• ខ្មែរ
  • EN
  • Shape

    អ្នកស្រី ប៊ុនរ័ត្ន

    Posted on: Nov 22, 2024

    អ្នកស្រី ប៊ុនរ័ត្ន បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក វុទ្ធី និងបានរស់នៅជាមួយឪពុកម្ដាយអស់រយៈពេលជាង ១០ឆ្នាំ នៅក្នុងខេត្តបាត់ដំបង ។ ពួកគាត់មានកូនគួរឱ្យស្រឡាញ់ ពីរនាក់ កូនស្រីច្បងអាយុ ១២ ឆ្នាំ និងកូនប្រុស អាយុ ៥ឆ្នាំ ។

    ដោយសារកូនៗធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកស្រី ប៊ុនរ័ត្ន និងស្វាមីបានសម្រេចចិត្តសាងសង់ផ្ទះមួយខ្នងសម្រាប់កូនៗ ក៏ដូចជាដើម្បីអាជីវកម្មរបស់ខ្លួន ។ អ្នកស្រីបានលើក ឡើងថា ៖ "ក្នុងតួនាទីជាឪពុកម្ដាយកាតព្វកិច្ចរបស់យើង គឺផ្តល់ទីកន្លែងដែលសមរម្យសម្រាប់កូនៗរៀនសូត្រ និងលេងសប្បាយនៅពេលពួកគេទំនេរនៅផ្ទះ ។ យើងខ្ញុំមានមោទកភាពណាស់ដែលបានសម្រេចកិច្ចការនេះ ។"

    បើទោះបីចំណូលមានកម្រិតក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារក៏ដោយក៏ អ្នកស្រី ប៊ុនរ័ត្ន និងស្វាមីនៅតែអាចសន្សំលុយទិញដីបានមួយឡូតិ៍នៅជិតកន្លែងដែលពួកគាត់រស់នៅ ពួកគាត់បន្តខិតខំសន្សំបន្ថែមទៀតដើម្បីផ្ដល់នូវជីវិត និងផ្ទះដ៏សមរម្យមួយសម្រាប់កូនៗរបស់ពួកគាត់ ។

    តាមរយៈប្រាក់សន្សំពួកគាត់បានចាប់ផ្តើមសង់ផ្ទះ ប៉ុន្តែប្រាក់ទាំងនោះអាចត្រឹមបង្ហើយផ្ទះតែ ៨០% ប៉ុណ្ណោះ ។ ពួកគាត់ដឹងខ្លួនថាមិនមានប្រាក់បន្ថែមដើម្បីសង់បង្ហើយនោះទេ ។ ជាមួយចំណូលចំនួន ៥៥០ ដុល្លារ ក្នុងមួយខែ ពីអាជីវកម្មបញ្ចូលហ្គាសសម្រាប់ដាំស្ល និងស្វាមីធ្វើជាជាងសំណង់ ពួកគាត់បានសម្រេចចិត្តស្នើកម្ចីកែលម្អផ្ទះពី ហ្វឺស ហ្វាយនែន ចំនួន ៥.២៥០ ដុល្លារ ដើម្បីបង្ហើយផ្ទះ ។ ឥឡូវនេះពួកគាត់បាន រើមកនៅផ្ទះថ្មី បើទោះជាផ្នែកខ្លះកំពុងធ្វើ ហើយនឹងបញ្ចប់នៅពេលឆាប់ៗ នេះ ។

    "ខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់ ហ្វឺស ហ្វាយនែន ដែលបានផ្ដល់កម្ចីដើម្បីបង្ហើយផ្ទះ លើសពីនេះក៏អាចពង្រីកអាជីវកម្មផងដែរ ពីព្រោះខ្ញុំមានទីតាំងទូលាយអាចប្រកបរបរបាន ។ " អ្នកស្រីបន្ថែម

    ចែករំលែកទៅកាន់: