• ខ្មែរ
  • EN
  • Shape

    អ្នកស្រី អ៊ី គឹមចេង

    Posted on: Jun 01, 2023

    អ្នកស្រី អ៊ី គឹមចេង និងលោក ប៊ុនធឿន ជាស្វាមីបានបើកហាងកាត់ដេរសំលៀកបំពាក់ច្រើនជាង ១០ ឆ្នាំមកហើយនៅក្នុងខេត្តកំពង់ចាម។ អាជីវកម្មរបស់ពួកគាត់បានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។រហូតដល់បច្ចុប្បន្នអាជីវកម្មនេះបានផ្តល់ការងារដល់មនុស្ស ១២ នាក់នៅក្នុងសហគមន៍របស់ពួកគាត់។​

    ក្នុងគោលបំណងពង្រីកអាជីវកម្មអោយបានធំជាងមុន និងដើម្បីមានផ្ទះល្អសម្រាប់ក្រុមគ្រួសាររស់នៅអ្នកស្រី គឹមចេង និងស្វាមីបានសម្រេចចិត្តទិញផ្ទះថ្មីមួយក្នុងឆ្នាំ២០១៨។ ដោយការផ្សំគ្នារវាងប្រាក់សន្សំ និងកម្ចីទិញផ្ទះពី​ហ្វីស ហ្វាយនែន ពួកគាត់បានទិញផ្ទះធំជាងមុនសម្រាប់គ្រួសារ និងអាជីវកម្មរបស់គាត់។​ក្នុងពេលជាមួយគ្នានោះដែរ ពួកគាត់បានសម្រេចចិត្តស្នើកម្ចីបន្ថែមដើម្បីទិញសម្ភារៈ និងឧបករណ៍ផ្សេងៗបន្ថែមដើម្បីពង្រីកមុខរបរ។ "ផ្ទះបានដើរតួនាទីសំខាន់ណាស់សម្រាប់ពួកយើងវាមិនគ្រាន់តែផ្តល់ជម្រកសម្រាប់គ្រួសារខ្ញុំនោះទេវាថែមទាំងជាកន្លែងរកស៊ីដែលអាចផ្តល់ចំណូលជាប្រចាំដល់យើងថែមទៀត *លោក ប៊ុនធឿន បានមានប្រសាសន៍។

    នៅក្នុងឆ្នាំ ២០២០ និង ២០២១ ប្រទេសកម្ពុជាបានទទួល រងវិបត្តិកូវីដអាជីវកម្មមួយចំនួនបានបិទជាបណ្តោះអាសន្ន និងខ្លះទៀតបានក្ស័យធន។ ដូចគ្នាទៅនឹងអាជីវកម្មផ្សេងៗទៀតដែរ អាជីវកម្មកាត់ដេររបស់អ្នកស្រី គឹមចេង បានបាត់បង់ចំណូលប្រហែលជា ៨០%។ លោក ប៊ុនធឿន ដែលជាស្វាមីបានមានប្រសាសន៏ថា៖ "វាជាពេលវេលាដ៏លំបាកមួយសម្រាប់ពួកយើង។ ពេលនោះហិរញ្ញវត្ថុរបស់យើងមានបញ្ហាបើទោះបីជាយើងបានប្តូរពីការលក់ផ្ទាល់ មកជាការលក់លើអនឡាញក៏ដោយ"។ លោកបានបន្ថែមថា "ខ្ញុំពិតជាអរគុណដល់ ហ្វឺស ហ្វាយនែន​​ដែលបានជួយសម្រួលដោយបន្ថយចំនួនបង់សងប្រចាំខែរបស់ខ្ញុំក្នុងកំឡុងពេល ៦ ខែមកនេះជាហេតុធ្វើអោយខ្ញុំអាចសល់ប្រាក់ខ្លះសម្រាប់ឧបត្ថម្ភគ្រួសារ និងបង់ទៅអោយបុគ្គលិក។​សំណាងល្អក្នុងត្រីមាសទី ៤ ចុងឆ្នាំ ២០២១ លែងមានការរាំងខ្ទប់បន្តទៅទៀត ឥឡូវនេះអាជីវកម្មរបស់ខ្ញុំបានត្រឡប់មកដូចធម្មតាវិញហើយ។

    ចែករំលែកទៅកាន់: