គន្លឹះនៃការទិញដីដែលមាន ហ្វេងស៊ុយ(ហុងស៊ុយ)
ទោះបីជាទីតាំងគឺជាចំណុចសំខាន់ ក្នុងការសម្រេចចិត្តពេលទិញ “ដីទំនេរ” ប៉ុន្តែវាក៏ចាំបាច់ផងដែរក្នុងការជ្រើសរើសដីឱ្យបានត្រឹមត្រូវមុនពេលសាងសង់ផ្ទះតាមដែលអាចធ្វើទៅបានតាមក្បួន ហ្វេង ស៊ុយ។ គេជឿថាដីល្អនឹងនាំមកនូវភាពរុងរឿងដល់ម្ចាស់ផ្ទះ និង សមាជិកគ្រួសារ។ ផ្អែកលើ ក្បួន ហ្វេង ស៊ុយ ស្ថានភាព និង ទិសរបស់ដី គឺជាលក្ខណៈវិនិច្ឆ័យចម្បងសម្រាប់ការជ្រើសរើសដី។ ម្យ៉ាងវិញទៀត ដីដែលមានថាមពល ហ្វេង ស៊ុយ ទាប ក៏នឹងអាចប៉ះពាល់ដល់ម្ចាស់ផងដែរ។ សូមមើលពីរបៀបដែលជាគោលការណ៍ ហ្វេង ស៊ុយ ត្រូវបានផ្តល់ឱ្យសម្រាប់ការជ្រើសរើសមើលទិញដី។
១. ពិនិត្យប្រវត្តិដី ឆែកប្រវត្តិដីមុនពេលទិញ
ដើម្បីមើលពីរបៀបដែលវាត្រូវបានប្រើប្រាស់ពីមុនមក។ គេចាត់ទុកដីដែលល្អ គឺជាដីដែលមិនត្រូវបានប្រើប្រាស់ទាក់ទងនឹងជំងឺ ឬការស្លាប់ពីមុនមក ដូចជា ទីសត្តឃាត មន្ទីរពេទ្យ ឃាតកម្ម ភ្លើងឆេះផ្ទះជាដើម។ ក្រៅពីនេះ មិនត្រូវមានមនុស្សស្លាប់នៅក្នុងដីនោះឡើយ។ បើមានគួររៀបចំពិធីសាសនាដើម្បីថ្វាយបង្គំខាងវិញ្ញាណ។ ជាងនេះទៅទៀត អតីតម្ចាស់ដីត្រូវតែមានបំណងប្រគល់ដីនោះទៅឱ្យម្ចាស់ថ្មី ដោយសុច្ចចិត្ត ព្រោះដីខ្លះ ម្ចាស់ថ្មីអាចនឹងរងនូវបណ្តាសាពីបុព្វបុរស ដែលជាម្ចាស់ដីដើមមិនមែនជាសមាជិកគ្រួសាររបស់គេ។ ដោយផ្អែកលើ ហ្វេង ស៊ុយ ដីដែលត្រូវបានប្រើប្រាស់ជាប្រចាំ នឹងមានថាមពលខ្លាំង ហើយថាមពលនោះនៅតែដំណើរការនៅពេលដែលដីត្រូវបានផ្លាស់ប្តូរទៅម្ចាស់ថ្មីមួយទៀត។ ដូច្នេះសូមណែនាំឱ្យតាមដានប្រភពដើមនៃដីនោះមុននឹងធ្វើការសម្រេចចិត្តទិញថាតើអតីតម្ចាស់មានសុខុមាលភាព ឬមានបញ្ហាអ្វីខ្លះ។ ឧទាហរណ៍៖ ដីធ្លាប់ធ្វើជារោងចក្រ ហើយបន្ទាប់មកម្ចាស់បានលក់វាទៅទិញដីថ្មីសម្រាប់ពង្រីកអាជីវកម្ម ដែលមានន័យថាដីនេះពោរពេញដោយថាមពលវិជ្ជមាន។
២. ស្ថានភាពនិងទ្រង់ទ្រាយដី
