើយឯពន្លឺអំពូលម៉ែតវាផ្តល់ពណ៌ខៀវ។

    ទី៦. ពិចារណាពីតួនាទីនៃបន្ទប់និងអារម្មណ៍ដែលចង់បាន។ សូមយើសម្រេចចិត្តដោយគិតពីគោលបំណងនៃបន្ទប់។ ចង់បានបន្ទប់ដែលផ្តល់ថាមពល? សូមប្រើពណ៌ក្រហមស្រគមនិងពណ៌លឿង។ សូមប្រើពណ៌ ត្នោតនិងប្រផេះបើចង់បានបន្ទប់មានភាពរំហើយសម្រាក។ កម្រិតនៃភាពចែងចាំងក៏ដើរតួសំខាន់នៅទីនេះដែរ។ បើមានអ្វីដែលមានភាពចែងចាំងខ្ពស់ នឹងផ្តល់ពន្លឺនិងភាពការចាំងចែងក្នុងបន្ទប់ ចំនែកឯពណ៌ ដិតនឹងផ្តល់អារម្មណ៍ភាពកក់ក្តៅ។

    ទី៧. ជាចុងក្រោយ សាកល្បងលាបជាគំរូ។ វិធីតែម្យ៉ាងគត់ដែលអាចជួយឲ្យអ្នកដឹងថាពណ៌ នោះពិតជាពណ៌ អ្វីលើជញ្ជាំគឺលាបលើគំរូជាមុនសិន។ ដោយគ្រាន់តែលាបលើជញ្ជាំង ឬលើបន្ទះគំរូនៃជញ្ជាំង។ យកបន្ទះគំរូនៃជញ្ជាំងនោះមកធៀបផ្ទឹមជាមួយផ្នែកផ្សេងៗនៃបន្ទប់ដើម្បីឃើញពីសភាពរបស់វា។

    ស្វែងរកបន្ថែម

    ការស្វែងយល់ពីប្រវត្តិអចលនទ្រព្យគឺជាជំហានដ៏សំខាន់ ន...

    February 20, 2024

    ការស្វែងយល់ពីប្រវត្តិអចលនទ្រព្យគឺជាជំហានដ៏សំខាន់-នៅពេលទិញផ្ទះ-ដោយមានចំណុចជាច្រើនលោកអ្នកគួរយល់ដឹង ៖

    បញ្ហាច្បាប់ និងកម្មសិទ្ធិ ៖

    លោកអ្នកអាចស្វែងយល់ថាតើបញ្ហាផ្លូវច្បាប់ ឬកម្មសិទ្ធិអាចប៉ះពាល់ដល់ការទិញរបស់លោកអ្នកឬទេ ? នេះរួមបញ្ចូលទាំងការពិនិត្យមើលបញ្ហាដូចជាបំណុល វិវាទ ឬ បញ្ហាផ្សេងទៀតដែលទាក់ទងទៅនឹងអចលនទ្រព្យនោះ ។ វាជារឿងសំខាន់ដើម្បីដឹងអំពីបញ្ហាផ្លូវច្បាប់ដែលអាចកើតមានមុនពេលលោកអ្នកវិនិយោគប្រាក់ជាច្រើនដើម្បីទិញផ្ទះ ។

    តម្លៃនៃអចលនទ្រព្យ ៖

    វាផ្តល់ឱ្យលោកអ្នកនូវគំនិតថាតើផ្ទះនេះវាមានតម្លៃប៉ុន្មាន ? ដោយមើលការលក់កន្លងមក និង ការប្រៀបធៀបអចលនទ្រព្យស្រដៀងគ្នានៅក្នុងតំបន់ លោកអ្នកអាចសម្រេចចិត្តថាតើតម្លៃដែលត្រូវបានលក់នោះគឺសមរម្យឬអត់ ? នេះជួយលោកអ្នកធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃអំពីចំនួនប្រាក់ដែលត្រូវចំណាយសម្រាប់អចលនទ្រព្យ ។

    ការអភិវឌ្ឍន៍ និងផលប៉ះពាល់ក្នុងតំបន់ ៖

    នេះអាចប្រាប់លោកអ្នកអំពីអតីតកាលនៃអចលនទ្រព្យ និងអ្វីដែលអាចនឹងកើតឡើងនាពេលអនាគត ។ តាមរយៈការស្រាវជ្រាវច្បាប់ និងការអនុញ្ញាតក្នុងតំបន់ លោកអ្នកអាចស្វែងយល់ថាតើមានការរឹតបន្តឹង ឬផែនការសម្រាប់ការអភិវឌ្ឍន៍នៅក្នុងតំបន់នោះឬទេ ? វាមានប្រយោជន៍ប្រសិនបើលោកអ្នកមានគម្រោងជាក់លាក់ ឬមានកង្វល់អំពីអ្វីដែលអាចកើតឡើងនៅក្នុងសង្កាត់នៃតំបន់នោះ ?

    អំពីបរិស្ថានជុំវិញ ៖

    នេះអាចជួយលោកអ្នកឱ្យដឹងថាតើមានបញ្ហាបរិស្ថានជុំវិញដែរឬទេ ? ឧទាហរណ៍ ៖ លោកអ្នកអាចពិនិត្យមើលថា តើមានបញ្ហាជាមួយនឹងការបំពុល ការជន់លិច ឬសម្ភារៈគ្រោះថ្នាក់នៅក្នុងតំបន់នោះដែរឬទេ ? ព័ត៌មាននេះមានសារៈសំខាន់សម្រាប់ដឹងថាតើអចលនទ្រព្យនោះមានសុវត្ថិភាពឬអត់ ? វានឹងអាចមានការចំណាយ ឬបញ្ហាណាមួយនឹងកើតមានឡើងនាពេលអនាគត ។

    ប្រវត្តិនៃការសាងសង់ និងការជួសជុលកែលម្អ ៖

    លោកអ្នកអាចស្វែងយល់អំពីការកែលម្អ ការសាងសង់បន្ថែម ឬការជួសជុលកន្លងមក ។ វាជួយលោកអ្នកឱ្យយល់ពីគុណភាពនៃការងារសំណង់ដែលបានធ្វើនៅលើអចលនទ្រព្យ ពិនិត្យមើលថាតើការងារណាមួយត្រូវបានធ្វើដោយគ្មានការអនុញ្ញាត និងមើលថា តើបញ្ហាណាមួយត្រូវការការយកចិត្តទុកដាក់ ឬការត្រួតពិនិត្យបន្ថែម ?

    ភាពសំខាន់នៃប្រវត្តិអចលនទ្រព្យ ៖

    អចលនទ្រព្យមួយចំនួនមានសារៈសំខាន់វាអាចជាសំណង់ប្រវត្តិសាស្ត្រ ដូចជាស្ថិតនៅក្នុងបញ្ជីនៃអគារសំខាន់ៗ ឬមានតម្លៃជាវប្បធម៌ ឬស្ថាបត្យកម្មជាដើម ។ ការស្រាវជ្រាវប្រវត្តិរបស់អចលនទ្រព្យអាចបង្ហាញពីការរចនា ដែលអាចប៉ះពាល់ដល់ការផ្លាស់ប្តូរដែលលោកអ្នកអាចធ្វើចំពោះអចលនទ្រព្យនាពេលអនាគត ។

    សរុបមកវិញ ការស្រាវជ្រាវពីប្រវត្តិនៃអចលនទ្រព្យផ្តល់ឱ្យលោកអ្នកនូវការយល់ដឹងដ៏ល្អអំពីប្រវត្តិ ហានិភ័យដែលអាចកើតមាន និងតម្លៃរបស់វា ។ វាជួយលោកអ្នកធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃ និងធានាថាលោកអ្នកកំពុងវិនិយោគលើអចលនទ្រព្យដែលបំពេញតម្រូវការ និងទទួលបានដូចការរំពឹងទុករបស់លោកអ្នក ។

    ស្វែងរកបន្ថែម

    គន្លឹះក្នុងការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុសម្រាប់កម្...

    January 29, 2024

    ទិញផ្ទះគឺជាការសម្រេចចិត្តដ៏ធំមួយដែលត្រូវការពេលវេលា និងការគិតគូរឲ្យបានហ្មត់ចត់ លើចំណុចមួយចំនួនដូចជាប្រភេទប្លង់ គុណភាពផ្ទះ ទំហំផ្ទះ ទីតាំង បរិយាកាសជុំវិញ និងការត្រៀមរៀបចំផែនការហិរញ្ញវត្ថុ ។ល។ សម្រាប់អ្នកដែលទិញផ្ទះលើកដំបូង អាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា ការមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការពិនិត្យរកហានិភ័យលើប្រភេទប្លង់អចលនទ្រព្យ ដំណើរការឯកសារផ្លូវច្បាប់ផ្សេងៗ ការស្វែងរកស្ថាប័នហិរញ្ញវត្ថុដែលសក្តិសមនឹងប្រាក់ចំណូលជាដើម ។ ការទិញផ្ទះគឺជាការផ្តល់សេចក្តីសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ក៏ដូចជាការវិនិយោគមួយដែលនឹងផ្តល់ប្រាក់ចំណេញនាពេលអនាគតផងដែរ ហេតុដូច្នេះហើយ ពេលខ្លះយើងមិនចាំបាច់រង់ចាំរហូតដល់មានប្រាក់ក្នុងដៃគ្រប់ទាំងស្រុងដើម្បីទិញផ្ទះនោះទេ ដោយយើងអាចស្វែងរកប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុបាន នេះបើតាមប្រសាសន៍លោក ហេង សក្តា ប្រធាននាយកដ្ឋានឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ដែលជាគ្រឹះស្ថានផ្តល់កម្ចីទាក់ទងនឹងលំនៅដ្ឋានដល់អ្នកដែលមានចំណូលទាប និងមធ្យម។ សម្រាប់ការស្វែងរកស្ថាប័នហិរញ្ញវត្ថុ លោក ហេង សក្ដា បានបន្តថា អតិថិជនមិនគួរយកអត្រាការប្រាក់តែមួយមុខ មកធ្វើសេចក្តីសម្រេចចិត្តក្នុងការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុធ្វើជាដៃគូនោះទេ ជាពិសេសអ្នកដែលមានចំណូលទាប និងមធ្យម ពួកគាត់គួរតែពិនិត្យលើចំណុចមួយចំនួនដូចតទៅ ៖

     

    ទី១- ពិនិត្យលើវិធីសាស្ត្រក្នុងការបង់សង៖ ថាតើមានលក្ខណៈងាយស្រួល និងសំចៃពេលវេលាដែរឬទេ? ឬរាល់ការបង់សងត្រូវតែបង់នៅការិយាល័យ ?

    ទី២- ថ្លៃសេវា៖ ក៏ជាចំណែកមួយនៃការចំណាយផងដែរ ដូច្នេះត្រូវសួរថាតើក្រៅពីសេវារដ្ឋបាល នៅមានថ្លៃសេវាអ្វីបន្ថែមផ្សេងទៀតទេដែលត្រូវបង់ដើម្បីទទួលបានប្រាក់កម្ចីទេ ?

    ទី៣- ពិចារណាអំពី រយៈពេលនៃប្រាក់កម្ចី៖ ពីព្រោះរយៈពេលកម្ចី អាចជះឥទ្ធិពលដល់ចំនួនប្រាក់បង់សងប្រចាំខែផងដែរ ជាទូទៅការយកកម្ចីរយៈពេលវែងអាចជួយបន្ធូរបន្ថយចំនួនប្រាក់បង់សងប្រចាំខែបាន ។

    ទី៤- ពិនិត្យលើលក្ខខណ្ឌក្នុងការបង់រំលោះដើម ៖ តើលក្ខខណ្ឌទាំងនោះមានភាពស្មុគស្មាញដែរឬទេ ? តើអនុញ្ញាតិឲ្យបង់ទំហំប៉ុន្មានភាគរយនៃកម្ចីក្នុងករណីគាត់មានប្រាក់សម្រាប់បង់រំលោះដើម ។

    ទី៥-ថាតើអតិថិជនមានសិទ្ធិជ្រើសរើសវិធីសាស្ត្រនៃការបង់សងដែរឬទេ អាស្រ័យលើលំហូរសាច់ប្រាក់ និងលទ្ធភាពបង់សង គាត់អាចចង់បង់រំលោះប្រចាំខែថេរ ឬអ្នកខ្លះចង់បង់រំលោះដើមថេរ ។

    ទី៦- តើមានលក្ខខណ្ឌអនុគ្រោះដែរឬទេក្នុងករណីពួកគាត់ជួបបញ្ហាហិរញ្ញវត្ថុនៅរយៈពេលខ្លីណាមួយ ដូចជាគាត់អាចផ្លាស់ប្តូរកាលវិភាគបង់ប្រាក់ជាដើម ។

     

    លោកបន្ថែមថា ដោយសារកម្ចីទិញផ្ទះភាគច្រើនជាកម្ចីដែលមានរយៈពេលវែងអាចរហូតដល់ 15ឆ្នាំ ដូច្នេះក្នុងកំឡុងពេលដ៍វែងនេះអតិថិជនអាចជួបប្រទះនូវបញ្ហាណាមួយជាយថាហេតុដូច្នេះការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុដែលមានជំនាញត្រឹមត្រូវខាងផ្នែកផ្តល់កម្ចីទាក់ទងនឹងលំនៅដ្ឋាន គឺជារឿងដែលសំខាន់ ព្រោះស្ថាប័នទាំងនោះអាចផ្តល់ប្រឹក្សាបន្ថែមទាក់ទងទៅនឹងច្បាប់ទំលាប់ផ្សេងៗបាន ។

    ស្វែងរកបន្ថែម

    ការរៀបចំផ្ទះសម្រាប់អ្នកមានកូនតូច

    August 10, 2023

    ការមើលថែទាំកូនតូចៗត្រូវប្រើពេលវេលា និងកម្លាំងច្រើន ដែលអាចធ្វើឲ្យអ្នករវល់តាំងពីព្រលឹមទល់ព្រលប់ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងពេលវេលាបានល្អនោះទេ។ សូមកុំគិតថា ពេលអ្នកមានកូនធ្វើឲ្យអ្នកមិនអាចរស់នៅក្នុងផ្ទះដែលមានរបៀបរៀបរយបាន។ ខាងក្រោមជាគន្លឹះដ៏ឆ្លាតវៃមួយចំនួនដែលអ្នកអាចផ្លាស់ប្ដូរស្ថានភាពផ្ទះរបស់អ្នក នៅពេលមានកូន ពីស្ថានភាពឥតសណ្ដាប់ធ្នាប់ ទៅជាមានសណ្ដាប់ធ្នាប់ល្អ ៖

     

    ១. បង្កើតកន្លែងមួយដែលអាចលេងផង និងសម្រាកផង

    អ្នកអាចបង្កើតកន្លែងលេងតូចមួយ នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬកន្លែងណាមួយក្នុងផ្ទះ ដែលកូនៗ របស់អ្នកអាចមើលឃើញ និងឆ្លើយឆ្លងជាមួយអ្នក ហើយពួកគេអាចលេងដោយខ្លួនឯង អំឡុងពេលអ្នកធ្វើការងារផ្ទះផ្សេងៗ ។ វាកាន់តែប្រសើរ ប្រសិនបើអ្នកអាចមានបន្ទប់រៀបចំដាច់ដោយឡែកមួយសម្រាប់កូនៗរបស់អ្នក ដូច្នេះពួកគេអាចរីករាយនឹងការលេងសម្ភាររបស់ពួកគេក្នុងបន្ទប់តែមួយ។

     

    ២. កំណត់ពណ៌លើសម្ភារមួយចំនួន

    កុមារងាយចងចាំពណ៌ផ្សេងៗ ។ អ្នកអាចជ្រើសរើសពណ៌ផ្សេងគ្នាសម្រាប់សម្គាល់លើចាន កញ្ច្រែងដាក់ខោអាវ កន្សែងងូតទឹក សំពៀត និងសម្ភារសិក្សាផ្សេងៗ សម្រាប់កូនម្នាក់ៗ ។ ការកំណត់ពណ៌ដូច្នេះ អាចធ្វើឲ្យអ្នក និងកូនៗងាយស្រួលចំណាំកម្មសិទ្ធិលើសម្ភារនីមួយៗ ដោយគ្រាន់តែក្រឡេកឃើញពណ៌របស់វា។

     

    ៣. គ្រប់គ្រងក្រដាសមេរៀនរបស់កូន

    កូនៗរបស់អ្នកតែងតែយកក្រដាសមេរៀនរបស់ពួកគេពីសាលា ហើយក្រដាសទាំងនោះអាចងាយនឹងជ្រុះរប៉ាត់រប៉ាយក្នុងផ្ទះរបស់អ្នក។ ការប្រើប្រអប់ ឬសឺមីសម្រាប់ដាក់ឯកសារគឺជាវិធីដ៏ល្អបំផុតសម្រាប់រៀបចំទុកដាក់សន្លឹកក្រដាសដែលកូនៗរបស់អ្នកយកមកផ្ទះកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកអាចពិនិត្យមើលក្នុងសំពៀតរបស់កូនជារៀងរាល់ថ្ងៃ ដើម្បីរៀបចំក្រដាសមេរៀនរបស់ពួកគេទៅក្នុងសឺមីដែលមានឈ្មោះត្រឹមត្រូវ។

     

    ៤. រក្សារបស់របរនៅកន្លែងដើម

    របស់របរមួយចំនួនដូចជាសម្ភារលេងរបស់កូន ស្បែកជើង ស្រោមជើង សំពៀត សៀវភៅ គួតែត្រូវបានទុកដាក់នៅកន្លែងដើមភ្លាមៗ បន្ទាប់ពីអ្នក ឬកូនៗរបស់អ្នកប្រើប្រាស់រួច។ ការធ្វើបែបនេះអាចបង្រៀនកូនៗរបស់អ្នកឲ្យមានទំលាប់ល្អ ហើយវាអាចធ្វើឲ្យផ្ទះរបស់អ្នកមានរបៀបរៀបរយពេញមួយថ្ងៃ ប្រសិនបើកូនៗរបស់អ្នកអាចអនុវត្តបាន។ ការទុកដាក់របស់របរនៅកន្លែងដើមភ្លាមៗអំឡុងពេលថ្ងៃ អាចសម្រួលការហត់នឿយរបស់អ្នកបានច្រើនជាជាងចាំធ្វើវានៅពេលកូនៗរបស់អ្នកចូលគេង។

    ស្វែងរកបន្ថែម

    គន្លឹះ៧ ចំណុចអាចឲ្យផ្ទះរបស់អ្នកមានពន្លឺធម្មជាតិគ្រ...

    August 8, 2023

    ពន្លឺថ្ងៃមានអត្ថប្រយោជន៍ជាងពន្លឺដែលយើងបង្កើត។ ពន្លឺថ្ងៃអាចធ្វើឲ្យបន្ទប់របស់អ្នកមើលទៅទូលាយជាងមុន អាចធ្វើឲ្យអារម្មណ៍អ្នកជ្រះថ្លា និងធ្វើឲ្យរាងកាយអ្នកទទួលបាននូវវីតាមីន D ។ ខាងក្រោម ជាគន្លឹះមួយចំនួន ដែលអ្នកអាចអនុវត្តដើម្បីឲ្យពន្លឺថ្ងៃធម្មជាតិចូលទៅក្នុផ្ទះរបស់អ្នកបានគ្រប់គ្រាន់ ៖

     

    ១. ការរៀបចំផ្ទះ

    សំដៅលើការរៀបចំតុបតែងបន្ទប់/ផ្ទះរបស់អ្នក រួមទាំងទីតាំងនៃវាំងននសម្រាប់បង្អួច។ វាំងននដែលមានពណ៌ស្រាល និងស្ដើង នឹងជួយធ្វើឲ្យមានតុល្យភាពពន្លឺធម្មជាតិ ខណៈដែលក្រណាត់វាំងននក្រាស់ និងពណ៌រាងខ្មៅ នឹងធ្វើឲ្យផ្ទះរបស់អ្នកកាន់តែងងឹត។ ពេលបន្ទប់របស់អ្នកកាន់តែមានខ្យល់អាកាសល្អ អ្នកនឹងមានផាសុខភាពទៅតាមនោះដែរ !

     

    ២. សួនបង្អួច

    បង្អួចធ្វើពីផ្ទៃកញ្ចក់ធំ ហើយភាគច្រើនគេធ្វើនៅផ្ទះបាយ ដែលជាកន្លែងត្រូវការពន្លឺថ្ងៃធម្មជាតិសម្រាប់ងាយស្រួលចំអិនអាហារ និងការងារផ្សេងៗទៀត។ យើងអាចដាំរុក្ខជាតិក្នុងផ្ទះតូច​ៗ និងប្រភេទជីផ្សេងៗ ដែលអាចយកមកធ្វើម្ហូបបាន។ រុក្ខជាតិតូចៗដែលយើងដាំអាចដាក់ពួកវានៅកន្លែងដែលអាចស្រូបពន្លឺថ្ងៃពីបង្អួចកញ្ចក់។

     

    ៣. ឧបករណ៍មានពន្លឺ

    កញ្ចក់ឆ្លុះគឺល្អបំផុតសម្រាប់ការប្រើដើម្បីចាំងផ្លាតពន្លឺថ្ងៃនៅជុំវិញបន្ទប់​ – កញ្ចក់កាន់តែធំ ចំណាំងផ្លាតពន្លឺកាន់តែបានល្អ។ សម្ភារដែលមានពណ៌ថ្លា និងមានពន្លឺក៏អាចឲ្យពន្លឺចាំងត្រឡប់បានល្អដែរ។ អ្នកអាចប្រើសម្ភារដែលមានពន្លឺដូចជាអំពូលព្យួរពីពិដាន បង្កាន់ដៃទ្វារ អំពូលព្យួរលើជញ្ជាំង ។ល។

     

    ៤. ត្រួតពិនិត្យបរិវេណក្រៅផ្ទះ

    ពន្លឺថ្ងៃអាចបាំងដោយរុក្ខជាតិលម្អផ្សេងៗ និងដើមឈើនៅខាងក្រៅផ្ទះរបស់អ្នក។ កាត់រុក្ខជាតិ និងដើមឈើទាំងនោះឲ្យបានសមរម្យ ដើម្បីឲ្យពន្លឺធម្មជាតិអាចចាំងចូលទៅក្នុងបន្ទប់/ផ្ទះរបស់អ្នក។ សត្វមូសក៏ខ្លាចពន្លឺថ្ងៃដែរ។

     

    ៥. ពណ៌ខាងក្នុងផ្ទះ

    ជញ្ជាំង និងពិដានខាងក្នុងបន្ទប់/ផ្ទះរបស់អ្នកគួរតែលាបពណ៌ស ឬពណ៌ស្រាលស្រដៀងស។ ពណ៌សគឺជាពណ៌ដែលភ្លឺបំផុត ហើយវាជាពណ៌ល្អបំផុតសម្រាប់ចំណាំងផ្លាតពន្លឺធម្មជាតិ។ នេះជាមូលហេតុដែលពិដានភាគច្រើនមានពណ៌ស។

     

    ៦. ឥដ្ឋការ៉ូថ្លា

    ឥដ្ឋការ៉ូកញ្ចក់អាចឲ្យពន្លឺចាំងផ្លាតបានយ៉ាងល្អ។ ឥដ្ឋ​ការ៉ូកញ្ចក់ក៏អាចរៀបផ្នែកខាងលើជញ្ជាំងនៅខាងក្នុងផ្ទះបាយ និងបន្ទប់ទឹករបស់អ្នក ដែលវាអាចបង្កើនពន្លឺបានយ៉ាងល្អផងដែរ។

     

    ៧. បង្អួចជាប់ដំបូល

    វាជាបង្អួចជាប់ដំបូលដែលអាចឲ្យពន្លឺថ្ងៃចាំងចូលក្នុងផ្ទះបានយ៉ាងមានប្រសិទ្ធភាព។ បង្អួចជាប់ដំបូលអាចឲ្យផ្នែកខាងក្នុងផ្ទះរបស់អ្នកទទួលបានពន្លឺថ្ងៃធម្មជាតិគ្រប់គ្រាន់ ដោយសារបង្អួចនេះមិនងាយអាចមានដើមឈើ ឬរុក្ខជាតិផ្សេងៗ ទៅបាំងពីលើនោះទេ។

    ស្វែងរកបន្ថែម

    អត្ថប្រយោជន៍ ៦ ចំណុចពីការដាំបន្លែនៅផ្ទះ

    August 7, 2023

    មនុស្សជាច្រើនគិតថាពួកគេពុំចាំបាច់ដាំបន្លែដោយខ្លួនឯងនោះទេ ព្រោះបន្លែបង្ការនានាពួកគេអាចរកទិញបានយ៉ាងងាយនៅតាមទីផ្សារ។ ជាការពិត ការដាំបន្លែបង្ការមិនត្រឹមតែផ្ដល់ផលសម្រាប់អាហារដែលមានរស់ជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍សុខភាពជាច្រើន ដែលអ្នកពុំធ្លាប់គិតដល់។ ខាងក្រោមនេះ យើងនឹងចែករំលែកសារៈប្រយោជន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនពីការធ្វើច្បារដំណាំ ៖

