លោក Hanco Halbertsma គឺជាទីប្រឹក្សាផ្នែកយុទ្ធសាស្ត្រសម្រាប់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងសម្រាប់អ្នកដែលចង់វិនិយោគលើស្ថាប័នហិរញ្ញវត្ថុ ។ ក្នុងរយៈពេលជាង ២៥ឆ្នាំកន្លងទៅនេះ លោកបានធ្វើការក្នុងគម្រោងជាច្រើន ជាអ្នកជំនាញវិស័យហិរញ្ញវត្ថុ ដែលរួមមាន ផ្នែកមីក្រូហិរញ្ញវត្ថុ ផ្នែកធនាគារសម្រាប់អាជីវកម្ម និងបុគ្គល ហិរញ្ញវត្ថុសហគ្រាសខ្នាតតូច ការគ្រប់គ្រងហានិភ័យឥណទាន អភិបាលកិច្ចសាជីវកម្ម និងផ្នែកហិរញ្ញប្បទាន ។ ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ហ្វឺស ហ្វាយ នែន លោក Hanco ផ្តល់ការគាំទ្រផ្នែកយុទ្ធសាស្ត្រ ផ្នែកស្វែងរកមូលនិធិ ផ្នែកគ្រប់គ្រងហានិភ័យឥណទាន ផ្នែកហិរញ្ញវត្ថុ និងផ្នែកកសាងសមត្ថភាពបុគ្គលិក។ មុនពេលចាប់ផ្តើមជាមួយហ្វឺស ហ្វាយនែន លោកមានបទពិសោធន៍ក្នុងប្រទេសកម្ពុជា ចំនួន៦ឆ្នាំមកហើយក្នុងនាមជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេក្នុងប្រទេសកម្ពុជា ។ លោកក៏ធ្លាប់ដើរតួនាទីជាអភិបាល របស់ក្រុមហ៊ុនមួយចំនួននៅក្នុងទីក្រុងហុងកុង ឥណ្ឌា និងស្រីលង្ការ ។ លោក Hanco គឺជាស្ថាបនិកក្រុមហ៊ុន Priority Project Limited (PPL) ដែលជាក្រុមហ៊ុនជំនាញក្នុងការប្រឹក្សាយោបល់ផ្នែកយុទ្ធសាស្ត្រ និង ផ្នែកប្រតិបត្តិការសម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិនក្នុងតំបន់អាស៊ី។ក្រុមហ៊ុននេះត្រូវបានបង្កើតឡើង បន្ទាប់ពីលោកបានធ្វើការក្នុងក្រុមហ៊ុន ING Group អស់រយៈពេល១៦ឆ្នាំ ដែលក្នុងនោះរយៈពេល៨ឆ្នាំ គឺលោកបានធ្វើក្នុងក្រុមហ៊ុន ING-IGA ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។ លោក Hanco បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម ហើយគាត់កំពុងធ្វើការក្នុងទីក្រុងហុងកុង។
លោក ស៊ូ វណ្ណថន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ និងបញ្ចប់ការសិក្សាផ្នែកធានាគារក្នុងឆ្នាំ ១៩៨៨ ។ លោកត្រូវបានទទួលស្គាល់ដោយស្ថាប័ន CGAP & EDA Rural Systems Pty Ltd ជាគ្រូបង្គោលលើការបណ្តុះបណ្តាលផ្នែកគោលការណ៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងផ្នែកគ្រប់គ្រងការដោះស្រាយបំណុល ។ ចាប់តាំងពីឆ្នាំ ១៩៨២ មក លោកបានចូលរួមវគ្គសិក្សាជាច្រើន ដែលពាក់ពន្ធ័ការគ្រប់គ្រងប្រតិបត្តិការធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការគ្រប់គ្រងធនធានមនុស្ស ។ លោកមានបទពិសោធន៍ច្រើនជាង ៣០ឆ្នាំ ក្នុងតួនាទីជាច្រើនជាមួយ ប្រាសាក់ ធនាគារជាតិ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងនោះមានដូចជាមន្ត្រីឥណទាន អ្នកសម្របសម្រួលឥណទានថ្នាក់ខេត្ត អនុប្រធានផ្នែកឥណទាន ប្រធានសាខា ប្រធានតំបន់ និងប្រធានភូមិភាគ ។ លោកបានបម្រើការនៅប្រាសាក់ម្តងទៀត ជាប្រធានផ្នែកធនធានមនុស្សក្នុងឆ្នាំ ២០០៩។ លោកត្រូវបានតម្លើងតំណែង ជានាយកប្រតិបត្តិ គ្រប់គ្រងធនធានមនុស្សក្នុងឆ្នាំ ២០១០ ហើយបានចូលនិវត្តន៍ក្នុងឆ្នាំ ២០១៧ ។ បច្ចុប្បន្នលោកកាន់តួនាទីជាអភិបាលឯករាជ្យរបស់គ្រឹះស្ថានមីក្រូហិរញវត្ថុ ហ្វឺស ហ្វាយនែន ។
លោក អ៊ុំ សូផន បានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម និងថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច ជំនាញធនាគារ និងហិរញ្ញវត្ថុ ។ មុនពេលបម្រើការងារនៅប្រាសាក់ លោកមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការគ្រប់គ្រងគណនេយ្យ គ្រប់គ្រងហិរញ្ញវត្ថុ និងធនាគារ និងធ្លាប់បម្រើការងារក្នុងឋានៈជា នាយកប្រតិបត្តិគ្រប់គ្រងហិរញ្ញវត្ថុ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនឯកជននានា ។ លោក ចូលបម្រើការងារនៅ ប្រាសាក់ ក្នុងតួនាទីជាអគ្គនាយករងទទួលបន្ទុកហិរញ្ញវត្ថុ នៅក្នុងឆ្នាំ ២០០៧ រហូតមកដល់ដើមឆ្នាំ ២០២២។ បច្ចុប្បន្នលោកមានតួនាទីជាអភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន។
លោក ស៊ីម សេនាជាតិ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្ម និងបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុក្នុងឆ្នាំ ១៩៩៤ ។ ចាប់តាំងពីឆ្នាំ ១៩៩៥ មក លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ពាក់ពន្ធ័ និងការគ្រប់គ្រង និងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ ។ លោកក៏ត្រូវបានទទួលស្គាល់ជាគ្រូបង្គោលមីក្រូហិរញ្ញវត្ថុដោយ ADBI និង TDLC របស់ធានាគារពិភពលោក និង UNCDF ។ លោកធ្លាប់បានធ្វើការងារជាច្រើនក្នុងវិស័យធនាគារ និងបានចាប់ផ្តើមបំពេញការងារជាមួយប្រាសាក់ចាប់តាំងពីឆ្នាំ ១៩៩៥ ក្នុងតួនាទីជាមន្ត្រីឥណទាន និងត្រូវបានតំឡើងឋានៈ ក្នុងមុខតំណែងផ្សេងៗជាច្រើន ដូចជា គណនេយ្យករ នាយកសាខា គ្រូបង្គោលផ្នែកកម្មវិធី MB អ្នកត្រួតពិនិត្យ និងនាយកហិរញ្ញវត្ថុ ។ ចាប់ពីពាក់កណ្តាលឆ្នាំ ២០០២ មកលោកបម្រើការងារក្នុងតួនាទីជានាយសាខា នាយកប្រតិបត្តិការ និងជាអនុប្រធាននាយកប្រតិបត្តិនៅគ្រឹះស្ថានមួយផ្សេងទៀត មុននឹងចូលមកបម្រើការងារ ជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅចុងឆ្នាំ ២០០៣ រហូតមកដល់ដើមឆ្នាំ ២០២២។ បច្ចុប្បន្នលោកមានតួនាទីជាអភិបាល និងជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ។
លោក ជា ហាង បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម និងបញ្ចប់ថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ។ លោកមានបទពិសោ-ធន៍ជាច្រើនខាងផ្នែកហិរញ្ញវត្ថុ គណនេយ្យ លទ្ធកម្ម ការគ្រប់គ្រងធនធានមនុស្ស ឥណទាន សេវាធនាគារ គោលនយោបាយអង្គភាព ច្បាប់ អភិបាលកិច្ចអាជីវកម្ម យុទ្ធសាស្ត្រអាជីវកម្ម ផែនការអាជីវកម្ម និងការគ្រប់គ្រងគម្រោង ។ លោកធ្លាប់បានបម្រើការងារក្នុងតួនាទីជាច្រើន ដូចជាប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល អ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកលទ្ធកម្មហិរញ្ញវត្ថុ និងរដ្ឋបាល ប្រធានក្រុមប្រឹក្សាភិបាលរបស់ គ្រឹះស្ថានមីក្រូហិរ្ញវត្ថុប្រាសាក់ នាយកប្រតិបត្តិ និងប្រធាននាយកដ្ឋានជាន់ខ្ពស់ផ្នែកយុទ្ធសាស្ត្រ និងផែនការអាជីវកម្ម ហើយលោកត្រូវបានតម្លើងតំណែង ជាប្រធាននាយកប្រតិបត្តិទទួលបន្ទុកផ្នែកយុទ្ធសាស្ត្រ និងផែនការអាជីវកម្ម។ លោកក៏ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo) និង ជាប្រធានក្រុមប្រឹក្សាភិបាលរបស់បរធនបាលកិច្ចហិរញ្ញវត្ថុប្រាសាក់ ។ បច្ចុប្បន្នលោកកាន់តួនាទីជាអនុប្រធាននាយកប្រតិបត្តិ និងជាអភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ។