ភាគរយអតិថិជនតាមប្រភពចំណូល
ជាស្ថាប័នដែលមានទំនួលខុសត្រូវក្នុង
ការលើកស្ទួយសុខមាលភាពសង្គម
ហ្វឺស ហ្វាយនែន ខិតខំជម្រុញការរីកចម្រើនទាំងស្ថាប័នរបស់ខ្លួន ក៏ដូចជាខាងផ្នែកសង្គម ។ យើងប្តេជ្ញាចិត្តប្រែក្លាយជាស្ថាប័នដែលមានការទទួលខុសត្រូវចូលរួមលើកស្ទួយសមភាព និងសមធម៌សង្គម ។ យើងប្តេជ្ញាកសាងទំនាក់ទំនងល្អជាមួយបុគ្គលិក អតិថិជន និងសង្គម ដើម្បីរស់ក្នុងបរិយាកាសល្អ និងមានភាពចម្រុងចម្រើន ។
ហ្វឺស ហ្វាយនែន ជឿជាក់ថាការជួយអោយមនុស្សមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺជាកត្តាសំខាន់ក្នុងការជួយអោយពួកគាត់មានជីវិតប្រសើរឡើង ។ ស្ថេរភាពនៃការដែលមានផ្ទះផ្ទាល់ខ្លួន អាចជួយអោយគ្រួសារបានចំណាយពេលវេលា និងថាមពលទៅលើកត្តាផ្សេងទៀតដែលសំខាន់សម្រាប់ជីវិត ។ ក្មេងៗអាចចំណាយពេលសិក្សារៀនសូត្រ ចំណែកឯស្រ្តីអាចចាប់យករបរផ្សេងៗ ឬបម្រើការងារ ។ ទាំងនេះអាចជួយអោយទំនាក់ទំនងរវាងអ្នកជិតខាង និងសហគមន៍ក៏កាន់តែរឹងមាំ ។ ទំនាក់ទំនងដែលរឹងមាំនេះហើយ ដែលនាំមកនូវការគោរពរវាងគ្នានៅក្នុងគ្រួសារ ។ ការដែលមានផ្ទះជាកម្មសិទិ្ធផ្ទាល់ខ្លួន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងអត្តសញ្ញាណបុគ្គល ។ សុវត្ថិភាព និងសន្តិសុខរបស់គ្រួសារនឹងកាន់តែកើនឡើង នៅពេលដែលពួកគាត់មានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
ភាគរយអតិថិជនតាមប្រភពចំណូល
ផលបត្រឥណទានតាមប្រវត្តិអតិថិជន
ចំនួនអតិថិជនជាស្ត្រី
ភាគរយអតិថិជនតាមប្រភពចំណូល
ទិន្នន័យគិតត្រឹម ខែធ្នូរ ឆ្នាំ ២០២៣