• ខ្មែរ
  • EN
  • Shape

    លោក ប៉ិច ជី និង អ្នកស្រី អឿន យឿន

    Posted on: May 31, 2023

    លោក ប៉ិច ជី ជាអតីតទាហានក្នុងកងយុទ្ធពលខេមរភូមិន្ទ។ ក្នុងពេលប្រយុទ្ធជាមួយកងកម្លាំងខ្មែរក្រហមដែលនៅសេសសល់ ក្នុងពាក់កណ្ដាលទសវត្សរ៍ទី ៩០ គាត់បានរងគ្រោះដោយការដើរជាន់មីន ដែលធ្វើឱ្យគាត់ពិការជើងស្ដាំ។ បើទោះបីជាមានរឿងមិនល្អនេះបានកើតឡើង គាត់បានប្រឹងប្រែងធ្វើការដោយចិញ្ចឹមជ្រូក និងផលិតស្រាអង្ករដើម្បីលក់ ជាមួយភរិយារបស់គាត់គឺ លោកស្រី អឿន យឿន។ ក្នុងពេលដែលត្រូវចិញ្ចឹមកូនប្រុសបីនាក់ និងកូនស្រីម្នាក់ គាត់ត្រូវប្រើពេលស្ទើរតែពេញមួយជីវិតរបស់គាត់ក្នុងការ សន្សំប្រាក់ដើម្បីសាងសង់ផ្ទះសម្រាប់គ្រួសាររបស់គាត់ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ទោះបីយ៉ាងណា គាត់មិនទាន់មានប្រាក់សន្សំគ្រប់គ្រាន់នៅឡើយដើម្បីសង់ផ្ទះ ហើយបន្ទាប់ពីអ្នកជិតខាងម្នាក់បានណែនាំគាត់អំពី ហ្វឺស ហ្វាយនែន គាត់ និងភរិយាបានសម្រេចចិត្តជ្រើសរើសយកកម្ចីសម្រាប់សាងសង់ផ្ទះ។ ជាមួយនឹងប្រាក់ចំណូល ៤៩៦ ដុល្លារ ក្នុងមួយខែ ក្នុងខែមេសា ឆ្នាំ២០១៧ ពួកគាត់អាចទទួលបានកម្ចីចំនួន ៥០០០ ដុល្លារ ដែលអាចបង់សងក្នុងរយៈពេល ១២០ខែ។ លោក ប៉ិច ជី និយាយថា គាត់ពេញចិត្តនឹងការបង់សងក្នុងរយៈពេលវែងលើកម្ចីដែលអាចធ្វើឱ្យគាត់មានលទ្ធភាពបង់ និងភាពងាយស្រួលនៃការអនុម័តឥណទាន។ គាត់ថ្លែងអំណរគុណជាពិសេសថា ៖ “ ហ្វឺស ហ្វាយនែន មិនរើសអើងខ្ញុំទេ ក្នុងការផ្ដល់កម្ចីដល់ខ្ញុំដើម្បីសង់ផ្ទះ “ ។

    ចែករំលែកទៅកាន់: