• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • ការបញ្ចប់គម្រោងសាងសង់ និងការបំពាក់សម្ភារបណ្ណាល័យទី ៣

    ការបញ្ចប់គម្រោងសាងសង់ និងការបំពាក់សម្ភារបណ្ណាល័យទី ៣

    Posted on: Jul 20, 2023

    ក្រោមកិច្ចសហប្រត្តិបត្តិការពីក្រសួងអប់រំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន បានបញ្ចប់គម្រោងសាងសង់បណ្ណាល័យមួយខ្នងដែលមានទីតាំងក្នុងសាលាបឋមសិក្សា ត្រពាំងក្អែក ស្ថិតក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ភាគចំងាយជាង ៥០ គីឡូម៉ែត្រភាគខាងជើងឈៀងខាងលិចរាជធានីភ្នំពេញ ។

    គម្រោងសាងសង់បណ្ណាល័យគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ក្នុងការទទួលខុសត្រូវផ្នែកសង្គម ក៏ដូចជាការចូលរួមចំណែកលើកស្ទួយសុខមាលភាពសង្គមផងដែរ ។ ហ្វឺស ហ្វាយនែន ជឿជាក់ថាគម្រោងសាងសង់បណ្ណាល័យនេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ជាពិសេសកុមារ ។ ជាមួយការបំពាក់សម្ភារដ៏សម្បូរបែបរួមមានសម្ភារ សៀវភៅសិក្សា និងគ្រឿងបរិក្ខាផ្សេងៗទៀត បានបង្ករអោយមានបរិយាកាសល្អដល់សិស្សានុសិស្សក្នុងការអាន ដែលនឹងបង្កើតជាទំលាប់ក្នុងការអានចាប់តាំងពីពួកគេនៅក្មេងវ័យ ។ គម្រោងនេះត្រូវបានរំពឹងថានឹងជួយបង្កើនចំណេះដឹង និងបទពិេសោធន៍នៃការសិក្សាបន្ថែមដល់សិស្សានុសិស្ស ។

    ការបញ្ចប់នូវគម្រោងបណ្ណាល័យក្នុងសាលបឋមសិក្សាត្រពាំងក្អែក ជាផ្នែកមួយដែលបង្ហាញពីការប្តេជ្ញាចិត្តបន្តការចូលរួមចំណែកទទួលខុសត្រូវផ្នែកសង្គម ។ ស្ថាប័នក៏បានបញ្ចប់ការអនុវត្តន៍គម្រោងស្រដៀងគ្នានេះចំនួន ៣នៅក្នុងខេត្តបីផ្សេងគ្នា បើគិតចាប់ពីពេលនៃការអនុវត្តន៍គម្រោងលើកដំបូងនាចុងឆ្នាំ ២០២២ ។

    ហ្វឺស ហ្វាយនែន បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៩ ហើយបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកទេស ក្នុងការផ្តល់ឥណទានលំនៅដ្ឋានខ្នាតតូចរយៈពេលវែង ដំបូងគេក្នុងប្រទេសកម្ពុជា ។ ហ្វឺស ហ្វាយនែន ផ្តោតទៅលើការផ្តល់ប្រាក់កម្ចីទិញផ្ទះ ជួសជុល និងសាងសង់ផ្ទះរយៈពេលវែង ក៏ដូចជាកម្ចីអចលទ្រព្យធានារយៈពេលមធ្យម ទៅដល់គ្រួសារដែលមានចំណូលទាប និងមធ្យម ដែលភាគតិចណាស់ មានលទ្ធភាពប្រើប្រាស់សេវាកម្ចីលំនៅដ្ឋានរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការនានា ។

    ចែករំលែកទៅកាន់: