សិទ្ធិ និងការទទួលខុសត្រូវរបស់អតិថិជន | ហ្វឹស ហ្វាយនែន
+855 23 997 937
info@firstfinance.com.kh
ទំនាក់ទំនង
ដាក់ស្នើប្រាក់ម្ចី
ព័ត៌មាន
ការងារ
អំពីយើង
ផលិតផល
កម្ចីទិញផ្ទះ
កម្ចីកែលម្អរផ្ទះ
កម្ចីសាងសង់ផ្ទះ
កម្ចីអចលនទ្រព្យធានា
កម្ចីបង្កើនចំណូល
កម្ចីទិញដីលំនៅដ្ឋាន
និរន្តរភាព
ធនធាន និងគន្លឹះ
របាយការណ៍
សំណួរញឹកញាប់
គន្លឹះសម្រាប់អ្នក
សិទ្ធិ និងការទទួលខុសត្រូវរបស់អតិថិជន
គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុជារូបភាព
ខ្មែរ
EN
អំពីយើង
ផលិតផល
កម្ចីទិញផ្ទះ
កម្ចីកែលម្អរផ្ទះ
កម្ចីសាងសង់ផ្ទះ
កម្ចីអចលនទ្រព្យធានា
កម្ចីបង្កើនចំណូល
កម្ចីទិញដីលំនៅដ្ឋាន
និរន្តរភាព
ធនធាន និងគន្លឹះ
របាយការណ៍
សំណួរញឹកញាប់
គន្លឹះសម្រាប់អ្នក
សិទ្ធិ និងការទទួលខុសត្រូវរបស់អតិថិជន
គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុជារូបភាព
ខ្មែរ
EN
ទំព័រដើម
សិទ្ធិ និងការទទួលខុសត្រូវរបស់អតិថិជន
សិទ្ធិ និងការទទួលខុសត្រូវរបស់អតិថិជន
សូមអានដើម្បីយល់ដឹងបន្ថែម
សិទ្ធិរបស់អតិថិជន
↵
មានសិទ្ធិបដិសេធផលិតផល និង/ឬសេវាកម្មនៅគ្រប់ដំណាក់កាល ណាមួយនៃការផ្តល់ជូន (អាស្រ័យទៅតាមដំណាក់និងលក្ខខណ្ឌ ដែលបានចែង) ។
មានសិទ្ធិយល់ដឹងគ្រប់លក្ខខណ្ឌនៃផលិតផល និងសេវាកម្ម កិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាបង្កើតហ៊ីប៉ូតែក មុនពេល ចុះហត្ថលេខា ឬ ផ្តិតមេដៃ ។
មានសិទ្ធិទទួលបានកិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្សាបង្កើត ហ៊ីប៉ូតែក កាលវិភាគសងត្រឡប់ នៅក្រោយ ពេលដកប្រាក់់ ។
មានសិទ្ធិទាមទារភាពយុត្តិធម៌ ការគោរព និងការមិនរើសអើង ពី ហ្វឺស ហ្វាយនែន និងបុគ្គលិក ទោះស្ថិតក្រោមកាលៈទេសៈណា ក៏ដោយ ។
មានសិទ្ធិទទួលដឹងពីការចែករំលែកព័ត៌មានរបស់ខ្លួន ទាក់ទងប្រាក់ កម្ចី ទៅកាន់ភាគីទីបី និងសិទ្ធិស្នើសុំកែតម្រូវ ឬលុបចោលទិន្នន័យរបស់ខ្លួន ដោយធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរទៅកាន់អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ។ ការលុបឬកែប្រែក្នុងកំឡុងពេលសិក្សាកម្ចី នោះកម្ចីអាចត្រូវបានបដិសេធ ដោយខ្វះព័ត៌មានក្នុងការសិក្សា និងអនុម័ត ។
មានសិទ្ធិតវ៉ាពីផលិតផល និងសេវាកម្ម ព្រមទាំងដំណើរការនៃការ ផ្តល់ជូនដែលខុសពីអ្វីដែលបានព្រមព្រៀងក្នុងកិច្ចសន្យា ។
ការទទួលខុសត្រូវរបស់អតិថិជន
រក្សាទុករាល់ឯកសារដែល ហ្វឺស ហ្វាយនែន ផ្តល់ឲ្យនៅទីកន្លែងដែល សុវត្ថិភាព និងងាយស្រួលយកប្រើនៅពេលត្រូវការ ។
ផ្តល់តែព័ត៌មានដែលពិតប្រាកដ និងជឿទុកចិត្តបាន ។
ត្រូវគោរព និងអនុវត្តន៍ឲ្យបានពេលលេញ តាមលក្ខខណ្ឌកិច្ចសន្យាខ្ចីបរិភោគ និង កិច្ចសន្យាបង្កើតហ៊ីប៉ូតែក និងកិច្ចសន្យាផ្សេងៗទៀតដែលទាក់ទងនឹងប្រាក់កម្ចី ។