ដើម្បីរក្សាបាននូវ កេរ្តិ៍ឈ្មោះល្អ បរិយាកាសការងារល្អ កំណើនប្រសិទ្ធភាពការងារល្អ បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ទាំងអស់ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវ ក្រមសីលធម៌ទាំង ៥ ប្រការ៖
ប្រការ១ ៖ រក្សាការសម្ងាត់វិជ្ជាជីវៈ
រក្សាការសម្ងាត់របស់ស្ថាប័ន ការសម្ងាត់របស់អតិថិជន និងមិនត្រូវប្រើព័ត៌មានសម្ងាត់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
ប្រការ២ ៖ គោរពច្បាប់
គោរពបទបញ្ជាផ្ទៃក្នុង គោលការណ៍ វិន័យ និង គោរពម៉ោងការងារ មិនបំផ្លិចបំផ្លាញទ្រព្យសម្បត្តិស្ថាប័ន មិនសេពគ្រឿងញៀន មិនសេពគ្រឿងស្រវឹងក្នុងម៉ោងការងារ មិនប្រើប្រាស់អាវុធជាតិផ្ទុះ និងមិនលេងល្បែងស៊ីសង។
ប្រការ៣ ៖ សីលធម៌ និងសុជីវធម៌
ត្រូវមានកិរិយាមាយាទល្អ មានសណ្តាប់ធ្នាប់ មិនបៀតបៀន បរិហាកេរ្តិ៍អ្នកដទៃ មិនប្រព្រឹត្តអំពើអាណាចារ្យ មិនរើសអើង រួសរាយរាក់ទាក់ មិននិយាយពាក្យអសុរោះ គោរពគ្នាទៅវិញទៅមក ឧស្សាហ៍ព្យាយាម និងខិតខំបំពេញការងារប្រកបដោយសមត្ថភាព។ បុគ្គលិកទាំងអស់ មិនត្រូវប្រើពាក្យសម្តី ឬសកម្មភាពទាំងឡាយដូចខាងក្រោមនេះ ជាមួយបុគ្គលិករួមការងារ និងអតិថិជន ដាច់ខាត៖
ក. ការប្រើភាសា ឬពាក្យសម្តីរំលោភបំពាន
ខ. ការប្រើកម្លាំងបំពានរាងកាយ
គ. ការបៀតបៀនផ្លូវភេទ តាមគ្រប់រូបភាព
ឃ.ការស្រែក ឬការគំរាមកំហែងអតិថិជនតាមគ្រប់រូបភាព
ង. ការចូលផ្ទះអតិថិជនដោយមិនបានអញ្ជើញ ឬដោយគ្មានការអនុញ្ញាត
ច. ការបង្ខូចកេរ្តិ៍ឈ្មោះអតិថិជនជាសាធារណៈ
ប្រការ៤ ៖ តម្លាភាព និងសុចរិតភាពវិជ្ជាជីវៈ
ត្រូវមានភាពស្មោះត្រង់ ចំពោះស្ថាប័ន និងអតិថិជន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈមិនលួច គៃបន្លំ ស៊ីសំណូក ភូតកុហក ឆបោក ក្លែងព័ត៌មានមិនពិត។
ប្រការ៥ ៖ ទំនាស់ផលប្រយោជន៍
មិនប្រព្រឹត្តិអំពើ ឬ ប្រកបអាជីវកម្ម ទាំងឡាយណា ដែលប៉ះពាល់ដល់ប្រយោជន៍អាជីវកម្មរបស់ស្ថាប័ន៕
ផ្ទះមិនមែនត្រឹមតែជាជម្រកសម្រាប់ជ្រកកោនពីភ្លៀងឬថ្ងៃនោះទេ ប៉ុន្តែវាគឺជាកន្លែងដែលផ្តល់នូវភាពកក់ក្តៅ...
ផ្ទះគឺជាអ្វីដែលលើសពីជម្រក។ សម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា គុណភាពនៃ...
ក្នុងបរិបទដែលតម្លៃថាមពល និងប្រេងសាំងមានការប្រែប្រួលឥតឈប់ឈរ ការចេះគ្រប់គ្រងការប្រើប្រាស់ធនធានទាំងន...
គន្លឹះអនុវត្តផ្ទាល់ៗ ស្របតាមទម្រង់ផ្ទះនៅកម្ពុជា — ចាប់តាំងពីផ្ទះឈើនៅតាមបណ្តាខេត្ត
រដ...