អំពីយើង | ហ្វឹស ហ្វាយនែន
  • ខ្មែរ
  • EN
  • Shape

    ទិដ្ឋភាពទូរទៅ

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី ធ្លាប់ជា​ក្រុមហ៊ុន​ដែលបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន ហ្វឺស ហូម ភីអិលស៊ី ដែលមានទីតាំងក្នុងប្រទេសកម្ពុជា Phillip Capital ដែលមានទីតាំងក្នុងប្រទេសសិង្ហ​បុរី Insitor Fund ដែលមានទីតាំងក្នុងប្រទេសលុចសំបួរ ​​មូលនិធិ​អភិវឌ្ឍន៍​កម្ពុជា ឡាវ ( Cambodia-Laos Development Fund ) និង Norfund ដែលមានទីតាំងក្នុងប្រទេសន័រវេស។ មកដល់ខែ មិថុនា ឆ្នាំ ២០២២ ភាគហ៊ុន ១០០% ត្រូវបានផ្ទេរ ដោយ​ស្ថិត​នៅក្រោមការគ្រប់គ្រងក្រុមហ៊ុនក្នុងស្រុក។

    ​​​​​​​ហ្វឺស ហ្វាយនែន បាន​ទទួល​អាជ្ញា​ប័ណ្ណ​ពី​ធនាគារជាតិ​នៃកម្ពុជា នៅ​​​ថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ​២០០៩ ហើយ​បាន​ក្លាយ​ជា​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ឯកទេស ក្នុង​ការផ្តល់​ឥណ​ទាន​លំនៅដ្ឋាន​​ខ្នាតតូចរយៈពេលវែង ដំបូងគេក្នុងប្រទេសកម្ពុជា ។ ហ្វឺស ហ្វាយ​នែន ផ្តោតទៅលើការផ្តល់ប្រាក់​កម្ចី​​ទិញផ្ទះ ជួសជុល និង​សាង​​សង់​​​​ផ្ទះ​រយៈពេល​វែង ក៏​ដូចជាកម្ចីអចលទ្រព្យ​ធានា​​រយៈ​ពេល​​​​មធ្យម ទៅ​​ដល់​គ្រួសារ​​​​​​ដែល​មាន​ចំណូល​​ទាប និង​មធ្យម ដែល​ភាគ​​តិច​ណាស់ មាន​លទ្ធភាពប្រើប្រាស់សេវា​កម្ចី​លំនៅដ្ឋាន​​​របស់​​​​​គ្រឹះ​ស្ថាន​​ហិរញ្ញវត្ថុ​ផ្លូវការ​នានា ។ ភាគ​ច្រើន​​នៃធនាគារ​ពាណិជ្ជ​​ផ្តោតការផ្តល់​សេវា​ដល់​អតិថិជន​ដែល​មាន​ចំណូល​​ខ្ពស់ ។

    ចក្ខុវិស័យរបស់យើង

    ជួយឱ្យក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា​ដែល​មាន​ចំណូល​​​មធ្យម​កម្រិតទាប បានរស់នៅ​ក្នុង​សេចក្តីថ្លៃថ្នូរ សុវត្ថិភាព សុភមង្គល និងមានស្ថេរភាព តាមរយៈ​ការផ្តល់​លទ្ធភាព​ឱ្យ​ពួក​គាត់មានផ្ទះជាកម្មសិទ្ធិ​ផ្ទាល់ខ្លួន

    បេសកកម្មរបស់យើង

    បង្កើតស្ថេរភាពសេដ្ឋកិច្ចនៃគ្រួសារកម្ពុជាដែលមាន​ចំណូល​​​​មធ្យមកម្រិតទាប តាមរយៈការផ្តល់សេវា​ឥណទាន​ដើម្បីឱ្យយ​ពួក​គាត់ក្លាយ​ជា​ម្ចាស់​​កម្មសិទ្ធិ​នៃផ្ទះសម្បែង

    គុណតម្លៃរបស់យើង

    សុចរិតភាព
    ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង យើងប្រកាន់ខ្ជាប់​នូវភាពស្មោះត្រង់ និងមានតម្លាភាពគ្រប់សកម្មភាព​ការងារ​របស់យើង ។

    ការឆ្លើយតប
    យើងតែងនៅកៀកស្និទ្ធជាមួយអតិថិជនគ្រប់គ្រាន់ល្មម ដែល​​អាចឲ្យយើងផ្តល់ការយកចិត្តទុកដាក់ និងឆ្លើយតបតម្រូវការ​របស់ពួកគាត់ទាន់ពេលវេលា ។ យើងក៏មានទំនួលខុសត្រូវគ្រប់ទង្វើរបស់យើង និងបើកចិត្តទូលាយក្នុងការទទួលយកការរិះគន់ដើម្បីស្ថាបនាផងដែរ ។

    ភាពច្នៃប្រឌិតខ្ពស់
    យើងមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការស្វែងរកដំណោះស្រាយ​ដែលមានប្រសិទ្ធិភាពដើម្បីបម្រើអតិថិជនរបស់យើងឲ្យកាន់តែប្រសើរជាងមុន ។

    ភាពស្មើគ្នា
    យើងមានមោទនភាពចំពោះការគោរព ការមាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ និងការបម្រើដល់អតិថិជនដោយស្មើភាព។

    ឧត្តមភាព
    ការងាររបស់យើង គឺធ្វើឡើងដោយអស់ពីកម្លាំងកាយចិត្ត។

    IRISE

    ចំពោះ​គ្រួសារ ហ្វឺស ហ្វាយនែន (បុគ្គលិកនិងថ្នាក់ដឹកនាំ)
    IRISE​ មានន័យថា យើងនៅតែព្យាយាម ធ្វើកិច្ចការរបស់យើងឲ្យកាន់តែល្អនិងប្រសើរជាងមុន។ យើងធ្វើប្រតិបត្តិការដែល​ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ប្រកបដោយភាពស្មោះត្រង់ និងមានតម្លាភាពជានិច្ច។​ ជាមួយនិងការច្នៃប្រឌិតខ្ពស់និងមានប្រសិទ្ធិភាពក្នុងការងារ​ យើងអាចបម្រើអតិថិជនរបស់យើងឲ្យកាន់តែល្អប្រសើរជាងមុន។​ យើងរួមគ្នាដើម្បីឲ្យការងាររបស់យើងកាន់តែមានសន្ទុះខ្លាំងទៅមុខ ក្នុងការលើកកម្ពស់ភាពយុត្តិធម៌​ក្នុងសង្គមកម្ពុជា។

    ចំពោះអតិថិជនហ្វឺស ហ្វាយនែន
    ដោយមានការជឿជាក់ទៅលើគុណតម្លៃ IRISE របស់ ហ្វឺស ហ្វាយនែន អតិថិជនរបស់យើង អាចធ្វើឲ្យ ជីវភាពគាត់កាន់តែប្រសើរឡើង ដើម្បីរស់ក្នុងភាពថ្លៃថ្នូរ សន្តិសុខ សុភមង្គលនិងមានស្ថិរភាព តាមរយៈ ភាពជាម្ចាស់ផ្ទះ។

    ការកំណត់យកទីផ្សារគោលដៅ

    ប្រជាជនកម្ពុជាភាគច្រើន មិនមានឱកាសទទួលបានសេវាហិរញ្ញវត្ថុផ្នែកផ្ទះសម្បែងជាផ្លូវការនោះទេ។​ បច្ចុប្បន្នធនាគារជាច្រើនបានចាប់ផ្តើមផ្តល់កម្ចីទិញផ្ទះ ប៉ុន្តែសេវានេះត្រូវបានគេផ្តោត​ តែទៅលើអតិថិជនដែលមានជីវភាពធូរធារប៉ុណ្ណោះ។

    ​​​​​​​ ហ្វឺស​ ហ្វាយនែនផ្តល់កម្ចីទិញផ្ទះ និងសេវាកម្មជាក់លាក់ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន​ ស្របជាមួយនឹងស្ថានភាពជាក់ស្ដែងនៃប្រទេសកម្ពុជា។​ អតិថិជនអាចជួបពិភាក្សាផ្ទាល់ជាមួយមន្ត្រីប្រឹក្សាឥណទានរបស់យើង ដើម្បីយល់ច្បាស់ពីផលិតផល ​ក៏ដូចជា​ដំណើរការផ្លូវច្បាប់ ដែលភ្ជាប់ទៅនឹងការទិញផ្ទះលើកដំបូង។

    ទស្សនៈរបស់យើង

    ទស្សនៈរបស់យើងមានភាពសាមញ្ញ ៖
    ​​​​​​​
    យើងគិតដូចជាអតិថិជន​​ និងធ្វើខ្លួនដូចជាម្ចាស់

    ​​​​​​​ វិធីសាស្រ្តរបស់យើងគឺកាន់តែងាយ ៖

    ផ្តល់នូវសេវានិងផលិតផលដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ

    ផ្តល់នូវនីតិវិធីដែលមានភាពរហ័សនិងងាយស្រួល

    ធ្វើប្រតិបត្តិការប្រកបដោយភាពបត់បែន និងមានតម្លាភាព

    បង្ហាញពីភាពសុចរិតទៀងត្រង់ និងសីលធម៍ក្នុងការអនុវត្តអាជីវកម្ម

    ក្រមសីលធម៌

    ប្រការទី១ ៖ រក្សាការសម្ងាត់ គ្រប់បុគ្គលិកទាំងអស់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន
    -ត្រូវរក្សាការសម្ងាត់របស់ស្ថាប័ន និង/ឬ ភ្ញៀវ និងមិនត្រូវប្រើប្រាស់ព័ត៌មានសម្ងាត់ក្នុងគោលបំណងមិនត្រឹមត្រូវឡើយ លុះត្រាតែបានទទួលការយល់ព្រមជាមុនពីសាមីជន ឬថ្នាក់គ្រប់គ្រងស្ថាប័ន ។
    - មិនត្រូវប្រើព័ត៌មានសម្ងាត់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ។

    ប្រការទី២ ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ
    ​​​​​​​គ្រប់បុគ្គលិកទាំងអស់ រួមទាំងគោរការណ៍ផ្សេងៗ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ត្រូវតែអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់ ក្នុងការគ្រប់គ្រងសកម្មភាពវិជ្ជាជីវៈ និងមិនត្រូវចូលរួមដោយចេតនា ឬជួយក្នុងការបំពានលើច្បាប់ ឬបទប្បញ្ញត្តិណាមួយឡើយ ។

    ប្រការទី៣ សីលធម៌ និងសុជីវធម៌
    ត្រូវមានកិរិយាមាយាទល្អ មានសណ្តាប់ធ្នាប់ មិនបៀតបៀន បរិហាកេរ្តិ៍អ្នកដទៃ មិនប្រព្រឹត្តអំពើអាណាចារ្យ មិនរើសអើង រួសរាយរាក់ទាក់ មិននិយាយពាក្យអសុរោះ គោរពគ្នាទៅវិញទៅមក ឧស្សាហ៍ព្យាយាម និងខិតខំបំពេញការងារប្រកបដោយសមត្ថភាព ។
    គ្រប់បុគ្គលិកទាំងអស់ មិនត្រូវប្រើពាក្យសម្តី ឬ សកម្មភាពទាំងឡាយដូចខាងក្រោមនេះ ជាមួយបុគ្គលិករួមការងារ និង អតិថិជន ដាច់ខាត ៖
    - ការប្រើភាសា ឬពាក្យសម្តីរំលោភបំពាន
    - ការប្រើកម្លាំងបំពានលើរាងកាយ
    - ការបៀតបៀនផ្លូវភេទ តាមគ្រប់រូបភាព
    - ការស្រែក ឬ ការគំរាមកំហែងអតិថិជនតាមគ្រប់រូបភាព
    - ការចូលផ្ទះរបស់អតិថិជនដោយមិនបានអញ្ជើញ ឬ ដោយគ្មានការអនុញ្ញាត
    - ការបង្ខួចកេរ្តិ៍ឈ្មោះអតិថិជនជាសាធារណៈ ។

    ប្រការទី៤ ៖ តម្លាភាព និងសុចរិតភាពវិជ្ជាជីវៈ
    គ្រប់បុគ្គលិកទាំងអស់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ៖
    - ត្រូវដោះស្រាយបញ្ហាទាំងអស់ជាមួយដៃគូ ភ្ញៀវ សាធារណជន និងជនពាក់ព័ន្ធដទៃទៀត ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងសុចរិតភាព ។
    - ត្រូវផ្តល់សេវាតាមរយៈការវិនិច្ឆ័យសមហេតុផល មិនត្រូវទាមទារ ឬទទួលយកអំណោយ អត្ថប្រយោជន៍ សំណង ឬការតបស្នងណាមួយ ដែលជាថ្នូរក្នុងការសម្របសម្រួល ចំពោះការផ្តល់សេវា ឬការវិនិច្ឆ័យផ្សេងៗឡើយ ។
    - មិនត្រូវបង្ហាញព័ត៌មានលម្អិតពាក់ព័ន្ធនឹងការវិភាគ អនុសាសន៍ សកម្មភាព ឬសកម្មភាពវិជ្ជាជីវៈផ្សេងទៀតដោយចេតនាឡើយ ។
    - មិនត្រូវចូលរួមក្នុងសកម្មភាពណាមួយ ដែលពាក់ព័ន្ធ ឬមានចរិតពាក់ព័ន្ធនឹងភាពមិនស្មោះត្រង់ ឆបោក គៃបន្លំ ឬ បោកបញ្ឆោតឡើយ ។
    - មិនត្រូវរើសអើងដោយផ្អែកលើជាតិសាសន៍ ភេទ ទំនោរផ្លូវភេទ ជំនឿសាសនា ទស្សនៈនយោបាយ និងពិការភាពឡើយ ។
    - បង្ហាញភ្ញៀវនូវ លក្ខខណ្ឌទាំងអស់នៃសេវាកម្មហិរញ្ញវត្ថុរបស់ស្ថាប័ន ជាភាសាដែលភ្ញៀវយល់ ។
    - ផ្តល់ព័ត៌មានដល់ភ្ញៀវអំពីអត្រាការប្រាក់ដែលត្រូវបង់ ការគណនាការប្រាក់ (ប្រចាំខែ/ត្រីមាស/ឆមាស) រយៈពេលកម្ចី ទិន្នន័យផ្សេងទៀតដែលពាក់ព័ន្ធនឹងការប្រាក់ និងការគិតកម្រៃផ្សេងទៀត ។
    - ផ្តល់ព័ត៌មានដល់ភ្ញៀវ អំពីអត្រាការប្រាក់ដែលស្ថាប័នផ្តល់ជូនភ្ញៀវ លើសេវាកម្មសន្សំសំចៃ ។
    - ផ្តល់របាយការណ៍ជូនភ្ញៀវតាមកាលកំណត់ ។

    ប្រការទី៥ ៖ ទំនាស់ផលប្រយោជន៍
    គ្រប់បុគ្គលិកទាំងអស់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ៖
    - ត្រូវបែងចែកដាច់ដោយឡែករវាងអាជីវកម្មផ្ទាល់ខ្លួន និងការបំពេញការងារជូនស្ថាប័ន
    - ត្រូវមានតម្លាភាពលើគ្រប់ស្ថានភាពទាំងអស់ និងត្រូវប្រកាសពីបញ្ហា ឬ លទ្ធភាពដែលអាចជាទំនាស់ និង ផ្តល់ផលប៉ះពាល់ដល់ភាគីដែលរងផលប៉ះពាល់ទាំងអស់ ។
    - គ្រប់បុគ្គលិកទាំងអស់តម្រូវឱ្យ ប្រកាសមកស្ថាប័នចាប់តាំងពីថ្ងៃចូលធ្វើដំបូង និង/ឬក្នុងអំឡុងពេលបំពេញការងារ នូវអាជីវកម្ម ឬការងាររបស់ខ្លួន ឬ ក្រុមគ្រួសារ ដែលដូច ប្រហាក់ប្រហែល ឬដែលមាននិន្នាការ ប៉ះពាល់ដល់ផលប្រយោជន៍អាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ក្នុងពេលបច្ចុប្បន្ន ឬ នាពេលអនាគត ។

    ពានរង្វាន់ និងការទទួលស្គាល់

    វិញ្ញាបនបត្រស្តីពីការអនុវត្តន៍គោលការណ៍ការពារអតិថិជនកម្រិតខ្ពស់បំផុត

    អបអរសាទរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ទទួលបានវិញ្ញាបនបត្រស្តីពីការអនុវត្តន៍គោលការណ៍ការពារអតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានទទួលវិញ្ញាបនបត្រកម្រិតមាសដែលជាកម្រិតខ្ពស់បំផុត សម្រាប់ការអនុវត្តលើគោលការណ៍ការពារអតិថិជន ដែលជាស្តង់ដារថ្មី ពីស្ថាប័ន Cerise និង SPTF ។

    Most Admired ASEAN Enterprise

    ហ្វឺស ហ្វាយនែន មានកិត្តិយសដោយបានទទួល ពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០១២ (Asean Business Award) ។ មានក្រុមហ៊ុនចំនួន ២៦ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន (ASEAN) ទាំង១០ ប្រទេស ដែលបានមកទទួលរង្វាន់ ដោយក្នុងនោះមាន ៣ ជាក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ។ ដំណើរការនៃការវាយតម្លៃ ត្រូវបានរៀបចំដោយក្រុមហ៊ុន KPMG ដែលត្រូវបានតែងតាំជា ដៃគូយុទ្ធសាស្ត្រ នៃក្រុមប្រឹក្សាធុរកិច្ច ASEAN ហើយសេចក្តីសម្រេចត្រូវបានធ្វើឡើងដោយគណមេប្រយោគឯករាជ្យ រួមមាន ក្រុមអ្នកដឹកនាំធុរកិច្ចកំពូលៗ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកឯកទេសពាក់ ព័ន្ធផ្សេងៗទៀត មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន។

    Cambodia Transparent Pricing Initiative

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានទទួលវិញ្ញាបនបត្រ Cambodia Transparent Pricing Initiative ពី MicroFinance Transparency នៅថ្ងៃទី 7 ខែសីហា ឆ្នាំ 2009។