សារពីប្រធានក្រុមប្រឹក្សាភិបាល | ហ្វឹស ហ្វាយនែន
  • ខ្មែរ
  • EN
  • Shape

    សារពីប្រធានក្រុមប្រឹក្សាភិបាល

    ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា

    កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២៣ ទាបជាងការ ព្យាករណ៍ពីឆ្នាំមុនបន្តិច គឺធ្លាក់ចុះមកត្រឹម ៥.៣% ដែលការរំពឹង ទុកពីមុនគឺ ៥,៥%ភាគច្រើនដោយសារតែការអភិវឌ្ឍន៍មាន សភាពយឺតជាងការរំពឹងទុក ។ ធនាគារអភិវឌ្ឍអាស៊ី បានរក្សាការ ព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ នៅត្រឹម ៦,០%។ ធនាគារអភិវឌ្ឍអាស៊ី បានកត់សំគាល់ថា ការ នាំចេញសម្លៀកបំពាក់ ស្បែកជើង និងឧបករណ៍ដំណើរកម្សាន្តបាន ធ្លាក់ចុះ ១៨,៦% ក្នុងឆ្នាំ ២០២៣ ។ នេះត្រូវបានទូទាត់មួយផ្នែក ដោយកំណើន ២២,៩% នៃការនាំចេញទំនិញដែលផលិតក្រៅពីស ម្លៀកបំពាក់ ដូចជាគ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារិម ។

    ហានិភ័យដែលកើតមានក្នុងពេលខាងមុខរួមមាន កំណើនយឺតយ៉ាវ ក្នុងសេដ្ឋកិច្ចជឿនលឿន ភ្ញៀវទេសចរមានកម្រិតទាប និងលំហូរ នៃការវិនិយោគផ្ទាល់ពីបរទេសទទួលបានតិចតួច ការរឹតបន្តឹងអូស បន្លាយលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោក ការកើនឡើងតម្លៃថាមពល ការព្រួយបារម្ភពីបំណុលឯកជនខ្ពស់ និងស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេស រួមទាំងអាកាសធាតុមិនអំណោយផល ដោយសារបម្រែបម្រួល អាកាសធាតុ ។

    វិស័យហិរញ្ញវត្ថុនៅកម្ពុជា

    ធនាគារជាតិនៃកម្ពុជា បន្តគាំទ្រយ៉ាងសកម្មនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល និងរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយ អនុវត្តគោលនយោបាយរូបិយវត្ថុដែលអាចបត់បែនបាននិងមាន ការប្រុងប្រយ័ត្នខ្ពស់ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។ កិច្ចការ នេះត្រូវបានអនុវត្តដោយអនុលោមតាមលក្ខខណ្ឌសេដ្ឋកិច្ចក្នុង ប្រទេសនាពេលបច្ចុប្បន្ន ក្នុងតំបន់ និងពិភពលោក ។ ធនាគារជាតិ នៃកម្ពុជាបានរក្សាស្ថិរភាពនៃតម្លៃ និងស្ថិរភាពនៃអត្រាប្តូរប្រាក់ ។ អតិផរណាស្ថិតនៅក្នុងកម្រិតដែលអាចគ្រប់គ្រងបានគឹត្រឹម ៣%។ ធនាគារជាតិនៃកម្ពុជាបាននឹងកំពុងបន្តកែលម្អប្រព័ន្ធទូទាត់ឱ្យកាន់ តែមានប្រសិទ្ធភាព សុវត្ថិភាព និងអាចជឿទុកចិត្តបាន ដើម្បីកាត់ បន្ថយចំណាយលើប្រតិបត្តិការទូទាត់ទៅមក និងធ្វើឱ្យមានភាព ងាយស្រួលដើម្បីជួយសម្រួលដល់កំណើនសេដ្ឋកិច្ច និងប្រតិបត្តិការ ហិរញ្ញវត្ថុ ។

    ធនាគារជាតិនៃកម្ពុជា បានផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយ UnionPay International របស់ប្រទេសថៃ ឡាវ និង វៀតណាម ដើម្បីស្វែងយល់ពីសក្តានុពលដ៏ទូលំទូលាយនៃការ ទូទាត់ឆ្លងប្រទេសតាមរយៈ QR កូដ សម្រាប់អ្នកប្រើប្រាស់ជាឯកត្ត បុគ្គល និងជាអាជីវករ ក៏ដូចជាផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្ដែង ។

    កសាងភាពរឹងមាំរយៈពេលវែង និងកំណើនដែលមានស្ថិរភាព

    ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហ្វឺស ហ្វាយនែន បានបង្កើន ទំហំអាជីវកម្មទ្វេដង ទាំងចំនួនអតិថិជន ចំនួនបុគ្គលិក និងទំហំ ផលបត្រឥណទាន ។ យើងខ្ញុំបានផ្តល់នូវផលប្រយោជន៍ជូនដល់ ដៃគូអាជីវកម្មរយៈពេលវែងយូរអង្វែង និងជាប់លាប់ ។ យើងខ្ញុំបាន រៀនសូត្រពីបញ្ហាប្រឈមជាច្រើន និងឆ្លងកាត់ពេលវេលាដ៏លំបាក ជាច្រើនក្នុងឆ្នាំកន្លងមក ដែលបានធ្វើឱ្យ ហ្វឺស ហ្វាយនែន ក្លាយ ជាគ្រឹះស្ថានរឹងមាំ និងមាននិរន្តរភាពនៅឆ្នាំខាងមុខបន្តទៀត ។ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺការធានាឱ្យបាននូវទំនុកចិត្តពីដៃ គូអាជីវកម្ម និងអតិថិជន ដែលកិច្ចការនេះត្រូវបានបញ្ចូលទៅក្នុង វប្បធម៌របស់ ហ្វឺស ហ្វាយនែន ។

    គ្រប់គ្រងហានិភ័យយ៉ាងម៉ត់ចត់

    យើងខ្ញុំនឹងបន្តធ្វើការពិនិត្យឡើងវិញនូវផែនការរបស់ថ្នាក់គ្រប់គ្រង ដើម្បីធានាថាឱកាសអាជីវកម្មមានតុល្យភាពរវាងអាទិភាពនៃការគ្រប់គ្រងហានិភ័យ និងប្រសិទ្ធិភាពក្របខណ្ឌគ្រប់គ្រងផ្ទៃក្នុងរបស់ ហ្វឺស ហ្វាយនែន ។ យើងខ្ញុំបានចូលរួមយ៉ាងសកម្មជាមួយថ្នាក់ គ្រប់គ្រង ដើម្បីធានាថា ការគ្រប់គ្រងហានិភ័យយ៉ាងម៉ត់ចត់ត្រូវ បានផ្តល់ជូននៅគ្រប់កម្រិតនៃប្រតិបត្តិការរបស់ ហ្វឺស ហ្វាយនែន យើងខ្ញុំក៏បានធ្វើឲ្យប្រាកដថាមុខងារគ្រប់គ្រងហានិភ័យត្រូវបាន គ្រប់គ្រងបានយ៉ាងល្អ។យើងអនុម័តលើគោលនយោបាយគ្រប់គ្រង ហានិភ័យ ត្រួតពិនិត្យយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យ និងមានការ ជួបជុំជាប្រចាំជាមួយក្រុមការងារគ្រប់គ្រងហានិភ័យ ដើម្បីពិភាក្សា អំពីការងារត្រួតពិនិត្យហានិភ័យ និងការគ្រប់គ្រងហានិភ័យរបស់ ហ្វឺស ហ្វាយនែន ។

    ហ្វឺស ហ្វាយនែន បានអភិវឌ្ឍ និងពង្រឹងប្រតិបត្តិការរបស់ខ្លួន ជាប្រចាំ ដើម្បីសម្របខ្លួនទៅនឹងភាពបត់បែននៃទីផ្សារ ស្ថានការ ប្រតិបត្តិការដែលមានការប្រកួតប្រជែងខ្ពស់ និងអំឡុងពេលដែល ជួបការលំបាក ។ ក្រុមប្រឹក្សាភិបាល និងភាគទុនិកមានទំនុកចិត្ត ថា តាមរយៈភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រ និងបុគ្គលិក នឹងជួយ ឱ្យ ហ្វឺស ហ្វាយនែន បន្តអនុវត្តការងារប្រកបដោយគុណភាពខ្ពស់ សម្រាប់ដៃគូអាជីវកម្ម អតិថិជន និងភាគីពាក់ព័ន្ធទាំងអស់ ។ ខ្ញុំពិត ទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ ដែល បានបំពេញការងារបានយ៉ាងល្អ ដែលចូលរួមចំណែកដ៏សំខាន់ ទៅក្នុងភាពជោគជ័យរបស់ ហ្វឺស ហ្វាយនែន វាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចំពោះដៃគូអាជីវកម្ម អតិថិជន និងអ្នកពាក់ព័ន្ធរបស់ យើងខ្ញុំ ។

    ​​​​​​​ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ហ្វឺស ហ្វាយនែន ចំពោះការ ខិតខំប្រឹងប្រែង ភាពស្វាហាប់ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការ ពង្រីកអាជីវកម្ម ព្រមជាមួយនឹងការរីកចម្រើនរបស់អតិថិជន។ ខ្ញុំក៏ សូមថ្លែងអំណរគុណចំពោះសមាជិកក្រុមប្រឹក្សាភិបាល ម្ចាស់ភាគ ហ៊ុន អតិថិជន អ្នកផ្គត់ផ្គង់ រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេស ធនាគារជាតិនៃកម្ពុជា ដែលតែងតែគាំទ្រ និងផ្តល់ជាអនុសាសន៍ ។