ក្រុមប្រឹក្សាភិបាល | ហ្វឺស ហ្វាយនែន
  • ខ្មែរ
  • EN
  • Shape

    Hanco Halbertsma

    ប្រធានក្រុមប្រឹក្សាភិបាល

    លោក Hanco Halbertsma គឺជាទី​ប្រឹក្សា​ផ្នែក​យុទ្ធសាស្ត្រសម្រាប់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងសម្រាប់អ្នកដែល​ចង់វិនិយោគលើស្ថាប័នហិរញ្ញវត្ថុ ។​ ក្នុងរយៈពេលជាង ២៥​ឆ្នាំកន្លងទៅនេះ​ លោកបានធ្វើការក្នុងគម្រោង​ជាច្រើន ជា​​​អ្នក​​​​ជំនាញវិស័យហិរញ្ញវត្ថុ ដែលរួមមាន ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ ផ្នែកធនាគារសម្រាប់អាជីវកម្ម និងបុគ្គល ហិរញ្ញវត្ថុសហគ្រាស​​ខ្នាតតូច ការគ្រប់គ្រង​ហានិភ័យ​​​ឥណទាន អភិបាល​កិច្ច​សាជីវកម្ម និង​ផ្នែក​ហិរញ្ញប្បទាន ។ ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ហ្វឺស ហ្វាយ នែន លោក Hanco ផ្តល់ការគាំទ្រផ្នែកយុទ្ធសាស្ត្រ ផ្នែក​ស្វែងរកមូលនិធិ ផ្នែកគ្រប់គ្រងហានិភ័យឥណទាន ផ្នែក​ហិរញ្ញវត្ថុ និងផ្នែកកសាងសមត្ថភាពបុគ្គលិក។ មុនពេល​ចាប់​ផ្តើមជាមួយហ្វឺស ហ្វាយនែន លោកមានបទពិសោធន៍​ក្នុង​​ប្រទេសកម្ពុជា​ ចំនួន៦ឆ្នាំមកហើយក្នុង​នាម​ជា​​អភិ​​​​បាល​​​​​នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែល​ជា​គ្រឹះ​ស្ថាន​​​​​មីក្រូហិរញ្ញវត្ថុធំជាងគេក្នុងប្រទេសកម្ពុជា ។ លោក​ក៏​ធ្លាប់​ដើរ​តួនាទីជាអភិបាល របស់ក្រុមហ៊ុនមួយចំនួននៅ​ក្នុង​ទីក្រុង​ហុងកុង ឥណ្ឌា និងស្រីលង្ការ ។ លោក Hanco គឺជាស្ថាបនិកក្រុមហ៊ុន Priority Project Limited (PPL) ដែលជាក្រុមហ៊ុនជំនាញក្នុងការប្រឹក្សាយោបល់ផ្នែកយុទ្ធសាស្ត្រ និង ផ្នែកប្រតិបត្តិការ​សម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិនក្នុងតំបន់អាស៊ី។​ក្រុមហ៊ុននេះត្រូវបានបង្កើតឡើង បន្ទាប់ពីលោកបានធ្វើការក្នុងក្រុមហ៊ុន ING Group អស់រយៈពេល១៦ឆ្នាំ ដែលក្នុងនោះរយៈពេល៨ឆ្នាំ គឺលោកបានធ្វើក្នុងក្រុមហ៊ុន ING-IGA ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ក្នុងបណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍ ។ លោក Hanco បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់គ្រងអាជីវកម្ម ហើយគាត់កំពុង​ធ្វើការ​ក្នុង​ទីក្រុង​ហុងកុង។