ដីដែលមានរាងការ៉េ គឺល្អបំផុត ព្រោះកន្លែងអាចប្រើប្រាស់បានពេញលេញ និងងាយស្រួលរៀបចំរចនាសម្ព័ន្ធ។ វាល្អសម្រាប់ដំណើរការអាជីវកម្មគ្រប់ប្រភេទ ឬសាងសង់លំនៅដ្ឋាន ដោយសារការសាងសង់មានកម្រិតតិចតួច ហើយបើលក់បន្តក៏មានតំលៃខ្ពស់ផងដែរ។ ដីល្អបំផុតទីពីរ គឺមានរាងចតុកោណកែង ជាពិសេសកន្លែងដែលទទឹងរបស់វាតភ្ជាប់ទៅផ្លូវធំ ដែលសាកសមសម្រាប់អាជីវកម្ម ពាណិជ្ជកម្ម ដោយសារមានច្រកចូល និង ច្រកចេញជាច្រើន។ លើសពីនេះ ដីចតុកោណកែងដែលមានផ្នែកខាងមុខតូចចង្អៀត និងជម្រៅវែងសក្តិសមនឹងការធ្វើរោងចក្រផលិត ឬ ផ្ទះដ៏ល្អ ដោយសារវាមានភាពឯកជន។ យោងទៅ ហ្វេង ស៊ុយ បើអាចធ្វើទៅបាន សូមជ្រើសរើសដីដែលមានរាងត្រីកោណ ព្រោះវាបង្កប់ន័យអសន្តិសុខដែលនឹងនាំមកនូវជំងឺ ឬអាជីវកម្មបរាជ័យដល់ម្ចាស់ដី។ នៅពេលពិចារណាលើការប្រើប្រាស់ ដីរាងត្រីកោណមិនផ្តល់មុខងារប្រើប្រាស់ច្រើនទេ ហើយវាពិបាកក្នុងការលក់វិញ បើប្រៀបធៀបនឹងទម្រង់ផ្សេងទៀតនៃដី។ វាជាការល្អ បើអាចគួរជៀសវាងដីជម្រាលខ្លាំង ព្រោះវានាំអោយពិបាកក្នុងការសាងសង់លំនៅដ្ឋាន ឬបណ្តាលអោយមានគ្រោះថ្នាក់ដោយរថយន្តរអិល ហើយវាត្រូវការចំណាយច្រើនក្នុងការកែសម្រួលវាអោយល្អ។ ហ្វេង ស៊ុយ ចាត់ទុកដីជម្រាលដូចជាអ្នកមានដែលមានហោប៉ៅរហែកអញ្ចឹង។ ទោះយ៉ាងណាក៏ដោយ ដីល្អ គឺជាកន្លែងដែលពន្លឺព្រះអាទិត្យចាំងកាត់ ដោយមិនមានការជន់លិច និងឆ្ងាយពីប្រភពទឹកដែលហ្នឹងថ្កល់ នៅតំបន់នោះឡើយ។ ម្យ៉ាងទៀត ដីល្អមិនត្រូវស្ថិតនៅចុងប៉ូចគេ ឬនៅលើផ្លូវទាល់នោះទេ។
៣. បរិស្ថាន និងបរិយាកាសជុំវិញដី
ដីល្អត្រូវតែមានភាពអ៊ូអរ ហើយហ៊ុំព័ទ្ធដោយផ្លូវថ្នល់ ទន្លេ សំបូរទៅដោយមនុស្សឆ្លងកាត់ ហើយជាកន្លែងដែលងាយស្រួសក្នុងការធ្វើដំណើរ។ ដោយសារដីប្រៀបបាននឹងវដ្តជីវិត ទីតាំងល្អសម្រាប់ប្រកបអាជីវកម្ម និងរកប្រាក់បាន ព្រោះស្ថិតនៅតំបន់សហគមន៍ដែលមានភាពអ៊ូអរ។ វាក៏មានអត្ថប្រយោជន៍ផងដែរ ដែលងាយស្រួលចូលទៅរហ័សដល់ទីតាំង។ ដីនឹងកាន់តែល្អប្រសិនបើវានៅជាប់ផ្លូវធំ និងតំបន់អំណោយផល។ ជាងនេះទៅទៀត ដីដែលមានច្រកចេញចូលច្រើនពេក ត្រូវបានគេចាត់ទុកថាមិនល្អ ដោយសារតែថាមពល ហ្វេង ស៊ុយ ងាយលេចធ្លាយ។ ខាងក្រោយដី មិនគួរជាប់ជាមួយផ្លូវ ទន្លេ ឬប្រឡាយឡើយ។ ប្រសិនបើមានផ្លូវ ឬប្រឡាយ នោះក៏មិនគួរនៅជិតរបងផ្ទះពេកទេ។ វាចាំបាច់ណាស់ក្នុងការត្រួតពិនិត្យដីជុំវិញថាតើមានផ្ទះដែលគេបោះបង់ចោល លូបង្ហូរទឹកស្អុយ ព្រៃរបោះ ទីបញ្ចុះសព ឬទីបូជា ទីតាំងដែលមានដែនទំនាញជាដើម។ មូលហេតុដែលមិនចង់អោយមានរបស់ទទាំងនោះ ព្រោះវានឹងបំផ្លាញទេសភាព ហើយវានឹងពិបាកក្នុងការលក់ដីនោះផងដែរ។ ហ្វេង ស៊ុយ ជឿថាទ្រព្យសម្បត្តិដែលគ្របដណ្តប់ដីអាចផ្តល់ថាមពលអវិជ្ជមានដល់ដីក្បែរៗនោះ។
៤. ទិសនៃដី
ជៀសវាងការជ្រើសរើសដីបែរមុខទៅទិសខាងលិច ព្រោះវាស្ថិតក្នុងតំបន់ក្តៅដែលមានពន្លឺថ្ងៃចាំងពេញមួយពេលរសៀល។ វានឹងធ្វើឱ្យអ្នករស់នៅ ឬអ្នកលក់ដូររស់នៅមិនសប្បាយចិត្តនៅទីនោះ។ ដំណោះស្រាយ គឺដាំដើមឈើជាម្លប់ពេលមានពន្លឺថ្ងៃ ឬជីកស្រះនៅមុខផ្ទះ ឬលំនៅឋាន ដើម្បីកាត់បន្ថយកម្ដៅ។
៥.ពិនិត្យមើលថាតើដីនេះមិនធ្លាប់ជាផ្លូវសាធារណៈទេ
ដីល្អមិនត្រូវប្រើប្រាស់ជាផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ឡើយ។ ហ្វេង ស៊ុយ ជឿថាប្រសិនបើមនុស្សអាចដើរឆ្លងកាត់បាន វិញ្ញាណក៏អាចធ្វើដូច្នោះបានផងដែរ។
៦. ដីមិនត្រូវនៅជាប់ជាមួយផ្លូវត្រីកោណ (បែកជាបី) ទេ
ហ្វេង ស៊ុយ ចាត់ទុកផ្លូវរាងត្រីកោណជាផ្លូវខ្មោចដែលមិនស័ក្តិសមសម្រាប់ការធ្វើអាជីវកម្ម ឬការស្នាក់នៅ។ តាមពិត ផ្លូវត្រីកោណអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយពិបាករកកន្លែងចតឡានថែមទៀតផង។ ការស្វែងរកដីទំនេរតាមការដែលចង់បានគឺពិតជាមិនងាយស្រួលទេ លើសពីនេះការរកអោយបានត្រឹមត្រូវតាមក្បួន ហ្វេង ស៊ុយ។ ដូច្នេះកុំគិតច្រើន ប្រសិនបើអ្នករកបានដីល្អ ប៉ុន្តែធាតុមួយចំនួនអាចមិនត្រូវ នឹងក្បូន ហ្វេង ស៊ុយ។ ជាទូទៅ ក្បូន ហ្វេង ស៊ុយ គឺជាគោលការណ៍ណែនាំសម្រាប់ជ្រើសរើសទិស និងស្ថានភាព ដី។ ប្រសិនបើអ្នកត្រូវការកម្ចីដើម្បីទិញដីដើម្បីសាងសង់ផ្ទះ អាចស្វែងរកព័ត៌មានបន្ថែមតាមរយៈតំណរនេះ៖ ហ្វឺស ហ្វាយនែន
ប្រភពមកពី៖ www.baania.com