និរន្តរភាព | ហ្វឺស ហ្វាយនែន
  • ខ្មែរ
  • EN
  • Shape

    និរន្តរភាព

    យើងខ្ញុំប្តេជ្ញាដើម្បីក្លាយជាស្ថាប័នមាន
    និរន្តរភាពនាំមុខគេនៅកម្ពុជា

    ទិដ្ឋភាពទូរទៅ

    ចាប់តាំងពីពេលដែលបានបង្កើតក្រុមការងារនៅក្នុងឆ្នាំ ២០១៩ មក ហ្វឺស ហ្វាយនែន នៅតែបន្តការផ្តល់ប្រឹក្សាអំពីព័ត៌មាន​ទូទៅបន្ថែមទាក់ទងទៅនឹងកម្ចីលំនៅដ្ឋានទៅកាន់សាធារណជន និង​អតិថិជនរបស់ខ្លួន ដែលវាគឺជាផ្នែកនៃបេសកកម្មសង្គមក្នុងការផ្តល់​សេវាមិនមែនហិរញ្ញវត្ថុ ។ សាធារណជនអាចទូរសព្ទសាកសួរអំពី​ដំណើរការ​ក្នុងការកាត់ប្លង់ របៀបពិនិត្យមើលពីភាពស្របច្បាប់​របស់​​អ្នក​អភិវឌ្ឍអចលនទ្រព្យ និងបញ្ហាផ្សេងទៀតទាក់ទងទៅនឹង​ផ្ទះ​​សម្បែង ។ ជាមួយគ្នានេះផងដែរ យើងខ្ញុំបានបង្កើតអត្ថបទអប់រំខ្លីៗ រួច​ដាក់​បង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុក ។  ហ្វឺស ហ្វាយនែន ពិតជាមានមោទកភាពដែល​បាន​​ចូលរួមបង្កើននូវចំណេះដឹងបន្ថែមទៅកាន់សាធារណជន ដើម្បី​ឱ្យ​ពួកគាត់អាចការពារខ្លួនឯងបាន និងធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការជ្រើសរើសទិញអចលនទ្រព្យដែលជាលំនៅដ្ឋានរបស់ពួកគាត់ ។

    ​​​​​​​ហ្វឺស ហ្វាយនែន បានឈានមួយជំហានទៀត ក្នុងការ​គ្រប់គ្រង​សមិទ្ធិ​ផល​សង្គម និងបរិស្ថាន​ប្រកប​ដោយ​ប្រសិទ្ធិភាព តាម​រយៈ​​ការបង្កើត​គោលនយោបាយគ្រប់គ្រង​សមិទ្ធិផល​សង្គម និង​បរិស្ថាន ការបង្កើតក្របខណ្ឌហិរញ្ញវត្ថុសង្គម និងរបាយការណ៍ ដែលវាត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដោយស្ថាប័នមួយឈ្មោះថា Moody’s ។ យើងខ្ញុំក៏បានផ្តល់ការអប់រំអំពីការវាយតម្លៃផលប៉ះ​ពាល់​​​សង្គម និងបរិស្ថាន ព្រមជាមួយរបៀបនៃការកាត់បន្ថយ និង​​​គ្រប់គ្រង​ហានិភ័យទាំងនោះទៅកាន់បុគ្គលិក អតិថិជន និង​សហគមន៍ ។ ហ្វឺស ហ្វាយនែន បានដាក់បញ្ចូលការវាយតម្លៃពីផល​ប៉ះ​ពាល់​សង្គម និងបរិស្ថានចូលទៅក្នុងនិតីវិធីសិក្សារវាយតម្លៃឥណ​ទាន ក៏ដូចជាដំណើរការពិនិត្យ និងតាមដានឥណទាន ក្នុង​គោល​​បំណងការពារ និងកាត់បន្ថយគ្រោះថ្នាក់ដល់បរិស្ថាន និង​ចូលរួម​លើក​តម្កើងឱ្យមានសមភាព និងសមធម៌ក្នុងសង្គម ។ យើងខ្ញុំ​នឹង​ធ្វើការត្រួតពិនិត្យ និងវាយតម្លៃឥណទានឡើងវិញជា ប្រចាំឆ្នាំ​សម្រាប់​កម្ចីដែលធំជាង ៣ម៉ឺនដុល្លារឡើង ។

    គោលការណ៍បរិស្ថាន និងសង្គម

    តែងតែគិតគូរពីផល​ប៉ះពាល់​សង្គម និង​បរិស្ថាន​នៅ​គ្រប់​​​សេចក្តី​សម្រេច​ចិត្ត ដោយ​រួម​បញ្ចូលការគ្រប់​គ្រង​​​ធនធាន​មនុស្ស និង​ផល​​ប៉ះពាល់​ពី​ប្រតិបត្តិការ ហិរញ្ញប្បទាន និង​លទ្ធកម្ម

    អនុលោមតាមច្បាប់ទាំងឡាយ ទាក់ទងទៅនឹងបរិស្ថាន រួមមាន​បទបញ្ញត្តិរបស់ប្រទេសកម្ពុជា ច្បាប់អន្តរជាតិ និង​ការអនុវត្តន៍​ផ្សេងៗ ដើម្បី​ធានា​និរន្តភាព​ប្រតិបត្តិការ កំណើន​អតិថិជន​​ និង​កាត់​បន្ថយ​ហានិភ័យ

    ធ្វើប្រតិបត្តិការដោយប្រុង​ប្រយ័ត្ន ដោយមានការយកចិត្ត​​​​ទុក​ដាក់ត្រឹមត្រូវ និងមាន​ការ​​ត្រួត​​ពិនិត្យយ៉ាងទៀងទាត់ ក្នុង​​​​ការ​វាយតម្លៃ និង​ចាប់​យក​គោលការណ៍​នោះ​មកអនុវត្តន៍ ដើម្បី​ការពារ និង​​កាត់​បន្ថយ​គ្រោះ​​ថ្នាក់​​ទៅ​ដល់បរិស្ថាន ក៏​ដូច​​ជាលើកតម្លើងសមភាព និង​សមធម៌សង្គម

    ចូលរួមជាមួយភាគីពាក់ពន្ធ័ ក្នុង​ការគ្រប់គ្រងហានិភ័យ​សង្គម និង​បរិស្ថាន និង​កំណត់​ឱ្យ​បាន​នូវ​ឱកាស​ដើម្បីធ្វើឱ្យ​មាន​​ភាព​ប្រសើរឡើង