    ស៊ូ វណ្ណថន

    អភិបាលឯករាជ្យ

    លោក ស៊ូ វណ្ណថន បានបញ្ចប់ថ្នាក់បរិញ្ញា​បត្រជាន់​ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ និងបញ្ចប់​ការ​សិក្សា​ផ្នែកធានាគារក្នុងឆ្នាំ ១៩៨៨ ។ លោក​ត្រូវ​បាន​​ទទួលស្គាល់ដោយស្ថាប័ន CGAP & EDA Rural Systems Pty Ltd ជាគ្រូបង្គោលលើការបណ្តុះ​បណ្តាលផ្នែកគោលការណ៍គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និងផ្នែកគ្រប់គ្រងការដោះស្រាយ​បំណុល ។ ចាប់តាំងពីឆ្នាំ ១៩៨២ មក លោកបាន​ចូល​រួម​​​វគ្គសិក្សា​ជាច្រើន ដែលពាក់ពន្ធ័ការគ្រប់គ្រង​​ប្រតិបត្តិការ​​​ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង​ការ​គ្រប់​គ្រង​​ធនធាន​មនុស្ស ។ លោក​​មាន​បទពិសោធន៍ច្រើនជាង ៣០ឆ្នាំ ក្នុង​​តួនាទី​​ជាច្រើនជាមួយ ប្រាសាក់ ធនាគារ​ជាតិ ក៏​ដូច​​ជាគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្នុងនោះ​មាន​ដូច​ជា​​​​មន្ត្រីឥណទាន អ្នក​សម្រប​សម្រួល​​ឥណទាន​ថ្នាក់​​​ខេត្ត អនុប្រធាន​ផ្នែក​ឥណទាន ប្រធាន​សាខា ប្រធាន​​តំបន់ និង​ប្រធាន​ភូមិភាគ ។ លោក​បាន​បម្រើ​ការ​​​នៅ​ប្រាសាក់​ម្តង​ទៀត ជាប្រធាន​ផ្នែក​ធនធាន​​មនុស្សក្នុង​ឆ្នាំ ២០០៩។ លោកត្រូវបានតម្លើងតំណែង ជានាយកប្រតិ​បត្តិ គ្រប់​គ្រង​ធនធានមនុស្សក្នុងឆ្នាំ ២០១០ ហើយ​​បាន​ចូល​និវត្តន៍ក្នុងឆ្នាំ ២០១៧ ។ បច្ចុប្បន្ន​លោក​កាន់​តួនាទី​ជាអភិបាលឯករាជ្យ​របស់គ្រឹះស្ថាន​មីក្រូ​ហិរញវត្ថុ ហ្វឺស ហ្វាយនែន ។

    អ៊ុំ សូផន

    អភិបាល

    លោក អ៊ុំ សូផន បានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញា​បត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម និង​ថ្នាក់​​បរិញ្ញា​បត្រសេដ្ឋកិច្ច ជំនាញធនាគារ និង​ហិរញ្ញវត្ថុ​ ។ មុនពេលបម្រើការងារនៅប្រាសាក់ លោកមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុង​ការ​គ្រប់​គ្រង​​​គណនេយ្យ គ្រប់គ្រងហិរញ្ញវត្ថុ និងធនាគារ និង​ធ្លាប់បម្រើការងារក្នុងឋានៈជា នាយកប្រតិបត្តិ​គ្រប់​គ្រង​​ហិរញ្ញវត្ថុ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ​ពាណិជ្ជ ធនាគារជាតិនៃកម្ពុជា និង​ក្រុមហ៊ុន​ឯកជន​នានា ។ លោក ចូល​បម្រើ​ការងារ​នៅ ប្រាសាក់ ក្នុង​តួនាទីជាអគ្គនាយករងទទួលបន្ទុក​ហិរញ្ញវត្ថុ នៅ​ក្នុង​​ឆ្នាំ ២០០៧ រហូតមកដល់ដើមឆ្នាំ ២០២២។ បច្ចុប្បន្ន​​លោកមានតួនាទីជាអភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន។

    ស៊ីម សេនាជាតិ

    អភិបាល

    លោក ស៊ីម សេនាជាតិ បានបញ្ចប់ការសិក្សាថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង​អាជីវកម្ម និង​បញ្ចប់ការសិក្សាផ្នែកគណនេយ្យ និង​ហិរញ្ញវត្ថុ​ក្នុង​​ឆ្នាំ ១៩៩៤ ។ ចាប់តាំងពីឆ្នាំ ១៩៩៥ មក លោក​បានចូលរួមវគ្គបណ្តុះបណ្តាលជា​ច្រើន​ ពាក់​ពន្ធ័ និងការគ្រប់គ្រង និងប្រតិបត្តិការមីក្រូ​ហិរញ្ញវត្ថុ ។ លោកក៏ត្រូវបានទទួលស្គាល់ជាគ្រូបង្គោល​​​​មីក្រូ​ហិរញ្ញវត្ថុ​ដោយ ADBI និង TDLC របស់​ធានាគារ​​ពិភព​លោក និង UNCDF ។ លោកធ្លាប់បានធ្វើការងារជាច្រើនក្នុងវិស័យធនាគារ និងបានចាប់ផ្តើមបំពេញការងារជាមួយប្រាសាក់ចាប់​តាំងពីឆ្នាំ ១៩៩៥ ក្នុងតួនាទីជាមន្ត្រីឥណទាន និង​ត្រូវបានតំឡើងឋានៈ ក្នុងមុខតំណែងផ្សេងៗ​ជាច្រើន ដូចជា គណនេយ្យករ នាយកសាខា គ្រូ​​បង្គោលផ្នែកកម្មវិធី MB អ្នកត្រួតពិនិត្យ និង​នាយក​ហិរញ្ញវត្ថុ ។ ចាប់ពីពាក់កណ្តាល​ឆ្នាំ ២០០២ មក​លោកបម្រើការងារក្នុងតួនាទីជា​នាយសាខា នាយក​​​​ប្រតិបត្តិការ និង​ជាអនុប្រធាន​​​នាយក​ប្រតិបត្តិនៅ​​​គ្រឹះស្ថានមួយផ្សេងទៀត មុន​នឹង​​​ចូល​​មកបម្រើ​​ការងារ ជាប្រធាននាយកប្រតិបត្តិ​គ្រឹះស្ថាន​​​មីក្រូ​ហិរញ្ញវត្ថុប្រាសាក់នៅចុងឆ្នាំ ២០០៣ រហូត​​​មកដល់ដើមឆ្នាំ ២០២២។ បច្ចុប្បន្ន​លោក​​មាន​តួនាទី​​​​​ជាអភិបាល និងជាប្រធាននាយកប្រតិបត្តិ​គ្រឹះស្ថាន​​​​មីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ។

    ជា ហាង

    អភិបាល

    លោក ជា ហាង បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម និងបញ្ចប់ថ្នាក់បរិញ្ញាបត្រ​គណនេយ្យ និងហិរញ្ញវត្ថុ។ លោកមានបទពិសោ-ធន៍ជាច្រើនខាងផ្នែកហិរញ្ញវត្ថុ គណនេយ្យ លទ្ធកម្ម ​ការគ្រប់គ្រងធនធានមនុស្ស ឥណទាន ​សេវា​ធនាគារ គោលនយោបាយអង្គភាព ច្បាប់ អភិបាល​កិច្ចអាជីវកម្ម យុទ្ធសាស្ត្រអាជីវកម្ម ផែនការ​អាជីវកម្ម និងការគ្រប់គ្រងគម្រោង ។ លោកធ្លាប់បានបម្រើការងារក្នុងតួនាទី​​ជាច្រើន ដូច​ជា​​​​​ប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល អ្នកប្រឹក្សាជាន់​​​​​ខ្ពស់​​ផ្នែកលទ្ធកម្មហិរញ្ញវត្ថុ និង​​​​​រដ្ឋបាល ប្រធានក្រុម​​​ប្រឹក្សាភិបាលរបស់ គ្រឹះស្ថាន​​មីក្រូ​ហិរ្ញ​​វត្ថុប្រាសាក់ នាយក​ប្រតិបត្តិ និង​ប្រធាន​​​​នាយក​ដ្ឋាន​​​​​ជាន់​ខ្ពស់ផ្នែក​យុទ្ធសាស្ត្រ និង​​ផែនការ​​​​អាជីវកម្ម ហើយលោក​ត្រូវបាន​តម្លើង​តំណែង ជាប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ផ្នែកយុទ្ធសាស្ត្រ និង​ផែនការ​អាជីវកម្ម។ លោក​ក៏ជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​​​ក្រុមហ៊ុន​​បុគ្គលិក​​​ប្រាសាក់ (PSCo) និង​ ជា​​ប្រធាន​ក្រុម​ប្រឹក្សា​​ភិបាល​របស់បរធនបាលកិច្ច​​ហិរញ្ញវត្ថុ​ប្រាសាក់ ។ បច្ចុប្បន្ន​លោក​កាន់​​តួនាទី​​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​អភិបាល​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ។