ការិយាល័យឥណទានកម្ពុជា ទទួលខុសត្រូវក្នុងការកត់ត្រា រក្សាទុក និងធ្វើបច្ចុប្បន្នភាពរាល់កំណត់ត្រារបស់អតិថិជនសេវាហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ព័ត៌មាននឹងត្រូវបានប្រើប្រាស់ដោយមីក្រូហិរញ្ញវត្ថុ និងធនាគារដើម្បីវាយតម្លៃហានិភ័យនៃការផ្តល់ប្រាក់កម្ចីដល់អតិថិជនដោយការវិភាគលើកំណត់ត្រានៃការសងត្រលប់របស់អតិថិជន។ កំណត់ត្រាល្អជាងដែលអតិថិជនមាន ហានិភ័យទាបក្នុងការផ្តល់ប្រាក់កម្ចីដល់ពួកគេ។ សរុបមក ប្រសិនបើអតិថិជនមានកំណត់ត្រាឥណទានល្អ វាងាយស្រួលសម្រាប់ពួកគេក្នុងការខ្ចីប្រាក់។
ឯកសារតម្រូវ
ឯកសារសម្គាល់ខ្លួន ៖
វាពិបាកក្នុងការឆ្លើយសំណួរនេះថាតើអ្នកអាចស្នើកម្ចីច្រើនបំផុតបានប៉ុន្មាន សម្រាប់ពេលនេះ។ យើងត្រូវសិក្សាពីចំណូល ការចំណាយ និងប្រភេទនៃអចលនទ្រព្យដែលអ្នកនឹងទិញ ឬកែលម្អ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់កម្ចីទិញផ្ទះ យើងខ្ញុំអាចជម្រាបជូនថា ត្រៀមប្រាក់បំរុង ពី 25% ទៅ 40% នៃចំនួនសរុបនៃផ្ទះដែលអ្នកចង់ទិញ ។ សម្រាប់កម្ចីលម្អគេហដ្ឋាន ឬកម្ចីសាងសង់ អ្នកអាចយកបាន 100% នៃចំនួនគម្រោងរបស់អ្នក ។
អ្នកយកប្រាក់កម្ចីផ្សេងទៀតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដែលហៅថា កម្ចីអចលនទ្រព្យធានា និងសម្រាប់គោលបំណងអាជីវកម្ម ហៅថា កម្ចីបង្កើនចំណូល។ ប្រសិនបើអ្នកជាអតិថិជនដែលប្រើសេវាកម្ចីរបស់ ហ្វឺស ហ្វាយនែន លោកអ្នកអាចកម្ចីបន្ថែម ដោយមិនតម្រូវឱ្យបង់ផ្តាច់ប្រាក់កម្ចីដែលមានស្រាប់ ប្រសិនបើសមត្ថភាពទូទាត់ និងអចលនវត្ថុបញ្ចាំរបស់លោកអ្នកត្រូវបានអនុញ្ញាត។
ផ្ទះមួយមានសារៈសំខាន់ណាស់សម្រាប់គ្រួសារនីមួយៗ។ ការបាត់បង់ផ្ទះស្ទើរតែដូចបាត់បង់អ្វីៗទាំងអស់។ ដូច្នេះហើយ ការទិញធានារ៉ាប់រងអគ្គីភ័យនឹងជួយអ្នក ប្រសិនបើអ្នកនឹងប្រឈមមុខនឹងសោកនាដកម្មនេះ។ ទោះជាយ៉ាងណាក៏ដោយ ហ្វឺស ហ្វាយនែន ជួយសម្រួលដល់អតិថិជនរបស់យើងក្នុងការទិញធានារ៉ាប់រងអគ្គីភ័យ។
ហ្វឺស ហ្វាយនែនផ្តល់សេវាកម្ចីដូចជា៖
អ្នកអាចមកកាន់សាខាណាមួយរបស់យើងដោយផ្ទាល់ ឬទូរស័ព្ទមកយើងតាមរយៈលេខ Hotline របស់យើង (093 666635)។ ដើម្បីស្នើសុំប្រាក់កម្ចីតាមរយៈទំព័រស្នើសុំប្រាក់កម្ចីតាមគេហទំព័ររបស់យើង (ខាងក្រោមនេះជា …)។ បុគ្គលិកជួរមុខរបស់យើងនឹងសួរអ្នកសម្រាប់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន និងបញ្ជូនពត៌មានលោកអ្នកទៅកាន់មន្ត្រីប្រឹក្សាឥណទានដែលមានវិជ្ជាជីវៈត្រឹមត្រូវដើម្បីប្រឹក្សាជាមួយលោកអ្នកអំពីសេវាកម្ចីដែលលោកអ្នកត្រូវការ។ លោកអ្នកក៏អាចស្នើសុំប្រាក់កម្ចីតាមរយៈទំព័រ Facebook ឬគេហទំព័ររបស់យើងពីស្មាតហ្វូនរបស់លោកអ្នកផងដែរ។
អ្នកអាចសងប្រាក់កម្ចី First Finance តាមរយៈភ្នាក់ងារវីង ឬ True Money ដោយមិនគិតថ្លៃដោយបង្ហាញព័ត៌មាននៅលើកាតអតិថិជនរបស់អ្នក។
ប្រសិនបើប្រាក់កម្ចីរបស់អ្នកគិតជាដុល្លារអាមេរិក ($) អ្នកត្រូវសងជាដុល្លារអាមេរិកតាមរយៈលេខកូដខាងក្រោម៖
+លេខកូដ (វីង)៖ ១១២០
+លេខកូដ (True Money)៖ ១១២០
ប្រសិនបើប្រាក់កម្ចីរបស់អ្នកជាប្រាក់រៀល អ្នកត្រូវសងជាប្រាក់រៀលតាមរយៈលេខកូដខាងក្រោម៖
+លេខកូដវីង៖ ១១២១
+លេខកូដ (True Money)៖ ១១២០
ប្រសិនបើអ្នកបាត់កាតសម្គាល់អតិថិជន ហ្វឺស ហ្វាយនែម របស់លោកអ្នក លោកអ្នកអាចស្នើសុំបុគ្គលិករបស់យើងដែលទទួលខុសត្រូវលើប្រាក់កម្ចីរបស់លោកអ្នកដើម្បីធ្វើកាតថ្មី ឬលោកអ្នកអាចទៅកាន់សាខារបស់យើងដែលនៅជិតលោកអ្នកដោយផ្ទាល់ដើម្បីធ្វើសំណើ។
ប្រសិនបើលោកអ្នកមានអារម្មណ៍ថាលោកអ្នកមិនអាចបង់ប្រាក់ទាន់ពេលវេលាទេ លោកអ្នកគួរតែទាក់ទងបុគ្គលិករបស់យើងដែលទទួលខុសត្រូវលើប្រាក់កម្ចីរបស់លោកអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបានយ៉ាងហោចណាស់មួយសប្តាហ៍មុនថ្ងៃសងបំណុលដើម្បីពិគ្រោះយោបល់សម្រាប់ដំណោះស្រាយសមស្រប។
ប្រសិនបើលោកអ្នកមានអារម្មណ៍ថាលោកអ្នកមិនអាចបង់ប្រាក់ទាន់ពេលទេ លោកអ្នកគួរតែទាក់ទងបុគ្គលិករបស់យើងដែលទទួលខុសត្រូវលើប្រាក់កម្ចីរបស់លោកអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបានយ៉ាងហោចណាស់មួយសប្តាហ៍មុនថ្ងៃសងបំណុលដើម្បីពិគ្រោះយោបល់សម្រាប់ដំណោះស្រាយសមស្រប។
លោកអ្នកអាចធ្វើការសងវិញមួយផ្នែកក្នុងបរិមាណណាមួយតាមកាលវិភាគសងត្រលប់របស់លោកអ្នកក្នុងរយៈពេលកំណត់ (3 ឆ្នាំដំបូង) នៃរយៈពេលប្រាក់កម្ចីរបស់លោកអ្នកដោយគ្មានការពិន័យ ប៉ុន្តែសមតុល្យដែលនៅសល់របស់លោកអ្នកមិនគួរតិចជាង 50% នៃប្រាក់កម្ចីដើមសរុបរបស់លោកអ្នកនោះទេ។ បន្ទាប់ពីរយៈពេលនៃការកំណត់ លោកអ្នកអាចសងប្រាក់ដើមនៃប្រាក់កម្ចីរបស់លោកអ្នកក្នុងចំនួនទឹកប្រាក់ណាមួយដោយគ្មានការពិន័យ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកចង់បង់ផ្តាច់ប្រាក់កម្ចីរបស់លោកអ្នកក្នុងអំឡុងពេលដែលបានកំណត់ លោកអ្នកត្រូវជូនដំណឹងដល់ ហ្វឺស ហ្វាយនែន ឲ្យបានបីខែជាមុន ហើយលោកអ្នកនឹងត្រូវពិន័យត្រឹម 3% នៃចំនួនប្រាក់កម្ចីដែលនៅសល់។ ប្រសិនបើលោកអ្នកបង់ផ្តាច់ប្រាក់កម្ចីរបស់លោកអ្នកបន្ទាប់ពីរយៈពេលដែលបានកំណត់របស់លោកអ្នក លោកអ្នកក៏ត្រូវបានតម្រូវឱ្យជូនដំណឹងដល់ ហ្វឺស ហ្វាយនែន ឲ្យបានបីខែជាមុនផងដែរ ប៉ុន្តែលោកអ្នកនឹងមិនត្រូវបានពិន័យសូម្បីតែមួយសេននោះឡើយ។
ហ្វឺស ហ្វាយនែន រីករាយផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃលើការផ្ទេរកម្មសិទ្ធិទាំងប្លង់រឹង និងប្លង់ទន់ ការជ្រើសរើសបុរីស្របច្បាប់ និងដីឡូតិ៍។ លោកអ្នកអាចពិគ្រោះជាមួយបុគ្គលិកដែលមានជំនាញរបស់យើងទល់មុខគ្នា ឬជាមួយសេវាកម្មអតិថិជនរបស់យើង។ (Hotline: 093 6666 35)
លោកអ្នកអាចទទួលបានប្រាក់កម្ចីបន្ថែមដោយស្នើសុំបុគ្គលិករបស់យើងដែលទទួលខុសត្រូវលើប្រាក់កម្ចីរបស់លោកអ្នក។ សំណើរបស់លោកអ្នកនឹងត្រូវបានអនុម័ត ប្រសិនបើលោកអ្នកមានលទ្ធភាពក្នុងការទូទាត់សងសមស្របជាមួយគ្រប់លក្ខខណ្ឌនៃប្រាក់កម្ចី ជាពិសេសប្រសិនបើលោកអ្នកមានប្រវត្តិបង់សងល្អ។
លោកអ្នកអាចទំនាក់ទំនងតាម Hotline: 093 6666 35
ផ្តល់សិទ្ធិឱ្យអតិថិជន៖
1. បដិសេធផលិតផល/សេវាកម្មដែលបានផ្តល់ជូននៅដំណាក់កាលណាមួយ (ផ្អែកលើលក្ខខណ្ឌ និងកិច្ចព្រមព្រៀង)
2. ស្វែងយល់ពីលក្ខណៈទាំងអស់នៃផលិតផល និងសេវាកម្ម និងលក្ខខណ្ឌលើកិច្ចព្រមព្រៀងប្រាក់កម្ចី និងកិច្ចសន្យាបញ្ចាំ មុនពេលចុះហត្ថលេខា និងផ្តិតស្នាមមេដៃ។
3. ទទួលកិច្ចសន្យាខ្ចីប្រាក់ កិច្ចសន្យាបញ្ចាំ និងកាលវិភាគសងត្រលប់ក្រោយទទួលបានប្រាក់កម្ចី។
4. មានការគោរពដោយយុត្តិធម៌ និងដោយគ្មានការរើសអើងក្នុងកាលៈទេសៈណាមួយ។
5. ព័ត៌មានសម្ងាត់ និងឯកជនភាពផ្ទាល់ខ្លួនត្រូវបានបង្ហាញ ប្រសិនបើវានឹងមានតម្រូវការប្រើជាមួយភាគីទីបី។
6. អាចធ្វើពាក្យបណ្តឹងលើផលិតផល សេវាកម្ម ឬដំណើរការណាមួយដែលផ្ទុយពីកិច្ចព្រមព្រៀង។
កាតព្វកិច្ចរបស់អតិថិជន
1. រក្សាទុកឯកសារទាំងអស់ដែលផ្តល់ដោយ ហ្វឺស ហ្វាយនែន នៅកន្លែងដែលមានសុវត្ថិភាព និងងាយស្រួលដកយកប្រើប្រាស់។
2. ផ្តល់ព័ត៌មានពិត និងគួរឲ្យទុកចិត្តបំផុត
3. អនុវត្តតាមលក្ខខណ្ឌទាំងអស់នៅក្នុងកិច្ចសន្យាប្រាក់កម្ចី កិច្ចសន្យាបញ្ចាំ និងឯកសារផ្សេងទៀតដែលទាក់ទងនឹងប្រាក់កម្ចី។