     

    ១. កាត់បន្ថយភាពតានតឹង

    ការដាំបន្លែបង្ការធ្វើឲ្យអ្នកផ្ដោតលើការងារដាំដុះ និងរក្សាគោលដៅមួយច្បាស់លាស់។ សកម្មភាពធ្វើសួនបន្លែ រួមទាំងទេសភាពពណ៌បៃតងអាចជួយកាត់បន្ថយអារម្មណ៍តានតឹង និងមួម៉ៅរបស់អ្នកបាន។ ការធ្វើច្បារដំណាំក៏ផ្ដល់ឲ្យអ្នកនូវពេលវេលាមួយ ដែលមានសកម្មភាពហាត់ប្រាណ និងរីករាយជាមួយសមាជិកគ្រួសារ និងកូនៗរបស់អ្នកផងដែរ។

     

    ២. ធ្វើឲ្យឆ្អឹងលូតលាស់ល្អ

    នៅពេលអ្នកធ្វើសួនបន្លែនៅក្រោមកំដៅថ្ងៃ ខាងក្រៅផ្ទះ នោះវានឹងធ្វើឲ្យរាងកាយរបស់អ្នកបង្កើននូវវីតាមីន D ។ វីតាមីន D ជួយឲ្យរាងកាយរបស់អ្នកផលិតជាតិកាល់ស្យូម ដែលវាមានសារៈសំខាន់សម្រាប់ការលូតលាស់របស់ឆ្អឹង ហើយវាក៏អាចជួយពង្រឹងភាពស៊ាំរបស់អ្នកផងដែរ។

     

    ៣. កាត់បន្ថយកាឡូរី

    សកម្មភាពធ្វើសួនដំណាំត្រូវបានគេចាត់ទុកថាជាការហាត់ប្រាណកម្រិតមធ្យម។ យោងតាមមជ្ឈមណ្ឌលបង្ការ និងការពារជំងឺ សកម្មភាពស្រាលៗក្នុងច្បារដំណាំអំឡុងពេលមួយម៉ោងអាចដុតកាឡូរីរបស់អ្នកចំនួន ៣៣០ ។ ការជីកដី និងដាំដំណាំក៏អាចធ្វើឲ្យបេះដូងរបស់អ្នកដំណើរការកាន់តែល្អផងដែរ។

     

    ៤. ធ្វើឲ្យខ្យល់បរិសុទ្ធ

    រុក្ខជាតិលូតលាស់ដោយស្រូបយកឧស្ម័នកាបូនិក និងទឹក រួចបង្កើតជាគ្លុយកូស និងអុកស៊ីសែន។ ការដកដង្ហើមរបស់រុក្ខជាតិគឺផ្ទុយពីមនុស្ស ដោយវាស្រូបចូលឧស្ម័នកាបូនិក និងបញ្ចេញមកវិញនូវអុកស៊ីសែន។ នៅពេលអ្នកដាំរុក្ខជាតិក្នុងផ្ទះ រុក្ខជាតិទាំងនោះនឹងដើរតួនាទីជាឧបករណ៍បន្សុទ្ធខ្យល់ធម្មជាតិ។

     

    ៥. អាហារស្រស់ៗ

    នៅពេលអ្នកមានច្បារដំណាំផ្ទាល់ខ្លួន អ្នកនឹងពេញចិត្តផលស្រស់ៗ នៃបន្លែ ផ្លែឈើ និងប្រភេទរុក្ខជាតិជីផ្សេងៗ ។​ រស់ជាតិអាហារដែលទទួលបានពីបន្លែដែលបេះមកភ្លាមៗ និងស្រស់ៗ ពីសួនធម្មជាតិរបស់អ្នកពិតជាមានរសជាតិឈ្ងុយឆ្ងាញ់។ ជាទូទៅទិន្នផលទាំងអស់នឹងចាប់ផ្ដើមបាត់បង់រស់ជាតិរបស់វាបន្តិចម្តងៗបន្ទាប់ពីប្រមូលផល។

     

    ៦. ឧបករណ៍អប់រំ

    ការអនុញ្ញាតឲ្យកូនៗរបស់អ្នកជួយការងារដាំដុះក្នុងសួនបន្លែ អាចជាការអនុវត្តដ៏ល្អក្នុងការបង្រៀនពួកគេ ស្គាល់ពីការទទួលខុសត្រូវ ដោយមើលថែរុក្ខជាតិឲ្យដុះលូតលាស់ល្អ។ តាមរយៈសកម្មភាព​នេះ កូនៗរបស់អ្នកនឹងរៀនបានថា នៅពេលដែលពួកគេដាំរុក្ខជាតិមួយដើម ដោយមានការស្រោចទឹក និងការមើលថែដិតដល់ រុក្ខជាតិនោះនឹងលូតលាស់ធំធាត់ ហើយវានឹងផ្ដល់ផលជាអាហារត្រឡប់មកពួកគេវិញ៕

    ស្វែងរកបន្ថែម

    អត្ថប្រយោជន៍ ៦ យ៉ាងក្នុងការដាំដើមឈើជុំវិញផ្ទះ

    August 4, 2023

    អ្នកកំពុងពិចារណាក្នុងការដាំដើមឈើជុំវិញផ្ទះ ប៉ុន្តែពុំទាន់ច្បាស់ថាការចំណាយថវិកា និងពេលវេលានោះវានឹងបានផលប្រយោជន៍អ្វីមកវិញដែរឬទេ នេះប្រហែលជាអ្នកមិនបានដឹងពីអត្ថប្រយោជន៍ដ៏ច្រើនដែលផ្តល់ដោយដើមឈើ។ ការដាំដើមឈើជុំវិញផ្ទះមិនមែនគ្រាន់តែធ្វើអោយផ្ទះរបស់អ្នកកាន់តែមានសោភ័ណភាពល្អនោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងខាងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការរស់នៅប្រចាំថ្ងៃដែលលោកអ្នកនឹកស្មានមិនដល់។

     

    ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏ល្អបំផុត ៦ យ៉ាងក្នុងការដាំដើមឈើជុំវិញផ្ទះ៖

     

    ១ កាត់បន្ថយសម្លេងរំខាន

    ប្រសិនបើអ្នករស់នៅតំបន់ដែលមានការធ្វើចរាចរទៅវិញទៅមកច្រើន ឬក្នុងទីក្រុងដែលពោរពេញទៅដោយសម្លេងរំខាន ពិតណាស់ដើមឈើអាចជួយអោយជីវិតរបស់អ្នកប្រសើរឡើងបានដោយវាអាចកាត់បន្ថយរាល់សម្លេងរំខានទាំងនោះបានខ្លះដែរ។ ក្នុងតួនាទីជាឧបករណ៍កាត់បន្ថយសម្លេងតាមបែបធម្មជាតិ ដើមឈើអាចបាំងរាំងរាល់សម្លេងរំខាន និងជួយអោយផ្ទះរបស់អ្នកមានសភាពស្ងប់សុខ និងស្ងប់ស្ងាត់។ ម្ចាស់ផ្ទះខ្លះបានរកឃើញថាការរារាំងសម្លេងរំខានដែលបានមកពីដើមឈើជួយអោយពួកគេអាចទទួលបានអារម្មណ៍ល្អនៅសួនមុខផ្ទះដោយពុំមានសម្លេងរំខាន និងភាពស្មុគស្មាញដែលបណ្តាលមកពីសម្លេងតាមដងផ្លូវដែលមានឡានម៉ូតូធ្វើដំណើរទៅវិញទៅមកនោះទេ។

     

    ២ ជួយអោយផ្ទះមានសភាពត្រជាក់រហឹមនៅរដូវក្តៅ

    ដើមឈើដែលដាំជិតជុំវិញផ្ទះវាបានជួយកាត់បន្ថយកម្តៅ និងផ្តល់ជាម្លប់ត្រជាក់បែបធម្មជាតិ។ ដើមឈើបានបិទបាំងការចូលមកនៃពន្លឺព្រះអាទិត្យ និងកម្តៅចូលមកខាងក្នុងផ្ទះ, អ្នកនឹងមានអារម្មណ៍ថាពុំត្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាញឹកញាប់ពេកទេក្នុងខែក្តៅនេះ។ ពិតណាស់ម្លប់ដែលផ្តល់ដោយដើមឈើនេះវាអាចកាត់បន្ថយថ្លៃប្រើប្រាស់ម៉ាស៊ីនត្រជាក់ចន្លោះពី ១៥% ទៅ ៥០% ជាប្រចាំឆ្នាំ។ ការដាំដើមឈើ ឬចុល្លព្រឹក្សទាំងឡាយក្នុងទីតាំងដែលអាចផ្តល់ជាម្លប់ និងជួយដល់ការមិនអោយឡើងកម្តៅនៃម៉ាស៊ីនរបស់ម៉ាស៊ីនត្រជាក់នោះនឹងទទួលបានអត្ថប្រយោជន៍បន្ថែម។ នេះក៏ព្រោះដោយសារតែម៉ាស៊ីនត្រជាក់ដែលបានការការពារពីកម្តៅព្រះអាទិត្យគឺមានដំណើរការម៉ាស៊ីនល្អជាងហាលវាលចំកម្តៅថ្ងៃក្តៅតែម្តង។

     

    ៣ កាត់បន្ថយហានីភ័យពីគ្រោះទឹកជំនន់

    វាគឺល្អក្នុងការស្វែងរកវិធីផ្សេងដែលកាត់បន្ថយហានីភ័យពីការលិចផ្ទះនៅពេលដែលមានភ្លៀងខ្លាំង។ ផ្លូវតែមួយគត់គឺមានតែដាំដើមឈើជុំវិញផ្ទះរបស់អ្នកទេ។ ដើមឈើវាអាចជួយកាត់បន្ថយហានីភ័យដោយមានសណ្ឋានជាការបាំងរាំងរវាងផ្ទះ និងការទន្ទ្រានជ្រាបចូលពីទឹកដែលលិច។ លើសពីនេះទៀតដើមឈើអាចស្រូបយកទឹកមួយផ្នែកធំតាមរយៈឬសរបស់វាហើយបញ្ជូនទឹកភ្លៀងដែលលិចលើសនោះទៅកាន់កន្លែងផ្សេងទៀតចៀសជាងហូរចូលក្នុងផ្ទះរបស់អ្នក។

     

    ៤ បង្កើនសោភ័ណភាពទាក់ទាញដល់អ្នកចង់ទិញផ្ទះ

    ប្រសិនបើអ្នកកំពុងតែរៀបចំចង់ដាក់លក់ផ្ទះនៅពេលណាមួយ គួរតែដាំដើមឈើពីពេលនេះទៅវានឹងអាចជួយដល់អ្នកនាពេលក្រោយៗ។ អ្នកចង់ទិញផ្ទះមួយភាគធំគឺចូលចិត្តវាលមុខផ្ទះ ឬក្រោយផ្ទះដែលមានបរិយាកាសល្អ មានដើមឈើជាច្រើនព័ទ្ធជុំវិញវា ចៀសជាងទំនេរស្អាតគ្មានអ្វីសោះ។ ជាក់ស្តែងវាលបរិយាកាសល្អ និងមានដើមឈើជាច្រើនអាចធ្វើអោយតម្លៃផ្ទះរបស់អ្នកកើនរហូតទៅដល់ ២០%។

     

    ៥ ដើមឈើអាចបង្កើននូវបញ្ញា និងស្មារតី

    អ្នកស្រាវជ្រាវបានបង្ហាញថាពេលមនុស្សនៅជិតរុក្ខជាតិច្រើន រួមជាមួយដើមឈើផងដែរ វាអាចជួយបង្កើននូវបញ្ញា និងស្មារតី ដែលប្រសិទ្ធភាពមួយនេះ មានសារៈសំខាន់ណាស់ ជាពិសេសគឺចំពោះកុមារ។ ដូចគ្នានេះដែរបើនៅក្បែរដើមឈើអោយបានច្រើននោះរាល់ភាពស្មុគស្មាញទាំងឡាយអាចត្រូវបានកាត់បន្ថយបានខ្លះ វាថែមទាំងបង្កើនថាមពល និងជម្រុញប្រព័ន្ធភាពសុំា។ ប្រសិនបើកូនៗរបស់អ្នកមានបញ្ហាផ្នែកសតិអារម្មណ៍ (ADHD) គួរតែអោយពួកគេចំណាយពេលច្រើនជាមួយធម្មជាតិ នៅក្បែររុក្ខជាតិដើមឈើ វានឹងជួយអោយអាការៈពួកគេបានប្រសើរជាងមុន។ ប្រសិនបើអ្នកដាំដើមឈើជាច្រើនជុំវិញផ្ទះ អ្នកពុំបាច់ត្រូវទៅកន្លែងមានព្រៃឈើដូចជាការឡើងភ្នំ ក្នុងការចង់បាននូវផ្លូវសតិល្អ និងអត្ថប្រយោជន៍នៃសុខភាពរាងកាយល្អនោះទេ។ ជំនួសមកវិញអ្នក និងគ្រួសារអាចគ្រាន់តែចំណាយពេលជាមួយគ្នានៅទីធ្លាជុំវិញផ្ទះស្រូបយកខ្យល់អាកាសដែលល្អ ដើម្បីធ្វើអោយសុខភាពប្រសើរឡើង ពីដើមឈើដែលមានស្រាប់នៅជុំវិញផ្ទះរបស់លោកអ្នកជាការស្រេច។

     

    ៦ ផ្តល់ភាពកក់ក្តៅដល់អ្នកក្នុងរដូវរំហើយ

    ក្នុងរដូវរំហើយដើមឈើដែលអ្នកបានដាំជុំវិញផ្ទះវាបានជួយរារាំងខ្យល់យ៉ាងមានប្រសិទ្ធភាព ដោយមិនអោយសភាពត្រជាក់ចូលដល់ក្នុងផ្ទះ។

     

    ប្រភព៖ www.hrltech.com

     

    ស្វែងរកបន្ថែម

    គន្លឹះសម្រាប់អ្នកទិញផ្ទះដំបូងគោលបំណងដើម្បីរស់នៅ

    July 11, 2023

    តើអ្នកចង់ទិញផ្ទះមែនទេ?​ លោកអ្នកចាំបាច់សួរសំនួរខ្លួនឯងថា ហេតុអ្វីចង់ទិញ? លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីផ្ទះនៅពេលដែលលោកអ្នកមានគោលដៅច្បាស់លាស់ក្នុងការទិញ។​ ខាងក្រោមនេះជាសំនួរមួយចំនួនដែលអាចវិភាគពីគោលបំណងនិងស្វែងរកសេចក្តីប្រាថ្នាដែលអ្នកចង់បាន។ សូមឆ្លើយសំនួរខាងក្រោមដើម្បីនាំលោកអ្នកទៅដល់ចម្លើយសម្រាប់សំនួរ ហេតុអ្វី?

    ក. គោលបំណង

    មានកត្តានៃគោលបំណងពីរយ៉ាងដែលគ្រប់គ្នាគួរពិចារណាមុននឹងទិញផ្ទះ។ វាអាចជាគោលបំណងសម្រាប់​ រស់នៅ ឬ ប្រកបរបរអាជីវកម្ម។ ខាងក្រោមនេះជាសំនួរដំបូងដែលអាចពិចារណាយ៉ាងសង្ខេបពីគោលបំណងរបស់លោកអ្នក។

    សម្រាប់រស់នៅ

    សំនួរ៖ តើសមាជិកគ្រួសាររបស់លោកអ្នកមានប៉ុន្មានាក់? តើជាគ្រួសារតូចឬធំ?

    ជាការសាមញ្ញបំផុត គ្រាន់តែរាប់សមាជិកទាំងអស់គ្នាជាការស្រេច។ ទំហំផ្ទះដែលលោកអ្នកចង់បានគួរតែមានទំហំសាកសមនឹងចំនួនសមាជិកគ្រួសារលោកអ្នកតាមដែលលោកអ្នកចង់បាន។ លោកអ្នកអាចពិចារណាដូចខាងក្រោម៖ ប្រើឲ្យអស់លទ្ធភាព៖ នៅក្នុងផ្ទះមួយគួរតែមាន បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ យ៉ាងតិចបន្ទប់ទឹក និងបន្ទប់គេងមួយ មានរៀនហាល​ សួនច្បារ។ល។ វាជាការសំខាន់ណាស់ដែលយើងគួរប្រើផ្ទះឲ្យអស់លទ្ធភាពរបស់វា។ បើសិនជាសមាជិកគ្រួសារអ្នកមានគ្នា៣នាក់ ហើយចង់បានបន្ទប់គេងមួយម្នាក់ លោកអ្នកអាចស្វែងរកផ្ទះដែលមានបន្ទប់គេង៣​ ឬបើសមាជិកអាចប្រើបន្ទប់គេងមួយសម្រាប់គ្នាពីនាក់បាន ដូច្នេះស្វែងរកផ្ទះមានបន្ទប់គេង៣សម្រាប់គ្នា៦នាក់។

    សំនួរ៖ តើលោកអ្នកចង់បានផ្ទះដែលមានលក្ខណៈសម្បត្តិដូចម្តេច?​

    ពាក្យថាលក្ខណៈសម្បត្តិរបស់ផ្ទះវាអាចមានន័យទូលំទូលាយ តែយើងខ្ញុំសូមនិយាយតែក្នុងបរិបទក្នុងស្រុកខ្មែរប៉ុណ្ណោះ។ នៅកម្ពុជា យើងអាចបែងចែកលក្ខណៈសម្បត្តិផ្ទះដោយវិភាគថាតើវាជាផ្ទះថ្មី ចាស់ ឬសាងសង់ខ្លួនឯង។

    • ផ្ទះចាស់៖ មានដូចជា ផ្ទះតាមសំណង់អគារ ឬផ្ទះល្វែង ដែលមានតាមបណ្តោយមហាវិថីមុនីវង្ស ឬជិតមាត់ទន្លេចតុមុខ ឬក៏ផ្ទះសម័យបារាំង ដែលភាគច្រើននៅសល់តាមខេត្តដូចជាកំពង់ចាម កំពត បាត់ដំបង។ល។
    • ផ្ទះថ្មី៖ ផ្ទះនៅតំបន់កំពុងអភិវឌ្ឍន៍ ដូចជាភ្នំពេញថ្មី ពោធិ៍សែនជ័យ ឬតាមបណ្តាបុរីផ្សេងៗ ដែលសំណង់ទាំងនោះភាគច្រើនសង់ក្រោយឆ្នាំ២០០០​ និងបន្តរបន្ទាប់រហូតមកដល់បច្ចុប្បន្ន។
    • សាងសង់ខ្លួនឯង៖ មនុស្សមួយចំនួនពេញចិត្តនឹងការសាងសង់ផ្ទះផ្ទាល់ខ្លួនជាជាង ដោយព្រោះមានការពេញចិត្តនឹងរចនាបទ និងការតុបតែងដែលខ្លួនចង់បាន។

    សំនួរ៖ តើលោកអ្នកមានផែនការរស់នៅទីនោះរយៈពេលប៉ុណ្ណាដែរ?​

    លោកអ្នកគួរសួរខ្លួនឯងថាតើចង់បោះទីលំនៅពិតប្រាកដនៅទីនោះឬមានផែនការផ្លាស់ប្តូរទីកន្លែងញឹកញាប់?​ បើសិនជាលោកអ្នកមានផែនការរស់នៅទីនោះរយៈពេលយូរសូមស្វែងរកទីតាំងដែលលោកអ្នកពេញចិត្តបំផុត ជៀសវាងការស្តាយក្រោយបន្ទាប់ពីសម្រេចចិត្ត។ តែបើមានផែនការថានឹងផ្លាស់ទីលំនៅជាញឹកញាប់ នោះអាចមានភាពបត់បែនក្នុងការសម្រេចចិត្តបាន។

    ខ. ទីតាំង

    សំនួរ៖ តើលោកអ្នកពេញចិត្តបរិយាកាសរស់នៅជុំវិញបែបណាដែរ?​

    បរិយាកាសរស់នៅជុំវិញគឺសំដៅទៅបរិយាកាសនិងទិដ្ឋិភាពជុំវិញផ្ទះអ្នក។ តំបន់ខ្លះមានភាពមមាញឹកណាស់ដោយសារ ចរាចរណ៍ ក្មេងនិងយុវជន អាជីវកម្មតូចធំ ហាងអាហារ ហាងលក់អីវ៉ាន់។ល។ ទោះជាយ៉ាងណាក៏ដោយ វាផ្តល់ភាពសប្បាយរីករាយនិងភាពងាយស្រួលសម្រាប់មនុស្សមួយចំនួនក្នុងការរស់នៅក្នុងតំបន់បែបនេះ។ ចំនែកឯតំបន់ខ្លះវិញមានភាពស្ងប់ស្ងាត់ដោយមិនសូវមានសកម្មភាពដែលបានរៀបរាប់ខាងលើ ជាពិសេសតំបន់ដែលនៅឆ្ងាយពីក្រុង។

    សំនួរ៖ តើមានរយៈចម្ងាយប៉ុន្មានពីផ្ទះ លោកអ្នកទៅហាងទំនិញ កន្លែងធ្វើការ សាលា ឬកន្លែងសំខាន់មួយចំនួនទៀតដែលអ្នកត្រូវទៅ?​

    លោកអ្នកគួរពិចារណាពីចម្ងាយរវាងផ្ទះនិងកន្លែងដែលលោកអ្នកចំបាច់ទៅជាប្រចាំដូចជាកន្លែងធ្វើការ សាលា​ ផ្សារ ហាង បើទោះជាលោកអ្នករស់នៅទីក្រុងឬជនបទក៏ដោយ។ ប្រសិនបើលោកអ្នករស់នៅតាមខេត្ត ឬតំបន់ដែលមិនសូវមានភាពមមាញឹក វាអាចមិនមែនជាបញ្ហាដែលលោកអ្នករស់នៅឆ្ងាយបន្តិចពីកន្លែងដែលលោកអ្នកត្រូវធ្វើដំណើរទៅជាញឹកញាប់ តើបើលោកអ្នករស់នៅក្នុងទីក្រុង ឬតំបន់ដែលមានភាពមមាញឹកអ្នកគួរតែទីតាំងផ្ទះនៅក្បែរកន្លែងដែលអ្នកត្រូវទៅជាញឹកញាប់ទាំងនោះ។

    សំនួរ៖ តើសន្តិសុខនិងសុវត្ថិភាពមានលក្ខណៈដូចម្តេចដែរ?​

    លោកអ្នកអាចសាកសួរអាជ្ញាធរក្នុងតំបន់ឬអ្នកជិតខាងអំពីសន្តិសុខនិងសុវត្ថិភាព។ ដើម្បីកាន់តែច្បាស់លោកអ្នកអាចមកសង្កេតដោយខ្លួនឯងនៅពេលយប់បាន។

    គ. ប្រភេទផ្ទះ

    សំនួរ៖ តើផ្ទះប្រភេទណាដែលលោកអ្នកចង់រស់នៅ?​ វីឡា? ខុនដូ?​ ផ្ទះក្នុងអគាររួម?​ ផ្ទះមានទីធ្លា? ផ្ទះល្វែង?

    បើសិនជាលោកអ្នកមានសមាជិកតិចដែលជាគ្រួសារតូចហើយចង់ភ្ជាប់ជីវិតសាមញ្ញទៅនឹងទីក្រុង ឬតំបន់ប្រជុំជន លោកអ្នកអាចរស់នៅក្នុង ផ្ទះល្វែង ខុនដូ ឬ​ ផ្ទះក្នុងអគាររួម ។ ចំណែកឯ ផ្ទះវីឡាវាផ្តល់នូវភាពស្រស់ស្អាតសម្រាប់ការរស់នៅរបស់លោកអ្នក ។ ម៉្យាងវិញទៀតនៅពេលលោកអ្នកឈានដល់វ័យចំណាស់បន្តិច លោកអ្នកអាចជ្រើសរើសតំបន់ជាយក្រុងដើម្បីទទួលបានទីធ្លាធំទូលាយ ដែលផ្តល់នូវភាពប្រសើរសម្រាប់ការដកដង្ហើម និងអាចដាំដុះបន្លែខ្លួនឯងបាន។

    ឃ. តម្លៃ

    សំនួរ៖ តើលោកអ្នករំពឹងថាផ្ទះនោះមានតម្លៃប៉ុន្មាន?​

    យើងតែងតែចង់បានថ្លៃទាបរាល់ពេលយើងទិញទំនិញឬសេវាណាមួយ តែវាមិនអាចដូចអ្វីដែលយើងរំពឹងរហូតទេ។ វាសំខាន់ណាស់ដែលយើងគួរតែស្គាល់និងទទួលយកការពិត។

    សំនួរ៖ តើតម្លៃទីផ្សារថ្លៃប៉ុន្មានដែរ?

    លោកអ្នកអាចសាកសួរតម្លៃផ្ទះដែលស្រដៀងគ្នានៅក្បែរតំបន់នោះ ឬក៏តំបន់ដែលប្រហាក់ប្រហែល។

    ង. ហិរញ្ញវត្ថុ

    សំនួរ៖ តើលោកអ្នកមានប្រាក់ប៉ុន្មានក្នុងដៃ?

    ទោះបីជាលោកអ្នកមានប្រាក់ប៉ុន្មានក៏ដោយ លោកអ្នកគួរតែធ្វើផែនការហិរញ្ញវត្ថុដើម្បីជៀសវាងឧបសគ្គផ្សេងៗនៅពេលក្រោយ។

    សំនួរ៖ តើលោកអ្នកចង់ទិញយ៉ាងដូចម្តេច? បង់ផ្តាច់?​ បង់រំលស់?​

    បើលោកអ្នកមានប្រាក់គ្រប់គ្រាន់ហើយមិនចង់ចំណាយលើការប្រាក់លោកអ្នកអាចបង់ផ្តាច់តែម្តង។ ការបង់រំលស់វាចាំបាច់សម្រាប់តែអ្នកមិនទាន់មានលទ្ធភាពតែប៉ុណ្ណោះ។

    សំនួរ៖ តើលោកអ្នកមានចំណូលយ៉ាងដូចម្តេចដែរ?​

    លោកអ្នកចាំបាច់ត្រូវស្គាល់ចំណូលរបស់ខ្លួន ព្រោះវាចំាបាច់ណាស់ថាតើលោកអ្នកនៅមានលទ្ធភាពសម្រាប់ចំណាយប្រចាំថ្ងៃឬទេបន្ទាប់ពីបង់រំលស់ហើយ។ លោកអ្នកអាចពិភាក្សាជាមួយមន្រ្តីប្រឹក្សាឥណទានរបស់យើងបាននៅតំបន់ផ្សេងក្នុងប្រទេសប្រទេសកម្ពុជា។

    សំនួរ៖ តើស្ថាប័នហិរញ្ញវត្ថុណាដែលលោកអ្នកអាចពិចារណា?

    មានបុរីជាច្រើន បានផ្តល់នូវការបង់រំលស់ ប៉ុន្តែលោកអ្នកអាចស្វែងរកស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារឬមីក្រូហិរញ្ញវត្ថុដែលមានជំនាញក្នុងការផ្តល់កម្ចីទាក់ទងលំនៅដ្ឋាន ដើម្បីជួយបាន។ ចំពោះ ការបង់រំលស់ជាមួយបុរីលោកអ្នកត្រូវគិតពីកត្តាមួយចំនួនដូចជា ប្លង់នៃអចលនទ្រព្យ កេរ្តិ៍ឈ្មោះអ្នកអភិវឌ្ឍន៍ជាដើម ។ល។ មានស្ថាប័នហិរញ្ញវត្ថុមួយចំនួនមានជំនាញទាក់ទងនឹងកម្ចីលំនៅដ្ឋាន។ លោកអ្នកគួរតែពិចារណាពីស្ថាប័នដែលផ្តល់សេវាល្អជាមួយនឹងកម្ចីរយៈពេលវែង និងអត្រាការប្រាក់ដែលអាចទទួលយកបាន។

    ស្វែងរកបន្ថែម

    គន្លឹះ និងអត្ថប្រយោជន៍នៃការធ្វើផែនការថវិកាគ្រួសារ

    July 10, 2023

    ហេតុអ្វីបានជាគិតថាផែនការថវិកាគ្រួសារជារឿងដែលល្អ? ការរៀបចំផែនការថវិកាគ្រួសារមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងថវិការបស់គ្រួសារលោកអ្នក។ ដោយសារតែផែនការថវិកាបានជួយលោកអ្នកក្នុងការ៖

    • ចំណាយបានត្រឹមត្រូវទៅលើរបស់ដែលចាំបាច់-ដែលទាំងនោះយើងហៅថា ជាតម្រូវការ ដែលចាំបាច់មិនអាចខ្វះបានរបស់លោកអ្នក
    • សន្សំថវិកាមួយចំនួនសម្រាប់របស់អ្វីមួយដែលលោកអ្នកចូលចិត្ត ឬ ស្រឡាញ់ តែលោកអ្នកអាចរស់ដោយគ្មានវាបាន-ដែលទាំងនោះហើយហៅថា ជាបំណងប្រាថ្នាចង់បានរបស់លោកអ្នក
    • ទុកដាក់លុយមួយផ្នែកផ្សេងទៀតសម្រាប់ការចំណាយដែលកើតឡើងដោយមិនបានរំពឹងទុក-ឧទាហរណ៍៖ ឡាន ឬម៉ូតូលោកអ្នកខូច ត្រូវការជួសជុលជាដើម។
    • ទប់ស្កាត់ការចំណាយខ្ជះខ្ជាយដោយមិនបានគ្រងទុកជាមុន

    ការរៀបចំចាត់ចែងថវិកាសម្រាប់ការចំណាយ ប្រចាំថ្ងៃរបស់លោកអ្នកដូចជាសម្រាប់ អាហារបីពេល, របស់ប្រើប្រាស់ក្នុងផ្ទះ, ទឹកភ្លើង, សាំង, សេវាទូរស័ព្ទ និងសេវាព្យាបាលផ្សេងៗ វានឹងជួយលោកអ្នក អាចសល់នូវប្រាក់ខ្លះក្នុងការរៀបចំថវិកាសម្រាប់បម្រុងសម្រាប់ដោះស្រាយបញ្ហានៅពេលគ្រាអាសន្នមកដល់ ដែលមិនបានគ្រោងទុកមុន។

    ការចាប់ផ្តើមរៀបផែនការថវិកា

    មូលដ្ឋានសំខាន់ក្នុងការរៀបចំផែនការថវិកាគឺ យល់ដឹងអំពីរគោលការណ៍នៃការចាយវាយ​ នោះគឺ ការព្យាយាមចាយអោយតិចជាងចំណូលដែលរកបាន ។

    វិធីមួយនៃការចាប់ផ្តើមរៀបចំផែនការថវិកា គឺអ្នកត្រូវកត់ត្រារៀបរាប់រាល់ចំណូលដែលរកបាន ខ្ទង់​ចំណាយ រួមទាំងបំណុលផងដែរ។ ការធ្វើបែបនេះ អាចជួយ​អោយលោកអ្នក​អាចមើល​ដឹងពីចំណូល​ជាក់លាក់របស់អ្នកនៅអតីតកាលបាន។ សូមព្យាយាមពិនិត្យទៅលើខ្ទង់ចំណាយ និងចំណូលនៅក្នុងឆ្នាំដែលកន្លងមក ដើម្បីស្វែងយល់ពីប្រភពចំណូល និងពីទំលាប់នៃការចាយវាយរបស់យើង។ វាជាការល្អប្រសិនបើយើងអាចពិនិត្យលើមូលហេតុដែលធ្វើអោយចំណាយកើនឡើងនៅតាមឆ្នាំ ឬរដូវកាលនីមួយៗ។​ ឧទាហរណ៍ការពិនិត្យរកឃើញថាជាទូទៅចំណាយលើភ្លើងតែងកើនឡើងនៅរដូវក្តៅនៅពេលដែលយើងប្រើកង្ហា ឬម៉ាស៊ីនត្រជាក់ច្រើន ។

    ដូច្នេះក្រោយពេលដែលលោកអ្នកចាត់ចែងថវិកា ឬខ្ទង់ចំណាយសម្រាប់វត្ថុដែលចាំបាច់ និងថវិកាដែលនឹងត្រូវប្រើប្រាស់នាគ្រាអាសន្នរួចរាល់ ពេលនោះលោកអ្នកអាចយកថវិកាមួយចំណែកសម្រាប់សន្សំដើម្បីរបស់ដែលលោកអ្នកប្រាថ្នា បានហើយ ។

    កិច្ចការដំបូងឆ្ពោះទៅរកការគ្រប់គ្រងថវិកា គឺការរៀបចំខ្ទង់ចំណាយ

    អ្វីដែលពិបាកក្នុងការរៀបចំផែនការថវិកា និងគ្រប់គ្រងថវិកានោះគឺការកត់ត្រា និងអង្កេតលើការចំណាយ​របស់លោកអ្នក។ ចំណាយចែកចេញជាពីរ ចំណាយទៀតទាត់ថេរ (ចំណាយថេរ) ឬ ឡើងចុះ (ចំណាយអថេរ)។ ទាំងនេះគឺជា ចំណាយថេរដែលអ្នកប្រហែលជាត្រូវបញ្ជូលក្នុងផែនការថវិកាសម្រាប់គ្រួសារបាន៖

    • ការបង់រំលោះផ្ទះ ឬថ្លៃជួលផ្សេងៗ
    • ទឹកភ្លើង-សាំង, អគ្គិសនី, ទឹក, សេវាទូរស័ព្ទ និងសេវាអ៊ីនធឺណែត
    • ការបង់សេវា និងពន្ធ
    • ថ្លៃសាលា
    • សេវាធានារ៉ាប់រងសុខភាព, ឡាន និងផ្ទះ
    • ការធ្វើដំណើរប្រើប្រាស់សេវាសាធារណៈ
    • ថ្លៃក្នុងការចាយវាយកាតឥណទាន និងបង់សងកម្ចីផ្ទាល់ខ្លួន

    នេះគឺជាការចំណាយអថេរដែលអ្នកគួរតែរាប់បញ្ចូលក្នុងផែនការថវិកាគ្រួសាររបស់លោកអ្នក៖

    • ចំណីអាហារ
    • ការថែទាំជួសជុលផ្ទះ និងរបស់របស់ប្រើប្រាស់ក្នុងផ្ទះ
    • ថ្នាំសង្កូវ និងការព្យាបាលផ្សេងៗ
    • ការជួសជុលឡាន និងសាំង
    • របស់ប្រើប្រាស់ប្រចាំកាយ និង ការកាត់សក់
    • សេវាការចុះឈ្មោះជាសមាជិក និងការប្រើឧបករណ៍ផ្សេងៗ-ឧទាហរណ៍, សម្រាប់កីឡា, បទចម្រៀង ឬថ្នាក់បង្រៀនរាំ
    • វិសមកាលផ្សេងៗ ការកម្សាន្តផ្សេងៗ កាដូរ-ឧទាហរណ៍, សម្រាប់ថ្ងៃខួបកំណើត ឬ អាពាហ៍ពិពាហ៍ជាដើម
    • ផ្សេងៗទៀតដូចជាការផ្តល់នូវកាដូរជូនខ្លួនលោកអ្នក និងគ្រួសាររបស់លោកអ្នក

    ប្រសិនបើចំណួលអាចទៅរួច គួរលួចដំឡើងថវិកាខ្លះទៅលើខ្ទង់ចំណាយដែលចាំបាច់ ព្រោះវាអាចអោយយើងរកឃើញពីចំណាយដែលបន្ថែម ។

    គន្លឹះសំខាន់នៃការគ្រប់គ្រងថវិកា គឺជាការរៀបចំផែនការសន្សំ និងសន្សំសំចៃក្នុងការចាយវាយ

    ផែនការថវិកា នឹងបង្ហាញពីការចំណាយរបស់លោកអ្នក ថាតើលោកអ្នក កំពុងចាយវាយលើស ឬតិចជាងចំណូលដែលរកបាន ។​ ប្រសិនបើបច្ចុប្បន្ននេះ លោកអ្នកកំពុងតែចាយលើស វានឹងជម្រុញអោយយើង​បានអង្គុយចុះពិភាក្សាជាមួយសមាជិកគ្រួសារ ថាតើត្រូវសន្សំសំចៃពីកន្លែងណាមកមុន។​ ប្រសិនបើអ្នកកំពុង​ចាយក្រោម​ចំណូលរបស់អ្នករកបាន លោកអ្នកអាចសិក្សាថាតើគួរយកលុយដែលសល់ទៅសន្សំរបៀបណា (សន្សំនៅផ្ទះ ឬដាក់ធនាគារ) និងគិតថាតើយកប្រាក់សន្សំនោះ ចាយទៅលើអ្វី ហើយចាយ​ដោយ​របៀប​ណាដែរ។

    ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនសម្រាប់ធ្វើផែនការសន្សំ៖

    • ពិនិត្យឡើងវិញលើខ្ទង់ចំណាយរបស់លោកអ្នក៖ ពិនិត្យមើលថាតើយើងបានព្យាយាមសន្សំអោយបានច្រើនតាមការដែលអាចធ្វើទៅបានហើយឬនៅ? តើអាចកាត់បន្ថយចំណាយលើខ្ទង់ណាមួយទៀតបានដែរទេ? ពិនិត្យមើលថាតើមានក្រេឌីតកាត ឬកម្ចីផ្សេងទៀតដែលមានការប្រាក់ថ្លៃដែរឬទេ? ​តើយើងអាចបង់ផ្តាច់អោយបានឆាប់ ហើយស្វែងរកកន្លែងផ្សេងដែលមានការប្រាក់ល្អជាងនេះបានទេ? វាជារឿងដែលល្អ ប្រសិនបើយើងធ្វើកិច្ចការនេះជាប្រចាំបាន។
    • បង្កើតអោយមានចន្លោះបន្ថែមសម្រាប់ការសន្សំ៖ វាជារឿងសំខាន់ណាស់ក្នុងការដកយកលុយមួយចំណែកមកសន្សំទុកសម្រាប់គ្រាអាសន្ន មុនពេលលោកអ្នកចាប់ផ្តើមសន្សំ​ ដើម្បីទិញរបស់​ដែល​អ្នកប្រាថ្នាចង់បាន។ ឧទាហរណ៍៖ លោកអ្នកអាចកំណត់គោលដៅសន្សំ តាមរយៈ​ការដាក់ប្រាក់សន្សំទៅក្នុងគណនី​សន្សំ​មួយផ្សេងទៀតដាច់ដោយឡែកពីគណនីដែលយើងប្រើប្រាស់ជាប្រចាំ ទុកសម្រាប់ដាក់ថវិកាពេលមានអាសន្ន។
    • កំណត់គោលដៅនៃការសន្សំ៖ អ្វីជាគោលបំណងក្នុងការសន្សំរបស់អ្នក? តើអ្នកត្រូវការថវិកា​ប៉ុន្មាន​​ដើម្បី សម្រេចនូវគោលបំណងរបស់អ្នក? ដាក់កាលបរិច្ឆេទផុតកំណត់សម្រាប់ក្នុងការសម្រេចគោលដៅ៖ ដាក់ពេលវេលាជាក់លាក់ណាមួយដែលអាចទទួលយក បាន​សម្រាប់​​​ខ្លួនលោក​អ្នក ព្រោះការសន្សំ អាចធ្វើជារៀងរហូត។ ត្រូវប្រាកដថាអាចធ្វើបាន ប៉ុន្តែត្រូវតែប្រាកដថា កុំធ្វើ​អោយ​​ខ្លួន​មាន​សម្ពាធបន្ថែម។
    • បើកគណនីសន្សំណាមួយដែលពុំគិតថ្លៃសេវា៖ គណនីនេះ គប្បីនៅដាច់ដោយឡែកពីគណនី​គោល ឬចម្បងរបស់អ្នក។ លោកអ្នក អាចប្រើប្រាស់គណនីនេះ​សម្រាប់តែសន្សំ​ប៉ុណ្ណោះ។ លោកអ្នកអាច កំណត់អោយវាផ្ទេរប្រាក់ដោយផ្ទាល់ចេញពីគណនីចម្បងដោយទៀតទាត់ចូលទៅក្នុងគណនីសន្សំបាន។

    នៅពេលណាមួយដែលអ្នកបានចាប់ផ្តើមមានផែនការសន្សំ, វាជាការល្អដែលត្រូវ​ត្រួតពិនិត្យ​​មើលទៅ លើគុណសម្បត្តិ និងគុណវិបត្តិមុនពេលអ្នកចាប់ផ្តើមធ្វើវា។ ធ្វើរបៀបនេះ​អ្នកអាច​​យល់​ច្បាស់ពី​ឥទ្ធិពល​ដែលផ្តល់ផលប៉ះពាល់ដល់ស្ថានភាពគ្រួសាររបស់លោកអ្នក។ ប្រសិនបើអ្នកមិនទាន់ច្បាស់លើផ្នែកណាមួយនៃការធ្វើផែនការ លោកអ្នកអាចស្វែងរកការប្រឹក្សាពីអ្នកជំនាញ ឬត្រួតពិនិត្យសារ​ឡើងវិញ​លើការគណនារបស់លោកអ្នកមុននឹងអ្នកចាប់ផ្តើមធ្វើវា។

    ស្វែងរកបន្ថែម

    គន្លឹះសម្រាប់អ្នកទិញផ្ទះដំបូងគោលបំណងធ្វើអាជីវកម្ម

    July 7, 2023

    តើអ្នកចង់ទិញផ្ទះមែនទេ?​ លោកអ្នកចាំបាច់សួរសំនួរខ្លួនឯងថា ហេតុអ្វីចង់ទិញ? លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីផ្ទះនៅពេលដែលលោកអ្នកមានគោលដៅច្បាស់លាស់ក្នុងការទិញ។​ ខាងក្រោមនេះជាសំនួរមួយចំនួនដែលអាចវិភាគពីគោលបំណងនិងស្វែងរកសេចក្តីប្រាថ្នាដែលអ្នកចង់បាន។ សូមឆ្លើយសំនួរខាងក្រោមដើម្បីនាំលោកអ្នកទៅដល់ចម្លើយសម្រាប់សំនួរ ហេតុអ្វី?

    គោលបំណង

    មានកត្តានៃគោលបំណងពីរយ៉ាងដែលគ្រប់គ្នាគួរពិចារណាមុននឹងទិញផ្ទះ។ វាអាចជាគោលបំណងសម្រាប់​ រស់នៅ ឬ ប្រកបរបរអាជីវកម្ម។ ខាងក្រោមនេះជាសំនួរដំបូងដែលអាចពិចារណាយ៉ាងសង្ខេបពីគោលបំណងរបស់លោកអ្នក។

    សំនួរ៖ តើប្រភេទអាជីវកម្មអ្វីដែលលោកអ្នកចង់ធ្វើ?​

    តើអាជីវកម្មនោះជាការលក់ទំនិញឬក៏ផ្តល់សេវា?​ តើវានឹងជាកន្លែងដែលជួបជាមួយអតិថិជនផ្ទាល់ឬក៏គ្រាន់តែមានបុគ្គលិកធ្វើការ? តើវាត្រូវការទំហំប៉ុណ្ណា? តើនឹងមានមនុស្សប៉ុន្មាននាក់ធ្វើការនៅទីនោះ? តើលោកអ្នករំពឹងថានឹងត្រូវការអតិថិជនប៉ុន្មានដើម្បីឲ្យអាជីវកម្មមួយនេះដំណើរការ?

    សំនួរ៖ តើនរណាជាអតិថិជនគោលដៅរបស់លោកអ្នក?

    យើងអាចចាត់ថ្នាក់អតិថិជនតាមច្រើនប្រភេទ៖

    • ចំណូល៖ ទាប មធ្យម ខ្ពស់
    • អាយុ៖ 0-5, 6-12, 13-18, 19-30, 31-50
    • ការផ្សារភ្ជាប់ជាមួយអតិថិជន៖ អតិថិជនមកកន្លែងអាជីវកម្មលោកអ្នកដោយផ្ទាល់ ឬតាមទូរសព្ទ ឬប្រើអ៊ីនធើណេត​ (គេហទំព័រ បណ្តាញសង្គម)
    • ប្រភេទអតិថិជន៖ អ្នកលក់ដុំ អ្នកលក់រាយ អ្នកប្រើប្រាស់ លោកអ្នកអាចពិចារណាតាមរយៈប្រភេទចំណាត់ថ្នាក់ដូចខាងលើដើម្បីមើលថាតើផ្ទះដែលលោកអ្នកចង់ទិញនោះសាកសមសម្រាប់អាជីវកម្មដែរឬទេ?​

    សំនួរ៖ តើអាជីវកម្មលោកអ្នកមានទំហំប៉ុណ្ណាដែរ?

    ដើម្បីដឹងថាតើអាជីវកម្មធំប៉ុណ្ណាយើងអាចវិភាគលើដើមទុននិងទ្រព្យដែលបានវិនិយោគចាប់តាំងពីពេលចាប់ផ្តើមរហូតដល់ពេលបច្ចុប្បន្ន។ តែអ្វីដែលអ្នកគួរពិចារណានោះគឺទំហំនិងប្រភេទនៃផ្ទះដែលលោកអ្នកចង់ទិញក្នុងគោលបំណងអាជីវកម្មនោះ ថាតើវាសាកសមដែរឬទេ? ដូចគ្នាជាមួយនឹងគោលបំណងនៃការទិញសម្រាប់រស់នៅដែរ លោកអ្នកគួរតែប្រើវាឲ្យអស់លទ្ធភាព។​

    សំនួរ៖ តើលោកអ្នកមានផែនការអាជីវកម្មដូចម្តេចដែរ?​

    វាសំខាន់ណាស់ដែលលោកអ្នកគួរពិចារណាទុកជាមុនថាតើផ្ទះនោះនឹងបន្តរប្រើប្រាស់សម្រាប់អាជីវកម្មរបស់លោកអ្នកបានរយៈពេលប៉ុណ្ណា។ ក្នុងករណីបើអាជីវកម្មនោះរីកចម្រើនឬមិនរីកចម្រើន តើអាជីវកម្មនឹងប៉ះពាល់ដល់ផ្ទះយ៉ាងដូចម្តេច ហើយ ផ្ទុយមកវិញតើផ្ទះធ្វើឲ្យប៉ះពាល់ដល់ភាពរីកចម្រើនរបស់អាជីវកម្មយ៉ាងដូចម្តេច?

    ទីតាំង

    សំនួរ៖ តើវាមានទីតាំងនៅឯណា?​

    ទីតាំងគួរតែជាកន្លែងដែលងាយស្រួលរក និងអាចងាយរកឃើញ បើទោះវាជាកន្លែងសម្រាប់ជួបជាមួយអតិថិជនផ្ទាល់ឬក៏គ្រាន់តែមានបុគ្គលិកធ្វើការក៏ដោយ។

    សំនួរ៖ តើទីតាំងនោះភា្ជប់ផ្លូវទៅកាន់ស្ថាប័នផ្សេងទៀតយ៉ាងដូចម្តេចដែរ?​

    ស្ថាប័នដូចជាសាលារៀន សាកលវិទ្យាល័យ វត្តអារាម មន្ទីរពេទ្យ ផ្សារ ហាង និងកន្លែងសំខាន់ៗទៀត សុទ្ធតែជាស្ថាប័នដែលត្រូវពិចារណាថាតើអតិថិជនលោកអ្នកមកពីស្ថាប័នមួយណា និងយ៉ាងដូចម្តេច។ ដូច្នេះវាសំខាន់ណាស់ដែលអ្នកត្រូវរកទីតាំងណាដែលអាចភា្ជប់ទំនាក់ទំនងបានល្អទៅស្ថាប័នដែលជាប្រភពធនធានអតិថិជនលោកអ្នក។

    សំនួរ៖ តើទីតាំងនោះមានភាពមមាញឹកប៉ុណ្ណា?​

    តើពេលមមាញឹកបំផុតមានលក្ខណៈ​ដូចម្តេចដែរ? ទីតាំងមមាញឹកអាចមានគុណសម្បត្តិនិងគុណវិបត្តិសម្រាប់អាជីវកម្មលោកអ្នក។ បើសិនជាមានចរាចរណ៍យ៉ាងមមាញឹកនៅជិតឬនៅមុខកន្លែងរបស់លោកអ្នកនោះវាអាចប៉ះមិនល្អដល់អាជីវកម្មលោកអ្នក តែបើទីនោះជាកន្លែងដែលមានភាពមមាញឹកដោយមានមនុស្សចេញចូលមកស្វែងរកទិញទំនិញ ឬក៏គោលបំណងផ្សេងៗ នោះវាជាការល្អសម្រាប់លោកអ្នកវិញ។ តើពេលណាជាពេលដែលមមាញឹកបំផុត ហើយវាប៉ះពាល់ដល់អាជីវកម្មលោកអ្នកដូចម្តេចដែរ?​

    ប្រភេទផ្ទះ

    សំនួរ៖ តើផ្ទះប្រភេទណាដែលសាកសមសម្រាប់អាជីវកម្មរបស់លោកអ្នក?

