• ខ្មែរ
  • EN
  • Shape
    • ទំព័រដើម
    • គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី ចូលរួមបរិច្ចាគដល់ មូលនិធិកសាងហេដ្ឋារចនាសម្ពន្ធ័តាមព្រំដែន

    គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី ចូលរួមបរិច្ចាគដល់ មូលនិធិកសាងហេដ្ឋារចនាសម្ពន្ធ័តាមព្រំដែន

    Posted on: Aug 30, 2024

    តបតាមសេចក្តីប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ។ ការបង្កើតនូវមូលនិធិនេះ បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី មានកិត្តិយស និងសេចក្តីសោមនស្សរីករាយ បានចូលរួមបរិច្ចាគ ជាទឹកប្រាក់ចំនួន ២០ លានរៀល ។

    ការបរិច្ចាគនេះ គឺជាផ្នែកមួយក្នុងកិច្ចការសង្គមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយនូវសុខមាលភាពសង្គម និងអភិវឌ្ឍន៍សង្គមកម្ពុជា ដែលនាពេលកន្លងមកគ្រឹះស្ថានបានចូលរួមចំណែកតាមរយៈការកសាងបណ្ណាល័យនៅតាមបណ្តាខេត្ត ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ និងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ។

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៩ ហើយបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកទេស ក្នុងការផ្តល់ឥណទានលំនៅដ្ឋានខ្នាតតូចរយៈពេលវែង ដំបូងគេក្នុងប្រទេសកម្ពុជា ។ ហ្វឺស ហ្វាយនែន ផ្តោតទៅលើការផ្តល់ប្រាក់កម្ចីទិញផ្ទះ ជួសជុល និងសាងសង់ផ្ទះរយៈពេលវែង ក៏ដូចជាកម្ចីអចលទ្រព្យធានារយៈពេលមធ្យម ទៅដល់គ្រួសារដែលមានចំណូលទាប និងមធ្យម ។

    ចែករំលែកទៅកាន់: