សមិទ្ធិផលផ្នែកសង្គម | ហ្វឺស ហ្វាយនែន
  • ខ្មែរ
  • EN
  • Shape

    សមិទ្ធិផលសង្គម

    ជាស្ថាប័នដែលមានទំនួលខុសត្រូវក្នុង
    ការលើកស្ទួយសុខមាលភាពសង្គម

    សមិទ្ធិផលសង្គម

    ហ្វឺស ហ្វាយនែន ខិតខំជម្រុញការរីកចម្រើនទាំងស្ថាប័នរបស់ខ្លួន ក៏ដូចជាខាងផ្នែកសង្គម ។ យើងប្តេជ្ញាចិត្តប្រែក្លាយជាស្ថាប័នដែលមានការទទួលខុសត្រូវចូលរួមលើកស្ទួយសមភាព និងសមធម៌សង្គម ។ យើងប្តេជ្ញាកសាងទំនាក់ទំនងល្អជាមួយបុគ្គលិក អតិថិជន និងសង្គម ដើម្បីរស់ក្នុងបរិយាកាសល្អ និងមានភាពចម្រុងចម្រើន ។

    ផលប៉ះពាល់ផ្នែកសង្គមដែលទទួលបានពីសេវាហិរញ្ញវត្ថុ

    ហ្វឺស ហ្វាយនែន ជឿជាក់ថាការជួយអោយមនុស្ស​មាន​​​ផ្ទះ​​​​ជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺជាកត្តាសំខាន់ក្នុងការ​ជួយ​អោយ​​ពួក​​​គាត់មានជីវិតប្រសើរឡើង ។ ស្ថេរ​ភាព​​​នៃ​​ការ​​ដែល​​មាន​ផ្ទះ​ផ្ទាល់ខ្លួន អាច​ជួយ​អោយ​គ្រួសារ​​​បាន​ចំណាយ​​​​​ពេល​​វេលា និង​ថាមពល​ទៅ​លើកត្តា​​ផ្សេង​ទៀត​ដែល​សំខាន់​សម្រាប​់​​ជីវិត ។ ក្មេងៗ​អាច​​​ចំណាយ​ពេល​សិក្សា​​រៀន​សូត្រ ចំណែក​​ឯ​​​ស្រ្តីអាច​​ចាប់​យក​របរ​ផ្សេងៗ ឬ​​បម្រើ​ការងារ ។ ទាំងនេះ​អាច​​ជួយ​អោយ​ទំនាក់ទំនង​រវាង​​អ្នក​​ជិត​ខាង និង​​​សហគមន៍​ក៏​​​កាន់តែរឹងមាំ ។ ទំនាក់​ទំនង​​ដែល​​រឹង​មាំ​នេះ​ហើយ ដែល​​នាំ​​មក​នូវការគោរពរ​វាង​​គ្នា​នៅ​ក្នុង​គ្រួសារ ។ ការ​​ដែល​មាន​​ផ្ទះ​​​ជាកម្មសិទិ្ធផ្ទាល់ខ្លួន មានទំនាក់ទំនងយ៉ាង​ជិត​ស្និទ្ធ​​ទៅ​នឹង​អត្តសញ្ញាណបុគ្គល ។ សុវត្ថិភាព និង​សន្តិសុខ​របស់​គ្រួសារ​​​នឹង​​កាន់តែកើនឡើង នៅ​ពេល​ដែល​ពួក​គាត់​មាន​ផ្ទះ​ជា​កម្ម​សិទ្ធិ​​ផ្ទាល់ខ្លួន ។

    ភាគរយអតិថិជនតាមប្រភពចំណូល

    ផលបត្រឥណទានតាមប្រវត្តិអតិថិជន

    ចំនួនអតិថិជនជាស្ត្រី

    ភាគរយអតិថិជនតាមប្រភពចំណូល

    ទិន្នន័យគិតត្រឹម ខែធ្នូរ ឆ្នាំ ២០២៣