    វាអាស្រ័យថាតើអាជីវកម្មលោកអ្នកត្រូវការសភាពរូបរាង ទំហំ និងទីធ្លាផ្ទះប៉ុណ្ណា។ បើសិនជាអាជីវកម្មរបស់លោកអ្នកលក់ផលិតផលដែលមានយីហោល្បីៗ លោកអ្នកគួរតែរកផ្ទះណាដែលស្អាតដោយមានការតុបតែងដែលមានភាពទាក់ទាញនិងលក្ខណៈល្អ តែបើសិនជាអាជីវកម្មសាមញ្ញដែលមិនទាក់ទងនឹងកេរ្តិ៍ឈ្មោះ ផ្ទះធម្មតាក៏អាចប្រើការបានដែរ។

    សំនួរ៖ តើលោកអ្នកត្រូវការទំហំប៉ុណ្ណា?​

    ទំហំគឺសំដៅទៅលើទីធ្លានៃផ្ទះ។ តើនឹងមានការពាក់ពន្ធច្រើនប៉ុណ្ណានៃអាជីវកម្មលោកអ្នក? លោកអ្នកគួរតែបន្សល់ទុកទីធ្លាបន្តិចដើម្បីឲ្យអាជីវកម្មប្រព្រឹត្តទៅដោយរលូននិងអាចត្រៀមនៅពេលមានការរីកចម្រើន។

    តម្លៃ

    សំនួរ៖ តើលោកអ្នករំពឹងថាផ្ទះនោះថ្លៃប៉ុន្មាន?​

    ថ្លៃនៃផ្ទះដែលលោកអ្នកចង់ទិញគួរតែសាកសមនឹងសក្តានុពលនៃអាជីវកម្មលោកអ្នកចង់ធ្វើ។

    សំនួរ៖ តើតម្លៃទីផ្សារយ៉ាងដូចម្តេចដែរ?​

    លោកអ្នកអាចសាកសួរពីថ្លៃទីផ្សារបច្ចុប្បន្នតាមរយៈការសាកសួរពីផ្ទះដែលនៅជិតខាងក្នុងតំបន់និងតំបន់ដែលប្រហាក់ប្រហែល។

    ហិរញ្ញវត្ថុ (លុយ)

    សំនួរ៖ តើលោកអ្នកមានប្រាក់ប៉ុន្មានក្នុងដៃ?

    ទោះបីជាលោកអ្នកមានប្រាក់ប៉ុន្មានក៏ដោយ លោកអ្នកគួរតែធ្វើផែនការហិរញ្ញវត្ថុដើម្បីជៀសវាងឧបសគ្គផ្សេងៗនៅពេលក្រោយ។

    សំនួរ៖ តើលោកអ្នកចង់បង់ប្រាក់ដូចម្តេច?​ បង់ផ្តាច់?​បង់រំលស់?

    បើលោកអ្នកមានប្រាក់គ្រប់គ្រាន់តែមិនចង់បង់ថ្លៃការប្រាក់ លោកអ្នកអាចជ្រើសរើសការបង់ផ្តាច់បាន។ សម្រាប់លោកអ្នកប្រកបអាជីវកម្ម លោកអ្នកអាចយកជម្រើសការបង់រំលស់ព្រោះលោកអ្នកអាចទុកប្រាក់ដើម្បីប្រកបអាជីវកម្ម។ បើសិនជាលោកអ្នកចង់បង់រំលស់ លោកអ្នកត្រូវគិតពីចំណូលរបស់លោកអ្នក។

    សំនួរ៖ តើចំណូលលោកអ្នកយ៉ាងដូចម្តេចដែរ?

    លោកអ្នកចាំបាច់ត្រូវស្គាល់ចំណូលរបស់ខ្លួន ព្រោះវាចំាបាច់ណាស់ថាតើលោកអ្នកនៅមានលទ្ធភាពសម្រាប់ចំណាយប្រចាំថ្ងៃឬទេបន្ទាប់ពីបង់រំលស់ហើយ។ លោកអ្នកអាចពិភាក្សាជាមួយមន្រ្តីប្រឹក្សាឥណទានរបស់យើងបាននៅតំបន់ផ្សេងជុំវិញប្រទេស។

    សំនួរ៖ តើស្ថាប័នហិរញ្ញវត្ថុណាដែលលោកអ្នកអាចពិចារណា?

    មានផ្ទះខ្លះដូចជាបុរី មានការបង់រំលស់ ឬ​ក៏លោកអ្នកអាចស្វែងរកស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារឬមីក្រូហិរញ្ញវត្ថុដើម្បីជួយបាន។ ទោះជាយ៉ាងណាក៏ដោយ ការបង់រំលស់ជាមួយបុរីលោកអ្នកត្រូវគិតពីកត្តាមួយចំនួនដូចជា ប្លង់នៃអចលនទ្រព្យ កេរ្តិ៍ឈ្មោះអ្នកអភិវឌ្ឍន៍។ល។ ស្ថាប័នហិរញ្ញវត្ថុមួយចំនួនមានជំនាញទាក់ទងនឹងកម្ចីលំនៅដ្ឋាន។ លោកអ្នកគួរតែពិចារណាពីស្ថាប័នណាដែលផ្តល់សេវាល្អជាមួយនឹងរយៈនៃកម្ចីបានយូរ និងអត្រាការប្រាក់ដែលអាចទទួលយកបាន។

    សំនួរ៖ តើលោកអ្នករំពឹងថានឹងស្រង់ដើមបានវិញនៅពេលណា?

    មើលទៅហាក់ដូចជាវែងឆ្ងាយដែលធ្វើឲ្យលោកអ្នកមិនមានអារម្មណ៍វិជ្ជមាន​ ពីព្រោះថ្លៃផ្ទះអាចនឹងខ្ពស់ជាងខ្លាំង។ តែសូមលោកអ្នកចងចាំថាបើទោះជាការស្រង់ថ្លៃដើមមានរយៈពេលយូរបន្តិចក៏ដោយ ក៏តម្លៃផ្ទះលោកអ្នកនឹងឡើងថ្លៃដែរ។ ដូច្នេះសូមកុំបារម្ភ គ្រាន់តែបន្តរធ្វើ និងរីករាយជាមួយជីវិតអាជីវកម្មរបស់លោកអ្នកទៅ។

    ស្វែងរកបន្ថែម

    គន្លឹះ៦យ៉ាងរៀបចំផ្ទះសម្រាប់ខែភ្លៀង

    July 6, 2023

    ដើម្បីឲ្យផ្ទះរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងត្រៀមជាស្រេចក្នុងខែវស្សានេះ គ្រាន់តែធ្វើតាមការណែនាំដែលមានប្រសិទ្ធភាពចំនួនដូចខាងក្រោម។ វាសំខាន់ណាស់ដើម្បីការពារផ្ទះរបស់អ្នកក្នុងរដូវវស្សានេះឲ្យមានភាពសុខដុមល្អ។ វាតម្រូវឲ្យមានការចំណាយបន្តិចបន្តួចតែវាប្រសើរជាងការជួសជុលបន្ទាប់ពីមានការខូចខាត។

    ១. រៀបចំជាស្រេច/ត្រៀមខ្លួនជាមុន

    ធាតុអាកាសមើលទៅហាក់ដូចជាល្អ តែយើងមិនដឹងថាវាផ្លាស់ប្តូរយ៉ាងរហ័សប៉ុណ្ណាទេក្នុងរដូវវស្សានេះ។ ដូចនេះសូមចងចាំថា ត្រូវតែបិទទ្វារបង្អួចឲ្យជិតមុនពេលអ្នកចាកចេញពីផ្ទះ។

    ២. ការពារកុំឲ្យមានជ្រាបទឹក

    ពេលភ្លៀងម្តងៗពេលខ្លះភ្លៀងចង់បាក់មេឃ។ ពេលខ្លះទឹកភ្លៀងធ្លាក់មកពីគ្រប់ទិស។ ដូចនេះសូមធានាឲ្យបានថាតាមជាយបង្អួចទ្វាររបស់អ្នកមិនជ្រាបទឹកព្រោះថាសូម្បីតែប្រលោះតូចមួយក៏ទឹកអាចចូលបានដែរ។ ដូច្នេះបន្ទាប់ពីមានភ្លៀងធ្លាក់មួយមេរួចហើយ អ្នកអាចពិនិត្យមើលថាតើកន្លែងណាដែលត្រូវការពារនិងជួសជុល។ ជ័រកាវ (Rubber sealant) ជាជ័រ ដែលអាចបំពេញចន្លោះប្រហោងបានបណ្តោះអាសន្នយ៉ាងល្អ ហើយក៏អាចដកចេញវិញដែរពេលយើងត្រូវការជួសជុលពេលណាមួយ។

    ៣. សម្អាតសំរាមតាមបំពង់បង្ហូរ ឬទរបង្ហូរទឹក

    ការរស់នៅប្រទេសកម្ពុជា វាជារឿងចាំបាច់ណាស់ដែលយើងត្រូវត្រួតពិនិត្យរាល់សំរាមនិងសម្អាតបំពង់បង្ហូរទឹកឲ្យបានល្អជៀសវាងការកកស្ទះ។បើសិនជាមានអ្វីធ្វើឲ្យកកស្ទះការបង្ហូរទឹកវានឹងធ្វើឲ្យលិចទឹកក្នុងផ្ទះរបស់អ្នក។ដូចនេះវាជារឿងសំខាន់ណាស់ដែលអ្នកត្រូវត្រួតពិនិត្យបំពង់បង្ហូរក្នុងបន្ទប់ទឹករបស់អ្នក។ជាឧទាហរណ៍ជាក់ស្តែងនៅក្នុងក្រុងភ្នំពេញតែងតែលិចទឹកពេលភ្លៀងម្តងៗព្រោះលូបង្ហូរមានទំហំតូចហើយស្ទះដោយសំរាម។ ការស្តារកំទេចកំទីមួយចំនួនដែលយើងមិនអាចធ្វើខ្លួនឯងបាន យើងអាចរកអ្នកជំនាញដែលមានឧបករណ៍គ្រប់គ្រាន់។

    ៤. ត្រួតពិនិត្យដំបូល

    បើនិយាយពីការរស់នៅក្នុងផ្ទះ រឿងមួយដែលគួរឲ្យធុញនោះគឺពេលមានទឹកលិចពីដំបូលដែលធ្វើឲ្យប៉ះពាល់និងខូចខាតជាច្រើន។ពេលដែលមានទឹកលិចពីដំបូលជ្រាបតាមពិដាននិងជញ្ជាំងវាអាចទាមទារឲ្យមានការលាបថ្នាំឡើងវិញជាថ្មី។ យកល្អលោកអ្នកគួរតែត្រួតពិនិត្យដំបូលមួយឆ្នំាម្តងក្រែងលមានបញ្ហាផ្សេងៗ​ បើមិនដូច្នោះទេពេលភ្លៀងធំមកនឹងមានការពិបាកជាមិនខាន។

    ៥. ត្រៀមខ្លួនសម្រាប់រឿងនឹកស្មានមិនដល់/យថាហេតុ

    វាអាចជារឿងដែលយើងនឹកស្មានមិនដល់ តែទឹកជំនន់ ឬទឹកលិចពិតជាអាចកើតឡើង។ សូមរក្សានិងស្តុកទឹកស្អាតនៅផ្ទះឲ្យបានគ្រប់គ្រាន់ ត្រៀមឧបករណ៍ដែលអាចផ្តល់ពន្លឺដូចជាទៀន ពិលក្នុងករណីដាច់ភ្លើង។ ផងដែរសូមត្រៀមឲ្យមានឆ័ត្រនិងអាវភ្លៀងគ្រប់គ្រាន់សម្រាប់ពេលណាដែលលោកអ្នកត្រូវការចេញក្រៅ។ បើសិនជាផ្ទះលោកអ្នកឧស្សាហ៍មានទឹកជន់លិច សូមរក្សាទុកបាវខ្សាច់នៅផ្ទះឲ្យបានគ្រប់គ្រាន់ក្នុងករណីត្រូវការជាបន្ទាន់។

    ៦. រើអីវ៉ាន់ឡើងលើ

    បើសិនជាមានទឹកជន់លិចវាពិតជាមានការលំបាកណាស់សម្រាប់លោកអ្នករស់នៅផ្ទាល់ដី។ តែអ្វីដែលយើងអាចធ្វើនោះគឺរើឥវ៉ាន់ឡើងលើឬបន្តុបអីវ៉ាន់លើគ្នាដោយដាក់របស់ណាដែលធន់នឹងទឹកនៅខាងក្រោម ឯរបស់មិនសូវធន់នឹងទឹកនៅខាងលើ។ យើងអាចពិបាកស្រមៃថាវាមានផលប៉ះពាល់អ្វីខ្លះពេលកើតឡើង តែយើងគ្រាន់តែអាចត្រៀមឲ្យបានគ្រប់គ្រាន់ជាការល្អ។

    ស្វែងរកបន្ថែម

    តើហេតុអ្វីបានជាអ្នកនៅលីវគួរទិញផ្ទះជាកម្មសិទ្ធិផ្ទា...

    July 5, 2023

    ប្រជាជនកម្ពុជាដែលនៅលីវភាគច្រើនមិនមានផ្ទះផ្ទាល់ខ្លួននោះទេ មុនពេលពួកគេរៀបការ។ ពួកគេតែងតែគិតថា ការទិញផ្ទះ ឬខុនដូ គឺជារឿងដែលពួកគេគួធ្វើបន្ទាប់ពីរៀបការ។ ពួកគេយល់ឃើញថា ជីវិតនៅលីវរបស់ពួកគេគួតែសប្បាយនឹងអ្វីដែលពួកគេអាចរកបាន ដោយពុំចាំបាច់ខ្វល់ខ្វាយនឹងការសងបំណុលក្នុងការទិញផ្ទះ ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ប្រថុយប្រថានក្នុងការយកកម្ចីទិញផ្ទះតែម្នាក់ឯង។ ទោះបីយ៉ាងណាក៏ដោយ ក្នុងពេលបច្ចុប្បន្ននេះ អ្នកនៅលីវមួយចំនួនបានសម្រេចចិត្តទិញផ្ទះ ឬខុនដូ ផ្ទាល់ខ្លួន នៅពេលពួកគេមានប្រាក់គ្រប់គ្រាន់ដោយខ្លួនឯង ឬនៅពេលពួកគេគិតថាអាចមានលទ្ធភាពខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុណាមួយ​។ មានហេតុផលមួយចំនួន ដែលធ្វើឲ្យអ្នកនៅលីវសម្រេចចិត្តទិញផ្ទះ ឬខុនដូ ផ្ទាល់ខ្លួនមុនពេលពួកគេរៀបការ។

    ១. ពួកគេត្រូវការភាពម្ចាស់ការ

    អ្នកនៅលីវ ជាពិសេសបុរស ពួកគេចង់ទិញផ្ទះ ឬខុនដូ នៅពេលពួកគេមានអារម្មណ៍ថា មិនចង់រស់នៅជាមួយឳពុកម្ដាយតទៅទៀត។ ពួកគេយល់ថា នៅពេលដែលមានផ្ទះ/ខុនដូផ្ទាល់ខ្លួន ពួកគេអាចត្រឡប់មកផ្ទះនៅពេលយប់បន្តិចក៏បាន ដោយមិនចាំបាច់រំខានដល់ឳពុកម្ដាយចាំបើកទ្វាឲ្យនោះទេ។ ជាធម្មតាគឺពួកគេឈានដល់វ័យ ដែលចង់ធ្វើអ្វីៗដោយភាពម្ចាស់ការផ្ទាល់ខ្លួន។

    ២. មានមោទនភាព

    ការមានកម្មសិទ្ធលើផ្ទះ/ខុនដូផ្ទាល់ខ្លួននៅពេលនៅលីវ ធ្វើឲ្យពូកគេ និងអ្នកនៅជំវិញខ្លួនមានមោទនភាពនឹងសមត្ថភាពរបស់ពួកគេ ខណៈដែលមានមនុស្សមិនច្រើនទេដែលអាចធ្វើបានដូចពួកគេ។ នេះអាចជាហេតុផលមួយជំរុញឲ្យពួកគេធ្វើការងារកាន់តែបានល្អ អាចរកប្រាក់ចំណូលបានកាន់តែច្រើន និងទទួលបានជោគជ័យក្នុងជីវិតរបស់ពួកគេ។

    ៣.​​ កម្មសិទ្ធផ្ទាល់ខ្លួន

    នៅពេលពួកគេរស់នៅក្នុងផ្ទះ/ខុនដូផ្ទាល់ខ្លួន ពួកគេនឹងអាចធ្វើការកែកុន ឬតុបតែងគ្រប់កន្លែងតាមការពេញចិត្តរបស់គេ។ លើសពីនេះទៀត គេអាចទិញគ្រឿងសង្ហារឹមណាមួយដាក់ក៏បាន។ ផ្ទុយទៅវិញ នៅពេលពួកគេរស់នៅក្នុងបន្ទប់ ឬផ្ទះជួល ពួកគេនឹងមិនអាចធ្វើអ្វីបាននោះទេ ហើយទោះបីពួកគេជួលយូរប៉ុណ្ណា បន្ទប់ ឬផ្ទះជួលក៏នៅតែជារបស់គេដដែល។

    ៤. ចាប់ផ្ដើមសន្សំជាងមុន

    ផ្ទះ ឬខុនដូដែលមានគុណភាពតែងតែមានតម្លៃខ្ពស់ ! នៅពេលពួកគេត្រូវចំណាយលុយផ្ទាល់ខ្លួនដ៏ច្រើនដើម្បីទិញអ្វីមួយ ឬដើម្បីបង់សងកម្ចីទិញផ្ទះ ឬកម្ចីផ្ទាល់ខ្លួនណាមួយ ពេលនោះដែរ ពូកគេនឹងអាចតាំងចិត្តខ្លួនឯងក្នុងការកាត់បន្ថយការចំណាយលើតម្រូវការមិនចាំបាច់មួយចំនួន ដូចជាសំលៀកបំពាក់ម៉ាកថ្មី ការចេញដើរលេងពេលយប់ ពីព្រោះគេ មិនចង់ជាប់បំណុល រយៈពេលវែងនោះទេ។

    ៥. វត្តមាននៃសេវាកម្ចីទិញផ្ទះ

    ដំបូងពួកគេចាប់ផ្ដើមគណនាចំនួនលុយដែលមានក្នុងដៃ ដើម្បីឲ្យដឹងថា តើចំនួនលុយនោះអាចគ្រប់ក្នុងការទិញផ្ទះបានដែរឬទេ។ ប្រសិនបើ ប្រាក់ដែលគេមានមិនគ្រប់ គេចាប់ផ្តើមពិចារណាយកកម្ចីសម្រាប់ទិញលំនៅដ្ឋានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារណាមួយដែលមានអត្រាការប្រាក់ និងលក្ខខណ្ឌសមស្រប ទៅតាមចំណូល និងស្ថេរភាពនៃការងាររបស់ពួកគេ។

    ស្វែងរកបន្ថែម

    គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុអំឡុងពេលលំបាក

    July 4, 2023

    គ្រប់គ្នាខិតខំប្រឹងប្រែងរាល់ថ្ងៃដើម្បីរកប្រាក់ ពីព្រោះវាជាប្រភពចម្បងធ្វើឲ្យយើងរស់នៅបានសមរម្យ។ មនុស្សមួយចំនួនមិនបានយកចិត្តទុកដាក់លើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេនោះទេ ដែលជាមូលហេតុធ្វើឲ្យពួកគេបាត់បង់ថវិកាមួយចំនួនក្នុងការចំណាយលើសម្ភារដែលមិនចាំបាច់ ជាពិសេសក្នុងអំឡុងពេលលំបាក ដូចជាក្នុងពេលរាតត្បាតនៃជំងឺ កូវីដ១៩ ឬវិបត្តិសេដ្ឋកិច្ចជាសកលជាដើម។ ខាងក្រោមជាគន្លឹះមួយចំនួនដើម្បីគ្រប់គ្រងថវិការបស់អ្នកឲ្យមានប្រសិទ្ធភាពក្នុងអំឡុងគ្រាលំបាក ៖

    ១. វាយតម្លៃស្ថានភាពហិរញ្ញវត្ថុគ្រួសារ

     វាជាជំហានសំខាន់ក្នុងការដឹងពីស្ថានភាពហិរញ្ញវត្ថុ និងបញ្ហាប្រឈមបច្ចុប្បន្នរបស់អ្នក ហើយថាតើចំណូលរបស់អ្នកនៅតែទទួលបានធម្មតា ឬអត់ ក្នុងពេលប៉ុន្មានខែខាងមុខ។ ធ្វើដូចនេះ អ្នកនឹងអាចត្រៀមផែនការបន្ទាប់ ដើម្បីទប់ស្កាត់ផលប៉ះពាល់នានាទាន់ពេល។ ឧទាហរណ៍ ប្រសិនបើអ្នកដឹងមុនថាអ្នកនឹងបាត់បង់ការងារ ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាត ឬវិបត្តិហិរញ្ញវត្ថុជាសកល ឬក្រុមហ៊ុនដែលអ្នកកំពុងធ្វើការខ្ស័យធន អ្នកគួរតែចាប់ផ្ដើមពិចារណាលើប្រភេទការងារណាមួយដែលអ្នកចង់ធ្វើបន្ត។ អ្នកក៏ត្រូវពិនិត្យលើប្រាក់បម្រុងគ្រាអាសន្នរបស់អ្នកផងដែរ ថាតើអាច​ទ្រទ្រង់បានរយៈពេលប៉ុន្មានថ្ងៃ ឬខែទៀតប្រសិនបើមានបញ្ហាអាក្រក់ណាមួយកើតឡើងជាយថាហេតុ។ លើសពីនេះទៀត អ្នកក៏ត្រូវដឹងច្បាស់ពីចំណាយប្រចាំខែរបស់អ្នក ហើយថាតើចំណាយលើអ្វីច្រើនជាងគេ ព្រោះដើម្បីធ្វើឲ្យមានសមតុល្យជាមួយចំណូលរបស់អ្នក។

    ២. កំណត់ដំណោះស្រាយ

    បន្ទាប់ពីកំណត់បញ្ហាប្រឈមតាមរយៈការវាយតម្លៃ អ្នកអាចចាប់ផ្ដើមបំផុសគំនិតរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហាជាក់លាក់នីមួយៗ ។ ពិនិត្យមើលបញ្ហាហិរញ្ញវត្ថុដែលធ្ងន់ធ្ងរ ដែលអ្នកអាចដោះស្រាយបាន។ បន្ទាប់មកចាត់អាទិភាពញ្ហាណាដែលសំខាន់់តាមលំដាប់ ដែលត្រូវដោះស្រាយមុនគេ។ ឧទាហរណ៍ អ្នកត្រូវធ្វើចិត្ត ចាប់ផ្ដើមកាត់បន្ថយចំណាយដែលមិនចាំបាច់ ដោយបង្វែរការចំណាយលើអ្វីដែលចាំបាច់ដូចជា ម្ហូបអាហារ ឬវិក័យបត្រទឹកភ្លើងជំនួសវិញ ឬបង្កើនប្រភពចំណូលបន្ថែម តាមរយៈការធ្វើការក្រៅម៉ោងជាដើម។

    ៣. សន្សំសំចៃលើរបស់ដែលមិនចាំបាច់

    ប្រាក់ជារបស់មានតម្លៃនៅគ្រប់កាលៈទេសៈ ដូច្នេះហើយអ្នកគួរសន្សំឲ្យបានកាន់តែច្រើនកាន់តែល្អ។ ក្នុងអំឡុងគ្រាលំបាក អ្នកមិនគួរចំណាយលើរបស់ដែលពុំចាំបាច់ ដូចជាសំលៀកបំពាក់ ទូរសព្ទ ឬរថយន្ត ម៉ាកល្បីថ្មីៗនោះទេ ខណៈពេលដែលការធ្វើដំណើរក៏ត្រូវបានរឹតត្បិត។ ការធ្វើម្ហូបញ៉ាំនៅផ្ទះក៏អាចធ្វើឲ្យអ្នកសន្សំប្រាក់បានជាងការញ៉ាំនៅខាងក្រៅ ហើយអាហារដែលយើងធ្វើខ្លួនឯងគឺមានសុវត្ថិភាព និងធ្វើឲ្យមានសុខភាពល្អជាង។

    ៤. ពិនិត្យលើបំណុល/កម្ចីរបស់អ្នក

    គ្រឹះស្ថានហិរញ្ញវត្ថុមានវិធានការផ្សេងៗ គ្នា ក្នុងការជួយអតិថិជនដែលមានបញ្ហាហិរញ្ញវត្ថុរយៈពេលខ្លី ។ ប្រសិនបើអ្នកមានកម្ចី ហើយបារម្ភថាអ្នកនឹងមិនអាចបង់ប្រចាំខែបាន ទាក់ទងទៅស្ថាប័នផ្ដល់កម្ចីភ្លាមៗ នោះពួកគេនឹងអាចប្រាប់អ្នកពីដំណោះស្រាយដែលសមស្របណាមួយសម្រាប់លោកអ្នក ។

    ៥. ការងារបម្រុង

    ប្រសិនបើមានឧបត្តិហេតុណាមួយដែលធ្វើឲ្យអ្នកបាត់បង់ចំណូល/ការងារ ភ្លាមៗ អ្នកគួរតែមានផែនការត្រៀមសម្រាប់ការងាររបស់អ្នក។ វាជាវិធីដែលអ្នកអាចឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុភ្លាមៗ ។ ក្នុងស្ថានភាពនេះ អ្នកអាចចាប់ផ្ដើមការងារ/អាជីវកម្មតាមបណ្ដាញអ៊ិនធឺណិត (Online) ឬការងារក្រៅម៉ោង ដើម្បីទទួលបានប្រាក់ចំណូលទប់នឹងការចំណាយប្រចាំថ្ងៃរបស់អ្នក។

    ៦. ផែនការគ្រាអាសន្ន

    ប្រាក់បម្រុងគ្រាអាសន្នមានសារសំខាន់ណាស់សម្រាប់ផលប៉ះពាល់ធ្ងន់ធ្ងរដែលមិនអាចដឹងមុន។ អ្នកគួរដកមួយចំណែកនៃប្រាក់ចំណូលរបស់អ្នកដើម្បីសន្សំប្រាក់បម្រុងនេះ។ នៅពេលមានករណីបន្ទាន់ណាមួយកើតឡើងក្នុងគ្រាលំបាក ហើយអ្នកមិនមានប្រាក់បម្រុង នោះអ្នកនឹងមានការលំបាកខ្លាំងក្នុងការរកជំនួយភ្លាមៗ ពីអ្នកដទៃ។

    ស្វែងរកបន្ថែម

    គន្លឹះនៃការទិញដីដែលមាន ហ្វេងស៊ុយ(ហុងស៊ុយ)

    July 3, 2023

    ទោះបីជាទីតាំងគឺជាចំណុចសំខាន់ ក្នុងការសម្រេចចិត្តពេលទិញ “ដីទំនេរ” ប៉ុន្តែវាក៏ចាំបាច់ផងដែរក្នុងការជ្រើសរើសដីឱ្យបានត្រឹមត្រូវមុនពេលសាងសង់ផ្ទះតាមដែលអាចធ្វើទៅបានតាមក្បួន​ ហ្វេង ស៊ុយ។ គេជឿថាដីល្អនឹងនាំមកនូវភាពរុងរឿងដល់ម្ចាស់ផ្ទះ និង សមាជិកគ្រួសារ។ ផ្អែកលើ ក្បួន ហ្វេង ស៊ុយ ស្ថានភាព និង ទិសរបស់ដី គឺជាលក្ខណៈវិនិច្ឆ័យចម្បងសម្រាប់ការជ្រើសរើសដី។ ម្យ៉ាងវិញទៀត ដីដែលមានថាមពល ហ្វេង ស៊ុយ ទាប ក៏នឹងអាចប៉ះពាល់ដល់ម្ចាស់ផងដែរ។ សូមមើលពីរបៀបដែលជាគោលការណ៍ ហ្វេង ស៊ុយ ត្រូវបានផ្តល់ឱ្យសម្រាប់ការជ្រើសរើសមើលទិញដី។

    ១.​ ពិនិត្យប្រវត្តិដី ឆែកប្រវត្តិដីមុនពេលទិញ

    ដើម្បីមើលពីរបៀបដែលវាត្រូវបានប្រើប្រាស់ពីមុនមក។ គេចាត់ទុកដីដែលល្អ គឺជាដីដែលមិនត្រូវបានប្រើប្រាស់ទាក់ទងនឹងជំងឺ ឬការស្លាប់ពីមុនមក ដូចជា ទីសត្តឃាត មន្ទីរពេទ្យ ឃាតកម្ម ភ្លើងឆេះផ្ទះជាដើម។ ក្រៅ​ពី​នេះ មិន​ត្រូវ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុងដី​នោះ​ឡើយ។ បើ​មាន​គួរ​រៀបចំ​ពិធី​សាសនា​ដើម្បី​ថ្វាយបង្គំ​ខាង​វិញ្ញាណ។ ជាងនេះទៅទៀត អតីតម្ចាស់ដីត្រូវតែមានបំណងប្រគល់ដីនោះទៅឱ្យម្ចាស់ថ្មី ដោយសុច្ចចិត្ត ព្រោះដីខ្លះ ម្ចាស់ថ្មីអាចនឹងរងនូវបណ្តាសាពីបុព្វបុរស ដែលជាម្ចាស់ដីដើមមិនមែនជាសមាជិកគ្រួសាររបស់គេ។ ដោយផ្អែកលើ ហ្វេង ស៊ុយ ដីដែលត្រូវបានប្រើប្រាស់ជាប្រចាំ នឹងមានថាមពលខ្លាំង ហើយថាមពលនោះនៅតែដំណើរការនៅពេលដែលដីត្រូវបានផ្លាស់ប្តូរទៅម្ចាស់ថ្មីមួយទៀត។ ដូច្នេះ​សូម​ណែនាំ​ឱ្យ​តាមដាន​ប្រភពដើម​នៃ​ដី​នោះ​មុន​នឹង​ធ្វើ​ការសម្រេចចិត្ត​ទិញ​ថា​តើ​អតីត​ម្ចាស់​មាន​សុខុមាលភាព ឬ​មាន​បញ្ហា​អ្វី​ខ្លះ​។ ឧទាហរណ៍៖ ដីធ្លាប់ធ្វើជារោងចក្រ ហើយបន្ទាប់មកម្ចាស់បានលក់វាទៅទិញដីថ្មីសម្រាប់ពង្រីកអាជីវកម្ម ដែលមានន័យថាដីនេះពោរពេញដោយថាមពលវិជ្ជមាន។

    ២. ស្ថានភាពនិងទ្រង់ទ្រាយដី

    ដីដែលមានរាងការ៉េ គឺល្អបំផុត ព្រោះកន្លែងអាចប្រើប្រាស់បានពេញលេញ និងងាយស្រួលរៀបចំរចនាសម្ព័ន្ធ។ វាល្អសម្រាប់ដំណើរការអាជីវកម្មគ្រប់ប្រភេទ ឬសាងសង់លំនៅដ្ឋាន ដោយសារការសាងសង់មានកម្រិតតិចតួច ហើយបើលក់បន្តក៏មានតំលៃខ្ពស់ផងដែរ។ ដីល្អបំផុតទីពីរ គឺមានរាងចតុកោណកែង ជាពិសេសកន្លែងដែលទទឹងរបស់វាតភ្ជាប់ទៅផ្លូវធំ ដែលសាកសមសម្រាប់អាជីវកម្ម ពាណិជ្ជកម្ម ដោយសារមានច្រកចូល និង ច្រកចេញជាច្រើន។ លើសពីនេះ ដីចតុកោណកែងដែលមានផ្នែកខាងមុខតូចចង្អៀត និងជម្រៅវែងសក្តិសមនឹងការធ្វើរោងចក្រផលិត ឬ ផ្ទះដ៏ល្អ ដោយសារវាមានភាពឯកជន។ យោងទៅ ហ្វេង ស៊ុយ បើអាចធ្វើទៅបាន សូមជ្រើសរើសដីដែលមានរាងត្រីកោណ ព្រោះវាបង្កប់ន័យអសន្តិសុខដែលនឹងនាំមកនូវជំងឺ ឬអាជីវកម្មបរាជ័យដល់ម្ចាស់ដី។ នៅពេលពិចារណាលើការប្រើប្រាស់ ដីរាងត្រីកោណមិនផ្តល់មុខងារប្រើប្រាស់ច្រើនទេ ហើយវាពិបាកក្នុងការលក់វិញ បើប្រៀបធៀបនឹងទម្រង់ផ្សេងទៀតនៃដី។ វាជាការល្អ បើអាចគួរជៀសវាងដីជម្រាលខ្លាំង ព្រោះវានាំអោយពិបាកក្នុងការសាងសង់លំនៅដ្ឋាន ឬបណ្តាលអោយមានគ្រោះថ្នាក់ដោយរថយន្តរអិល ហើយវាត្រូវការចំណាយច្រើនក្នុងការកែសម្រួលវាអោយល្អ។ ហ្វេង ស៊ុយ ចាត់ទុកដីជម្រាលដូចជាអ្នកមានដែលមានហោប៉ៅរហែកអញ្ចឹង។ ទោះយ៉ាងណាក៏ដោយ ដីល្អ គឺជាកន្លែងដែលពន្លឺព្រះអាទិត្យចាំងកាត់ ដោយមិនមានការជន់លិច និងឆ្ងាយពីប្រភពទឹកដែលហ្នឹងថ្កល់ នៅតំបន់នោះឡើយ។ ម្យ៉ាងទៀត ដីល្អមិនត្រូវស្ថិតនៅចុងប៉ូចគេ ឬនៅលើផ្លូវទាល់នោះទេ។

    ៣. បរិស្ថាន និងបរិយាកាសជុំវិញដី

    ដីល្អត្រូវតែមានភាពអ៊ូអរ ហើយហ៊ុំព័ទ្ធដោយផ្លូវថ្នល់ ទន្លេ សំបូរទៅដោយមនុស្សឆ្លងកាត់ ហើយជាកន្លែងដែលងាយស្រួសក្នុងការធ្វើដំណើរ។ ដោយសារដីប្រៀបបាននឹងវដ្តជីវិត ទីតាំងល្អសម្រាប់ប្រកបអាជីវកម្ម និងរកប្រាក់បាន ព្រោះស្ថិតនៅតំបន់សហគមន៍ដែលមានភាពអ៊ូអរ។ វាក៏មានអត្ថប្រយោជន៍ផងដែរ ដែលងាយស្រួលចូលទៅរហ័សដល់ទីតាំង។ ដីនឹងកាន់តែល្អប្រសិនបើវានៅជាប់ផ្លូវធំ និងតំបន់អំណោយផល។ ជាងនេះទៅទៀត ដីដែលមានច្រកចេញចូលច្រើនពេក ត្រូវបានគេចាត់ទុកថាមិនល្អ ដោយសារតែថាមពល ហ្វេង ស៊ុយ ងាយលេចធ្លាយ។ ខាងក្រោយដី មិនគួរជាប់ជាមួយផ្លូវ ទន្លេ ឬប្រឡាយឡើយ។ ប្រសិនបើមានផ្លូវ ឬប្រឡាយ នោះក៏មិនគួរនៅជិតរបងផ្ទះពេកទេ។ វាចាំបាច់ណាស់ក្នុងការត្រួតពិនិត្យដីជុំវិញថាតើមានផ្ទះដែលគេបោះបង់ចោល លូបង្ហូរទឹកស្អុយ ព្រៃរបោះ ទីបញ្ចុះសព ឬទីបូជា ទីតាំងដែលមានដែនទំនាញជាដើម។ មូលហេតុដែលមិនចង់អោយមានរបស់ទទាំងនោះ ព្រោះវានឹងបំផ្លាញទេសភាព ហើយវានឹងពិបាកក្នុងការលក់ដីនោះផងដែរ។ ហ្វេង ស៊ុយ ជឿថាទ្រព្យសម្បត្តិដែលគ្របដណ្តប់ដីអាចផ្តល់ថាមពលអវិជ្ជមានដល់ដីក្បែរៗនោះ។

    ៤. ទិសនៃដី

    ជៀសវាង​ការ​ជ្រើសរើស​ដី​បែរ​មុខ​ទៅ​ទិស​ខាង​លិច ព្រោះ​វា​ស្ថិត​ក្នុង​តំបន់​ក្តៅ​ដែល​មាន​ពន្លឺ​ថ្ងៃ​ចាំង​ពេញមួយ​ពេល​រសៀល។ វានឹងធ្វើឱ្យអ្នករស់នៅ ឬអ្នកលក់ដូររស់នៅមិនសប្បាយចិត្តនៅទីនោះ។ ដំណោះ​ស្រាយ​ គឺ​ដាំ​ដើម​ឈើ​ជា​ម្លប់ពេលមាន​ពន្លឺ​ថ្ងៃ ឬ​ជីក​ស្រះ​នៅ​មុខ​ផ្ទះ ឬ​លំនៅឋាន ដើម្បី​កាត់​បន្ថយ​កម្ដៅ។

    ៥.ពិនិត្យមើលថាតើដីនេះមិនធ្លាប់ជាផ្លូវសាធារណៈទេ

    ដីល្អមិនត្រូវប្រើប្រាស់ជាផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ឡើយ។ ហ្វេង ស៊ុយ ជឿថាប្រសិនបើមនុស្សអាចដើរឆ្លងកាត់បាន វិញ្ញាណក៏អាចធ្វើដូច្នោះបានផងដែរ។

    ៦. ដីមិនត្រូវនៅជាប់ជាមួយផ្លូវត្រីកោណ (បែកជាបី) ទេ

    ហ្វេង ស៊ុយ ចាត់​ទុក​ផ្លូវ​រាង​ត្រីកោណ​ជា​ផ្លូវ​ខ្មោច​ដែល​មិន​ស័ក្តិសម​សម្រាប់​ការ​ធ្វើ​អាជីវកម្ម ​ឬ​ការ​ស្នាក់​នៅ។ តាមពិត ផ្លូវត្រីកោណអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយពិបាករកកន្លែងចតឡានថែមទៀតផង។ ការស្វែងរកដីទំនេរតាមការដែលចង់បានគឺពិតជាមិនងាយស្រួលទេ លើសពីនេះការរកអោយបានត្រឹមត្រូវតាមក្បួន ហ្វេង ស៊ុយ។ ដូច្នេះកុំគិតច្រើន ប្រសិនបើអ្នករកបានដីល្អ ប៉ុន្តែធាតុមួយចំនួនអាចមិនត្រូវ នឹងក្បូន ហ្វេង ស៊ុយ។ ជាទូទៅ ក្បូន ហ្វេង ស៊ុយ គឺជាគោលការណ៍ណែនាំសម្រាប់ជ្រើសរើសទិស និងស្ថានភាព ដី។ ប្រសិនបើអ្នកត្រូវការកម្ចីដើម្បីទិញដីដើម្បីសាងសង់ផ្ទះ អាចស្វែងរកព័ត៌មានបន្ថែមតាមរយៈតំណរនេះ៖ ហ្វឺស ហ្វាយនែន

    ប្រភពមកពី៖ www.baania.com

    ស្វែងរកបន្ថែម

    របៀបក្នុងការបង់ផ្តាច់កម្ចីរយៈពេលខ្លី

    June 30, 2023

    មានតិចនិចដែលមានប្រសិទ្ធិភាពមួយចំនួន អាចជួយដល់អ្នកក្នុងការបង់ផ្តាច់កម្ចីរយៈពេលខ្លី ដូច្នេះលោកអ្នកមានពេលផ្តោតទៅលើគោលដៅហិរញ្ញវត្ថុ។ ជំហ៊ានទាំងនោះអាចជួយអោយលោកអ្នកចាប់ផ្តើមបាន។

    ១. ពិនិត្យលើការចាយវាយឡើងវិញ

    ចាប់ផ្តើមពីការរកមើលខ្ទង់ចំណាយដែលអាចកាត់បន្ថយបាន។ វាមិនចាំបាច់ទាល់តែជាចំនួនដែលច្រើននោះទេ ប៉ុន្តែចំនួននោះវាអាចជួយដល់យើងបញ្ឈប់ក្នុងការបន្ថែមកម្ចី និងអាចឈានដល់ការបង់ផ្តាច់នូវកម្ចីដែលកំពុងជំពាក់ទៀតផង​។ មានវិធីសាស្ត្រច្រើនក្នុងការសន្សំ ទោះបីជាការសន្សំនោះមានចំនួនតិច តែវានឹងផ្តល់ប្រយោជន៍ច្រើនដល់យើង។ ឧទាហរណ៍យកបាយទៅញាំនៅកន្លែងធ្វើការ។ បើអាចទៅរួច គួរទិញធានារ៉ាប់រងរថយន្ត និងធានារ៉ាប់រងអគ្គីភ័យសម្រាប់ផ្ទះផ្គួបបញ្ចូលគ្នាដើម្បីទទួលបានការបញ្ចុះតម្លៃ ជាដើម។ ជ្រើសរើសយកវិធីសាស្ត្រសន្សំមួយ ឬក៏ពីរយកមកអនុវត្ត នៅពេលវាក្លាយទៅជាទម្លាប់ យើងអាចចាប់ផ្តើមសន្សំលើរឿងផ្សេងទៀតបាន។ ប្រាក់ដែលបានពីការសន្សំនេះ យើងអាចយកទៅដោះស្រាយបំណុលបានហើយ។

    ២. រកចំណូលបន្ថែម

    បន្ថែមលើការកាត់បន្ថយចំណាយ យើងអាចស្វែងរកនូវចំណូលបន្ថែម ដើម្បីយកទៅដោះស្រាយបំណុលទាំងនោះ។ យើងអាចរកការងារបន្ថែម ជាការងារដែលត្រូវការពេលខ្លី នៅពេលដែលលោកអ្នកទំនេរ ដូចជាចុះឈ្មោះធ្វើជាអ្នកដឹកទំនិញ ការងារនៅលើប្រពន្ធ័អនឡាញ ឬក៏បង្រៀនក្មេងៗ ជាជម្រើសដែលអ្នកអាចចាប់ផ្តើមវាបានដោយស្រួល។

    ៣. ចាត់ប្រភេទបំណុល

    កត់ត្រាបំណុលដែលលោកអ្នកមានចូលទៅក្នុងបញ្ជីមួយ ដោយដាក់វាតាមលំដាប់រៀង៖ ពីបំណុលដែលមានចំនួនតិចទៅច្រើន ឬពីបំណុលដែលមានការប្រាក់ខ្ពស់ទៅទាប។ នៅពេលដែលយើងមានបញ្ជីបំណុលនៅមួយកន្លែងបែបនេះ វានឹងផ្តល់ភាពងាយស្រួលដល់យើងជ្រើសរើសវិធីក្នុងការបង់ផ្តាច់តាមលំដាប់។

    ៤. ជ្រើសរើសវិធីក្នុងការបង់ផ្តាច់

    មានវិធីច្រើនក្នុងការបង់ផ្តាច់កម្ចី។ អ្នកខ្លះគាត់ជ្រើរើសបង់ផ្តាច់កម្ចីតូចមុន ព្រោះវាធ្វើអោយគាត់សប្បាយចិត្ត និងលើកទឹកចិត្តអោយគាត់ប្រឹងប្រែងបន្ត។ កម្ចីដែលមានការប្រាក់ខ្ពស់ធ្វើអោយយើងខាតបង់ច្រើន។ សូមកុំអំពុលនឹងការជ្រើសរើសវិធីសងនោះពេក ល្គឹកណាយើងរំលស់ដើមអោយនៅតិចបាន ពេលនោះយើងអាចជ្រើសរើសយកវិធីបង់ផ្តាច់ពេលណាក៏បាន។

    ៥. កាត់បន្ថយកម្ចីផ្សេងៗ

    រីហ្វាយនែន អាចជួយអោយអ្នកចំណេញលុយ តាមរយៈការបង់កម្ចីដែលមានការប្រាក់ទាបបើធៀបនឹងកម្ចីមុន។ រីហ្វាយនែន គឺការប្តូរពីកម្ចីបច្ចុប្បន្នដែលមានការប្រាក់ខ្ពស់ ទៅកម្ចីថ្មីដែលមានការប្រាក់ទាប។ ប្រសិនបើលោកអ្នកមានកម្ចីដូចជាកម្ចីម៉ូតូ កម្ចីសិក្សា ឬកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀត លោកអ្នកអាច រីហ្វាយនែន កម្ចីទាំងនោះ ហើយបន្ថែមប្រាក់ដែលលោកអ្នកមានក្នុងដៃមួយចំនួនដែលបានមកពីការសន្សំ ដើម្បីបន្ថយរយៈពេលបង់សងសម្រាប់កម្ចីថ្មីនេះ។

    ៦.​ រក្សាកំណត់ត្រាទុក

    រក្សាកំណត់ត្រាចំនួនប្រាក់ដែលបានបង់រំលស់ ឬបង់ផ្តាច់ ដូច្នេះយើងអាចមើលឃើញពីការវិវត្តន៍របស់វា ដែលអាចលើកទឹកចិត្តយើងអោយបន្តកិច្ចការនេះតទៅមុខទៀត ។

    ស្វែងរកបន្ថែម

    ៤ ចំណុចគួរត្រៀមក្នុងការប្រើសេវាកម្ចីទិញផ្ទះជាលើកដំ...

    June 29, 2023

    ការសម្រេចចិត្តក្នុងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនដំបូងគឺជា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត នៅក្នុងគោលដៅជីវិតរបស់យើង។ ទោះបីជាអ្នកទិញផ្ទះដែលធ្លាប់មានមនុស្សរស់នៅពីមុន ឬទិញផ្ទះដែលទើបសាងសង់ថ្មីវាជារឿងរំភើប ហើយក៏ជាដំណើរការពោរពេញទៅដោយភាពស្មុគស្មាញដែរ។ សម្រាប់អ្នកទិញផ្ទះដំបូងជាច្រើន អ្វីដែលគួរអោយឈឺក្បាលបំផុតនោះគឺការប្រមូលលុយ និងស្វែងរកសេវាកម្ចីទិញផ្ទះ។ មានជម្រើសជាច្រើននៅក្នុងទីផ្សារអនឡាញដែលបានផ្សព្វផ្សាយ និងត្រូវបាននិយាយតៗគ្នា វារឹតតែធ្វើអោយមានភាពតាន តឹងក្នុងការសម្រេចចិត្តកាន់តែខ្លាំងឡើងថែមទៀត។ តោះមកអាន ៤ ចំណុចដែលត្រូវត្រៀមជាស្រេចក្នុងការប្រើសេវាកម្ចីទិញផ្ទះជាលើកដំបូង៖

    ១. ត្រូវដឹងថាអ្នកអាចមានលទ្ធភាពទទួលបានប្រាក់កម្ចីប៉ុន្មាន

    មុននឹងអ្នកធ្វើការស្វែងរកផ្ទះក្នុងក្តីស្រមៃ វាគឺសំខាន់ណាស់ដែលត្រូវដឹងជាមុនថាអ្នកអាចមានលទ្ធភាពខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុបានប៉ុន្មានដែរ។ ទំហំកម្ចីទិញផ្ទះដែលអាចទទួលបានគឺវាអាស្រ័យទៅលើប្រាក់ចំណូល និងស្ថានភាព ហិរញ្ញវត្ថុរបស់អ្នកជាក់ស្តែង ហើយស្របគ្នានេះដែរតើផ្ទះប្រភេទអ្វី (បុរី, ខុនដូរ, ផ្ទះល្វែង…) និងស្ថិតនៅទីតាំងណាដែរ។ ដើម្បីដឹងពីចំនួនប្រាក់កម្ចី ដែលអ្នកអាចខ្ចីបាន សូមទាក់ទងជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីទិញផ្ទះដែលមានស្រាប់ ហើយសាកសួរដើម្បីជាផ្លូវនាំទៅដល់ ការសម្រេចចិត្តមួយដែលត្រឹមត្រូវ។ បើអ្នកចង់ខ្លាំងណាស់ក្នុងការស្វែងរកផ្ទះដែល ចង់ទិញក្នុងពេលឆាប់ៗនេះ ចូរអ្នកប្រើប្រព័ន្ធគណនាទំហំកម្ចីដែលអាចខ្ចីបានពី ប្រព័ន្ធគណនារបស់ ហ្វឺស ហ្វាយនែន។

    ២. ស្វែងរកគ្រឹះស្ថានហិរញ្ញវត្ថុដែលមានសេវាកម្ចីប្រសើរ

    ការស្វែងរកប្រៀបធៀបសេវាកម្ចីជាមុនគឺអាចទទួលបាននូវអត្រាការប្រាក់ទាប។ មុនធ្វើការសម្រេចចិត្តធ្វើកិច្ចព្រមព្រៀង កម្ចីទិញផ្ទះ គួរតែឆែក និងសាកសួរអោយបាន ២ ទៅ ៣ គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាកម្ចី ថាតើវាមាន ភាពខុសគ្នាដូចម្តេចដែរ ចំពោះអាត្រាការប្រាក់ និងតម្រូវការផ្សេងៗដែលអ្នករំពឹងទុក។ ក្រៅតែពីរឿងអាត្រាការប្រាក់ មានកត្តាផ្សេងចូលរួមក្នុងនោះដែរ ដូចជាថ្លៃសេវាប្រឹក្សា ថ្លៃសេវារដ្ឋបាល ថ្លៃវាយតម្លៃអចលនទ្រព្យ នីតិវិធីនៃការបង់ប្រាក់ប្រចាំខែ លក្ខខណ្ឌរំលស់ដើម លក្ខខណ្ឌអនុគ្រោះពេលមានបញ្ហាហិរញ្ញវត្ថុរយៈពេលខ្លី រយៈពេលហាមឃាត់លើការបង់ផ្តាច់ លក្ខខណ្ឌបង់ផ្តាច់ និងសេវាបម្រើទៅកាន់អតិថិជន បន្ថែមពីលើនេះទៀតគឺ ភាពខុសគ្នានៃប្រភេទ និងលក្ខណៈពិសេសនៃសេវាកម្ចីទិញផ្ទះ។

    ៣. រៀបចំរាល់ឯកសារសំខាន់ៗរួចរាល់ទុកជាមុន

    ប្រសិនបើអ្នកទិញផ្ទះថ្មី គ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីនឹងស្នើសុំរាល់ឯកសារសំខាន់ៗពីអ្នក មុននឹងឈានដល់ការធ្វើបែបបទ សំណុំឯកសារកម្ចីជាបន្តបន្ទាប់ទៀត។ ឯកសារប៉ុន្មានខាងក្រោមនេះ អាចមានភាពខុសគ្នាពីគ្រឹះស្ថានមួយទៅគ្រឹះស្ថានមួយទៀតប៉ុន្តែជាទូទៅត្រូវការបញ្ជាក់បង្ហាញទៅលើ៖

    • ឯកសារសម្គាល់ខ្លួន
    • ឯកសារបញ្ជាក់ពីប្រាក់ចំណូល
    • ឯកសារទាក់ទងពីអចលនទ្រព្យ
    • ឯកសារទាក់ទងពីការជាប់បំណុលផ្សេងៗ

    ការរៀបចំរាល់ឯកសារប៉ុន្មានខាងលើនេះជាមុន អាចជួយអោយដំណើរការក្នុងការធ្វើឯកសារកម្ចីទិញផ្ទះ កាន់តែលឿនជាងមុន និងសន្សំពេលវេលារបស់អ្នកដូចគ្នា។

    ៤. ស្វែងយល់សិក្សានូវរាល់តម្លៃសេវាផ្សេងៗដែលនឹងកើតមាន

    មុនពេលអ្នកសម្រេចចិត្តទិញផ្ទះ កត្តាសំខាន់អ្នកត្រូវយល់ថា ក្រៅពីប្រាក់បង់សងប្រចាំខែ នៅមានការចំណាយមួយចំនួនបន្ថែមទៀតដូចជា៖

    • ថ្លៃសេវាប្រថាប់ត្រាលើឯកសារផ្សេងៗ៖ ថ្លៃសេវាប្រថាប់ត្រាត្រូវបានប្រមូលដោយរដ្ឋាភិបាល ដូចជាសេវាចុះបន្ទុកលើ ទ្រព្យបញ្ចាំ ឬ/និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិជាដើម។ អ្នកអាចប្រឹក្សាជាមួយអាជ្ញាធរដែនដី មន្ត្រីពន្ធដារ ឬបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុ ពីថ្លៃសេវាទាំងនោះប្រសិនបើអ្នកមិនច្បាស់ពីវា។
    • ថ្លៃវាយតម្លៃអចលនទ្រព្យ៖ គ្រឹះស្ថានភាគច្រើននឹងតម្រូវឱ្យអ្នកបង់ប្រាក់ចេញពីហោប៉ៅខ្លួនផ្ទាល់។ ជាទូទៅនេះគឺជា ការវាយតម្លៃនៃអចលនទ្រព្យដែលចាំបាច់ត្រូវធ្វើដើម្បីធានាតម្លៃលើទ្រព្យធានា នៅពេលអ្នកស្នើសុំប្រាក់កម្ចីទិញផ្ទះ។
    • ថ្លៃសេវាផ្លូវច្បាប់៖ គ្រឹះស្ថានមួយចំនួននឹងតម្រូវអោយអ្នកបង់លើសេវាផ្លូវច្បាប់បន្ថែមទៀត ។

    ថ្លៃទិញសេវាធានារ៉ាប់រងលើប្រាក់កម្ចី និងអគ្គីភ័យលើផ្ទះរបស់អ្នក៖ វាជាគោលនយោបាយធានារ៉ាប់រងដែលការពារអតិថិជនក្នុងករណីដែលមិនអាចបន្តការសងប្រាក់កម្ចីទិញផ្ទះរបស់ខ្លួនបាននៅពេលដែលជួបជា មួយហានីភ័យចំបងធំៗ ដោយការបាត់បង់អាយុជីវិត ឬអគ្គីភ័យទៅលើផ្ទះរបស់អ្នកដែលបានទិញជាដើម ព្រោះវាបញ្ហាដែលយើងមិនអាចគ្រោងទុកមុនថានឹងកើតមានឡើងនាពេលអនាគតនោះទេ។

    ប្រភពមកកពី​៖ betterbuilthomes.com.au

    ស្វែងរកបន្ថែម

    អត្ថប្រយោជន៍ ៥ យ៉ាងនៅពេលមានផ្ទះផ្ទាល់ខ្លួន

    June 28, 2023

    ការទិញផ្ទះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយនៅក្នុងជីវិត។ ខណៈពេលខ្លះវាហាក់ដូចជាពិបាក ប៉ុន្តែយើងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដែលបានមកពីការទិញផ្ទះផ្ទាល់ខ្លួន ។ ក្នុងរយៈពេលខ្លីការជួលអាចហាក់បីដូចជាជម្រើសដ៏ល្អបំផុតប៉ុន្តែនេះជាហេតុផល ៥ យ៉ាងដែលការទិញផ្ទះផ្ទាល់ខ្លួន អាចធ្វើអោយអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើននាពេលបច្ចុប្បន្ន និងទៅអនាគត។

    ១. បង្កើតមូលធន

    មូលធន គឺជាចំនួនទឹកប្រាក់នៃតម្លៃទ្រព្យសម្បត្តិដែលលោកអ្នកមានសិទ្ធិទទួលបាន។ ប្រសិនបើអ្នកមានផ្ទះរួចហើយ ចូររៀនពី របៀបគណនាតម្លៃជាប្រាក់នៃផ្ទះរបស់អ្នក នៅពេលដែលតម្លៃទីផ្សារនៃផ្ទះរបស់អ្នកកើនឡើង ។ នៅពេលដែលអ្នកមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន អ្នកអាចប្រើប្រាស់ផ្ទះរបស់លោកអ្នកអោយអស់លទ្ធភាព ដូចជាយកទៅបញ្ចាំដើម្បីយកប្រាក់មកប្រើប្រាស់នៅពេលដែលត្រូវការ។

    ២. បង្កើនសុវត្ថិភាពគ្រួសារ

    នៅពេលជួលផ្ទះគេ ស្ថេរភាពគ្រួសាររបស់អ្នកគឺ ផ្អែកលើការសម្រេចចិត្តរបស់ម្ចាស់ផ្ទះ ។ ពួកគេអាចនឹងសម្រេចចិត្តភ្លាមៗថាពួកគេលែងចង់ជួលទ្រព្យសម្បត្តិរបស់ពួកបានគ្រប់ពេល។ ការផ្លាស់ប្តូរទីលំនៅ ធ្វើអោយខាតបង់លុយកាក់ ធ្វើអោយមានការរអាក់រអួល និងប៉ះពាល់ដល់ការងារ និងអាជីវកម្មអ្នក។ នៅពេលអ្នកមានផ្ទះផ្ទាល់ខ្លួនអ្នកអាចគេងលក់ស្កប់ស្កល់ពុំមានការព្រួយបារម្ភ ហើយវាជាអ្វីដែលមិនអាចកាត់ថ្លៃបាន។

    ៣. បង្កើតផ្ទះនៅក្នុងក្តីសុបិន្ត

    បើទោះបីអ្នកចង់កែលម្អផ្ទះជួលរបស់អ្នកអោយល្អ ក៏ម្ចាស់ផ្ទះមិនសប្បាយចិត្ត​ អោយអ្នកជួសជុលកែលំអទ្រព្យសម្បត្តិរបស់ពួកគេដែរ ។ តែនៅពេលអ្នកមានផ្ទះផ្ទាល់ខ្លួន នោះអ្នកបញ្ចេញភាពច្នៃប្រឌិត និងសម្រេចចិត្តជួសជុល តុបតែង កែលម្អរទៅតាមចិត្តដែលចង់បាន។ ការកែលំអផ្ទះ ជាផ្នែកនៃការបង្កើនតម្លៃទ្រព្យផងដែរ ដូច្នេះប្រសិនបើវាជាកម្មសិទ្ធិរបស់អ្នក នៅពេលដែលអ្នកលក់ វានឹងមានតម្លៃជាងមុន ។

    ៤. មានសិទ្ធិក្នុងការគ្រប់គ្រងលើថ្លៃចំណាយ

    បើអ្នកជួលផ្ទះគេនៅ ម្ចាស់ផ្ទះអាចសំរេចចិត្តដំឡើងថ្លៃឈ្នួលតាមចិត្ត ហើយអ្នកមិនមានសិទ្ធិអ្វីផ្សេងក្រៅពីទទួលយក ឬក៏ចាកចេញទៅរកកន្លែងផ្សេងនោះទេ ។ ផ្ទុយមកវិញបើអ្នកមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មិនថាផ្ទះនោះកំពុងស្ថិតក្នុងការបង់រំលោះក្តី​ ប៉ុន្តែអ្នកនៅតែអាចកំណត់ការចំណាយអោយស្ថិតនៅថេរបាន ឧទាហរណ៍អ្នកជ្រើសរើសបង់រំលោះប្រចាំខែថេរជាដើម ។

    ៥. បង្កើតអោយមានទំលាប់សន្សំ

    តាមរយៈកាតព្វកិច្ចបង់រំលស់ផ្ទះប្រចាំខែ ការសងប្រាក់កម្ចីរបស់អ្នកគឺជាវិធីមួយនៃការសន្សំប្រាក់។ ការទូទាត់សងភាគច្រើនរួមមានប្រាក់ដើម និងការប្រាក់​​ គីមានន័យថាអ្នកកំពង់សន្សំដើម្បីទទួលបានផ្ទះមួយជាកម្មសិទ្ធិនៅពេលឆាប់ៗខាងមុខ ក្រោយពេលកម្ចីដល់កាលកំណត់ ។ ការទិញផ្ទះបើធៀបនឹងការជួល យើងឃើញថា ការជួលហាក់បីដូចជាមានតម្លៃថោកជាង តែសម្រាប់អនាគតទៅមុខ វាមិនបានផ្តល់អ្វីមកកាន់យើងនោះទេ។ ការសំរេចចិត្តថាតើត្រូវបន្តជួលឬទិញផ្ទះ គឺជាការចសម្រេចចិត្តដ៏ធំមួយ ។ រកអ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុអាចជាវិធី ដ៏ល្អមួយដើម្បីជួយអ្នក ធ្វើការឱ្យបានល្អបំផុតដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក។ អ្នកអាចប្រឹក្សាដោយឥតគិតថ្លៃជាមួយ ហ្វឺស​ ហ្វាយនែន តាមរយៈលេខទូរសព្ទ ០៩៣ ៦៦៦ ៦៣៥ ឬ Messenger First Finance។

    ស្វែងរកបន្ថែម

    គន្លឹះក្នុងការបង់ផ្តាច់កម្ចីលំនៅដ្ឋានបានឆាប់មុនកាល...

    June 26, 2023

    ជាទូរទៅកម្ចីលំនៅដ្ឋានគឺជាកម្ចីរយៈពេលវែងដែលទាមទារ នូវការប្តេជ្ញារចិត្តខ្ពស់ និងការប្រឹងប្រែងក្នុងការគ្រប់គ្រងវា ។ ខាងក្រោមជាគន្លឹះមួយចំនួនដែលយើងត្រូវពិចារណានៅពេលដែលសម្រេចចិត្តប្រើប្រាស់កម្ចីលំនៅដ្ឋាន ។

    ១. រំលស់ដើម

    វិធីមួយក្នុងចំណោមវិធីដែលជួយដល់ការបង់ផ្តាច់កម្ចីមុនពេលកំណត់គឺការរំលស់ដើម។ គប្បីឆែកជាមួយស្ថាប័នដែលលោកអ្នកខ្ចីប្រាក់ពីលក្ខខណ្ឌបង់រំលស់ដើមដោយមិនមានពិន័យ។ ការបង់រំលស់ដើមគប្បីធ្វើឡើងនៅដើមគ្រានៃប្រាក់កម្ចី។ កំឡុងប៉ុន្មានឆ្នាំដំបូងនៃប្រាក់កម្ចី មួយចំណែកធំនៃប្រាក់ដែលបានមកពីការបង់ប្រចាំខែត្រូវនឹងត្រូវបានយកទៅទូទាត់ជាមួយការប្រាក់ច្រើនជាងទូទាត់លើប្រាក់ដើម ។ ​ ការទូទាត់លើចំនួនការប្រាក់ ត្រូវបានចាប់ផ្តើមពីចំនួនច្រើននៅដើមគ្រា និងកាន់តែតិចទៅៗរហូតដល់សូន្យ នៅកាលបរិច្ឆេទផុតកំណត់នៃប្រាក់កម្ចី។ ចំណែកឯប្រាក់ដើមត្រូវបានទូទាត់ចាប់ពីចំនួនតិចនៅដើមគ្រា ហើយកាន់តែច្រើនទៅនៅពេលផុតកំណត់នៃប្រាក់កម្ចី។ ជាទូទៅការប្រាក់ ត្រូវបានគណនាដោយអាស្រ័យលើចំនួនប្រាក់ដើមជាក់ស្តែង។

    ២. បង្កើនចំនួនប្រាក់បង់

    វិធីមួយទៀតក្នុងការសងកម្ចីឆាប់អស់នោះគឺបង្កើនចំនួនប្រាក់បង់ប្រចាំខែ។ នៅពេលគណនាចំនួនប្រាក់បង់ប្រចាំខែ លោកអ្នកគប្បីស្នើបង្កើនវាអោយគត់ត្រឹមខ្ទង់ដប់។ បើអាចបានលោកអ្នកគួរស្នើបង់ចំនួន ៣០០ ដុល្លារ​ ក្នុងមួយខែជំនួសអោយបង់ ២៩៦ ដុល្លារ ឬគប្បីត្រូវបង់ ៦៨០ ដុល្លារ ក្នុងមួយខែជាជាងបង់ ៦៧១ ដុល្លារ។ ការធ្វើបែបនេះក៏អាចជួយបន្ថយរយៈពេលនៃប្រាក់កម្ចីបានខ្លះផងដែរ ។

    ៣. ប្រើប្រាស់ចំណូលដែលមិនបានរំពឹងទុក

    ប្រើប្រាស់ចំណូលដែលមិនបានរំពឹងទុកដើម្បីរំលស់ដើម។ ចំណូលទាំងនោះរួមមានដូចជា ប្រាក់រង្វាន់ប្រចាំឆ្នាំ ឬក៏ប្រាក់ខែទី ១៣ជាដើម។ ការប្រើប្រាស់លុយទាំងនោះមិនបានធ្វើអោយប៉ះពាល់ដល់ចំណាយប្រចាំខែរបស់យើងនោះទេ។

    ៤. រីហ្វាយនែនកម្ចីលំនៅដ្ឋាន

    ការរីហ្វាយនែន ប្រាក់កម្ចីដែលមានការប្រាក់ទាបវាអាចជួយកាត់បន្ថយចំណាយទៅលើការប្រាក់បានច្រើនផងដែរ។ បន្ថែមពីលើនេះគឺអាចអោយយើងជ្រើសរើសយករយៈពេលបង់ខ្លីជាងមុន ។ ប៉ុន្តែសូមពិនិត្យមើលទៅចំនួនប្រាក់ពិន័យ និងថ្លៃសេវារដ្ឋបាលផ្សេងដែលកើតមាននៅពេល រីហ្វាយនែន ដើម្បីប្រាកដថាវាពិតជាចំនេញ ។

    ស្វែងរកបន្ថែម

    សំណួរទាំង ១០ ដែលគួរយល់ដឹងមុនពេលដាក់ស្នើយកប្រាក់កម្...

    June 26, 2023

    មុនពេលអ្នកសម្រេចចិត្តស្នើរកម្ចីគប្បីពិនិត្យអោយបានគ្រប់ជ្រុងជ្រោយ ទាំងខ្លួនយើងផ្ទាល់ និងទាំងស្ថាប័នដែលយើងគ្រោងស្នើរកម្ចី ។ ១០ សំណួរខាងក្រោមនេះអាចជួយលោកអ្នក ក្នុងការវាយតម្លៃស្ថានភាពទាំងនោះមុនពេលសម្រេចចិត្តស្នើរកម្ចី ។

    ១. តើខ្ញុំគួរតែស្នើកម្ចីប៉ុន្មាន?

    ស្ថាប័នផ្តល់កម្ចីគឺជាអ្នកកំណត់ពីចំនួនអតិបរមា និងអប្បរមានៃប្រាក់កម្ចី ហើយចំនួនប្រាក់កម្ចីនេះទៀតសោតក៏ត្រូវបានកំណត់ ដោយអាស្រ័យលើប្រវត្តិឥណទានរបស់យើងផងដែរ ។ លោកអ្នកត្រូវសួរខ្លួនឯងថាតើយើង ចង់បានវាយកទៅធ្វើអ្វី ប្រសិនបើយើងស្នើកម្ចីមក គ្រាន់តែដើម្បីទិញរបស់អួតសំញែងគ្នា, ឬ យកទៅដើរលេងកម្សាន្តនាពេលពេលវិសមកាល លោកអ្នកគួរតែទៅបើកគណនីសន្សំ ដែលមានអត្រាការប្រាក់ខ្ពស់វិញល្អជាង ក៏ប៉ុន្តែប្រសិនបើលោកអ្នកខ្ចីយកមកទិញ/រំលោះផ្ទះថ្មី ដីមួយដុំណាមួយ ឬ ពង្រីកមុខរបររបស់លោកអ្នក នោះវាជារឿងមួយផ្សេង។ ការខ្ចីប្រាក់ច្រើនលើសពីតម្រូវការ វានឹងធ្វើអោយលោកអ្នកខាតបង់ប្រាក់ដោយឥតប្រយោជន៍ ដូច្នេះដើម្បីគណនាចំនួនកម្ចីដែលត្រូវការ លោកអ្នកគប្បីបូកសរុបទឹកប្រាក់ដែលត្រូវការទាំងអស់បញ្ចូលគ្នា នោះលោកអ្នកនឹងឃើញនូវចំនួនប្រាក់កម្ចីសរុបមួយដែលលោកអ្នកត្រូវការពិតប្រាកដ ។

    ២. តើត្រូវចំណាយពេលរង់ចាំប៉ុន្មានដែរដើម្បីទទួលបានការអនុម័តកម្ចីនោះ?

    រយៈពេលនៃការអនុម័តកម្ចី វាអាស្រ័យទៅលើចំនួនប្រាក់កម្ចី ប្រភេទនៃផលិតផលកម្ចី និង ការរៀបចំឯកសារនៅពេលដាក់ពាក្យស្នើរសុំ ។ វាត្រូវការពេលខ្លះក្នុងការរង់ចាំ កម្ចីខ្លះទទួលបានការអនុម័តក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះ ប៉ុន្តែកម្ចីមួយចំនួនទៀត ដូចជាកម្ចីទិញផ្ទះជាដើម រយៈពលេអនុម័ត អាចឈានរហូតដល់ ១ ទៅ ៣ សប្តាហ៍។ ដូច្នេះពេលលោកអ្នកខ្ចីប្រាក់ បើអាចគួរគិតគូពីរយៈពេលនៃការអនុម័ត មើលតាមប្រភេទកម្ចីដែលលោកអ្នកស្នើសុំ។

    ៣. តើយើងត្រូវធ្វើដូចម្តេចដើម្បីអោយដឹងពី កម្រិតពិន្ទុនៃប្រវត្តិឥណទានរបស់យើង?

    កម្រិតពិន្ទុនៃប្រវត្តិឥណទានរបស់លោកអ្នក គឺជាកត្តាសំខាន់មួយដែលស្ថាប័នផ្តល់ប្រាក់កម្ចី យកមកពិចារណា ថាតើគួរផ្តល់កម្ចីដល់លោកអ្នកដែរឬទេ? ប្រវត្តិឥណទានរបស់លោកអ្នក បានឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវក្នុងការបង់សងប្រាក់កម្ចី ។ រាល់ការបង់សងប្រាក់កម្ចីរបស់លោកអ្នក ត្រូវបានកត់ត្រាចូលទៅក្នុង ប្រព័ន្ធ ការិយាល័យឥណទានកម្ពុជា (CBC) មិនថាបង់មុន បង់ទាន់ពេល ឬ យឺតក៏ដោយ។ ប្រសិនបើអាចសូមឆែក មើលប្រវត្តិឥណទានលោកអ្នកជាមុន មុនពេលស្នើរសុំ។ ក្នុងករណីលោកអ្នករកឃើញថាព័ត៌មានលើប្រវត្តិឥណទាននោះមិនត្រឹមត្រូវ នាំអោយខូចប្រវត្តិឥណទាន លោកអ្នកអាចធ្វើការតវ៉ាអោយមានការកែប្រែឡើងវិញស្របទៅតាមការពិតជាក់ស្តែង ។

    ៤. តើអ្វីជាអត្រាការប្រាក់នៃកម្ចី?

    ការកំណត់អត្រាការប្រាក់គឺផ្អែកទៅលើកម្រិតពិន្ទុនៃប្រវត្តិឥណទាន បូករួមកត្តាផ្សេងៗទៀត ។​ អត្រាការប្រាក់ ជាចំណុចគោលមួយក្នុងការសម្រេចចិត្តមុនពេលទទួលយកកម្ចីណាមួយ។ គួរគិតថាការប្រាក់ គឺជាការចំណាយ ហើយវានឹងត្រូវបូកបញ្ចូលទៅក្នុងចំនួនប្រាក់បង់សងប្រចាំខែរបស់លោកអ្នក។ គប្បីត្រូវដឹងអោយច្បាស់ពីចំនួនការប្រាក់សរុបដែលលោកអ្នកត្រូវបង់ធៀបជាមួយប្រាក់ដើម មុនពេលលោកអ្នកចុះហត្ថលេខាទៅលើកិច្ចសន្យាខ្ចីប្រាក់ ។

    ៥. តើការបង់សងត្រឡប់មកវិញមានដំណើរការយ៉ាងដូចម្តេចដែរ?

    កាលវិភាគបង់សងភាគច្រើន គឺបង់ជាប្រចាំខែ ។​ ការបង់សងនេះអាចធ្វើអោយមានផលប៉ះពាល់ដល់ហិរញ្ញវត្ថុប្រចាំថ្ងៃរបស់លោកអ្នក។ សួរថា តើយើងអាចកំណត់ចំនួនណាមួយសម្រាប់បង់សង ដើម្បីកុំអោយលើសពីសមត្ថភាពបង់សងរបស់យើងបានដែរឬទេ? ចំនួនបង់សងវាគឺអាស្រ័យទៅលើ ចំនួនកម្ចី អត្រាការប្រាក់ និងរយៈពេលកម្ចីរបស់អ្នក។ ចំនួនបង់សងប្រចាំខែរបស់លោកអ្នកមិនគួរអោយលើសពី 40-50% នៃចំណូលសុទ្ធប្រចាំខែនោះទេ។ គប្បីដឹងច្បាស់ពីកាលបរិច្ឆេទផុតកំណត់ និងចាប់ផ្តើមនៃការបង់សងរបស់លោកអ្នក។ មួយវិញទៀតគួរសួរទៅស្ថាប័នផ្តល់កម្ចីថា តើមានការពិន័យអ្វីខ្លះ ទៅលើការបង់សងយឺត ឬការបង់ផ្តាច់ មុនកាលកំណត់។

    ៦. តើអ្វីជារយៈនៃកម្ចី?

    វាជាការសំខាន់ណាស់សម្រាប់ការសម្រេចចិត្តជ្រើសរើសរយៈពេលកម្ចី ថាតើវាអាចផ្តល់ផលល្អដល់លោកអ្ន់លោក់ផលល្រយះកអ្នកមិនគួរអោយលើសពនឹងនៅពេលខាងមុខដែរឬទេ? ប្រសិនបើអ្នកអាចរ៉ាប់រងការបង់សងច្រើនប្រចាំខែបាន អ្នកគួរជ្រើសរើសយករយៈពេលខ្លី។ ផ្ទុយទៅវិញបើអ្នកយករយៈពេលវែង វាអាចនឹង មានការបង់សងមកវិញតិចតួច ដែលអ្នកអាចងាយ ក្នុងការបង់បាន។

    ៧. តើមានការបង់ថ្លៃសេវាអ្វីផ្សេងទៀតទេ?

    ស្ថាប័នផ្តល់កម្ចីតែងរួមបញ្ចូលតម្លៃសេវាផ្សេងៗ ជាមួយនឹងប្រាក់កម្ចី ដែលថ្លៃសេវាទាំងនោះ ជាទូទៅត្រូវបានគិតជាភាគរយធៀបនឹងចំនួនប្រាក់កម្ចីសរុបដែលបានអនុម័ត ។ ស្ថាប័នខ្លះបានហៅសេវានោះថា សេវារដ្ឋបាល ។ ក្រៅពីសេវានេះហើយ តើមានថ្លៃសេវាណាផ្សេងទៀតទេ ដែលធនាគារមិន​បានបង្ហាញជូន? ត្រូវរួមបញ្ចូលនូវថ្លៃសេវាទាំងអស់ ហើយពិនិត្យមើលថាតើវាសក្តិសមសម្រាប់កម្ចីមួយនេះទេ?

    ៨. តើតម្រូវអោយមានអ្នកធានាទេ?

    ស្ថាប័នផ្តល់កម្ចីខ្លះតម្រូវអោយមានអ្នកធានាលើកម្ចី ទើបអនុម័តលើកម្ចី។ ក្នុងករណី មានរឿងអ្វីកើតឡើង ដែលលោកអ្នកមិនមានលទ្ធភាពបង់សង នោះអ្នកធានា នឹងទទួលខុសត្រូវបង់សងជំនួសលោកអ្នក។

    ៩. តើអនុញ្ញាតអោយមានអ្នកចូលរួមកម្ចី ដែរ ឬទេ?

    វាប្រហែលជាឱកាសមួយដ៏ល្អសម្រាប់អ្នកចង់ទិញផ្ទះថ្មី ប៉ុន្តែចំណូលរបស់លោកអ្នកអាចពុំគ្រប់គ្រាន់ ដើម្បីទទួលបានកម្ចីទៅតាមចំនួនដែលលោកអ្នកបានគ្រងទុកពីមុន។ តើស្ថាប័នផ្តល់កម្ចីអនុញ្ញាតអោយសមាជិកក្រុមគ្រួសារចូលរួមខ្ចី ដើម្បីទទួលខុសត្រូវក្នុងការបង់សងកម្ចីដែរឬទេ? ដែលជាទូទៅ យើងហៅថាអ្នករួមខ្ចី។ ត្រូវចាំថាអ្នករួមខ្ចី តម្រូវអោយមានចំណូលដែលស្ថិតស្ថេរ អាចរ៉ាប់រងក្នុងការបង់សងកម្ចីទៅតាមចំណែកដែលខ្លួនទទួលខុសត្រូវ។

    ១០. តើអាចទុកចិត្តស្ថាប័នផ្តល់កម្ចីនេះឬទេ?

    យើងគួរតែសិក្សាស្វែងយល់ពី ប្រវត្តិ និងកេរ្តិ៍ឈ្មោះរបស់ស្ថាប័នផ្តល់កម្ចី តាមរយៈការចូលមើល ក្នុងគេហទំព័រ ឬលើបណ្តាញព័ត៌មានសង្គមនានា ។ តើស្ថាប័ននោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិ កម្ពុជាឬទេ? ស្ថាប័នហិរញ្ញវត្ថុ ដែលមានគោលការណ៍ច្បាស់លាស់ នឹងផ្តល់ជូនកម្ចីដែល មានស្តង់ដារ គុណភាពខ្ពស់ និងឈរលើគោលការណ៍ការពារអតិថិជន ។ ហើយស្ថាប័នមួយចំនួនខ្លះទៀត បានផ្តល់ជូនរយៈពេលអនុគ្រោះ ដល់អតិថិជន នៅពេលលោកអ្នកប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុរយៈពេលខ្លីទៀតផង។

    ប្រភពមកពី៖ www.santanderbank.com

    ស្វែងរកបន្ថែម

    មូលហេតុ ៥​ យ៉ាងដែលគួរទិញផ្ទះក្នុងរដូវវស្សា

    June 22, 2023

    មានគ្រួសារមួយ មានប្តីប្រពន្ធនិងកូនតូចពីរនាក់ បាននាំគ្នាទៅមើលផ្ទះមួយដែលពួកគេចង់ទិញ។ ពួកគេបានចំណាយពេលជាងមួយម៉ោងដើរមើលជុំវិញផ្ទះនិងពិនិត្យមើលគ្រប់ជ្រុងជ្រោយនៃផ្ទះ រួចក៏ចរចារតម្លៃនិងនិយាយលេងពីនេះពីនោះជាមួយម្ចាស់ផ្ទះ។ ពួកគេពេញចិត្តនឹងផ្ទះថ្មីនោះខ្លាំងណាស់ ព្រោះវាជាសំណង់ថ្មី និងមានសម្ភារៈស្អាតៗនៅក្នុងផ្ទះ រីឯថ្លៃក៏អាចទទួលយកបាន។ បន្ទាប់ពីមើលរួចពួកគេក៏លាម្ចាស់ផ្ទះត្រលប់ទៅវិញដោយគិតថានឹងមកនៅថ្ងៃស្អែកដើម្បីចុះកិច្ចសន្យា តែចៃដន្យក៏មានភ្លៀងធំធ្លាក់យ៉ាងខ្លាំងដែលធ្វើឲ្យពួកគេទៅមិនទាន់បាន។ មួយម៉ោងក្រោយមក បន្ទាប់ពីបាននៅក្នុងផ្ទះថ្មីដែលចង់ទិញមួយនោះកំឡុងពេលរង់ចាំភ្លៀង ក៏ធ្វើឲ្យពួកគេសម្រេចចិត្តមិនទិញវិញ? តើហេតុអ្វីបន្ទាប់ពីភ្លៀងធ្វើឲ្យពួកគេមិនចង់ទិញផ្ទះនោះ? តើភ្លៀងបានធ្វើអ្វីខុសមែន?​

    ពិតប្រាកដណាស់ នៅពេលមេឃស្រលះនិងមានបើកថ្ងៃ យើងនឹងមើលឃើញសម្រស់ផ្ទះស្អាត ដែលគួរឲ្យទាក់ទាញ គួរឲ្យចង់នៅ។ តែសូមចងចាំថា យើងមិនមែនទិញផ្ទះយកមករស់នៅពេលមានថ្ងៃល្អទេ តែយើងនឹងរស់នៅក្នុងផ្ទះនោះពេលមេឃងងឹត មេឃភ្លៀង ពេលលិចទឹក និងគ្រប់ពេលទាំងអស់។ ដូចនេះខ្ញុំគិតថា​ ការទៅមើលផ្ទះក្នុងគោលបំណងចង់ទិញផ្ទះ គឺយើងគួរទៅមើលពេលមានព្យុះភ្លៀងនោះយើងនឹងឃើញសភាពជាក់ស្តែងរបស់ផ្ទះនោះជាមិនខាន។ ជាងនេះទៅទៀតនោះ ម្ចាស់ផ្ទះនឹងមានឥរិយាបទសម្របនឹងយើងជាអ្នកទិញច្រើនជាងពេលមេឃស្រលះ ឯយើងជាអ្នកទិញនឹងមានទឹកមាត់ប្រៃក្នុងការចរចារថ្លៃបានខ្លាំងថែមទៀតដែរ។

    ដូច្នេះតើទឹកភ្លៀងមានប្រយោជន៍ដូចម្តេចខ្លះសម្រាប់យើងជាអ្នកទិញផ្ទះ?

    ១. ទឹកភ្លៀងនឹងស្តែងឲ្យឃើញពីគុណភាពដំបូល

    ដំបូលខ្លះ យើងអាចមើលនឹងភ្នែកពីក្រោមបានយ៉ាងងាយថាតើវា មានបាត់ក្បឿងកន្លែងណាមួយ ឬ ដំបូលចាស់ ឬ ទរទឹកខូច ឬដំបូលមានពណ៌ខុសគ្នា តែដំបូលខ្លះយើងត្រូវឡើងពិនិត្យមើលតែម្តងទើបអាចសន្មត់បានល្អនិងពិនិត្យបានគ្រប់ជ្រុងជ្រោយ។ វិធីងាយៗមួយទៀតគឺ យើងអាចចូលក្នុងផ្ទះពិនិត្យមើលពិដានថាមានស្នាមដែលធ្លាប់មានទឹកដក់ ឬតាមជញ្ជាំងថាមានស្នាមទឹកហូរដែរឬទេ។ ពីព្រោះបន្ទាប់ពីភ្លៀងហើយភ្លាម យើងនឹងឃើញយ៉ាងច្បាស់ថាតើគុណភាពដំបូលល្អប៉ុណ្ណា។

    ២. ទឹកភ្លៀងនឹងស្តែងឲ្យឃើញពីគុណភាពប្រព័ន្ធបង្ហូរទឹក

    បើផ្ទះមានដំបូលល្អ នោះនឹងអាចការពារទឹកភ្លៀងពីលើមេឃមិនឲ្យចូលផ្ទះ តែយើងត្រូវការប្រព័ន្ធបង្ហូរទឹកល្អមួយទៀតដើម្បីឲ្យទឹកដែលដក់ឬលិចដោយសារទឹកភ្លៀងឆាប់ហូរទៅអស់។ បើមិនដូចនោះទេមិនត្រឹមតែទឹកនឹងស៊ីជើងយើងទេ ថែមទាំងស៊ីជើងជញ្ជាំងនិងផ្លូវធ្វើដំណើររបស់យើងដែរ។

    អ្វីដែលយើងអាចពិនិត្យមើលបន្ទាប់ពីភ្លៀងហើយនោះគឺ៖

    • សំរាមនៅខាងមុខផ្ទះ៖ តើវាអាចនឹងប៉ះពាល់ដល់ការហូរទឹកដែរឬទេ? ឬក៏វានឹងបាំងការហូរទឹកចូលលូរដែរឬទេ? តើនៅកន្លែងបង្ហូរទឹកនៅតំបន់រស់នៅនោះជាកន្លែងដែលគេយកសំរាមទៅបោះចោលដែរឬទេ?
    • លូនៅមុខផ្ទះ៖ តើលូមានទំហំប៉ុណ្ណា ហើយមានប៉ុន្មានក្នុងតំបន់ជុំវិញនោះ។
    • លូនៅក្នុងផ្ទះ៖ យើងអាចសាកល្បងបើកបង្ហូរទឹកពីក្បាលរ៉ូមានេគ្រប់កន្លែងក្នុងផ្ទះ ហើយពិនិត្យពីល្បឿននៃការហូរទឹកចូលក្នុងប្រព័ន្ធលូក្នុងផ្ទះនោះ ថាតើវាហូរទឹកបានលឿនប៉ុណ្ណា។
    • ជើងជញ្ជាំងផ្ទះ៖ ដោយគ្រាន់តែមើលជើងជញ្ជាំងផ្ទះទាំងក្នុងនិងក្រៅ យើងនឹងអាចឃើញស្នាមដែលធ្លាប់មានដក់ទឹកជាមិនខានបើផ្ទះនោះធ្លាប់មានលិចឬដក់ទឹក។
    • ទីតាំងផ្ទះ៖ ក្នុងតំបន់មួយអាចនឹងមានកន្លែងខ្ពស់ឬទាបជាងគ្នាបន្តិចបន្តួច ដូចនេះពេលមានភ្លៀងនិងទឹកលិច ច្បាស់ណាស់ទឹកហូរទៅកន្លែងទាប។ បើផ្ទះដែលយើងចង់ទិញនៅតំបន់ដែលទាប ហើយមានទឹកហូរកាត់ឬទឹកដក់រយៈពេលយូរ សូមពិចារណាឡើងវិញមុននឹងទិញ។

    ៣. ទឹកភ្លៀងនឹងស្តែងពីប្រព័ន្ធបង្ហូរទឹកក្នុងតំបន់ទាំងមូល

    បន្ទាប់ពីភ្លៀងគឺមេឃស្រលះ តែនៅស្រុកខ្មែរថែមមួយឃ្លាទៀតគឺ បន្ទាប់ពីភ្លៀងគឺលិចផ្លូវ។ ជារឿងធម្មតាទេដែលលិចផ្លូវ តែក៏ត្រូវមើលដែរថាលិចខ្លាំងកម្រិតណា ឬមានទំហំផ្ទៃដីនៃការលិចធំប៉ុណ្ណា ហើយហូរទៅវិញឆាប់ប៉ុណ្ណាដែរ? រឿងសំខាន់មួយទៀតគឺ ស្ទះចរាចរណ៍ខ្លាំងប៉ុណ្ណា?​

    ៤. ទឹកភ្លៀងនឹងស្តែងពីគុណភាពនៃគ្រឿងបរិក្ខាខាងក្រៅផ្ទះ

    ពេលយើងឃើញសំណង់ផ្ទះថ្មី ពិតណាស់យើងនឹងឃើញអ្វីៗទាំងអស់ថ្មី និងស្អាត តែមិនប្រាកដថាវាជារបស់ដែលមានគុណភាពល្អ ឬបានតម្លើងល្អត្រឹមត្រូវទេ។ បន្ទាប់ពីបាន៥ឆ្មាំ យើងនឹងឃើញច្បាស់ពីគុណភាពរបស់គ្រឿងបរិក្ខាទាំងនោះ​ តែយើងមិនអាចចាំរហូតដល់៥ឆ្នាំដើម្បីសម្រេចចិត្តទេ យើងគ្រាន់តែពិនិត្យកត្តាមួយចំនួន យើងនឹងអាចដឹងថាវាមានគុណភាពប៉ុណ្ណា។

    អ្វីដែលយើងអាចពិនិត្យមើលបន្ទាប់ពីភ្លៀងហើយនោះគឺ៖

    • ថ្នាំលាបជញ្ជាំង៖ បើទឹកថ្នាំលាបល្អ ជញ្ជាំងនឹងមិនប្រែពណ៌ពីសភាពដើមពីពេលដែលនៅស្ងួតទេ ហើយទឹកភ្លៀងក៏មិនដក់ជាប់ជញ្ជាំងយូរដែរ។
    • ទ្វានិងបង្អួច៖ ជាធម្មតាពេលដែលមានភ្លៀងគឺមានខ្យល់បក់ ដូចនេះសូមមើលថាតើទ្វានិង បង្អួចនោះរង្គឺទេ ឬជ្រាបទឹកចូលទេ។
    • បង្គោលខ្សែរភ្លើងមុខផ្ទះ៖ ប្រព័ន្ធអគ្គិសនីនៅកម្ពុជានៅមានកម្រិត ដូចនេះយើងត្រូវចេះការពារនិងប្រយ័ត្នដោយខ្លួនឯង។ សូមពិនិត្យថាតើបង្គោលភ្លើងនៅក្បែរឬមុខផ្ទះយើងតម្លើងបានល្អប៉ុណ្ណា ហើយខ្សែរភ្លើងរៀបរយល្អទេ ហើយរឹងមាំអាចទប់ទល់ខ្យល់បានប៉ុណ្ណា?

    ៥. ទឹកភ្លៀងនឹងបង្ហាញអារម្មណ៍ពិតរបស់យើងជាមួយនឹងផ្ទះ

    គ្រួសារដដែល ដែលបានរៀបរាប់ខាងលើនោះបានទៅមើលផ្ទះមួយទៀតដែលជាសំណង់មិនចាស់មិនថ្មី។ ពួកគេបានពិនិត្យយ៉ាងល្អិតល្អន់ពីព្រោះវាមិនមែនជាសំណង់ថ្មីស្រលាង ហើយពួកគេខ្លាចមានកន្លែងដែលមិនអាចទទួលយកបាន។ បន្ទាប់ពីមើលរួចហើយ ក៏នាំគ្នាអង្គុយចុះចរចារថ្លៃជាមួយម្ចាស់ផ្ទះ ស្រាប់តែមានភ្លៀងធំធ្លាក់មក។ ដោយមានភ្លៀងមិនអាចទៅបាន ពួកគេក៏នៅក្នុងផ្ទះនោះ អង្គុយលើសាឡុង ផឹកទឹកក្តៅ មើលទូរទស្សន៍ ឯកូនរត់លេងពេញផ្ទះ ហើយក៏គេងលក់។ បន្ទាប់ពីភ្លៀងហើយ ពួកគេក៏បានដើរពិនិត្យមើលក្នុងផ្ទះនិងក្រៅផ្ទះដោយពិនិត្យមើលតាមចំនុចដែលបានរៀបរាប់ខាងលើ ក៏ឃើញថាមានកន្លែងដែលមិនមានបញ្ហា ហើយក៏មានកន្លែងដែលត្រូវជួសជុល តែពួកគេសម្រេចចិត្តទិញពីព្រោះពួកគេហាក់ដូចជាមានអារម្មណ៍ថានៅផ្ទះ នៅពេលដែលគេចំណាយពេលក្នុងផ្ទះកំឡុងពេលភ្លៀង។

    ស្វែងរកបន្ថែម

    គន្លឹះសំខាន់ចំនួន ៥ គប្បីគួរប្រើដើម្បីលក់ផ្ទះឆាប់ដ...

    April 17, 2023

    តើអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ត្រូវការលក់ផ្ទះឲ្យបានឆាប់ដាច់ទេ? អ្នកបានគិតហើយក៏ធ្វើរឿងជាច្រើនតាមដែលអាចធ្វើបានដូចជា សម្អាតសំរាម ដុសលាងសម្ភារៈ ឬជួសជុលរបស់របរផ្សេងៗ។ រួចហើយអ្នកក៏អង្គុយចាំមើលថាមានអ្នកទិញដែលហ៊ានឲ្យតម្លៃថ្លៃមកទិញផ្ទះអ្នក។ មើលទៅអ្នកច្បាស់ជាអន្ទះអន្ទែងណាស់ហើយ។ ដូច្នេះមានអ្វីផ្សេងទៀតទេដែលអ្នកគួរធ្វើដើម្បីទទូលបានតម្លៃខ្ពស់? ចម្លើយគឺ មាន! មានកត្តាសាញ្ញមៗមួយចំនួនដែលអ្នកអាចធ្វើដើម្បីលក់ឆាប់ដាច់ហើយមិនប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នក។

    ១. ទិដ្ឋភាពដែលទាក់ទាញ លោកអ្នកប្រហែលធ្លាប់ឮពាក្យថា ភាពទាក់ទាញដំបូងដក់ជាប់ចិត្តយូរ។ វាចំាបាច់ណាស់ដើម្បីជួយឲ្យផ្ទះអ្នកលក់ឆាប់ដាច់។ ឬក៏អាចនិយាយម្យ៉ាងទៀតថា តើអ្នកនឹងមានអារម្មណ៍ដូចម្តេចពេលដែលគេជិះកាត់ផ្ទះរបស់អ្នកជាលើកដំបូង? លោកអ្នកគួរតែចេញទៅឈរនៅមុខផ្ទះហើយពិចារណាពីរូបរាងនិងទិដ្ឋភាពផ្ទះរបស់អ្នក។ បើនៅតែមិនទាន់អស់ចិត្ត លោកអ្នកអាចរកមនុស្សពីរបីនាក់មកជួយមើលថែមទៀត។ ហើយបើអាចធ្វើការជួសជុលលើអ្វីដែលអ្នកឃើញថាចាំបាច់ នោះកាន់តែប្រសើរ។ សូមធានាឲ្យបានថាទិដ្ឋភាពខាងមុខផ្ទះរបស់អ្នកមានសណ្តាប់ធ្នាប់និងស្អាត។ ព្រមទាំងផ្លូវចូលផ្ទះនិងបរិវេនជុំវិញផងដែរ។ ទិដ្ឋភាពខាងក្រៅនឹងទាក់ទាញអ្នកទិញឲ្យពិចារណាផ្ទះរបស់អ្នក ហើយបើអ្នកសម្អាតបរិវេនខាងក្នុងបានប្រសើរទៀតនោះនឹងជំរុញចិត្តគេឲ្យចូលមើលក្នុងផ្ទះ។

    ២. យល់ពីគោលដៅនៃការលក់ នេះជាចំនុចសំខាន់មួយដែលនឹងធ្វើឲ្យផ្ទះលោកអ្នកលក់ឆាប់ដាច់។ លោកអ្នកត្រូវដឹងពីចំនុចសំខាន់របស់ផ្ទះលោកអ្នក។ យើងដឹងហើយថាផ្ទះនីមួយៗមានភាពល្អប្លែកខុសៗគ្នា។ តើអ្នកនៅចំាទេថាហេតុអ្វីបានជាអ្នកសំរេចចិត្តទិញផ្ទះមួយនេះ? តើភ្ញៀវដែលមកលេងផ្ទះអ្នកចូលចិត្តអ្វីពីផ្ទះមួយនេះ? បើអ្នកពិបាករកហេតុផលល្អពីផ្ទះរបស់អ្នក លោកអ្នកអាចសួរយោបល់ពីអ្នកជំនាញអចលនទ្រព្យ។ ការកំនត់គោលដៅនៃការលក់មានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយដល់អ្នកទិញ។ តើវាមានទំធំដូចម្តេច? នៅជិតផ្សារ? នៅជិតសាលា? ឬតំបន់ប្រជុំជន? កត្តាទាំងនេះនឹងធ្វើឲ្យផ្ទះលោកអ្នកមានតម្លៃ។

    ៣. ធ្វើឲ្យអតិថិជនមានអារម្មណ៍ថាជាផ្ទះថ្មីរបស់គេ សូមធ្វើអារម្មណ៍ថាវានឹងមិនមែនជាផ្ទះអ្នកទៀត។ យើងដឹងថាអ្នកមានអនុស្សាវរីយ៍ច្រើន។ តែបើចង់លក់ឆាប់ដាច់ត្រូវតែដាក់ចិត្តថាវានឹងលែងជារបស់អ្នកឆាប់ៗនេះ។ ធ្វើបែបនេះ មានន័យថាអ្នកកំពុងធ្វើអ្វីដែលទាក់ទាញអ្នកទិញ។ លោកអ្នកអាច ដកទុករូបថតគ្រួសារ របស់របរផ្ទាល់ខ្លួន ។ល។ សូមចងចំាថា អ្នកត្រូវធ្វើយ៉ាងណាឲ្យអតិថិជនដែលមកមើលមានអារម្មណ៍ថាជាផ្ទះថ្មីរបស់គេ មិនមែនជារបស់អ្នកទៀតទេ។ សូមធ្វើឲ្យផ្ទះអ្នកមានភាពសាញ្ញម ហើយនិងស្អាត ព្រមទាំងប្រមូលរបស់របរទុកឲ្យបានស្អាត។ ជាមួយគ្នានេះផងដែរ កុំភ្លេចធ្វើឲ្យមានភាពកក់ក្តៅដល់អតិថិជនពេលដែលគេចូលមកមើលផ្ទះអ្នក។

    ៤. ប្រយ័ត្នក្លិនស្អុយ រឿងបន្តិចបន្តួចអាចធ្វើឲ្យអតិថិជនដកចិត្ត។ ក្លិនស្អុយអាចធ្វើឲ្យញើសឈាមនៃការរៀបចំរបស់អ្នកទាំងអម្បាលម៉ានកា្លយជាអសាបង់។ សូមព្យាយាមកំចាត់ក្លិនអាក្រក់ទាំងឡាយដោយ៖ សម្អាតកន្លែងលាងចាននិងកន្លែងបង្ហូរសំណល់ ធ្វើឲ្យមានខ្យល់ចេញចូល សម្អាតកន្លែងចម្អិនអាហារឲ្យបានស្អាត សម្អាតកំរាលព្រំ (បើមាន) យកគ្រឿងសង្ហារឹមចាស់ៗចេញ យើងអាចនិយាយបានថា ក្លិនល្អនៅក្នុងផ្ទះមានភាពទាក់ទាញដល់អ្នកទិញ។ បើអ្នកមិនដឹងដាក់ក្លិនអ្វីឲ្យក្រអូបល្អទេ លោកអ្នកប្រហែលអាចសាកល្បងឆុងកាហ្វេដែលឈ្ងុញពេលដែលអតិថិជនចូលមក។

    ៥. កំណត់តម្លៃឲ្យសមរម្យ ការកំណត់តម្លៃសមរម្យជាកត្តាមួយដែលនឹងមានឥទ្ធិពលលើល្បឿននៃការលក់របស់អ្នក។ ចំណុចនេះហើយដែលអ្នកត្រូវការអ្នកអចលនទ្រព្យជួយ។ មានមនុស្សជាច្រើនគិតថា ការជៀសវាងអ្នកអចលនទ្រព្យអាចចំណេញប្រាក់ តែតាមពិត អ្នកអចលនទ្រព្យអាចរកអតិថិជនដែលមានសក្តានុពលខ្ពស់សម្រាប់អ្នកបានឆាប់រហ័សទៅវិញទេ។ វាមានសារៈប្រយោជន៍មួយចំនួនអំពីអ្នកអចលនទ្រព្យ។ ពិតណាស់ការកំនត់តម្លៃសមរម្យវាជាផ្នែកមួយសំខាន់។ ដោយសារតែអ្នកអចលនទ្រព្យនឹងទទួលបានកំរៃជើងសារពីលោកអ្នក នោះពួកគេនឹងព្យាយាមលក់ផ្ទះរបស់អ្នកឲ្យបានតម្លៃអតិបរមាក្នុងពេលវេលាសមស្របមួយ។ ស្របជាមួយនឹងបទពិសោធន៍និងចំនេះដឹងពីទីផ្សារ ពួកគេអាចកំនត់ថ្លៃដែលសមស្របនឹងទីផ្សារបច្ចុប្បន្នបានប្រសើរជាងលោកអ្នក។ ពួកគេក៏មានបណ្តាញជាច្រើនដែលអាចនឹងធ្វើឲ្យការផ្សព្វផ្សាយពីផ្ទះរបស់អ្នកបានទូលំទូលាយថែមទៀត។ សូមកុំកំណត់តម្លៃខ្ពស់ខ្លាំងពេក បើសិនជាអ្នកនឹងត្រូវបញ្ចុះមកវិញ។ តម្លៃផ្ទះខ្ពស់ពេកនោះវានឹងស្ថិតនៅក្នុងបញ្ជីអចលនទ្រព្យរយៈពេលយូរ ដែលវានឹងប៉ះពាល់ដល់ប្រយោជន៍របស់អ្នកទៅវិញ។ បើសិនជាអ្នកសម្រេចចិត្តចង់លក់ហើយ សូមកំណត់តម្លៃឲ្យសមរម្យថានឹងលក់តែម្តងទៅ។

    ស្វែងរកបន្ថែម

    ចំណុចសំខាន់ ក្នុងការរៀបចំផ្ទះល្អ ដើម្បីការសិក្សាល្...

    April 17, 2023

    ពេលបវេសនកាលរបស់កូនៗចូលមកដល់ ឳពុកម្តាយអាចដើរតួរជាអ្នកជំរុញទឹកចិត្តដល់កូនៗ ឬក៏ជាអ្នកដាក់សម្ពាធលើកូន ឬអាចដើរតួរជាទាំងពីរ។ សូមឳពុកម្តាយយកពេលដ៏ខ្លីមួយពិចារណាបន្តិច។ តើការដែលយើងបញ្ជូនកូនទៅសាលាដែលល្អបំផុតគ្រប់គ្រាន់ធ្វើឲ្យយើងរួចពីទំនួលខុសត្រូវលើការសិក្សារបស់កូនមែនទេ? វាពិតជាសំខាន់ណាស់ក្នុងនាមជាឳពុកម្តាយត្រូវធ្វើជាអ្នកលើកទឹកចិត្តដល់កូននិងផ្តល់ឲ្យពួកគេនូវបរិយាកាសមួយដែលធ្វើឲ្យពួកគេចង់រៀន។ ឥឡូវសូមយើងស្វែងយល់ពីគន្លឹះនៃការអប់រំនៃ Maria Montessori។ វាជាវិធីសាស្រ្តនៃការអប់រំមួយដែលផ្អែកលើការសិក្សាពីវ័យនៃការអភិវឌ្ឍន៍របស់ក្មេង។

    ខាងក្រោមនេះជាគន្លឹះ៦យ៉ាងដើម្បីបង្កើតបរិយាកាសសិក្សាល្អនៅផ្ទះ។

    ១. ទម្លាប់នៃការអាន ការសិក្សាស្រាវជ្រាវបានបង្ហាញថាក្មេងដែលធំឡើងក្នុងគ្រួសារដែលអានច្រើនភាគច្រើនទទួលបានជោគជ័យក្នុងការសិក្សា។ សូមបង្កើតឲ្យមានទម្លាប់អានឮៗនៅផ្ទះ។ សូមធ្វើឲ្យការអានឲ្យកូនស្តាប់ក្លាយជាផ្នែកមួយនៃសកម្មភាពគ្រួសាររបស់អ្នក ទោះចំណាយពេល៥ឬ១០នាទីក៏ដោយ។ យើងអាចផ្លាស់ប្តូរវេនជាមួយកូនធំដោយឲ្យពួកគេអានឮៗឲ្យទាំងអស់គ្នាស្តាប់។ ហើយលោកអ្នកជាឳពុកម្តាយក៏គួរអានដែរ។ កូនៗដែលឃើញឳពុកម្តាយអានធ្វើឲ្យពួកគេគិតថាការអានជារឿងសប្បាយ។

    ២. រក្សាសណ្តាប់ធ្នាប់ វានឹងបង្ករភាពគ្មានសណ្តាប់ធ្នាប់បើសិនជាយើងយករបស់ប្រើប្រាស់ទាំងអស់ចេញមកម្តងទាំងអស់។ សូមរៀបចំរបស់របរក្នុងផ្ទះឲ្យមានសណ្តាប់ធ្នាប់ពីព្រោះក្មេងអាចនឹងតំរង់ចិត្តរៀនបានល្អនៅពេលដែលមានបរិយាកាសបែបនេះ។

    ៣. សម្អាត និង អនាម័យ សូមកុំគិតថាក្មេងតូចៗមិនចេះធ្វើអ្វីសោះនោះ។ យើងអាចបង្ហាញពួកគេពីរបៀបណាដែលពួកគេអាចយករបស់ផ្ទាល់ខ្លួនទៅទុកឲ្យត្រូវកន្លែងដែលពួកគេអាចយកទុកដាក់ដល់ នោះពួកគេនឹងចេះធ្វើវានៅពេលក្រោយ។ ឧទាហរណ៍ថាបង្ហាញពួកគេឲ្យយកសៀវភៅមុនរួចហើយចាំយកតុក្តារួចហើយយកនំ ហើយនឹងរបៀបដាក់ទៅវិញផងដែរ។ ប្រាប់ពួកគេថារបស់ណាដែលងាយបាក់បែក ហើយគួរប្រយ័ត និងគួរថែរក្សាយ៉ាងដូចម្តេច។ អនុញ្ញាត្តឲ្យពួកគេធ្វើការទំាងនោះដោយខ្លួនឯង។

    ៤. រក្សានៅកន្លែងដែលអាចយកបាន សូមធ្វើឲ្យក្នុងផ្ទះលោកអ្នកជាកន្លែងដែលកូនៗអាចមានលទ្ធភាពប្រើប្រាស់របស់ទាំងនោះដែរ ដូចជាដាក់ទូសៀវភៅទាបសម្រាប់ពួកគេ កន្លែងលាងដៃ កន្លែងជូតដៃ មានតុបាយទាបសម្រាប់ពួកគេជាដើម។ របស់ប្រើប្រាស់ជាប្រចំាថ្ងៃរបស់ពួកគេត្រូវតែឲ្យពួកគេអនុវត្តប្រើជាចំាបាច់។ បើពួកគេអាចចាប់កាន់ញាំ ដោយខ្លួនឯង នោះពួកគេនឹងរីកចម្រើនភាពឯករាជ្យបានល្អ។ វិចារណញ្ញាណដំបូងរបស់ក្មេងគឺនៅពេលដែលពួកគេអាចធ្វើអ្វីមួយបានដោយខ្លួនឯងដោយមិនត្រូវការជំនួយ ហើយឯភាពឯករាជ្យកើតឡើតនៅពេលដែលពួកគេបដិសេធជំនួយពីខាងក្រៅ។ Maria Montessori

    ៥. ខ្ញុំអាចធ្វើបានទេ? សូមកុំយល់ថាក្មេងអាយុតិចមិនអាចធ្វើអ្វីបានដូចដែលយើងគិត។ ព្យាយាមកុំធ្វើច្រើនពេកសម្រាប់ពួកគេ តែសូមធ្វើជាមួយពួកគេឲ្យបានច្រើនវិញ។ ក្មេងៗរីកចម្រើនទំនុកចិត្តនិងភាពទីពឹងខ្លួនឯងបានច្រើននៅពេលដែលពួកគេមានចំនែកក្នុងសកម្មភាពប្រចំាថ្ងៃ។ នៅពេលដែលពួកគេអាចជួយដល់គ្រួសារនិងមានប្រយោជន៍ក្នុងគ្រួសារនោះពួកគេនឹងមានអារម្មណ៍ថាមានតម្លៃនិងភាពជាកម្មសិទ្ធ។ ក្មេងៗកសាងសមត្ថភាពផ្ទាល់ខ្លួនដោយបានរៀនជំនាញថ្មីៗ ដែលទាំងនេះហើយធ្វើឲ្យពួកគេក្លាយជាក្មេងដែលមានសមត្ថភាព។ មិនមែនអ្វីដែលអ្នកបានធ្វើដល់ពួកគេធ្វើឲ្យពូកគេជោគជ័យនោះទេ តែគឺជាអ្វីដែលអ្នកបានបង្រៀនឲ្យពួកគេចេះធ្វើដោយខ្លួនឯងទៅវិញទេដែលធ្វើឲ្យពួកគេជោគជ័យ។ Ann Landers

    ៦. ឳពុកម្តាយគួរបន្តររៀនសូត្រ មានបទពិសោធន៍ផ្ទាល់ខ្លួន រួមជាមួយការស្វែងយល់បន្ថែមពីការអភិវឌ្ឍន៍របស់កូន វានឹងធ្វើឲ្យអ្នករឹតតែប្រសើរ។ លោកអ្នកអាចរៀនពីការអភិវឌ្ឍន៍របស់ក្មេងតាមរយៈអ៊ីនធើណេតនៅផ្ទះក៏បាន។ សូមកុំគ្រាន់តែប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនតែមួយមុខ តែសូមទៅជជែក និងចែករំលែកបទពិសោធន៍ជាមួយឳពុកម្តាយផ្សេងទៀត ឬជួបអ្នកជំនាញ។

    ស្វែងរកបន្ថែម

    គន្លឹះទាំង៧យ៉ាងដើម្បីមានសុភមង្គលក្នុងផ្ទះ

    April 17, 2023

    មានកត្តាសាមញ្ញមួយចំនួនដែលធ្វើឲ្យផ្ទះរបស់លោកអ្នកកាន់តែមានសុមង្គល។ យើងគួរដឹងថា យើងនីមួយៗមានឥទ្ធិពលលើបរិយាកាសជុំវិញខ្លួនយើង ដូច្នេះបរិយាកាសជុំវិញយើងក៏មានឥទ្ធិពលមកលើយើងវិញដែរ។ ដូច្នេះហើយយើងគួរតែធ្វើឲ្យគេហដ្ឋានរបស់យើងឲ្យគ្រប់គ្នាមានអារម្មណ៍ថាផ្ទះដែលតែងទន្ទឹងរង់ចំាចង់មក មិនមែនមានអារម្មណ៍មិនចង់ចូលផ្ទះទេ។

    ខាងក្រោមនេះជាគន្លឹះមួយចំនួនសម្រាប់យើងទាំងអស់គ្នា៖

    ១. ឥន្រ្ទីយារម្មណ៍ទាំង៥របស់អ្នកត្រូវតែសប្បាយ រឿងដំបូងដែលត្រូវពិចារណានោះគឺត្រូវធ្វើយ៉ាងណាឲ្យឥន្រ្តីយារម្មណ៍ទាំង៥របស់អ្នកត្រូវតែសប្បាយ។ ឧទារហណ៍ដូចជាធ្វើឲ្យមានក្លិនក្រអូបដូចជាក្លិនម្លិះ ក្លិនស្លឹកគ្រៃ ក្លិនប្រេងចន្ទ និងកម្រិតសម្លេងដែលស្រទន់ជំនួសឲ្យការស្រែកឡូឡា ឬក៏ចាក់ភ្លេងដែលសប្បាយរីករាយ ហើយមាន រុក្ខជាតិ ឬក៏ផ្កាស្រស់ ហើយសម្អាតផ្ទះឲ្យបានស្អាត ធ្វើឲ្យផ្ទះមានភាពស្ងប់ស្ងាត់។ល។

    ២. ពណ៌ស៊ីអារម្មណ៍ សូមលាបពណ៌ក្នុងផ្ទះនូវពណ៌ដែលអ្នកចង់បាននិងចូលចិត្តចង់ឲ្យអារម្មណ៍ទៅជាយ៉ាងដូច្នោះ។ ឧទាហរណ៍ថាបើយើងប្រើពណ៌ដែលឆើតឆាយ១០ដង យើងគួរប្រើពណ៌ស្រគត់ស្រគំឲ្យបាន១ឬ២។ សំគាល់ថាពណ៌ឆើតឆាយជាពណ៌ដែលស្រដៀងនឹងពណ៌ខៀវឬបៃតង ឯពណ៌ស្រគត់ស្រគំជាពណ៌ដែលស្រដៀងនឹងពណ៌ក្រហម។ ពណ៌សជាពណ៌ល្អព្រោះវាស៊ីនឹងពណ៌គ្រប់ទាំងអស់ តែបើពណ៌សសច្រើនពេកវានឹងធ្វើឲ្យយើងស្មុគស្មាញ។ ដូច្នេះហើយយើងគួរតែប្រើពណ៌ផ្សេងៗក្នុងការតុបតែង។ ប្រសើរជាងនេះទៅទៀតគឺទៅរៀនពីអត្ថន័យនៃពណ៌និងឥទ្ធិពលរបស់ពណ៌លើអារម្មណ៍។

    ៣. ឥទ្ធិពលនៃភាពស្និទស្នាល សូមបង្កើនភាពស្និទរមួតជាមួយដៃគូររបស់អ្នកនៅផ្ទះ និងបង្កើនភាពស្និទស្នាលជាមួយកូនៗ ដោយការឪប ថើប និងការផ្តល់ក្តីស្រលាញ់។ ក្តីស្រលាញ់មិនមែនជាអ្វីដែលមាននោះទេតែជាអ្វីដែលយើងចែករំលែកគ្នា។ មានការស្រាវជ្រាវជាច្រើនដែលនិយាយពីឥទ្ធិពលនៃភាពស្និទស្នាលដោយការប៉ះនិងការចែករំលែកក្តីស្រលាញ់។

    ៤. និយាយតែភាពវិជ្ជាមានជារៀងរាល់ថ្ងៃ ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកដោយសរសេរឬនិយាយប្រាប់ខ្លួនឯងអ្វីដែលអ្នកដឹងគុណ។ រួចហើយទុកវានៅកន្លែងណាដែលក្រុមគ្រួសារអ្នកអាចមើលឃើញ។ ធ្វើដូចនេះនឹងហ្វឹកហាត់ខួរក្បាលរបស់ឲ្យមានការដឹងគុណនិងសប្បាយរីករាយ។

    ៥. មានក្តីរំពឹងពីគ្នាដែលសមរម្យ សូមចែករំលែកទំនួលខុសត្រូវក្នុងផ្ទះឲ្យបានត្រឹមត្រូវ ហើយផងដែលក៏គួរចេះយោគយល់អធ្យាស្រ័យល្អដល់គ្នាទៅវិញទៅមក ព្រមទាំងបង្រៀនឲ្យគ្រប់គ្នាធ្វើដូច្នោះដែរ។

    ៦. រក្សាសណ្តាប់ធ្នាប់ ជារៀងរាល់ឆ្នាំលោកអ្នកគួរតែពិនិត្យមើលរបស់ណាដែលមិនប្រើប្រាស់ រួចហើយគួរបរិច្ចាកឲ្យទៅនរណាដែលអាចទទួលប្រយោជន៍។ សូមធ្វើឲ្យផ្ទះអ្នកមានខ្យល់អាកាសល្អ កុំធ្វើឲ្យទៅជាគំនរសំរាម។ របស់មួយចំនួនអាចជាសំរាមសម្រាប់អ្នកតែអាចជារបស់មានតម្លៃសម្រាប់មនុស្សមួយចំនួន។

    ៧. អាហារពេលល្ងាចគួរតែសប្បាយរីករាយ ពេលបរិភោគអាហារពេលល្ងាច សូមរក្សាសម្លេងស្រទន់និងបង្កើតបរិយាកាសរីករាយនិងរំហើយ។ អាហារពេលល្ងាចមិនមែនជាពេលដែលត្រូវជជែកឈ្លោះគ្នានោះទេ។ មានកត្តាជាក់លាក់មួយចំនួនដែលអ្នកអាចធ្វើដើម្បីហ្វឹកហាត់ខួរក្បាលរបស់អ្នកឲ្យកាន់តែសប្បាយរីករាយ។ ពេលដែលអ្នកសប្បាយ បរិយាកាសជុំវិញអ្នកនឹងទទួលឥទ្ធិពលរួចហើយនឹងត្រាប់តាមអ្នកដែរ។ អ្វីដែលលោកអ្នកអាចធ្វើមានដូចជា ការសម្មាធិ ការដឹងគុណ ភាពមានទំនុកចិត្តលើខ្លួនឯង មានការប្រាស្រ័យដែលមានភាពវិជ្ជាមាន។ បង្កើនភាពសប្បាយរីករាយ មានភាពបត់បែន ធ្វើលំហាត់ប្រាណ រាំកំសាន្ត និងសកម្មភាពផេ្សងៗដែលមានសុខភាពល្អ។ សូមធ្វើការទាំងនេះហើយលើកទឹកចិត្តឲ្យអ្នកដទៃធ្វើជាមួយអ្នកដែរ។

    ស្វែងរកបន្ថែម

    សម្រាប់អ្នកដែលទិញផ្ទះលើកដំបូង៖ តើគួរទិញឬជួលផ្ទះ

    April 17, 2023

    សូមស្វាគមន៍ បើសិនជាលោកអ្នកទើបតែផ្លាស់មករស់នៅកន្លែងថ្មី!សូមអបអរសាទរ បើសិនជាលោកអ្នកទើបតែចាប់ផ្តើមគ្រួសារថ្មី!សូមសរសើរ បើសិនជាលោកអ្នកទើបតែរីកចម្រើនក្នុងគ្រួសារ!

    ពួកយើងដឹងថាលោកអ្នកកំពុងតែស្វែងរកកន្លែងដ៏ស្រស់ស្អាតមួយដើម្បីបន្តររីកចម្រើនក្នុងគ្រួសារលោកអ្នកតទៀត។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអាចជួយលោកអ្នកក្នុងសម្រេចចិត្តបានល្អថាតើគួរតែជួលផ្ទះឬក៏ទិញផ្ទះ៖ គុណសម្បត្តិនិងគុណវិបត្តិនៃការជួលនិងទិញផ្ទះ ទាំងការជួលនិងការទិញផ្ទះសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិដូចគ្នា។ ឧទាហរណ៍ ការជួលផ្ទះធ្វើឲ្យលោកអ្នកមិនចំណាយថវិការច្រើនក្នុងពេលខ្លី ចំនែកឯការទិញផ្ទះវិញអាចផ្តល់លោកអ្នកនូវសុវត្ថិភាពរយៈពេលវែង។ សូមមើលពីគុណសម្បត្តិនិងគុណវិបត្តិដូចខាងក្រោម៖

    គុណសម្បត្តិនៃការទិញផ្ទះ មានផ្ទះផ្ទាល់ខ្លួនផ្តល់នូវសុវត្ថិភាពអត្ថប្រយោជន៍រយៈពេលវែង ព្រមទាំងទ្រព្យសម្បត្តិ និងការរីកចម្រើនផ្ទាល់ខ្លួន។ តម្លៃនៃផ្ទះនឹងកើនឡើងតាមពេលវេលា លោកអ្នកនឹងបានប្រាក់ចំណេញពេលដែលលក់ត្រូវពេលល្អ។ ផ្ទះផ្ទាល់ខ្លួនជាទ្រព្យសម្បត្តិស្របច្បាប់របស់អ្នក ដូច្នេះលោកអ្នកមានសិទ្ធិនិងសេរីភាពក្នុងគ្រប់ការទាំងអស់ក្នុងផ្ទះ។ មានផ្ទះផ្ទាល់ខ្លួននឹងធ្វើឲ្យលោកអ្នកមានភាពច្នៃប្រឌិតកាន់តែខ្ពស់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ។ លោកអ្នកអាចផ្លាស់ប្តូរការតុបតែង កែច្នៃទីធ្លាថ្មី ឬអ្វីផ្សេងតាមចិត្តប្រាថ្នា។ លោកអ្នកអាចទិញហើយដាក់ជួលវិញ វានឹងផ្តល់ប្រាក់ចំណូលដែលលោកអ្នកអាចយកវាទៅបង់រំលស់ផ្ទះនោះបាន។ បើលោកអ្នកជាម្ចាស់ផ្ទះមា្នក់ដែលបង់រំលស់ទៀងទាត់តាមពេលវេលាបានល្អនោះលោកអ្នកនឹងទទួលបានកេរ្តិ៍ឈ្មោះល្អ ដែលវាមានប្រយោជន៍សម្រាប់អាជីវកម្មរបស់អ្នកនិងកម្ចីពេលក្រោយ។ លោកអ្នកមានជម្រើសដោយអាចយកប្លង់ផ្ទះទៅតម្កល់បញ្ចាំ ក្នុងករណីមានតម្រូវការបន្ទាន់ ឬទិញរបស់ធំដុំណាមួយ។

    គុណវិបត្តិនៃការទិញផ្ទះ ពេលមានផ្ទះផ្ទាល់ខ្លួនលោកអ្នកត្រូវទទួលខុសត្រូវលើប្រាក់បង់រំលស់ និងការថែទំាផ្ទះ។ មា្ចស់ផ្ទះត្រូវមានកាតព្វកិច្ចដូចជា បង់ពន្ធផ្ទះ បង់ធានារ៉ាប់រង និងការថែទំាផ្ទះ។ មា្ចស់ផ្ទះនឹងប្រឈមក្នុងការលក់មិនបានប្រាក់ចំណេញបើសិនជាមានបញ្ហាសេដ្ឋកិច្ចឬក៏ទីតាំងលែងមានអំណោយផល។ លោកអ្នកដែលជាម្ចាស់ផ្ទះនឹងពិបាកក្នុងការផ្លាស់ប្តូរទីលំនៅពេលដែលត្រូវការផ្លាស់ប្តូរ ពីព្រោះត្រូវរងចំាផ្ទះលក់ដាច់ទើបអាចទៅបាន។

    គុណសម្បត្តិនៃការជួលផ្ទះ ការជួលផ្ទះមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរទីលំនៅជាពិសេសបើសិនជាអ្នកមានការផ្លាស់ប្តូរកន្លែងការងារ ឬក៏ចូលចិត្តក្នុងការផ្លាស់ទីលំនៅ។ ក្នុងនាមជាអ្នកជួលផ្ទះ លោកអ្នកអាចមានលទ្ធភាពជួលផ្ទះនៅតំបន់ដែលលោកអ្នកមិនមានលទ្ធភាពទិញបាន។ បើសិនជាលោកអ្នកចង់ផ្លាស់ប្តូរទីលំនៅ លោកអ្នកនឹងមិនឈឺក្បាលក្នុងការរកអ្នកមកថែទំាផ្ទះឬត្រូវបារម្ភក្នុងការលក់មុននឹងចេញ។ បន្ទាប់ពីបង់ថ្លៃឈ្នួលផ្ទះរួច លោកអ្នកអាចប្រើប្រាស់ប្រាក់ដែលនៅសល់យកទៅបង់រំលស់ផ្ទះឬក៏វិនិយោគក្នុងអាជីវកម្ម។

    គុណវិបត្តិនៃការជួលផ្ទះ អ្នកជួលត្រូវគោរពតាមច្បាប់របស់កិច្ចសន្យាដែលវាអាចប៉ះពាល់ដល់សេរីភាពមួយចំនួនក្នុងការប្រើប្រាស់។ លោកអ្នកមិនអាចធ្វើការផ្លាស់ប្តូរអ្វីទាំងអស់ទាល់តែមានការអនុញ្ញាត្តពីម្ចាស់ផ្ទះ។ ការជួលនឹងមិនផ្តល់អត្ថប្រយោជន៍អ្វីពីទ្រព្យសម្បត្តិនោះឡើយហើយក៏នឹងមិនក្លាយជាកម្មសិទ្ធរបស់អ្នកជួលនៅថ្ងៃណាមួយដែរ។ ផ្ទុយទៅវិញអ្នកជួលប្រៀបដូចជាជួយបង់ថ្លៃរំលស់ផ្ទះជំនួសម្ចាស់ផ្ទះទៅវិញ។ អ្នកជួលមិនមានអំណាចក្នុងការគ្រប់គ្រងលើបញ្ហាអតិផរណាទេ។ ផងដែរគឺមិនមានការសន្យាថាតម្លៃឈ្នួលនឹងនៅថេរបន្ទាប់ពីបញ្ចប់កិច្ចសន្យាទេ។

    ស្វែងរកបន្ថែម