លោក ឃុន ប៉ោង
នៅក្នុងឆ្នាំ 2017 ឃុន ប៉ោង និងប្រពន្ធឈ្មោះ រស់ គឹមសៀន ព្រមជាមួយកូនតូចពីរនាក់ទៀតបានចាកចេញ ពីស្រុកកំណើតនៅក្នុងស្រុកពួក ខេត្តសៀមរាប ដើម្បីមករស់នៅក្នុងក្រុងប៉ោយប៉ែត ។ ពួកគេបានរស់នៅក្នុងបន្ទប់ជួលដ៏តូចមួយ ។
ប៉ោង និងភរិយាមិនបានគិតថានឹងត្រលប់ទៅកាន់ស្រុកកំណើតវិញនោះទេ ។ ពួកគេស្រម៉ៃចង់បានផ្ទះមួយ ដើម្បីរស់នៅក្នុងជាយក្រុងប៉ោយប៉ែតនេះ ។ ពួកគាត់បានសម្រេចជំហ៊ានដំបូងក្នុងក្ដីស្រម៉ៃបន្ទាប់ពីបានជួប ហ្វឺស ហ្វាយនែន ។
ឃុន ប៉ោង រកចំណូលបាន 230ដុល្លារ ក្នុងមួយខែ ដោយគាត់ធ្វើសន្តិសុខយាមសណ្ឋាគារនៅពេលយប់ និងរត់ម៉ូតូឌុបនៅពេលថ្ងៃ ។ ចំណែកឯប្រពន្ធរបស់គាត់រកចំណូលបាន 240ដុល្លារ ក្នុងមួយខែក្នុងតួនាទីជាអ្នករៀបចំបន្ទប់នៅសណ្ឋាគារតែមួយដែល ឃុន ប៉ោង ធ្វើការ ។ សម្រាប់ ចំណូលសរុបប្រមាណ 470 ដុល្លារក្នុងមួយខែ វាមិនមែនជាការងាយនោះទេ ក្នុងការសន្សំប្រាក់អោយបានគ្រប់ដើម្បី ទិញអចលនទ្រព្យ ដូចជាដី ឬផ្ទះជាដើម ។ នៅក្នុងឆ្នាំ 2019 ម្ចាស់គម្រោងអភិវឌ្ឍអចលនទ្រព្យដែលជាដៃគូរបស់ ហ្វឺស ហ្វាយនែន បានណែនាំ ប៉ោង អោយមកស្នើកម្ចីពី ហ្វឺស ហ្វាយនែន ដើម្បីទិញដីលំនៅដ្ឋាននៅផ្នែកឥសាន្ត ក្រុងប៉ោយប៉ែត្រ ។ ជាមួយចំនូលដែលមានប្រចាំខែ ប៉ោង បានស្នើកម្ចីទំហំ 7,000 ដុល្លារ ជាមួយរយៈពេល 60 ខែ ។
ប៉ោង និងភរិយារបស់គាត់សប្បាយចិត្តយ៉ាងខ្លាំង ដែលពួកគាត់បានសម្រេចជំហ៊ានដំបូងនៃសុបិន្តចង់មានផ្ទះជាកម្មសិទ្ធិរបស់ខ្លួន ។ “អរគុណសម្រាប់កម្ចីរយៈពេលវែងរបស់ ហ្វឺស ហ្វាយនែន ដែលអាចអោយខ្ញុំមានលទ្ធភាពបង់ប្រចាំខែបាន និងសល់ប្រាក់ដើម្បីចិញ្ចឹមកូន និងបានបញ្ជូនពួកគទៅសាលារៀន" ប៉ោងនិយាយ ។ ពួកគាត់មានគម្រោងសាងសង់ផ្ទះនៅលើដីនេះ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ធ្វើដូច្នេះពួកគាត់នឹងអាចចាកចេញពីផ្ទះជួលនេះបានហើយ ។
“ជាមួយប្រាក់សន្សំដែលយើងមាន យើងនឹងប្រើវាដើម្បីសាងសង់ផ្ទះក្នុងពេលឆាប់ៗខាងមុខនេះ ហើយប្រសិនបើមានការខ្វះខាតយើងប្រហែលជាត្រូវស្នើកម្ចីសាងសង់លំនៅដ្ឋានពី ហ្វឺស ហ្វាយនែន បន្ថែមទៀតក៏ថាបាន” ប៉ោងបានបន្ថែម ។