• ខ្មែរ
  • EN
  • Shape

    អ្នកស្រី ទូច សុខជា

    Posted on: May 05, 2023

    គ្រួសារមួយអាចមានសុភមង្គលបានដោយមានសេចក្តីស្រលាញ់។ អ្នកស្រី ទូច សុខជា បានឆ្លងកាត់ភាពឈឺចាប់ក្នុងជីវិតនៅពេលដែលគាត់បាត់បង់សេចក្តីស្រលាញ់ក្នុងគ្រួសារ។ ក្រោយពីឳពុកនិងម្តាយរបស់គាត់បានលែងលះគ្នា គាត់បានទៅរស់នៅក្នុងបន្ទប់ជួលមួយជាមួយ ម្តាយ ប្តី កូនបីនាក់ និងបងប្អូនរបស់គាត់ នៅ ភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កាលពីបីឆ្នំាកន្លងទៅសេចក្តីឈឺចាប់របស់អ្នកស្រី សុខជាកាន់តែកើនឡើងនៅពេលដែលប្តីរបស់គាត់បានចាកចោលគាត់និងបន្សល់ទុកកូនបីនាក់ដែលមានអាយុ ៥ឆ្នាំ ៨ឆ្នាំ និង ១០ឆ្នាំឲ្យគាត់ចិញ្ចឹម។ គាត់ចាប់ផ្តើមធ្វើការរឹតតែធ្ងន់ជាងមុនដើម្បីចិញ្ចឹមម្តាយនិងកូនៗទាំងបីដែលពួកគេនោះទៀតសោតស្ថិតនៅក្នុងវ័យសិក្សា។ នៅពេលព្រឹកគាត់ធ្វើជាអ្នកលាងចាននៅភោជនីយដ្ឋានមួយដែលបានប្រាក់ចំណូល១០០ដុល្លារក្នុងមួយខែ។ ឯនៅពេលល្ងាចគាត់មានមុខរបរផ្ទាល់ខ្លួនបន្ថែម លក់ពងទាកូន ប្រហិត សាច់គោអាំង និងភេសជ្ជៈ ដែលគាត់បានប្រាក់ចំណូលប្រមាណ១៤០ដុល្លារក្នុងមួយខែ។ ទោះជាមានការលំបាកនិងកំនើននៃតម្រូវការក្នុងគ្រួសារយ៉ាងណាក៏ដោយ អ្នកស្រីក៏នៅតែអាចសន្សំបានប្រាក់មួយចំនួនទិញដីតូចមួយកន្លែងក្បែរតំបន់ដែលគាត់កំពុងរស់នៅនោះ។ មិនត្រឹមតែប៉ុណ្ណោះគាត់ក៏នៅតែខិតខំប្រឹងប្រែងបន្តរ ដើម្បីផ្តល់លំនៅដ្ឋានឲ្យបានប្រសើរសម្រាប់កូនៗនិងម្តាយរបស់គាត់ថែមទៀត។ គាត់បានមានប្រសាសន៍ថា “វាមានការលំបាកណាស់សម្រាប់ខ្ញុំជាស្រ្តីមេម៉ាយដែលត្រូវធ្វើការចិញ្ចឹមគ្រួសារដែលមានសមាជិកជាច្រើននាក់ផង និងត្រូវសន្សំប្រាក់ធ្វើផ្ទះផង។” អ្នកស្រីបានស្គាល់ពី ហ្វឺស ហ្វាយនែន តាមរយៈការផ្សព្វផ្សាយ ហើយគាត់ក៏បានយកកម្ចីទឹកប្រាក់ចំនួន ៣០០០ដុល្លារ ក្នុងរយៈពេល១០៤ខែ ចាប់តាំងពី ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦។ អ្នកស្រីមានសេចក្តីសោមនស្សរីករាយណាស់ដែលតម្លៃផ្ទះរបស់គាត់បានកើនឡើងពី៩,៣០០ដុល្លា ដល់ ១១,៥០០ដុល្លារ។ ឥឡូវនេះអ្នកស្រីនិងគ្រួសារកំពុងតែមានសុភមង្គលរស់នៅក្នុងលំនៅដ្ឋានដ៏មានសុវត្ថិភាពនិងសុខដុម។ អ្នកស្រីបានបន្ថែមថា “ខ្ញុំមានការដឹងគុណដល់ ហ្វឺស ហ្វាយនែន ណាស់ដែលបានផ្តល់កម្ចីដល់ខ្ញុំកសាងផ្ទះសម្រាប់គ្រួសារខ្ញុំ។”

    ចែករំលែកទៅកាន់: