• ខ្មែរ
  • EN
  • Shape

    អ្នកស្រី គិន ស៊ីនួន

    Posted on: Nov 21, 2024

    ក្នុងតួនាទីជាស្ត្រីមេគ្រួសារអ្នកស្រី គិន ស៊ីនួន បានខិតខំធ្វើការ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងផ្តល់នូវលំនៅដ្ឋានដ៏សមរម្យមួយ ទៅដល់កូនស្រីអាយុ៨ឆ្នាំ និងឪពុកម្ដាយចាស់របស់គាត់ បន្ទាប់ពីគាត់បានលែងលះគ្នាជាមួយស្វាមី ។ អ្នកស្រីលើកឡើងថា ៖ "ជាស្រ្តីម៉េម៉ាយ វាជាការលំបាកដែលត្រូវធ្វើការម្នាក់ឯងដើម្បីផ្គត់ផ្គង់គ្រួសារ និងត្រូវសន្សំដើម្បីសង់ផ្ទះដ៏សមរម្យមួយ" ។

    ស្ថានភាពផ្ទះរបស់អ្នកស្រីគឺមិនទាន់មានសុវត្ថិភាព និងផាសុខភាពគ្រប់គ្រាន់នៅឡើយសម្រាប់កូនស្រី និងឪពុកម្តាយជរា។ ដោយការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ផ្ទះដែលមានសុវត្ថិភាព និងផាសុខភាពទៅដល់កូនស្រី និងឪពុកម្តាយជរា អ្នកស្រីក៏សម្រេចចិត្តពង្រីកផ្ទះ និងសង់បង្គន់ថ្មីបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលជាពិសេសសម្រាប់កូនស្រី និងឪពុកម្តាយជរា ។

    ប្រាក់ចំណូល ៥០០ ដុល្លារ ក្នុងមួយខែ ដែលបានមកពីការលក់ចាប់ហួយ និងបោកអ៊ុត អាចឱ្យអ្នកស្រីស្នើកម្ចីកែលម្អផ្ទះ ពី ហ្វឺស ហ្វាយនែន ចំនួន ១០,០០០ ដុល្លារ មានរយៈពេលសរុប ៦០ខែ ។ អ្នកស្រី ស៊ីនួន ពេញចិត្តលើរយៈពេល និងសេវាកម្ចីរបស់ ហ្វឺស ហ្វាយនែន អ្នកស្រីបន្ថែមថា ៖ "អរគុណ ហ្វឺស ហ្វាយនែន ដែលបានផ្តល់ប្រាក់កម្ចីកែលម្អផ្ទះសម្រាប់គ្រួសារខ្ញុំ ។"

    ចែករំលែកទៅកាន់: