• ខ្មែរ
  • EN
  • Shape

    ស្វាគមន៍ការមកកាន់គេហទំព័រថ្មី

    Posted on: Jun 16, 2023

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន មានកិត្តិយសសូមជម្រាបជូនអំពីការដាក់ឲ្យដំណើរការជាផ្លូវការ គេហទំព័រដែលបានរចនាថ្មី ។ យើងខ្ញុំលើកទឹកចិត្តលោក លោកស្រី ចូលទស្សនា និងស្វែងយល់បន្ថែមពីយើងខ្ញុំ ។ គោលដៅរបស់យើងខ្ញុំ ក្នុងការរចនាថ្មីនេះឡើង គឺដើម្បីបង្ករនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការស្វែងរកព័ត៌មានអំពីសេវា និងផលិតផលកម្ចីលំនៅដ្ឋានខ្នាតរយៈពេលវែង និងជាពិសេសស្វែងយល់អំពីផលប៉ះពាល់ជាវិជ្ជមានលើក្រុមគ្រួសារប្រជាជនកម្ពុជា ក្រោយពេលដែលពួកគាត់បានប្រើប្រាស់កម្ចីលំនៅដ្ឋានខ្នាតតូចរយៈពេលវែងរបស់យើងខ្ញុំ ។

    គេហទំព័រថ្មីនេះមានភាពងាយស្រួលក្នុងការចូលទៅកាន់ ព័ត៌មានដែលពាក់ព័ន្ធស្ថាប័នយើងខ្ញុំ ផលិតផលនិងសេវា និរន្តរភាពស្ថាប័ន សាច់រឿងជោគជ័យរបស់អតិថិជន លេខទំនាក់ទំនង ដំណឹងជ្រើសរើសបុគ្គលិក និងគន្លឹះសំខាន់ៗសម្រាប់អ្នកដែលមានផ្ទះជាលើកដំបូង ។ អតិថិជន និងអតិថិជនគោលដៅ ដៃគូវិនិយោគ និងដៃគូសហការនានា និងអាចស្វែងរកព័ត៌មានដែលមានប្រយោជន៍ជាច្រើនទាក់ទងនឹងការងាររបស់យើងខ្ញុំ ព្រមជាមួយព័ត៌មានដែលទាក់ទងនឹងសមិទ្ធិផលដែលយើងខ្ញុំបានផ្តល់លទ្ធភាពជូនដល់អតិថជនក្នុងការកែប្រែគុណភាពជីវិតរស់នៅ និងបង្កើតទ្រព្យសម្រាប់ក្រុមគ្រួសាររបស់ពួកគាត់ ។

    យើងខ្ញុំប្តេជ្ញាផ្តល់ជូននូវព័ត៌មានទាន់ហេតុការណ៍ទាក់ទងទៅនឹងការងាររបស់យើងខ្ញុំ គន្លឹះថ្មីៗសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន គន្លឹះសម្រាប់អ្នកទិញផ្ទះលើកដំបូង សមិទ្ធិផលសង្គម និងទីបន្ទាល់ពីអតិថិជនដែលជោគជ័យ តាមរយៈការបង្កើតមាតិកាថ្មីៗជាប្រចាំ ។ សូមអញ្ជើញចូលទស្សនាវេបសៃថ៍ថ្មីរបស់យើងខ្ញុំតាមរយៈតំណរនេះ : www.firstifance.com.kh ។ ប្រសិនបើលោក លោកស្រីមានជាសំណួរ ឬមតិយោបល់ សូមធ្វើការផ្ញើរមកយើងខ្ញុំតាមរយៈការបំពេញចូលក្នុងទំរង់នៅក្នុងទំព័រទំនាក់ទំនង។ សូមស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ linkdIn Facebook, Telegram និង You Tube

    យើងខ្ញុំរង់ចាំស្វាគមន៍ការចូលទស្សនារបស់លោកអ្នក!

    ចែករំលែកទៅកាន់: