• ខ្មែរ
  • EN
  • Shape

    លោក អ៊ឹង ម៉ាប់

    Posted on: Nov 25, 2024

    បន្ទាប់ពីចំណាយពេលជាង១០ឆ្នាំធ្វើជាកម្មករចំណាកស្រុក ទៅប្រទេសថៃ លោក អ៊ឹង ម៉ាប់ និង ភរិយារបស់គាត់ឈ្មោះ ធឿន សុខេង បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ កំឡុងឆ្នាំ ២០១៦ ដោយរស់នៅក្នុងបន្ទប់ជួលតូចមួយ ក្នុង ខេត្តប៉ៃលិន ភាគពាយព្យនៃប្រទេសកម្ពុជា ជាប់ព្រំដែនថៃ ។

    ក្រោយពីត្រឡប់មកមាតុប្រទេសវិញជាមួយប្រាក់សន្សំដែលពួកគាត់មាន នៅកំឡុងពេលធ្វើការនៅក្នុងប្រទេសថៃ ពួកគេបានសម្រេចចិត្តទិញឡាន ដើម្បីប្រកបរបររត់តាក់ស៊ី ដឹកភ្ញៀវទៅមក - ប៉ៃលិន ភ្នំពេញ ។ លោក អ៊ឹង ម៉ាប់មាន ប្រសាសន៍ថា ៖ "មកដល់ស្រុកខ្មែរ ខ្ញុំបានប្រមូលលុយ សន្សំទាំងអស់ដើម្បីទិញឡាន ចំណែកខ្ញុំ និង ភរិយាត្រូវ រស់នៅក្នុងបន្ទប់ជួលតូចមួយ" ។ លោកបន្ថែមថា ៖ "ខ្ញុំតែង សុបិន្ដចង់មានផ្ទះមួយជារបស់ខ្លួនឯង" ។

    នៅខែមករា ឆ្នាំ ២០២២ បុរីដៃគូ បានណែនាំ លោក អោយស្នើកម្ចីនៅ ហ្វឺស ហ្វាយនែន ។ គាត់បានសម្រេចចិត្តស្នើកម្ចីទិញដីចំនួន ២,៥០០ ដុល្លារ និង ស្នើបន្ថែម ១២,៧០០ ដុល្លា ដើម្បីយកទៅសាងសង់ផ្ទះនៅលើដីនោះ ។ ក្តីសុបិន្តរបស់ពួកគេបានក្លាយជាការពិត ដោយផ្ទះ ថ្មីដែលកំពុងសាងសង់បានបញ្ចប់ប្រហែល ៨០% ទៅហើយ ។ ពួកគាត់គ្រោងនឹងចូលទៅរស់នៅក្នុងផ្ទះថ្មីក្នុងពេលឆាប់ៗនេះ បន្ទាប់ពីចំណាយពេលរស់នៅក្នុងបន្ទប់ជួលជាង ៦ឆ្នាំ ជាមួយកូនស្រីអាយុ ៤ឆ្នាំមក ។

    ពួកគាត់បានថ្លែងអំណរគុណ ដល់កម្ចីលំនៅដ្ឋានខ្នាតតូច រយៈពេលវែងរបស់ ហ្វឺស ហ្វាយនែន ។ លោក អ៊ឹង ម៉ាប់ បាននិយាយថា "ការស្នើកម្ចីនៅ ហ្វឺស ហ្វាយនែន គឺ បទពិសោធន៍លើកដំបូង សម្រាប់រូបខ្ញុំដែលប្រើប្រាស់សេវា ឥណទានផ្លូវការ ហើយវាមិនស្មុគស្មាញដូចជាអ្វីដែលខ្ញុំបានលឺសោះ ខ្ញុំសូមសសើរដល់សេវាកម្មរបស់ ហ្វឺស ហ្វាយនែន និងការជួយយកអាសាររបស់បុគ្គលិក គាត់បន្ថែមថា ប្រសិនបើមិនបានជួប ហ្វឺស ហ្វាយនែន ប្រហែលជាចំណាយពេលនៅបន្ទប់ជួលច្រើនជាង ១០ ឆ្នាំ ទៀតក៏ថាបាន ។

    ចែករំលែកទៅកាន់: