យើងខ្ញុំប្តេជ្ញាដើម្បីក្លាយជាស្ថាប័នមាន
និរន្តរភាពនាំមុខគេនៅកម្ពុជា
ចាប់តាំងពីពេលដែលបានបង្កើតក្រុមការងារនៅក្នុងឆ្នាំ ២០១៩ មក ហ្វឺស ហ្វាយនែន នៅតែបន្តការផ្តល់ប្រឹក្សាអំពីព័ត៌មានទូទៅបន្ថែមទាក់ទងទៅនឹងកម្ចីលំនៅដ្ឋានទៅកាន់សាធារណជន និងអតិថិជនរបស់ខ្លួន ដែលវាគឺជាផ្នែកនៃបេសកកម្មសង្គមក្នុងការផ្តល់សេវាមិនមែនហិរញ្ញវត្ថុ ។ សាធារណជនអាចទូរសព្ទសាកសួរអំពីដំណើរការក្នុងការកាត់ប្លង់ របៀបពិនិត្យមើលពីភាពស្របច្បាប់របស់អ្នកអភិវឌ្ឍអចលនទ្រព្យ និងបញ្ហាផ្សេងទៀតទាក់ទងទៅនឹងផ្ទះសម្បែង ។ ជាមួយគ្នានេះផងដែរ យើងខ្ញុំបានបង្កើតអត្ថបទអប់រំខ្លីៗ រួចដាក់បង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ហ្វឺស ហ្វាយនែន ពិតជាមានមោទកភាពដែលបានចូលរួមបង្កើននូវចំណេះដឹងបន្ថែមទៅកាន់សាធារណជន ដើម្បីឱ្យពួកគាត់អាចការពារខ្លួនឯងបាន និងធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការជ្រើសរើសទិញអចលនទ្រព្យដែលជាលំនៅដ្ឋានរបស់ពួកគាត់ ។
ហ្វឺស ហ្វាយនែន បានឈានមួយជំហានទៀត ក្នុងការគ្រប់គ្រងសមិទ្ធិផលសង្គម និងបរិស្ថានប្រកបដោយប្រសិទ្ធិភាព តាមរយៈការបង្កើតគោលនយោបាយគ្រប់គ្រងសមិទ្ធិផលសង្គម និងបរិស្ថាន ការបង្កើតក្របខណ្ឌហិរញ្ញវត្ថុសង្គម និងរបាយការណ៍ ដែលវាត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដោយស្ថាប័នមួយឈ្មោះថា Moody’s ។ យើងខ្ញុំក៏បានផ្តល់ការអប់រំអំពីការវាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថាន ព្រមជាមួយរបៀបនៃការកាត់បន្ថយ និងគ្រប់គ្រងហានិភ័យទាំងនោះទៅកាន់បុគ្គលិក អតិថិជន និងសហគមន៍ ។ ហ្វឺស ហ្វាយនែន បានដាក់បញ្ចូលការវាយតម្លៃពីផលប៉ះពាល់សង្គម និងបរិស្ថានចូលទៅក្នុងនិតីវិធីសិក្សារវាយតម្លៃឥណទាន ក៏ដូចជាដំណើរការពិនិត្យ និងតាមដានឥណទាន ក្នុងគោលបំណងការពារ និងកាត់បន្ថយគ្រោះថ្នាក់ដល់បរិស្ថាន និងចូលរួមលើកតម្កើងឱ្យមានសមភាព និងសមធម៌ក្នុងសង្គម ។ យើងខ្ញុំនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃឥណទានឡើងវិញជា ប្រចាំឆ្នាំសម្រាប់កម្ចីដែលធំជាង ៣ម៉ឺនដុល្លារឡើង ។
តែងតែគិតគូរពីផលប៉ះពាល់សង្គម និងបរិស្ថាននៅគ្រប់សេចក្តីសម្រេចចិត្ត ដោយរួមបញ្ចូលការគ្រប់គ្រងធនធានមនុស្ស និងផលប៉ះពាល់ពីប្រតិបត្តិការ ហិរញ្ញប្បទាន និងលទ្ធកម្ម
អនុលោមតាមច្បាប់ទាំងឡាយ ទាក់ទងទៅនឹងបរិស្ថាន រួមមានបទបញ្ញត្តិរបស់ប្រទេសកម្ពុជា ច្បាប់អន្តរជាតិ និងការអនុវត្តន៍ផ្សេងៗ ដើម្បីធានានិរន្តភាពប្រតិបត្តិការ កំណើនអតិថិជន និងកាត់បន្ថយហានិភ័យ
ធ្វើប្រតិបត្តិការដោយប្រុងប្រយ័ត្ន ដោយមានការយកចិត្តទុកដាក់ត្រឹមត្រូវ និងមានការត្រួតពិនិត្យយ៉ាងទៀងទាត់ ក្នុងការវាយតម្លៃ និងចាប់យកគោលការណ៍នោះមកអនុវត្តន៍ ដើម្បីការពារ និងកាត់បន្ថយគ្រោះថ្នាក់ទៅដល់បរិស្ថាន ក៏ដូចជាលើកតម្លើងសមភាព និងសមធម៌សង្គម
ចូលរួមជាមួយភាគីពាក់ពន្ធ័ ក្នុងការគ្រប់គ្រងហានិភ័យសង្គម និងបរិស្ថាន និងកំណត់ឱ្យបាននូវឱកាសដើម្បីធ្វើឱ្យមានភាពប្រសើរឡើង