គន្លឹះ៧ ចំណុចអាចឲ្យផ្ទះរបស់អ្នកមានពន្លឺធម្មជាតិគ្រប់គ្រាន់
ពន្លឺថ្ងៃមានអត្ថប្រយោជន៍ជាងពន្លឺដែលយើងបង្កើត។ ពន្លឺថ្ងៃអាចធ្វើឲ្យបន្ទប់របស់អ្នកមើលទៅទូលាយជាងមុន អាចធ្វើឲ្យអារម្មណ៍អ្នកជ្រះថ្លា និងធ្វើឲ្យរាងកាយអ្នកទទួលបាននូវវីតាមីន D ។ ខាងក្រោម ជាគន្លឹះមួយចំនួន ដែលអ្នកអាចអនុវត្តដើម្បីឲ្យពន្លឺថ្ងៃធម្មជាតិចូលទៅក្នុផ្ទះរបស់អ្នកបានគ្រប់គ្រាន់ ៖
១. ការរៀបចំផ្ទះ
សំដៅលើការរៀបចំតុបតែងបន្ទប់/ផ្ទះរបស់អ្នក រួមទាំងទីតាំងនៃវាំងននសម្រាប់បង្អួច។ វាំងននដែលមានពណ៌ស្រាល និងស្ដើង នឹងជួយធ្វើឲ្យមានតុល្យភាពពន្លឺធម្មជាតិ ខណៈដែលក្រណាត់វាំងននក្រាស់ និងពណ៌រាងខ្មៅ នឹងធ្វើឲ្យផ្ទះរបស់អ្នកកាន់តែងងឹត។ ពេលបន្ទប់របស់អ្នកកាន់តែមានខ្យល់អាកាសល្អ អ្នកនឹងមានផាសុខភាពទៅតាមនោះដែរ !
២. សួនបង្អួច
បង្អួចធ្វើពីផ្ទៃកញ្ចក់ធំ ហើយភាគច្រើនគេធ្វើនៅផ្ទះបាយ ដែលជាកន្លែងត្រូវការពន្លឺថ្ងៃធម្មជាតិសម្រាប់ងាយស្រួលចំអិនអាហារ និងការងារផ្សេងៗទៀត។ យើងអាចដាំរុក្ខជាតិក្នុងផ្ទះតូចៗ និងប្រភេទជីផ្សេងៗ ដែលអាចយកមកធ្វើម្ហូបបាន។ រុក្ខជាតិតូចៗដែលយើងដាំអាចដាក់ពួកវានៅកន្លែងដែលអាចស្រូបពន្លឺថ្ងៃពីបង្អួចកញ្ចក់។
៣. ឧបករណ៍មានពន្លឺ
កញ្ចក់ឆ្លុះគឺល្អបំផុតសម្រាប់ការប្រើដើម្បីចាំងផ្លាតពន្លឺថ្ងៃនៅជុំវិញបន្ទប់ – កញ្ចក់កាន់តែធំ ចំណាំងផ្លាតពន្លឺកាន់តែបានល្អ។ សម្ភារដែលមានពណ៌ថ្លា និងមានពន្លឺក៏អាចឲ្យពន្លឺចាំងត្រឡប់បានល្អដែរ។ អ្នកអាចប្រើសម្ភារដែលមានពន្លឺដូចជាអំពូលព្យួរពីពិដាន បង្កាន់ដៃទ្វារ អំពូលព្យួរលើជញ្ជាំង ។ល។
៤. ត្រួតពិនិត្យបរិវេណក្រៅផ្ទះ
ពន្លឺថ្ងៃអាចបាំងដោយរុក្ខជាតិលម្អផ្សេងៗ និងដើមឈើនៅខាងក្រៅផ្ទះរបស់អ្នក។ កាត់រុក្ខជាតិ និងដើមឈើទាំងនោះឲ្យបានសមរម្យ ដើម្បីឲ្យពន្លឺធម្មជាតិអាចចាំងចូលទៅក្នុងបន្ទប់/ផ្ទះរបស់អ្នក។ សត្វមូសក៏ខ្លាចពន្លឺថ្ងៃដែរ។
៥. ពណ៌ខាងក្នុងផ្ទះ
ជញ្ជាំង និងពិដានខាងក្នុងបន្ទប់/ផ្ទះរបស់អ្នកគួរតែលាបពណ៌ស ឬពណ៌ស្រាលស្រដៀងស។ ពណ៌សគឺជាពណ៌ដែលភ្លឺបំផុត ហើយវាជាពណ៌ល្អបំផុតសម្រាប់ចំណាំងផ្លាតពន្លឺធម្មជាតិ។ នេះជាមូលហេតុដែលពិដានភាគច្រើនមានពណ៌ស។
៦. ឥដ្ឋការ៉ូថ្លា
ឥដ្ឋការ៉ូកញ្ចក់អាចឲ្យពន្លឺចាំងផ្លាតបានយ៉ាងល្អ។ ឥដ្ឋការ៉ូកញ្ចក់ក៏អាចរៀបផ្នែកខាងលើជញ្ជាំងនៅខាងក្នុងផ្ទះបាយ និងបន្ទប់ទឹករបស់អ្នក ដែលវាអាចបង្កើនពន្លឺបានយ៉ាងល្អផងដែរ។
៧. បង្អួចជាប់ដំបូល
វាជាបង្អួចជាប់ដំបូលដែលអាចឲ្យពន្លឺថ្ងៃចាំងចូលក្នុងផ្ទះបានយ៉ាងមានប្រសិទ្ធភាព។ បង្អួចជាប់ដំបូលអាចឲ្យផ្នែកខាងក្នុងផ្ទះរបស់អ្នកទទួលបានពន្លឺថ្ងៃធម្មជាតិគ្រប់គ្រាន់ ដោយសារបង្អួចនេះមិនងាយអាចមានដើមឈើ ឬរុក្ខជាតិផ្សេងៗ ទៅបាំងពីលើនោះទេ។